សហរដ្ឋអាមេរិក ៖ ទីក្រុងញូវយ៉កបានប្រកាសអាសន្នពីគ្រោះទឹកជំនន់ភ្លាមៗក្រោយពីរងគ្រោះដោយសារខ្យល់ព្យុះត្រូពិច «Ophelia» ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកហូរស្រដៀងនឹងទឹកជ្រោះនៅស្ថានីយរថភ្លើងក្រោមដី ។ គេចាត់ទុកថា នៅខែកញ្ញា ឆ្នាំ២០២៣ នេះ គឺជាហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល១៤១ឆ្នាំ ។28 rescued in 'historic' New York storm, state of emergency to remain: Gov.  Hochul - ABC News

សារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយវីដេអូភ្លៀងកំពុងធ្លាក់ចុះពីលើដំបូល និងជញ្ជាំង រួចហើយវាក៏ហូរធ្លាក់តាមកាំជណ្តើរ ដែលមានសភាពមិនខុសគ្នាពីទឹកជ្រោះហូរចូលមកកាន់ស្ថានីយរថភ្លើងក្រោមដីឈ្មោះ «ក្រែន អាមី ផ្លាហ្សា» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ ទឹកភ្លៀងបានបណ្តាលឱ្យកើតទឹកជំនន់នៅផ្លូវរថភ្លើងឆានសាឡា និងស្ថានីយ ខណៈស្ថានីយរថភ្លើងក្រោមដីនៅទីក្រុងញូវយ៉កជាច្រើនកន្លែងទៀត ក៏បានប្រឈមនឹងទឹកជំនន់ដូចគ្នាដែរ ។New York City faces major flooding as heavy rain inundates region - ABC News

ចំណែកនៅតំបន់ព្រូឃ្លីនមានទឹកជំនន់ខ្លាំងបំផុតក្នុងចំណោមតំបន់ផ្សេងទៀតនៅទីក្រុងញូវយ៉ក ។ គេឃើញរថយន្តជាច្រើនគ្រឿងបានលិចក្នុងទឹក ក្រោយពីភ្លៀងធ្លាក់ពាសពេញតំបន់នេះ រហូតដល់តំបន់ថាមឃ្វែរ ។ ទឹកបានលិចខ្លាំងក្នុងកម្ពស់ក្បាលជង្គង់ ហើយផ្លូវជាច្រើនបានលិចក្នុងទឹក ដែលបណ្តាលឱ្យការធ្វើចរាចរត្រូវកកស្ទះនៅតាមផ្លូវនានា ។ លើសពីនេះ ក៏មានសំរាមអណ្តែតតាមទឹកនៅពាសពេញតំបន់ព្រូឃ្លីន និងតំបន់ផ្សេងទៀតនៅក្រុងញូវយ៉ក ។

ក្រោយពីក្រុងញូវយ៉កប្រឈមនឹងភ្លៀងខ្លាំង និងទឹកជំនន់ អាជ្ញាធរបានប្រកាសអាសន្នពីឥទ្ធិពលខ្យល់ព្យុះត្រូពិចឈ្មោះ «Ophelia» ។ គេចាត់ទុកថា នៅខែកញ្ញា ឆ្នាំ២០២៣ គឺជាខែមានភ្លៀងធ្លាក់ខ្លាំងបំផុតនៅទីក្រុងញូវយ៉ក ក្នុងរយៈពេល១៤១ឆ្នាំ ។New York City Is Drowning | WIRED

លោកស្រី ខេធី ហូសុល អភិបាលក្រុងញូវយ៉កបានប្រកាសអាសន្នពីទឹកជំនន់ភ្លាមៗនៅទូទាំងក្រុងញូវយ៉ក រួមទាំងតំបន់ឡងអាយឡិន និងតំបន់ហាត់ស័ន វែលលី ដែលធ្វើឱ្យពលរដ្ឋញូវយ៉ក ចំនួន១៨លាននាក់រស់នៅក្រោមការដាស់តឿនពីទឹកជំនន់ និងខ្យល់ព្យុះដែលអន្តរាយដល់ជីវិត ។ អាជ្ញាធរបានណែនាំឱ្យពលរដ្ឋចៀសវាងធ្វើដំណើរតាមផ្លូវមានទឹកជំនន់ ហើយអាជ្ញាធរក៏បានដាស់តឿនពីភ្លៀងធ្លាក់បន្ថែមទៀត ក្រោយពីមានបរិមាណទឹកភ្លៀង១២៧មីលីម៉ែត្រធ្លាក់មកជាបន្តបន្ទាប់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ។Why New York City Keeps Flooding - The New York Times

មជ្ឈមណ្ឌលគ្រប់គ្រងអាកាសធាតុប្រចាំសហរដ្ឋអាមេរិកបញ្ជាក់ថា នេះជាលើកដំបូងហើយក្នុងរយៈពេល១៤១ឆ្នាំ ដែលមានបរិមាណទឹកភ្លៀងរហូតដល់៣៤៩មីលីម៉ែត្រ នៅខែកញ្ញា ឆ្នាំ២០២៣ ។ ដូច្នេះ វាជាហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងបំផុតដែលបានកើតឡើងនៅខែកញ្ញា គិតចាប់ពីឆ្នាំ១៨៨២ ដែលមានបរិមាណភ្លៀងធ្លាក់នៅខែកញ្ញា រហូតដល់៤២៨មីលីម៉ែត្រ ៕ ប្រភព ៖ TNN World