កន្លងមក អ្នកតំណាងផ្លូវច្បាប់របស់ G-Dragon បានបង្ហាញថាតារាចម្រៀង K-Pop រូបនេះនឹងបង្ហាញខ្លួនដោយស្ម័គ្រចិត្តនៅនាយកដ្ឋានប៉ូលិសទីក្រុង Incheon ដើម្បីផ្តល់ចម្លើយទៅកាន់ក្រុមស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន។ យ៉ាងណាមិញ G-Dragon ពិតជាបានបង្ហាញខ្លួនមែននៅថ្ងៃទី៦ ខែវិច្ឆិកា នេះ។

ក្នុងអំឡុងពេលមកដល់ស្ថានីយប៉ូលិស G-Dragon បាននិយាយប្រាប់អ្នកសារព័ត៌មានថា ឧក្រិដ្ឋកម្មគ្រឿងញៀនរបស់លោកគឺមិនពិត លោកមកទីនេះដើម្បីបង្ហាញការពិត នឹងចេញមកវិញបន្ទាប់ពីត្រូវបានស៊ើបអង្កេតយ៉ាងឆាប់រហ័សហើយលោកបន្តបដិសេធរាល់ការចោទប្រកាន់ពីការប្រើប្រាស់គ្រឿងញៀនទាំងអស់។K-pop star G-Dragon questioned by cops over alleged drug use | Free Malaysia Today (FMT)

បន្ទាប់ពីការសាកសួរអស់រយៈពេល៤ម៉ោង ពេលអ្នកយកព័ត៌មានសួរអំពីលទ្ធផលនៃការធ្វើតេស្តថ្នាំបឋម G-Dragon បាននិយាយថា «វាចេញមកអវិជ្ជមាន»។

គួរបញ្ជាក់ថា តួរលេខជាច្រើននៅក្នុងឧស្សាហកម្មកម្សាន្តបច្ចុប្បន្នកំពុងត្រូវបានស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន រួមទាំងតារាសម្តែង Lee Sun Gyun ផងដែរ។ របាយការណ៍នៃការស៊ើបអង្កេតថ្មីៗនេះបានបង្ហាញថា Lee Sun Gyun បានអះអាងថាលោកត្រូវបាន គេបោកបញ្ឆោតឱ្យប្រើប្រាស់គ្រឿងញៀនដោយអ្នកគ្រប់គ្រងស្ត្រីនៃគ្រឹះស្ថានកម្សាន្តរឿង១៨បូក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Tc2zm3MjYrzP6yL-Yx-4pGz9nsGJeqJRQp2ZWZrtpzfG-HjY4Jfj4uJO8PVvV-gfpcxtQhi3lPkavi5XElps7Xt-q6VaLfwymsTuPn6HvHwusPMnIttWUM31kMAfL8xI6ArLTywOvtqjhSlJ_7HVTkLlbIxNby8V44VK99LtVBlXKT3Iyk5r6wBZE38/s1000/1699260610.jpg

គួរបញ្ជាក់ថានៅថ្ងៃទី ២៥ ខែតុលា មានការរាយការណ៍ថា G-Dragon ត្រូវបានឃាត់ខ្លួនដោយភ្នាក់ងារប៉ូលិសទីក្រុង Incheon លើការចោទប្រកាន់ទាក់ទងនឹងគ្រឿងញៀន។ បន្ទាប់មកក្រសួងយុត្តិធម៌បានអនុម័តហាមឃាត់តារាចម្រៀងរូបនេះចេញពីប្រទេសកូរ៉េឡើយ។ នៅថ្ងៃទី២៧ តុលា មេធាវីរបស់ G-Dragon បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលតារាចម្រៀងរូបនេះផ្ទាល់បានបដិសេធថាមិនបានប្រើប្រាស់គ្រឿងញៀននោះទេព្រមទាំងសហការអស់ពីចិត្តទៅកាន់ភ្នាក់ងារប៉ូលិសស៊ើបអង្កេត។

គួរកត់សម្គាល់ថា ការស៊ើបអង្កេតរបស់ G-Dragon នេះធ្វើឡើងជាង១០ឆ្នាំបន្ទាប់ពីការជួបផ្លូវច្បាប់ពីមុនរបស់តារាចម្រៀងរូបនេះទៅលើការប្រើប្រាស់កញ្ឆានៅក្លិបជប៉ុនកាលពីឆ្នាំ២០១១៕G-Dragon at the CHANEL Spring-Summer 2023 Haute Couture show — CHANEL Haute  Couture - YouTube