ជំងឺរមាស់ដៃ ជើង និងមាត់ ជារឿយៗកើតឡើងចំពោះកុមារតូចៗ ដោយសារតែមានមេរោគជាច្រើនបានចូលទៅក្នុងរាងកាយរបស់កុមារ ដែលជាហេតុធ្វើឱ្យកុមារងាយឈឺ និងមានរោគសញ្ញាធ្ងន់ធ្ងរជាដើម។ ដូច្នេះ ដើម្បីការពារកុមារពីជំងឺទាំងនេះ យើងសូមណែនាំពីវិធីទាំង ១០ ដូចខាងក្រោម៖

១.ពាក់ម៉ាសរាល់ពេលដែលកុមារចេញពីផ្ទះ។
២.បង្រៀនកុមារពីរបៀបលាងដៃជាមួយសាប៊ូ ជែល ឬអាល់កុលឱ្យបានត្រឹមត្រូវ។
៣.សម្អាតប្រដាប់ប្រដាក្មេងលេង។
៤.ញ៉ាំអាហារដែលចម្អិនថ្មីៗ ស្អាត អនាម័យ និងគ្មានរុយ។
៥.ប្រសិនបើកុមារកំពុងមានជំងឺ សូមផ្អាកសិក្សាមួយរយៈ ក៏ដូចជានាំកុមារទៅព្យាបាលឱ្យបានត្រឹមត្រូវ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគ។
៦.អ្នកគួរកាត់ក្រចកដៃ និងក្រចកជើងរបស់កុមារ និងព្យាយាមលាងដៃឱ្យបានញឹកញាប់។
៧.ត្រូវសម្អាតកម្រាលឥដ្ឋ ប្រដាប់ប្រដាប្រើប្រាស់ ឬប្រដាប់ប្រដាក្មេងលេងជារៀងរាល់ថ្ងៃ។
៨.ងូតទឹក សម្អាតខ្លួនប្រាណឱ្យកុមារជារៀងរាល់ថ្ងៃ និងផ្លាស់ប្តូរសម្លៀកបំពាក់ឱ្យបានទៀងទាត់។
៩.សម្អាតបរិវេណក្នុងផ្ទះ និងក្រៅផ្ទះឱ្យបានទៀងទាត់។
១០.ប្រាប់កុមារឱ្យផឹកទឹក ក៏ដូចជាញ៉ាំបន្លែផ្លែឈើឱ្យបានច្រើន៕Rashes in kids—when to worry - Hamilton Health SciencesEczema and Children: What Parents Can Do to Keep Their Kids Healthy -  HealthyWomen