ការក្អក ភាគច្រើនត្រូវបានគេសន្មត់ថាជាជំងឺផ្តាសាយ ដែលនេះនឹងប្រសើរឡើងក្នុងរយៈពេល ៥ ទៅ ៧ ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនការក្អកទាំងអស់សុទ្ធតែមានជំងឺផ្តាសាយរហូតនោះទេ ប្រសិនបើអ្នកក្អកខ្លាំងក្នុងរយៈពេលយូរ វាអាចបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកបាន ដូច្នេះបើមានអាការៈដូចខាងក្រោមនេះ អ្នកគួរទៅមន្ទីពេទ្យជាបន្ទាន់។
១.ការក្អកចេញឈាម ឬចេញឈាមតាមស្លេស
២.ស្អក និងឈឺបំពង់កខ្លាំងខុសធម្មតា
៣.មានគ្រុនក្តៅ រងារញ័រញាក់
៤.ស្រកទម្ងន់លឿនខុសធម្មតា
៥.មានអារម្មណ៍ថប់ដង្ហើម ជាពិសេសពេលសម្រាក
៦.មានប្រវត្តិកើតជំងឺរលាកសួតញឹកញាប់
៧.ឈឺកខ្លាំង និងពិបាកលេបថ្នាំ ឬញ៉ាំអាហារ
៨.មានរោគសញ្ញានៃការថប់ដង្ហើម
រោគសញ្ញានៃការក្អកមិនប្រក្រតីទាំងនេះអាចបែងចែកជា ៣ ក្រុមគឺ៖
-ការក្អកស្រួចស្រាវដែលមានរយៈពេលតិចជាង ៣ សប្តាហ៍។
-ការក្អកខ្លាំងមានរយៈពេលពី ៣ ទៅ ៨ សប្តាហ៍។
-និងការក្អករ៉ាំរ៉ៃជាបន្តបន្ទាប់លើសពី ៨ សប្តាហ៍ ដូច្នេះហើយ ប្រសិនបើអ្នកមានការក្អករ៉ាំរ៉ៃ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់៕
ប្រភព៖sanook










