ពិតណាស់ មុនគឺជាបញ្ហាស្បែកទូទៅដែលមនុស្សភាគច្រើនតែងតែជួបប្រទះ ប្រសិនបើស្បែកមុខមានបញ្ហាផ្សេងៗដូចជាឡើងមុន ស្នាមអាចម៍រុយ ឬស្នាមជាំ វានឹងធ្វើឱ្យយើងគ្មានទំនុកចិត្តលើខ្លួនឯង និងមានអារម្មណ៍តានតឹង។ ដូច្នេះហើយ ដើម្បីកម្ចាត់មុនប្រកបដោយប្រសិទ្ធភាព អ្នកគប្បីអនុវត្តវិធីដូចខាងក្រោម៖

១.ប្រើដុំទឹកកក៖ ប្រើដុំទឹកកកលើកន្លែងកើតមុន ដើម្បីជួយឱ្យស្បែកមានចរន្តឈាមរត់បានល្អ ស្បែកក៏ភ្លឺថ្លា និងអាចកាត់បន្ថយស្នាមក្រហមដោយសារមុនក្រហមបានផងដែរ។Ice Roller: The Skin Care Benefits of Ice Rolling

២.ថ្នាំដុសធ្មេញ៖ អ្នកត្រូវលាងសម្អាតមុខឱ្យស្អាត ហើយប្រើថ្នាំដុសធ្មេញពណ៌ស លាបលើមុខដើម្បីបំបាត់មុន រួចទុកមួយយប់ លុះព្រឹកឡើងលាងសម្អាតមុខចេញជាការស្រេច នោះអ្នកនឹងឃើញមុនរួមតូចហើយលែងហើមធំដូចម្សិលមិញទៀតហើយ។Does Toothpaste Get Rid of Pimples? | Be Beautiful India

៣.ទឹកក្រូចឆ្មា៖ ក្រូចឆ្មាមានផ្ទុកនូវវីតាមីន A ដ៏សំបូរបែប ជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលមានប្រសិទ្ធភាពសម្លាប់បាក់តេរីដែលបង្កឱ្យកើតមុន ជួយបើករន្ធញើស និងរឹតបន្តឹង។ អ្នកអាចផ្សំទឹកក្រូចឆ្មា ជាមួយស៊ុតស ព្រោះស៊ុតសជួយឱ្យស្បែកតឹងណែន បន្ទាប់មកយកល្បាយនេះមកលាបលើមុខរបស់អ្នក ហើយទុកចោល ១០-១៥ នាទី រួចលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗ ជាកាស្រេច។3 reasons you should apply lime juice on your face | Pulse Nigeria

៤.ស្លឹកជីអង្កាម៖ ជីអង្កាម មានសារធាតុជាច្រើនដែលល្អសម្រាប់ស្បែកដូចជា វីតាមីន A៣, B៣, និងវីតាមីន C ដែលវាអាចកាត់បន្ថយការរលាក ប្រឆាំងបាក់តេរី និងបំបាត់មុន ផ្តល់ឱ្យស្បែកនូវពណ៌ភ្លឺថ្លា។ វិធីធ្វើ យកស្លឹកជីអង្កាម ច្របាច់យកទឹក រួចលាយជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ លាងមុខឱ្យស្អាត ហើយលាបវាលើតំបន់ដែលមានបញ្ហា ទុករយៈពេល ប្រហែល ១៥ នាទី រួចលាងមុខរបស់អ្នកជាមួយនឹងទឹកស្អាត ជាការស្រេច៕No photo description available. ប្រភព៖phuntoday.com