បរទេស៖ មនុស្សជាង ១០០,០០០ នាក់ប្រមាណ ៨០% នៃចំនួនប្រជាជនក្នុងប្រទេសអាមេនី បានសម្រុកចាកចេញពីស្រុកកំណើតរបស់ពួកគេ បន្ទាប់ពីប្រទេស អាស៊ែបៃហ្សង់ បានកាន់កាប់តំបន់នេះ។

យោងតាមលោក Nazeli Baghdasaryan អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអាមេនី បាននិយាយកាលពីថ្ងៃទី ៣០ ខែកញ្ញាថា មនុស្សចំនួន ១០០,៤១៧ នាក់ក្នុងចំណោមប្រជាជនសរុប ១២០,០០០ នាក់នៅតំបន់ Nagorno-Karabakh បានភៀសខ្លួនទៅបណ្តាប្រទេសជិតខាងកាលពីសប្តាហ៍មុន បន្ទាប់ពីកងទ័ព អាស៊ែបៃហ្សង់ បានចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងអំពើភេរវកម្ម និងបង្ខំឱ្យរដ្ឋាភិបាលអាមេនីចុះចាញ់ផ្តាច់ខ្លួនចេញពីតំបន់ Nagorno-Karabakh។ តំបន់ Nagorno-Karabakh គឺជាផ្នែកមួយនៃទឹកដីរបស់ប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែប្រជាជនអាមេនីភាគច្រើនបានរស់នៅក្នុងតំបន់នេះ។More than 100,000 Nagorno-Karabakh refugees arrive in Armenia - The  Jerusalem Post

កាលពីឆ្នាំ ១៩៩១ ជនជាតិអាមេនីបានចាត់ទុកតំបន់ Nagorno-Karabakh ជាទឹកដីដូនតារបស់ពួកគេ ហើយបានបង្កើតចលនាស្វ័យភាព ដែលនាំឱ្យមានជម្លោះជាមួយអាមេនី។ ដោយសារតំបន់ Nagorno-Karabakh គឺជា ចំណុចប្រទាក់ក្រឡាគ្នា រវាង អាស៊ែបៃហ្សង់ និង អាមេនី។Armenia says 100,000 refugees flee Nagorno-Karabakh - RTHK
លោក Artak Beglaryan អតីតមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសអាមេនី បាននិយាយថា មានមនុស្សតែពីរបីរយនាក់ប៉ុណ្ណោះដែលនៅសល់ក្នុងតំបន់នេះ ដែលភាគច្រើនជាអតីតមន្ត្រីក្នុងតំបន់ និងបុគ្គលិកភ្នាក់ងារឆ្លើយតបបន្ទាន់ រួមជាមួយអ្នកស្ម័គ្រចិត្ត និងមនុស្សដែលមានតម្រូវការពិសេស។Nagorno-Karabakh: What's behind the fighting between Armenia and Azerbaijan?

ដូច្នេះហើយ បន្ទាប់ពីយុទ្ធនាការយោធារបស់អាស៊ែបៃហ្សង់ រដ្ឋាភិបាលរបស់អាមេនីបានធ្វើការផ្តាច់ខ្លួនចេញពីតំបន់ Nagorno-Karabakh ដោយបានប្រកាសថាខ្លួននឹងរំសាយភ្នាក់ងារទាំងអស់ រួមទាំងបញ្ឈប់អត្ថិភាពរបស់ខ្លួនចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤៕War Clouds Build in the South Caucasus - CEPA
ប្រភព៖vnexpress