ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុករបស់រដ្ឋាភិបាលថៃបានបង្ហាញព័ត៌មានអំពីគោលនយោបាយលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ដើម្បីជំរុញវិស័យទេសចរណ៍ និងបង្កើនប្រាក់ចំណូលចូលប្រទេសថៃរាប់លានបាត ខណៈចំនួនភ្ញៀវទេសចរចិនដែលធ្វើដំណើរមកថៃ ត្រឹមតែ១ថ្ងៃ គឺថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ស្មើរហូតដល់១០.៩៨៨នាក់ ។ ចំណែកនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ថៃទទួលបានភ្ញៀវទេសចរចិនរហូតដល់១១.១៦០នាក់ ។Where are Chinese travelers going? Thailand and more in Southeast Asia

តាមសេចក្តីរាយការណ៍ពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃបង្ហាញថា នៅពេលរដ្ឋាភិបាលថៃប្រកាសប្រើប្រាស់គោលនយោបាយ Visa Exemption ធ្វើឱ្យភ្ញៀវទេសចរចិនពេញចិត្ត រហូតដល់មានការជជែកគ្នាច្រើនពីរឿងនេះ ។ ចំណែកចំនួនអ្នកចូលមើលគេហទំព័រដើម្បីធ្វើដំណើរកម្សាន្តនៅប្រទេសថៃ ក៏បានកើនឡើងជាបន្តបន្ទាប់ ហើយចំនួនអ្នកកក់ការធ្វើដំណើរមកថៃ នៅខែតុលា ឆ្នាំ២០២៣ ស្មើជាង៦៥ម៉ឺននាក់ ។Thailand announces visa exemption for Chinese tourists - EFE Noticias

ចំណែកសារព័ត៌មានបរទេសក៏បានចាប់អារម្មណ៍ចុះផ្សាយព័ត៌មានការធ្វើដំណើរមកប្រទេសថៃរបស់ភ្ញៀវទេសចរចិនផងដែរ គឺពលរដ្ឋចិនចាប់អារម្មណ៍ចង់មកប្រទេសថៃយ៉ាងខ្លាំង ដោយពួកគេបានស្វែងរកកន្លែងកម្សាន្តតាមរយៈគេហទំព័រផ្សេងៗ ហើយការកក់កញ្ចប់ដំណើរកម្សាន្តកើនឡើងជិត៨០០% ។Thailand welcomes 1st group of Chinese tourists after China's optimized  COVID-19 strategy-Xinhua

រដ្ឋាភិបាលថៃបញ្ជាក់ថា ករណីនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពជោគជ័យរបស់គោលនយោបាយលើកលែងទិដ្ឋាការ ដែលជួយជំរុញដល់ទីផ្សារភ្ញៀវទេសចរចិនឱ្យក្លាយជាយន្តការសំខាន់មួយទៀតដើម្បីជំរុញសេដ្ឋកិច្ចថៃ រួមទាំងការស្តារឡើងវិញនៃការរីកចម្រើនរបស់ឧស្សាហកម្មទេសចរណ៍ថៃ ។ គេចាត់ទុកថា វាជាពេលវេលាសមស្របដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្សាន្តនៅប្រទេសថៃ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក Golden Week ដែលភ្ញៀវទេសចរចិននិយមធ្វើដំណើរកម្សាន្តជាបន្តបន្ទាប់ រហូតដល់ពេលឆ្លងឆ្នាំ ។Thai tourism industry optimistic as Chinese tourist arrivals skyrocket:  expert-Xinhua

អាជ្ញាធរទេសចរណ៍ប្រទេសថៃព្យាករណ៍ថា គោលនយោបាយ Visa Exemption នេះ នឹងជួយជំរុញទីផ្សារភ្ញៀវទេសចរចិនឱ្យធ្វើដំណើរមកប្រទេសថៃ ប្រមាណជាង៤លាននាក់នៅឆ្នាំ២០២៣ ។ លើសពីនេះ ក្នុងរយៈពេល៥ខែ ដែលប្រទេសថៃចេញគោលនយោបាយលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន នឹងមានភ្ញៀវទេសចរចិនប្រមាណ២.៨៨៨.៥០០នាក់ធ្វើដំណើរមកថៃ ព្រមទាំងបង្កើតប្រាក់ចំណូលចំនួន១៤០.៣១៣លានបាត ៕ ប្រភព ៖ beartai BRIEF