ប្រទេសវៀតណាម ៖ បើតាមការិយាល័យស្ថិតិជាតិវៀតណាមបញ្ជាក់ថា ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ ប្រទេសវៀតណាមទទួលបានភ្ញៀវទេសចរបរទេសចំនួន៨លាន៩សែននាក់ ហើយចំនួននេះបានកើនឡើងលើសគោលដៅដែលវៀតណាមកំណត់ទៅទៀត គឺវៀតណាមកំណត់គោលដៅស្មើត្រឹមតែ៨លាននាក់ប៉ុណ្ណោះ ។Asian tourists eager to travel internationally again; Vietnam now a major  destinations now | The Star

ចំនួនភ្ញៀវទេសចរក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៣ បានកើនឡើងជាង៤ដង បើធៀបនឹងឆ្នាំ២០២២ ។ ចំណែកនៅខែកញ្ញា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកកាន់វៀតណាម ស្មើជាង១លាននាក់ ហើយខែកញ្ញា គឺជាខែទី៣ ជាប់ៗគ្នា ដែលភ្ញៀវទេសចរបរទេសធ្វើដំណើរមកវៀតណាម លើសពីចំនួន១លាននាក់ ។Vietnam listed among top 5 international destinations to visit this summer  | Nhan Dan Online

ភ្ញៀវទេសចរកូរ៉េខាងត្បូងបានធ្វើដំណើរមកកាន់វៀតណាមច្រើនបំផុត គឺស្មើជាង២លាន៥សែននាក់ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ ។ បន្ទាប់មក គឺភ្ញៀវទេសចរចិន ស្មើ១លាន១សែននាក់ ។ ចំណែកភ្ញៀវទេសចរតៃវ៉ាន់ស្ថិតក្នុងលំដាប់ទី៣ ស្មើនឹង៥៧ម៉ឺន៥ពាន់នាក់ ខណៈភ្ញៀវទេសចរអាមេរិកស្ថិតក្នុងលំដាប់ទី៤ ស្មើនឹង៥៤ម៉ឺន៨ពាន់នាក់ ។ រីឯភ្ញៀវទេសចរជប៉ុនស្ថិតក្នុងលំដាប់ទី៥ ស្មើនឹង៤១ម៉ឺន៤ពាន់នាក់ ។Why do American tourists like to travel to Vietnam?

ក្រុមប្រឹក្សាទេសចរណ៍វៀតណាមបញ្ជាក់ថា ឧស្សាហកម្មទេសចរណ៍របស់វៀតណាមទទួលបានការគាំទ្រយ៉ាងល្អពីរដ្ឋាភិបាល ខណៈរដ្ឋាភិបាលបានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេស ។ គេសង្ឃឹមថា នៅចុងឆ្នាំ២០២៣ វៀតណាមនឹងអាចទទួលភ្ញៀវទេសចរពីក្រៅប្រទេស បានប្រមាណពី១២លាននាក់ ទៅ១៣លាននាក់ ឬច្រើនជាងនេះ ។48 Hours in Ho Chi Minh City: The Ultimate Itinerary

រដូវកាលដែលវៀតណាមទទួលបានភ្ញៀវទេសចរច្រើនបំផុត គឺចាប់ពីខែកញ្ញា ដល់ខែមេសា ព្រោះក្នុងអំឡុងពេលនេះ នឹងមានភ្ញៀវទេសចរមកពីប្រទេសលោកខាងលិចនាំគ្នាមកវៀតណាម ដើម្បីសម្រាកលំហែរកាយក្នុងអំឡុងពេលសម្រាករដូវរងា ។Ho Chi Minh Shopping: 6 Things To Buy In Ho Chi Minh City

ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ រហូតមក វៀតណាមបានអនុម័តការចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិក E-Visa សម្រាប់ភ្ញៀវទេសចរមកពីគ្រប់ប្រភេទ និងគ្រប់តំបន់ ។ ក្រៅពីនេះ រដ្ឋាភិបាលវៀតណាមបានបន្ថែមរយៈពេលស្នាក់នៅវៀតណាម ចាប់ពី១៥ថ្ងៃ មកស្មើនឹង៤៥ថ្ងៃសម្រាប់ពលរដ្ឋមកពីប្រទេសចំនួន១៣ ដែលទទួលបានការលើកលែងទិដ្ឋាការពីប្រទេសវៀតណាមតែម្ខាង ។

កាលពីឆ្នាំ២០១៩ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរបរទេសសរុបចំនួន១៨លាននាក់ ហើយវៀតណាមទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង៣ម៉ឺនលានដុល្លារអាមេរិក ៕Mekong Delta Tours in Ho Chi Minh City - Find the best Mekong Delta Tours  in Ho Chi Minh City - Withlocals ប្រភព ៖ mgronline