LISA ក្លាយជាតារា K-Pop ដំបូងគេមាន Followers ៩៧លាននាក់នៅលើ Instagram
LISA សមាជិកក្រុម BLACKPINK បន្តសម្រេចបានជោគជ័យថ្មីៗជាបន្តទៀតដោយនាងគឺជាសិល្បការិនី Kpop ដំបូងគេដែលមានបទចម្រៀងទទួលបានការស្ទ្រីមមួយពាន់លាននៅក្នុងប្រវត្តិសាស្ត្ររបស់ Spotify ទៅលើបទ «Money» ។ ទោះជាយ៉ាងណាក៏ដោយ Lisa បានបង្កើតព្រឹត្តិការណ៍មួយទៀតដោយក្លាយជាតារា Kpop ដំបូងគេមាន Followers កើនឡើងឥតឈប់លើស៩៧ លាននាក់ នៅលើគណនី Instagram របស់ខ្លួន។
ពេលនេះ Lisa មិនត្រឹមតែជាសិល្បករ K៌-Pop ដំបូងគេដែលមានឥទ្ធិពលខ្លាំងលើបណ្តាញសង្គម Instagram ប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកវិសាលភាពរបស់ខ្លួនជាតារា K៌-Pop ដែលមានអ្នកតាមដានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៅលើវេទិកានេះ។ សិល្បករ K-Pop សញ្ជាតិថៃរូបនេះកាន់តែខិតជិតចូលរួមជាមួយ Selena Gomez, Ariana Grande, Beyoncé, Taylor Swift, Jennifer Lopez, Nicki, Miley Cyrus, Katy Perry, Zendaya, Cardi B, Rihanna និង Billie Eilish ជាសិល្បការិនី ដែល ទទួលបានអ្នកតាមដានលើស១០០ លាននាក់ នៅលើប្រវត្តិ Instagram ។
គេចាំបានដែរថាកាលពីមួយខែមុន Lisa ដែលមានអ្នកតាមដាន ៩៥ លាននាក់ បានក្លាយ ជាសិល្បករ Kpop តែមួយគត់ដែលត្រូវបានគេដាក់ឈ្មោះក្នុង “Instagram Rich List 2023” របស់ Hopper HQ ដោយសារឥទ្ធិពលរបស់នាងនៅក្នុងឧស្សាហកម្មតន្ត្រី។ ជាពិសេសតម្លៃនៃការផ្សព្វផ្សាយពាណិជ្ជកម្មម្តងនៅលើគណនី Instagram របស់នាងគឺប្រហែលស្មើនឹង ៥៧៥,000 ដុល្លារ ដូច្នេះគណនីរបស់នាងមានអ្នកតាមដានជាង ៩៧ លាននាក់នេះនឹងបង្កើនតួលេខបន្ថែមទៀតមិនខាន៕









នៅក្នុងការចុះឈ្មោះនេះ ខាង Netflix ត្រូវការ ៤៥៦នាក់ ដោយរាល់អ្នកចុះឈ្មោះទាំងអស់មិនប្រាកដថាត្រូវបានជ្រើសរើសអោយចូលរួមប្រកួតនោះទេ ដោយត្រូវរងចាំការឆ្លើយតបពី Netflix តាមរយៈ Email សិន។










ទោះបីជាមានការប៉ះពាល់យ៉ាងខ្លាំងចំពោះតម្លៃភាគហ៊ុនរបស់ YG Entertainment ដោយសារតែភាពមិនច្បាស់លាស់ទាក់ទងនឹងអនាគតរបស់ BLACKPINK ក៏មានការព្យាករណ៍ជាផលវិជ្ជមាននៅក្នុងទីផ្សារហ៊ុននេះហើយក៏អាចមានលទ្ធភាពខ្ពស់ទៅលើសិល្បករផ្សេងទៀត ដូចជា TREASURE និង Baby Monster ជាដើម។












