ទឹកស្ពៃបៃតង ឬទឹក Celery ថ្មីៗនេះកំពុងមានការពេញនិយមសម្រាប់អ្នកដែលស្រលាញ់សុខភាព។ ភេសជ្ជៈនេះមានសារធាតុចិញ្ចឹមខ្ពស់ និងមានប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាពរាងកាយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាក៏មានផលប៉ះពាល់ផងដែរ។ ដូច្នេះហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍និងផលប៉ះពាល់របស់ទឹកស្ពៃបៃតងឬទឹក Celery៖Easy Celery Juice Recipe (Juicer or Blender) - Clean Eating Kitchen

អត្ថប្រយោជន៍របស់ទឹកស្ពៃបៃតងឬទឹក Celery៖

  1. Celery គឺជាបន្លែដែលមានថាមពលទាប និងសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ ដូច្នេះវាសាកសមសម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ឱ្យនៅថេរ។
  2. Celery មានប៉ូតាស្យូមខ្ពស់ដែលមានឥទ្ធិពលជួយកាត់បន្ថយការហើម។
  3. ជួយឱ្យសរសៃឈាមរត់ទៅកាន់ផ្នែកផ្សេងៗបានល្អ ជាពិសេសបេះដូង និងកាត់បន្ថយហានិភ័យនៃការកើតជំងឺខួរក្បាល។
  4. ជួយសម្រួលសម្ពាធឈាមឱ្យមានតុល្យភាព និងកាត់បន្ថយការឡើងសម្ពាធឈាម។
  5. Celery ស្រស់មានវីតាមីន C ខ្ពស់ដែលជំរុញប្រព័ន្ធភាពស៊ាំប្រឆាំងនឹងបាក់តេរី។Celery Juice | The Recipe Critic

ផលប៉ះពាល់របស់ទឹកស្ពៃបៃតងឬទឹក Celery៖
ដោយសារទឹក Celery មានប៉ូតាស្យូមខ្ពស់ ដូច្នេះអ្នកដែលមានជំងឺតម្រងនោមគួរតែញ៉ាំដោយប្រុងប្រយ័ត្ន ព្រោះបើទទួលទានក្នុងបរិមាណច្រើន វាអាចនាំឱ្យមានជាតិប៉ូតាស្យូមលើស៕Is Celery Healthy? Here's What a Dietitian Says
ប្រភព៖ sanook