ប្រទេសថៃ ៖ អាជីវករលក់បន្លែ និងទំនិញផ្សេងៗនៅតាមផ្សារក្នុងខេត្ត Uthai Thani ប្រទេសថៃ បានត្អូញត្អែរថា ស្ថានភាពសេដ្ឋកិច្ចថៃមិនសូវល្អទេ ទើបធ្វើឱ្យពួកគេលក់ទំនិញមិនដាច់ ហើយស្ទើរតែគ្មានអតិថិជនមកដើរផ្សារសោះ ។ ពួកគេបានសំណូមពរឱ្យរដ្ឋាភិបាលជួយពន្លឿនការដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ 3Plus News នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ។5 Great Markets in Bangkok - Where to Find Thai Markets in Bangkok – Go  Guides

ក្រុមសារព័ត៌មានថៃបានដើរពិនិត្យមើលក្នុងផ្សារមួយកន្លែងនៅខេត្ត Uthai Thani ឃើញថា មានអាជីវករដាក់លក់អាហារស្រស់ៗជាច្រើនមុខ ដូចជា សាច់ជ្រូក, សាច់មាន់ និងបន្លែបង្ការផ្សេងៗ ប៉ុន្តែអាជីវករទាំងនេះត្អូញត្អែរថា ពួកគេលក់របស់របរមិនសូវដាច់ទេ ខណៈអាជីវករខ្លះទៀតបានបង្ហោះក្នុងបណ្តាញសង្គមអំពីភាពស្ងប់ស្ងាត់នៅក្នុងផ្សារ ។ សារព័ត៌មានថៃបានសួរទៅអាជីវករ ហើយពួកគេម្នាក់ៗត្អូញត្អែរដូចៗគ្នាថា ចាប់តាំងពីទំនិញឡើងថ្លៃជាបន្តបន្ទាប់មក បានធ្វើឱ្យអតិថិជនមកទិញទំនិញ អាហារស្រស់ និងបន្លែទៅធ្វើម្ហូប កាន់តែតិចជារៀងរាល់ថ្ងៃ ។Or Tor Kor Market in Bangkok - Shop at One of the World's Best Fresh  Markets – Go Guides

អាជីវករបន្តថា អតិថិជនបាននាំគ្នាទិញម្ហូបអាហារច្រកថង់ស្រាប់ជំនួសវិញ ដោយសារម្ហូបច្រកថង់មានតម្លៃថោកជាងម្ហូបដែលពួកគេទិញមកធ្វើខ្លួនឯង ដែលតម្រូវឱ្យមានគ្រឿងទេស, សាច់សត្វ និងបន្លែស្រស់ ។ ដូច្នេះ អាជីវករបានលក់របស់របរយកប្រាក់ចំណេញតាមការចំណាយដើមទុនប៉ុណ្ណោះ មិនហ៊ានឡើងថ្លៃទេ ព្រោះបើឡើងថ្លៃខ្ពស់ខ្លាំងពេក ក៏គ្មានអ្នកទិញដែរ ហើយបរិយាកាសស្ងប់ស្ងាត់នៅតាមផ្សារបានកើតឡើងយូរមកហើយ ។Or Tor Kor Market - The Best Fresh Market in Bangkok, Thailand

ចុងក្រោយ អាជីវករលក់ទំនិញនៅតាមផ្សារបានសំណូមពរឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាទំនិញឡើងថ្លៃឱ្យចុះថោកជាងនេះ ដោយពួកគេនិយាយថា កត្តាដែលធ្វើឱ្យទំនិញឡើងថ្លៃ ដោយសារបញ្ហាចម្បង គឺតម្លៃប្រេងឥន្ធនៈ ។ បើទោះជាពេលកន្លងមក ប្រទេសថៃបានប្រកាសបញ្ចុះតម្លៃប្រេងឥន្ធនៈក្តី ប៉ុន្តែតម្លៃនេះនៅតែថ្លៃដដែល ។

តម្លៃប្រេងឥន្ធនៈ គឺជាដើមទុនសម្រាប់ថ្លៃដឹកជញ្ជូន ហើយអាជីវករចង់ឱ្យរដ្ឋាភិបាលគ្រប់គ្រងតម្លៃទំនិញឡើងថ្លៃផងដែរ ព្រោះអ្នកទិញរអ៊ូដាក់អាជីវករថា ពួកគេបានទិញរបស់របរទៅដាក់ក្នុងទូរទឹកកកទុកធ្វើម្ហូបឱ្យតិចជាងមុន ដោយសារពួកគេត្រូវចំណាយប្រាក់លើផ្នែកផ្សេងទៀត ។ ដូច្នេះ បើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាទាំងនេះទេ ស្ថានភាពនឹងកាន់តែអាក្រក់លើសមុនថែមទៀត ៕ ប្រភព ៖ 3Plus News