នេះផលិតសម្រាប់លក់តែក្នុងស្រុកផង គេនៅហ៊ានបំផ្លា.ញសុខភាពប្រជានជនថៃគ្នាគេ ចុះទម្រាំតែអាហារដែលនាំចូលកម្ពុជាយើងទៀត? អាជ្ញាធរនៅខេត្ត សាមុតសុងក្រាម កាលពីថ្មីៗនេះបានរកឃើញរោងចក្រផលិតទឹកដូងក្លែងក្លាយចំនួនពីរ ដែលយកទឹកអណ្ដូងមកផ្សុំជាមួយសារធាតុគីមី និងក្លិនដូងសិប្បនិម្មិត ដើម្បីបង្កើតរសជាតិនិងក្លិនឲ្យដូចទឹកដូងពិតៗ បោ.កប្រាស់មនុស្សរាប់លាននាក់ទូទាំងប្រទេស។
.jpg)
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ បាងកកប៉ុស្តិ៍ និង កាសែត Thaiger កាលពីដើមខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា រោងចក្រទាំងនោះមិនបានប្រើទឹកដូងពិតប្រាកដនោះទេ។ ផ្ទុយទៅវិញ ពួកគេបានយក ទឹកអណ្ដូង មកលាយជាមួយ រសជាតិដូងសិប្បនិម្មិត និង សារធាតុគីមី ផ្សេងៗ ដោយករណីខ្លះ មានទឹកដូងពិតប៉ុន្តែក្នុងកម្រិតតិចតួចបំផុត ឯករណីខ្លះគ្មានដូងពិតទាល់តែសោះដើម្បីកាត់បន្ថយថ្លៃដើមផលិត។

អាជ្ញាធរបានដកហូតធុងទឹកល្អក់ៗ និងសារធាតុគីមីជាច្រើនប្រភេទ ដើម្បីយកទៅពិសោធន៍ដើម្បីពិនិត្យរកសារធាតុពុលដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ ហើយជាលទ្ធផល អាជ្ញាធរបានរកឃើញ សារធាតុគីមីដែលមិនស្គាល់អត្តសញ្ញាណមួយចំនួន និងសារធាតុលោហៈធ្ងន់ (ដូចជាសំណ ឬបារត) ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់អ្នកទទួលទាន។
ការទទួលទានទឹកដូងក្លែងក្លាយដែលផលិតពីទឹកមិនស្អាត និងសារធាតុគីមីមិនច្បាស់លាស់ទាំងនេះ អាចបង្កផលប៉ះពាល់យ៉ាងច្រើនដល់សុខភាព ដោយប្រសិនបើក្នុងករណីស្រាលៗវាអាចបង្កជាការរាគរូស ក្អួតចង្អោរ ឬ ពុលអាហារ ប៉ុន្តែប្រសិនបើករណីធ្ងន់ធ្ងរវាអាចធ្វើឱ្យប៉ះពាល់ដល់ គ្រលៀន, ថ្លើម និងប្រព័ន្ធប្រសាទ ហើយការទទួលទានក្នុងរយៈពេលយូរអាចបណ្តាលឱ្យមាន ជំងឺមហារីក ផងដែរ។
សរុបសេចក្ដីមក បញ្ហានេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តលើ “ដូងថៃ” ដែលជាផលិតផលល្បីល្បាញលើពិភពលោក។ បច្ចុប្បន្ន ស្ថានភាពនេះកំពុងស្ថិតនៅក្រោមការតាមដានយ៉ាងដិតដល់ពីសំណាក់ ការិយាល័យអ្នកការពារសិទ្ធិពលរដ្ឋ (Ombudsman) ដើម្បីធានាថាគ្មានផលិតផលស្រដៀងគ្នានេះលួចចរាចរណ៍ក្នុងទីផ្សារទៀតឡើយ។ ជាមួយគ្នានេះ អ្នកតំណាងរាស្ត្រថៃបានព្រមានថា ច្បាប់ទន់ខ្សោយ និងការអនុវត្តយឺតអាចគំរាមកំហែងដល់សុវត្ថិភាពអ្នកប្រើប្រាស់ និងបំផ្លាញទំនុកចិត្តអ្នកប្រើប្រាស់លើទំនិញកសិកម្មថៃ៕










