នាល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ លំនៅឋាន២ខ្នងរបស់ប្រជាពលរដ្ឋ បានបាក់ស្រុតចូលច្រាំងស្ទឹងពោធិ៍សាត់ ដែលស្ថិតនៅចំណុចព្រែកស្តី ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។No photo description available.

ក្នុងហេតុការនេះថ្នាក់ដឹកខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអន្តរាគមនជញ្ជួនសម្ភារ:នៅសេសសល់មួយចំនួន យកមករក្សាទុកកន្លែងមានសុវត្ថិភាព ចំណែកឯម្ចាស់ផ្ទះទាំងពីរខាងលើនោះពុំមានគ្រោះថ្នាក់ ដល់អាយុជីវិតឡើយ។May be an image of 6 people and boatគិតមកដល់ព្រឹកថ្ងៃទី០២ខែតុលាឆ្នាំ២០២៣នេះ ស្ថានភាពទឹកជំនន់ស្ទឹងពោធិ៍សាត់បានស្រក់ចុះផុតកម្រិត ដែលត្រូវប្រកាសអាសន្នហើយ។ ផ្លូវនានាដែលបានទឹកហូរច្រោះ ឥឡូវបានស្រកផុតវិញហើយ ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋតាមដងផ្លូវនានាមានសភាពមមាញឹកឡើងវិញជាធម្មតា។No photo description available.ដោយឡែកចំពោះទំហំនៃការខូចខាតផ្ទះ ទ្រព្យសម្បត្តិ ស្រូវ ដំណាំគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋ និងផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាដែលបណ្តាលមកពីគ្រោះទឹកជំនន់នេះ រដ្ឋបាលខេត្តកំពុងធ្វើការសិក្សាប្រមូលទិន្នន័យ បន្ទាប់ពីទឹកស្រកអស់៕