អាមេរិក៖ បច្ចុប្បន្ន ការកើនឡើងនៃការប្រើប្រាស់អាភៀន ឬថ្នាំញៀនផ្សេងៗបានធ្វើឱ្យមន្ត្រីសហរដ្ឋអាមេរិកត្រូវចំណាយប្រាក់រាប់លានដុល្លារដើម្បីធ្វើការស្រាវជ្រាវវ៉ាក់សាំង និងការព្យាបាល ប៉ុន្តែពួកគេមិនបានទទួលជោគជ័យឡើយបន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។

អាមេរិក គឺជាប្រទេសដែលកំពុងប្រឈមមុខនឹងវិបត្តិអាភៀនដែលមិនធ្លាប់មានពីមុនមក។ យោងតាមរបាយការណ៍របស់ CDC ឆ្នាំ ២០២១ បានឱ្យដឹងថា មនុស្សជាង ១០០,០០០ នាក់បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំអាភៀនហួសកម្រិតក្នុងរយៈពេល ១២ ខែ។ មូលហេតុចម្បងគឺ fentanyl ដែលជាថ្នាំសំយោគមានថាមពលខ្លាំងជាង morphine ១០០ ដង។ លើសពីនេះ ចំនួនអ្នកស្លាប់ដោយសារកូកាអ៊ីន ថ្នាំអាភៀនពាក់កណ្តាលសំយោគ និងថ្នាំបំបាត់ការឈឺចាប់តាមវេជ្ជបញ្ជាដែលមានសារធាតុញៀនក៏កើនឡើងផងដែរ។Canada allows Pfizer COVID-19 vaccine for children aged 12-15 | Reuters

យោងតាមការប៉ាន់ប្រមាណដោយ Washington Post ថា fentanyl គឺជាមូលហេតុចម្បងនៃការស្លាប់របស់ជនជាតិអាមេរិកដែលមានអាយុចន្លោះពី ១៨ ទៅ ៤៩ ឆ្នាំ។ ទិន្នន័យស្ទាបស្ទង់របស់សហព័ន្ធឆ្នាំ ២០២១ ក៏បានប៉ាន់ប្រមាណដែរថាមនុស្សប្រហែល ៥.៦ លាននាក់ដែលមានអាយុលើសពី ១២ ឆ្នាំសុទ្ធតែមានបញ្ហានៃការប្រើប្រាស់ថ្នាំអាភៀន។គ្រូពេទ្យ San Diego ព្យាយាមជួយសង្គ្រោះស្ត្រីអាយុ 30 ឆ្នាំពីការប្រើថ្នាំអាភៀនហួសកម្រិត។ រូបថត៖ Washington Post
គួរបញ្ជាក់ដែរថា ថ្មីៗនេះមន្ត្រីសហរដ្ឋអាមេរិកបានផ្តល់មូលនិធិចំនួន ១៤.៨ លានដុល្លារសម្រាប់អ្នកវិទ្យាសាស្ត្រដើម្បីស្រាវជ្រាវអង្គបដិប្រាណ monoclonal ដែលផ្តោតលើ fentanyl ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានតស៊ូសិក្សាជាយូរមកហើយប៉ុន្តែនៅតែគ្មានលទ្ធផល មូលហេតុគឺដោយសារតម្លៃនៃការស្រាវជ្រាវពីបញ្ហានេះគឺត្រូវចំណាយច្រើនខ្លាំង ដោយមិនរាប់បញ្ចូលថ្លៃសេវានាំយកទៅទីផ្សារនោះទេ៕Regeneron, J&J Get US Funding to Develop New Covid-19 Vaccines, Treatments - Bloomberg