ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅវៀតណាមកើនលើសគោលដៅ
ប្រទេសវៀតណាម ៖ បើតាមការិយាល័យស្ថិតិជាតិវៀតណាមបញ្ជាក់ថា ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ ប្រទេសវៀតណាមទទួលបានភ្ញៀវទេសចរបរទេសចំនួន៨លាន៩សែននាក់ ហើយចំនួននេះបានកើនឡើងលើសគោលដៅដែលវៀតណាមកំណត់ទៅទៀត គឺវៀតណាមកំណត់គោលដៅស្មើត្រឹមតែ៨លាននាក់ប៉ុណ្ណោះ ។
ចំនួនភ្ញៀវទេសចរក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៣ បានកើនឡើងជាង៤ដង បើធៀបនឹងឆ្នាំ២០២២ ។ ចំណែកនៅខែកញ្ញា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកកាន់វៀតណាម ស្មើជាង១លាននាក់ ហើយខែកញ្ញា គឺជាខែទី៣ ជាប់ៗគ្នា ដែលភ្ញៀវទេសចរបរទេសធ្វើដំណើរមកវៀតណាម លើសពីចំនួន១លាននាក់ ។
ភ្ញៀវទេសចរកូរ៉េខាងត្បូងបានធ្វើដំណើរមកកាន់វៀតណាមច្រើនបំផុត គឺស្មើជាង២លាន៥សែននាក់ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ ។ បន្ទាប់មក គឺភ្ញៀវទេសចរចិន ស្មើ១លាន១សែននាក់ ។ ចំណែកភ្ញៀវទេសចរតៃវ៉ាន់ស្ថិតក្នុងលំដាប់ទី៣ ស្មើនឹង៥៧ម៉ឺន៥ពាន់នាក់ ខណៈភ្ញៀវទេសចរអាមេរិកស្ថិតក្នុងលំដាប់ទី៤ ស្មើនឹង៥៤ម៉ឺន៨ពាន់នាក់ ។ រីឯភ្ញៀវទេសចរជប៉ុនស្ថិតក្នុងលំដាប់ទី៥ ស្មើនឹង៤១ម៉ឺន៤ពាន់នាក់ ។
ក្រុមប្រឹក្សាទេសចរណ៍វៀតណាមបញ្ជាក់ថា ឧស្សាហកម្មទេសចរណ៍របស់វៀតណាមទទួលបានការគាំទ្រយ៉ាងល្អពីរដ្ឋាភិបាល ខណៈរដ្ឋាភិបាលបានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេស ។ គេសង្ឃឹមថា នៅចុងឆ្នាំ២០២៣ វៀតណាមនឹងអាចទទួលភ្ញៀវទេសចរពីក្រៅប្រទេស បានប្រមាណពី១២លាននាក់ ទៅ១៣លាននាក់ ឬច្រើនជាងនេះ ។:max_bytes(150000):strip_icc()/traffic-on-the-road-at-front-of-ho-chi-minh-city-hall-in-ho-chi-minh-city-capital-of-vietnam-1095880968-76f846acd05f4968ba245528c3abc460.jpg)
រដូវកាលដែលវៀតណាមទទួលបានភ្ញៀវទេសចរច្រើនបំផុត គឺចាប់ពីខែកញ្ញា ដល់ខែមេសា ព្រោះក្នុងអំឡុងពេលនេះ នឹងមានភ្ញៀវទេសចរមកពីប្រទេសលោកខាងលិចនាំគ្នាមកវៀតណាម ដើម្បីសម្រាកលំហែរកាយក្នុងអំឡុងពេលសម្រាករដូវរងា ។
ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ រហូតមក វៀតណាមបានអនុម័តការចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិក E-Visa សម្រាប់ភ្ញៀវទេសចរមកពីគ្រប់ប្រភេទ និងគ្រប់តំបន់ ។ ក្រៅពីនេះ រដ្ឋាភិបាលវៀតណាមបានបន្ថែមរយៈពេលស្នាក់នៅវៀតណាម ចាប់ពី១៥ថ្ងៃ មកស្មើនឹង៤៥ថ្ងៃសម្រាប់ពលរដ្ឋមកពីប្រទេសចំនួន១៣ ដែលទទួលបានការលើកលែងទិដ្ឋាការពីប្រទេសវៀតណាមតែម្ខាង ។
កាលពីឆ្នាំ២០១៩ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរបរទេសសរុបចំនួន១៨លាននាក់ ហើយវៀតណាមទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង៣ម៉ឺនលានដុល្លារអាមេរិក ៕ ប្រភព ៖ mgronline



គិតមកដល់ព្រឹកថ្ងៃទី០២ខែតុលាឆ្នាំ២០២៣នេះ ស្ថានភាពទឹកជំនន់ស្ទឹងពោធិ៍សាត់បានស្រក់ចុះផុតកម្រិត ដែលត្រូវប្រកាសអាសន្នហើយ។ ផ្លូវនានាដែលបានទឹកហូរច្រោះ ឥឡូវបានស្រកផុតវិញហើយ ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋតាមដងផ្លូវនានាមានសភាពមមាញឹកឡើងវិញជាធម្មតា។
ដោយឡែកចំពោះទំហំនៃការខូចខាតផ្ទះ ទ្រព្យសម្បត្តិ ស្រូវ ដំណាំគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋ និងផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាដែលបណ្តាលមកពីគ្រោះទឹកជំនន់នេះ រដ្ឋបាលខេត្តកំពុងធ្វើការសិក្សាប្រមូលទិន្នន័យ បន្ទាប់ពីទឹកស្រកអស់៕

















ដោយឡែក ម៉ាវការវិញ ត្រូវបាន ព័រទុយហ្គាល់ប្រគល់ឱ្យចិនគ្រប់គ្រង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩ ក្រោយប្រទេសអឺរ៉ុបមួយចំនួនធំដូចជាអង់គ្លេស បារាំង ចាប់ផ្តើមដកអាណានិគមចេញពីប្រទេសតំបន់អាសុី។ សេដ្ឋកិច្ចរបស់ទឹកដីនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើល្បែងស៊ីសង ទេសចរណ៍ និងការផលិតផងគ្រឿងអេឡិចត្រូនិច៕




















