ថ្មីៗនេះ ប៉ីប៉ី ឌី បានចែករំលែកវីដេអូទាក់ទងនឹងនារីម្នាក់និយាយនៅក្នុងកម្មវិធីមួយដែលបង្ហាញថាតារានិករ Gimini ជាមនុស្សមុខពីរ ពូកែនិយាយដើមគេ។ ស្របពេលជាមួយការចែករំលែក ប៉ីប៉ី ឌី បានទទួលស្គាល់ថាខ្លួនឯងអាក្រក់ព្រមទាំងបានបង្ហាញភាពរកាំរកូសជាមួយនឹងមនុស្សជិតស្និទ្ធម្នាក់។
.png)
នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ប៉ីប៉ី ឌី បានចែករំលែកវីដេអូមួយនៅលើបណ្តាញសង្គមទាក់ទងនឹងតារានិករ Gimini ។ តារានិករ Gimini (ថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី២០ មិថុនា )ត្រូវបាននារីម្នាក់លើកឡើងថា «ជាមនុស្សមុខពីរ ពូកែនិយាយដើមគេ នៅមុខផ្សេងក្រោយខ្នងផ្សេង ហើយភាពរីករាយរបស់តារានិករនេះគឺជាការនិយាយដើមគេ ហើយមិនពេញចិត្តអ្វីមួយយករឿងរបស់យើងត្រូវប្រាប់អ្នកផ្សេង»។

មុននឹងការចែករំលែកដោយទទួលស្គាល់ថាខ្លួនឯងអាក្រក់និងមិនបានផលល្អពេលធ្វើល្អនេះ ប៉ីប៉ី ឌី បានបង្ហាញភាពរកាំរកូសក្នុងចំណងមិត្តភាពបន្ទាប់ពីមនុស្សជិតស្និទ្ធម្នាក់បង្ហោះការអន់ចិត្តរបស់ខ្លួន។ នារីជាមនុស្សស្និទ្ធនឹង ប៉ីប៉ី ឌី បានបង្ហាញថានាងបានយករឿងខូចចិត្ត គេទៅចោលទាំងគ្មានកំហុសទៅប្រាប់មិត្តភក្តិប៉ុន្តែបែរជាក្លាយជាប្រធានបទគេសើចសប្បាយលើគំនរទុក្ខខ្លួនឯងទៅវិញ ទាំងមិនស្តាប់នាងដល់ចប់។ ការឈឺចាប់នេះបានជំរុញឱ្យនារីនោះបានដាក់ទំនាយទៅកាន់អ្នកដែលសើចលើគំនរភាពឈឺចាប់របស់អ្នកដទៃឱ្យជួបរឿងព្រាត់ប្រាស់ឈឺចាប់ជាងនាង១លាន១កោដិដង។

ភាពអន់ចិត្តនេះ ប៉ីប៉ី ឌី បានឆ្លើយតបវិញដោយសារតែមិននឹកស្មានថាការបង្អាប់លេងសើចធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តម្លឹងនោះទេ។
ប៉ីប៉ី ឌី បាននិយាយថា «អានហើយអានទៀតដេកឆ្ងល់ច្រើនថ្ងៃហើយតើវាសំដៅលើអ្នកណា? ថារើសដាក់ខ្លួនក៏បាន តែចាំបានថាយប់នៅសៀមរាបគឺមានតែអ្នកដែលនិយាយរឿងហ្នឹងហើយបង្អាប់លេង ព្រោះគិតថាមនុស្សស្និទ្ធគ្នាតែអាចនឹងធ្វើឱ្យប៉ះពាល់អារម្មណ៍វាដល់ថ្នាក់ហ្នឹង»។ អ្នកមានឥទ្ធិពលលើបណ្តាញសង្គមរូបនេះបានទទួលស្គាល់ថាខ្លួនក៏មិនល្អដែរតែការដែលដាក់ទំនាយនេះហួសហេតុដូចជាខ្លួនធ្លាប់អាក្រក់ណាស់ចឹង។ លើសពីនេះទៅទៀត ប៉ីប៉ី ឌី បានជំរុញឱ្យនារីរូបនេះដាក់ឈ្មោះចំៗកុំបានតែstory នៅពេលសួរឆ្លើយថាមិនមែនលោក។ ប៉ីប៉ី ឌី បានចោទសួរវិញថាសំណេរនោះចង់សម្តៅលើអ្នកណា?។

គួរបញ្ជាក់ផងដែរថា រយៈពេលចុងក្រោយនេះ ប៉ីប៉ី ឌី បានជួបប្រទះរឿងរ៉ាវជាច្រើនសូម្បីតែមិត្តភាពពេលនេះក៏មានភាពរង្គោះរង្គើ៕










