ជា ស្រីនា អរគុណអ្នកគាំទ្រនាំឱ្យខ្លួនអាចឈានជើងទទួលពាននៅសិង្ហបុរី ខណៈនិយាយដោយទំនុកចិត្តលើរឿងនេះថែមទៀត
ជា ស្រីនា ត្រូវអ្នកគាំទ្រចាត់ទុកថាជាបុគ្គលល្អទាំងព្រមទាំងអត្តចរិត ស្អាត ឆ្លាត ពូកែ មានគ្រួសារកក់ក្តៅ គូស្នេហ៍ដ៏យល់ចិត្តនិងសាងប្រជាប្រិយភាពលើបណ្តាញសង្គមដោយសមត្ថភាពជាពិសេសលើមាតិកាតុបតែងមុខ(Make up) ។ កត្តានេះ ជា ស្រីនា មានសន្ទុះគាំទ្រច្រើនរហូតអាចទទួលបានពានរង្វាន់នៅឯប្រទេសសិង្ហបុរីនាពេលថ្មីៗនេះ។
នៅក្នុងកម្មវិធី HOFS 2023 (Hall of fame in Singapore ) កញ្ញា ជា ស្រីនា គូស្នេហ៍ លោក ហេង វិសាល បានទទួលពាន beauty and health Influencers ក្រោមការសាទរយ៉ាងច្រើន។ ឆ្លៀតក្នុងឱកាសឡើងទទួលពាន ស្រីនា បានពោលពាក្យអរគុណទៅដល់មិត្តភក្តិគ្រួសារ ដែលនៅឈរពីក្រោយ ជាពិសេសអរគុណយ៉ាងជ្រៅចំពោះអ្នកគាំទ្ររបស់ខ្លួន បើសិនជាគ្មានការគាំទ្រនាងមិនអាចមានថ្ងៃនេះឡើយ។ លើសពីនេះទៀត Influencers ល្បីឈ្មោះរូបនេះនិយាយដោយមានទំនុកចិត្តនៅលើឆាកអន្តរជាតិឱ្យទេសអន្តរមកកម្សាន្តនៅប្រទេសកម្ពុជាពោរពេញដោយសម្បត្តិវប្បធម៌ ស្នាមញញឹមដ៏ស្រស់ស្អាតពីប្រជាជន បើសិនជាមកទស្សនាហើយប្រាកដជាស្រលាញ់ប្រទេសកម្ពុជាមិនខាន។ មុននឹងបញ្ចប់សេចក្តីរបស់ខ្លួន ជា ស្រីនា បានបន្ថែមទៀតថា មនុស្សស្រីគ្រប់រូបសុទ្ធតែស្រស់ស្អាតហើយមានភាពស្រស់ស្អាតទាំងនោះគឺមានផ្សេងៗគ្នាជាមួយនឹងជំនាញរៀងៗខ្លួនទៅលើស្រ្តីគ្រប់រូប។
ចំណែកនៅលើបណ្តាញសង្គមវិញ ស្រីនា ក៏បានសរសេរដែរថា «ពីក្មេងស្រីម្នាក់ដែលលួចគ្រឿងផាត់មុខរបស់ម៉ាក់មកធ្វើ Video ឥឡូវនាងបានកាន់ពាន Beauty and Health Influencer ពី HOFS Award នៅប្រទេស Singapore ខ្ញុំមិនអាចឈរនៅទីនេះបានដោយគ្មានអ្នកទាំងអស់គ្នាទេ។ ពិតជាអរគុណណាស់»
គួរបញ្ជាក់ថា នៅលើបណ្តាញសង្គមហ្វេកប៊ុក ជា ស្រីនា មានអ្នកគាំទ្រ២.២លាននាក់ លើទិកតុកមានអ្នកតាមដាន១.៨លាននាក់ នៅលើ IG មានអ្នកគាំទ្រ១.៤លាននាក់ និងបណ្តាញសង្គមយូធូប មាន subscribers 359K ។ មិនត្រឹមតែជា Influencers ល្បីឈ្មោះតែ ស្រីនា ក៏មានមុខជំនួញទាំងវ័យក្មេងជាមួយគូណ្តឹងគឺលោក ហេង វិសាល ផងដែរ៕



:max_bytes(150000):strip_icc()/__opt__aboutcom__coeus__resources__content_migration__serious_eats__seriouseats.com__images__20101018-nastybits-board-bc70662aaac04aef811c26804c2a5b6a.jpg)









ទំព័រហ្វេសប៊ុកមូលនិធិកុមារបន្តថា ៖ «ការផ្តល់ប្រាក់បរិច្ចាគពីលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ សម្រាប់ជួយកុមារនៅក្នុងមូលនិធិ គឺបានផ្តល់ស្នាមញញឹម និងសេចក្តីសុខដល់កុមារទាំងអស់ ព្រមទាំងបុគ្គលិកមូលនិធិយ៉ាងខ្លាំង ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះគម្រោងល្អៗរបស់លោកនាយករដ្ឋមន្ត្រី ដែលបានជួយគាំទ្រដល់មូលនិធិកុមារលើកនេះ ។ លោកនាយករដ្ឋមន្ត្រីតែងតែស្តាប់មតិយោបល់ និងបញ្ហាដែលយើងជួបការលំបាក ហើយស្វែងរកដំណោះស្រាយឱ្យយើងផងដែរ» ។






ប្រភព៖phuntoday.com







ប្រភព ៖ TNN World






២.ស្អក និងឈឺបំពង់កខ្លាំងខុសធម្មតា
៣.មានគ្រុនក្តៅ រងារញ័រញាក់
៤.ស្រកទម្ងន់លឿនខុសធម្មតា
៥.មានអារម្មណ៍ថប់ដង្ហើម ជាពិសេសពេលសម្រាក
៦.មានប្រវត្តិកើតជំងឺរលាកសួតញឹកញាប់
៨.មានរោគសញ្ញានៃការថប់ដង្ហើម

