ប្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានប្រទេសថៃរាយការណ៍ថា ទំព័រហ្វេសប៊ុកឈ្មោះ FM91 Trafficpro បានបង្ហោះរូបចម្លាក់យក្ស និងហនុម៉ាន ដែលគេយកមកតម្កល់នៅជិតស្ពានអាកាស និងបញ្ជាក់ថា ស្ទះចរាចរណ៍ខ្លាំងណាស់ ហើយយានជំនិះផ្សេងៗមិនអាចបើកបរបានទេ ដោយសារមានការយករូបចម្លាក់ទាំងនេះមកដាក់នៅផ្លូវព្រះរ៉ាម៩ ក្នុងទីក្រុងបាងកក ។รูปปั้นไม่พ้นสะพาน ทำรถติดสะสม ถ.พระราม 9 : PPTVHD36

ក្រោយពីការបង្ហោះនេះត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមប្រទេសថៃ មានអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់បានចូលមកបញ្ចេញមតិ ហើយអ្នកខ្លះនិយាយថា ៖ «វាដូចគ្នានឹងពេលយករូបចម្លាក់គ្រូកាយកែវ ទៅដាក់នៅតាមផ្លូវរ៉ាជឆាដា រហូតដល់ល្បីល្បាញនៅប្រទេសថៃ និងលើពិភពលោក ហើយធ្វើឱ្យគេស្គាល់គ្រូកាយកែវយ៉ាងច្រើន ។ ការតម្កល់រូបចម្លាក់យក្ស និងហនុម៉ាននៅពេលនេះ តើវាជាការទាក់ទាញចំណាប់អារម្មណ៍មែនទេ ដើម្បីផ្សព្វផ្សាយពីរូបចម្លាក់» ។

ចំណែកជនជាតិថៃម្នាក់និយាយថា ៖ «មុននឹងដឹករូបចម្លាក់មកកាន់ទីនេះ តើគ្មានការត្រួតពិនិត្យមើលផ្លូវនេះជាមុន មែនទេ? ហើយតើការផ្លាស់ទីបែបនេះ ត្រូវជូនដំណឹងទៅស្ថាប័នពាក់ព័ន្ធជាមុនសិនឬអត់?» ។เฉลยแล้ว รูปปั้นยักษ์ติดสะพานลอยพระราม 9 ทำรถติดหนัก ฝนตกทั่ว

ក្រុមសារព័ត៌មានថៃបានធ្វើដំណើរទៅកាន់កន្លែងតម្កល់រូបចម្លាក់ទាំងនេះនៅបរិវេណស្ពានអាកាសសម្រាប់អ្នកថ្មើរជើង ហើយក៏បានជួបបុរសម្នាក់ឈ្មោះ Pradit Charoenboon ដែលប្រកបមុខរបរបើកម៉ូតូដឹកភ្ញៀវ និយាយថា ការយករូបចម្លាក់យក្ស និងហនុម៉ានមកតម្កល់នៅទីនេះ បណ្តាលឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំង ។ អាជ្ញាធរបានយករថយន្តមកស្ទូចរូបចម្លាក់យក្សចុះក្រោម រួចហើយក៏បញ្ជាឱ្យរថយន្តដឹករូបចម្លាក់ឈប់នៅកៀនផ្លូវ ។ បន្ទាប់មក ពួកគេក៏យករូបចម្លាក់ទាំងនេះទៅតម្កល់នៅមជ្ឈមណ្ឌលវប្បធម៌នៅតាមផ្លូវធៀមរួមមិត្ត ជំនួសវិញ ។เฉลยแล้ว รูปปั้นยักษ์ติดสะพานลอยพระราม 9 ทำรถติดหนัก ฝนตกทั่ว

ករណីនេះដូចគ្នានឹងរូបចម្លាក់គ្រូកាយកែវ ដែលគេតម្កល់នៅស្ពានអាកាសសម្រាប់អ្នកថ្មើរជើងនៅតាមផ្លូវរ៉ាជឆាដាផិសេក ដែលធ្វើឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ កន្លងមក ។ ការតម្កល់រូបចម្លាក់គ្រូកាយកែវនៅពេលនោះបានល្បីល្បាញពេញសារព័ត៌មាន ហើយបច្ចុប្បន្ននេះ គ្រូកាយកែវ ត្រូវបានគេតម្កល់នៅសណ្ឋាគារ The Bazaar Hotel Bangkok នៅផ្លូវរ៉ាជឆាដាផិសេក ក្រុងបាងកក ៕ ប្រភព ៖ amarin news