វៀតណាម៖ នៅចុងត្រីមាសទីបីនៃឆ្នាំនេះ ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមទទួលបានប្រហែល ៤.២ ពាន់លានដុល្លារអាមេរិក កើនឡើង ២៥% បើធៀបនឹងការនាំចេញកាលពីឆ្នាំមុន។Vietnamese fruits need export support

ទុរេន ចេក និងផ្លែស្រកានាគ គឺជាផលិតផលកសិកម្មដែលរួមចំណែកយ៉ាងធំធេងដល់ការរីកលូតលាស់នៃឧស្សាហកម្មផ្លែឈើ និងបន្លែ រួមទាំងឧស្សាហកម្មកសិកម្មទាំងមូល។ ជាពិសេស ទុរេនបានជាប់ចំណាត់ថ្នាក់លេខមួយក្នុងការនាំចេញទៅក្រៅប្រទេសច្រើនបំផុត ដោយចូលរួមជាមួយក្រុមផ្លែឈើ «ពាន់លានដុល្លារ»។ នេះបើយោងតាមការព្យាករ បានឱ្យដឹងថា ក្នុងខែតុលា ផ្លែទុរេននឹងឈានដល់គោលដៅចំណូល ១,៥ ពាន់លានដុល្លារក្នុងពេលឆាប់ៗ។Vietnam's fruit and vegetable exports grow amid concern about product  quality - Food Supplier | SakaSaka.net

បច្ចុប្បន្ននេះ ប្រទេសចិនគឺជាទីផ្សារនាំចូលដ៏ធំបំផុតសម្រាប់បន្លែ និងផ្លែឈើរបស់វៀតណាម ជាមួយនឹងចំណូលសរុបរយៈពេល ៨ ខែ ឈានដល់ ២.៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងស្មើ ៦៤% នៃចំណែកទីផ្សារអន្តរជាតិ បន្ទាប់ពី អាមេរិក កូរ៉េ និងជប៉ុន។4,100+ Vegetable Fruit Vietnam Market Stock Photos, Pictures & Royalty-Free  Images - iStock

លោក Dang Phuc Nguyễn អគ្គលេខាធិកាសមាគមបន្លែ និងផ្លែឈើវៀតណាមបានមានប្រសាសន៍ថា ក្នុងប៉ុន្មានខែនៃឆ្នាំនេះ ផ្លែទុរេននៅតំបន់ខ្ពង់រាបភាគកណ្តាល បូករួមទាំងផលិតផលថ្មីៗ នឹងមានការនាំចេញទៅក្រៅប្រទេសបន្តទៀត។ ដូច្នេះ ការនាំចេញបន្លែ និងផ្លែឈើសម្រេចបានប្រមាណ ៥ ពាន់លានដុល្លារអាមេរិក ដែលឈានដល់គោលដៅលឿនបំផុតជាងការរំពឹងទុក៕Vietnamese Vegetables: Top 20 choices for Vegetarian Cuisine
ប្រភព៖cafef.com