ទិន្នផលស្រូវរបស់កសិករថៃខូចខាតដោយសារទឹកជំនន់
ប្រទេសថៃ ៖ កសិកររស់នៅភូមិសាយង៉ាម ឃុំកុតគង់ ស្រុកខាំឃឿនកែវ ខេត្តយ៉ាក់សូថន ប្រទេសថៃ បានដើរកាត់ទឹកដែលលិចស្រែមានកម្ពស់ជាង១ម៉ែត្រ ដើម្បីច្រូតស្រូវឱ្យរួចរាល់ បើទោះជាទិន្នផលស្រូវពុំទាន់ចាស់ល្អក៏ដោយ ។ ប៉ុន្តែបើទុកឱ្យដើមស្រូវលិចទឹកបែបនេះ នឹងធ្វើឱ្យទិន្នផលស្រូវទាំងអស់ត្រូវខូចខាតដោយសារទឹកជំនន់ជាមិនខាន ។ ក្រោយពីប្រមូលទិន្នផលស្រូវរួចរាល់ កសិករក៏ត្រូវជញ្ជូនវាទៅដាក់នៅលើទូក បន្ទាប់មក ដឹកជញ្ជូនស្រូវទាំងនេះទៅហាលថ្ងៃឱ្យអស់សំណើមនៅតាមចិញ្ចើមផ្លូវ ។
អ្នកស្រី ទុនហួរដន ជាកសិករមកប្រមូលផលស្រូវដែលខូចខាតដោយសារទឹកជំនន់ប្រាប់ថា គាត់បានធ្វើស្រែនៅលើផ្ទៃដីចំនួន៣រ៉ៃ ។ នៅពេលស្រូវរបស់គាត់កំពុងតែចេញផ្លែល្អ ស្រាប់តែមានទឹកជំនន់បណ្តាលឱ្យជ្រុះស្រូវអស់ពីដើម ទាំងដែលវានៅពុំទាន់ចាស់ល្អ ។ អ្នកស្រី ទុនហួរដន បន្តថា គាត់សោកស្តាយណាស់ ដោយសារទឹកជំនន់លិចស្រូវអស់ ទើបគាត់ត្រូវចុះក្នុងទឹកដែលមានកម្ពស់ត្រឹមដើមទ្រូង ដើម្បីប្រមូលផលស្រូវតាមលទ្ធភាពដែលគាត់អាចប្រមូលបាន ។
គេសង្កេតឃើញថា ផ្ទៃដីស្រែនៅភូមិសាយង៉ាម ឃុំកុតគង់ ស្រុកខាំឃឿនកែវ ត្រូវបានទឹកលិចជារៀងរាល់ឆ្នាំ ពីព្រោះភូមិនេះមានទីតាំងនៅជាប់ទន្លេឈី ។ ហេតុនេះ នៅពេលដល់រដូវទឹកជំនន់ម្តងៗ គឺទឹកក្នុងទន្លេឈី តែងហូរលិចផ្ទៃដីស្រែរបស់ពលរដ្ឋក្នុងតំបន់នេះជាប្រចាំ ។ កសិករភាគច្រើនបាននាំគ្នាងាកមកធ្វើស្រូវប្រាំងវិញ ប៉ុន្តែពួកគេនៅតែមិនអាចគេចផុតពីទឹកជំនន់ ៕
ប្រភព ៖ Thai PBS
















ប្រភព ៖ Mono News

ប្រភព ៖ Mono News









OpenAI អះអាងថាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើ Dall-E 3 ដើម្បីបង្កើតវិធានការសុវត្ថិភាពការពារការបង្កើតរូបភាពមិនសមរម្យ។ ក្រុមហ៊ុនក៏បានសហការជាមួយដៃគូខាងក្រៅ ដើម្បីវាយប្រហារដោយចេតនាលើប្រព័ន្ធ និងសាកល្បងសុវត្ថិភាព រួមទាំងជៀសវាងការស្នើសុំបង្កើតរូបភាពហិង្សា និងអរិភាព។
លើសពីនេះ OpenAI ក៏អនុញ្ញាតឱ្យសិល្បករការពារការងាររបស់ពួកគេប្រឆាំងនឹងគំរូ AI ជំនាន់អនាគត។ អ្នកបង្កើតអាចបញ្ជូនរូបភាពដែលពួកគេជាម្ចាស់កម្មសិទ្ធិ ដើម្បីស្នើសុំឱ្យប្រព័ន្ធនេះមិនត្រូវបានប្រើដើម្បីបណ្តុះបណ្តាល AI ។ Dall-E នឹងរារាំងលទ្ធផល ប្រសិនបើពួកវាស្រដៀងនឹងរូបភាព និងរចនាប័ទ្មដែលបានរក្សាសិទ្ធិ៕














