ក្នុងអំឡុងពេលដែលអាកាសធាតុចុះត្រជាក់ខ្លាំង ពពកធូលី និងខ្យល់បំពុលជាច្រើនអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងបាន ដែលខ្យល់ធូលីនេះនឹងចូលទៅក្នុងប្រព័ន្ធដកដង្ហើមតាមរន្ធច្រមុះ ក៏ដូចជាចូលទៅក្នុងថង់ខ្យល់នៃសួតផងដែរ។ ហេតុនេះហើយវានឹងបង្កឱ្យមានប្រតិកម្មអាឡែហ្សី បញ្ហារលាកស្បែក រលាកផ្លូវដង្ហើម និងរមាស់ភ្នែករ៉ាំរ៉ៃជាដើម។ ដូច្នេះ ដើម្បីការពារជំងឺដែលអាចកើតមានក្នុងអំឡុងពេលនេះ យើងសូមណែនាំវិធីការពារខ្លួនអ្នកពីលក្ខខណ្ឌធូលីដី ឬការបំពុលខ្យល់ដូចខាងក្រោម៖

១.ជៀសវាងការចេញទៅក្រៅផ្ទះដោយមិនចាំបាច់Practical tips to protect yourself from air pollution, dust, smog | Health  - Hindustan Times២.បិទទ្វារនិងបង្អួច ដើម្បីការពារធូលីកុំឱ្យចូលក្នុងផ្ទះ ប្រសិនបើបង្អួចមិនអាចបិទបានទេ ប្រើក្រណាត់សើមដើម្បីគ្របបង្អួចជំនួសវិញ
៣.ប្រសិនបើចាំបាច់ត្រូវធ្វើដំណើរនៅខាងក្រៅផ្ទះ ចូលប្រើក្រណាត់សើមដើម្បីបិទច្រមុះ និងមាត់របស់អ្នក ឬពាក់ម៉ាសដើម្បីការពារធូលីDo You Know What You're Breathing? - The New York Times៤.ជៀសវាងការហាត់ប្រាណ ឬធ្វើការនៅខាងក្រៅ
៥.ផឹកទឹកឱ្យបានច្រើន និងជៀសវាងការជក់បារីក្នុងអំឡុងពេលដែលមានធូលីច្រើននៅក្នុងខ្យល់
៦.ចំពោះមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះសុខភាពរបស់ពួកគេ និងជៀសវាងការប៉ះពាល់នឹងធូលីដីHow Air Pollution Impacts Pregnant Women and Their Babies៧.កុំដុតសំរាម ជាពិសេសសំរាមដែលមានសារធាតុពុល ដូចជាផ្លាស្ទិក សំបកកង់រថយន្ត និងសំរាមទូទៅ
៨.កាត់បន្ថយការប្រើប្រាស់ឡាន ដើម្បីការពារការបំពុលពីបំពង់ផ្សែងរថយន្ត៕Air pollution from cars killing thousands of NZers yearly | RNZ News
ប្រភព៖sanook