ប្រទេសថៃ ៖ ក្រោយពីលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានប្រកាសប្រគល់ប្រាក់ខែ និងប្រាក់ឧបត្ថម្ភក្នុងការប្រជុំ ដែលលោកទទួលបានពីការកាន់តំណែងជារៀងរាល់ខែទៅឱ្យមូលនិធិផ្សេងៗ ដើម្បីជួយសង្គ្រោះក្រុមពលរដ្ឋងាយរងគ្រោះ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុកមូលនិធិកុមារ (FOUNDATION FOR CHILDREN) បានសរសេរថា ៖ «ប្អូនៗកុមារ និងបុគ្គលិករបស់មូលនិធិទាំងអស់ សូមថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដែលបានផ្តល់ប្រាក់បរិច្ចាគចំនួន៤ម៉ឺន៥ពាន់បាត ដើម្បីប្រើប្រាស់ជាប្រយោជន៍សម្រាប់កុមារនៅក្នុងមូលនិធិ ចំនួន៩០នាក់» ។Who is Srettha Thavisin? Thailand's New PM's Priorities and Challenges -  Bloombergទំព័រហ្វេសប៊ុកមូលនិធិកុមារបន្តថា ៖ «ការផ្តល់ប្រាក់បរិច្ចាគពីលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ សម្រាប់ជួយកុមារនៅក្នុងមូលនិធិ គឺបានផ្តល់ស្នាមញញឹម និងសេចក្តីសុខដល់កុមារទាំងអស់ ព្រមទាំងបុគ្គលិកមូលនិធិយ៉ាងខ្លាំង ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះគម្រោងល្អៗរបស់លោកនាយករដ្ឋមន្ត្រី ដែលបានជួយគាំទ្រដល់មូលនិធិកុមារលើកនេះ ។ លោកនាយករដ្ឋមន្ត្រីតែងតែស្តាប់មតិយោបល់ និងបញ្ហាដែលយើងជួបការលំបាក ហើយស្វែងរកដំណោះស្រាយឱ្យយើងផងដែរ» ។

ទំព័រហ្វេសប៊ុកមូលនិធិកុមារបញ្ជាក់ថា ៖ «ម្ហូបអាហារពេលល្ងាចសម្រាប់ជីវិតថ្មី ដែលទទួលបានពីមេដឹកនាំប្រទេសចិត្តល្អ លោក សេដ្ឋា ថាវីស៊ីន គឺម្ហូបញំមីសួ, សាច់មាន់ចៀន និងសម្លកែងស៊ុ ដាក់បន្លែនិងបង្គា» ។ លើសពីនេះ ទំព័រហ្វេសប៊ុកមូលនិធិកុមារ ក៏បានបង្ហោះរូបភាពក្រុមកុមារកំពុងអង្គុយញ៉ាំអាហារ និងផ្លែឈើផងដែរ ប្រកបដោយទឹកមុខញញឹម ៕ ប្រភព ៖ The better