ជា ស្រីនា ត្រូវអ្នកគាំទ្រចាត់ទុកថាជាបុគ្គលល្អទាំងព្រមទាំងអត្តចរិត ស្អាត ឆ្លាត ពូកែ មានគ្រួសារកក់ក្តៅ គូស្នេហ៍ដ៏យល់ចិត្តនិងសាងប្រជាប្រិយភាពលើបណ្តាញសង្គមដោយសមត្ថភាពជាពិសេសលើមាតិកាតុបតែងមុខ(Make up) ។ កត្តានេះ ជា ស្រីនា មានសន្ទុះគាំទ្រច្រើនរហូតអាចទទួលបានពានរង្វាន់នៅឯប្រទេសសិង្ហបុរីនាពេលថ្មីៗនេះ។May be an image of 2 people and text that says '202:3 SEP 2 HALL OF FAI IN SINGAPORE HALL OF IN SINGAP FS 2023 HALL IN SING HALL OF IN SINGAP OF ALL SING HALL OF IN SINGAPO HOT'

នៅក្នុងកម្មវិធី HOFS 2023 (Hall of fame in Singapore ) កញ្ញា ជា ស្រីនា គូស្នេហ៍ លោក ហេង វិសាល បានទទួលពាន beauty and health Influencers ក្រោមការសាទរយ៉ាងច្រើន។ ឆ្លៀតក្នុងឱកាសឡើងទទួលពាន ស្រីនា បានពោលពាក្យអរគុណទៅដល់មិត្តភក្តិគ្រួសារ ដែលនៅឈរពីក្រោយ ជាពិសេសអរគុណយ៉ាងជ្រៅចំពោះអ្នកគាំទ្ររបស់ខ្លួន បើសិនជាគ្មានការគាំទ្រនាងមិនអាចមានថ្ងៃនេះឡើយ។ លើសពីនេះទៀត Influencers ល្បីឈ្មោះរូបនេះនិយាយដោយមានទំនុកចិត្តនៅលើឆាកអន្តរជាតិឱ្យទេសអន្តរមកកម្សាន្តនៅប្រទេសកម្ពុជាពោរពេញដោយសម្បត្តិវប្បធម៌ ស្នាមញញឹមដ៏ស្រស់ស្អាតពីប្រជាជន បើសិនជាមកទស្សនាហើយប្រាកដជាស្រលាញ់ប្រទេសកម្ពុជាមិនខាន។ មុននឹងបញ្ចប់សេចក្តីរបស់ខ្លួន ជា ស្រីនា បានបន្ថែមទៀតថា មនុស្សស្រីគ្រប់រូបសុទ្ធតែស្រស់ស្អាតហើយមានភាពស្រស់ស្អាតទាំងនោះគឺមានផ្សេងៗគ្នាជាមួយនឹងជំនាញរៀងៗខ្លួនទៅលើស្រ្តីគ្រប់រូប។May be an image of 2 people and textចំណែកនៅលើបណ្តាញសង្គមវិញ ស្រីនា ក៏បានសរសេរដែរថា «ពីក្មេងស្រីម្នាក់ដែលលួចគ្រឿងផាត់មុខរបស់ម៉ាក់មកធ្វើ Video ឥឡូវនាងបានកាន់ពាន Beauty and Health Influencer ពី HOFS Award នៅប្រទេស Singapore ខ្ញុំមិនអាចឈរនៅទីនេះបានដោយគ្មានអ្នកទាំងអស់គ្នាទេ។ ពិតជាអរគុណណាស់»

គួរបញ្ជាក់ថា នៅលើបណ្តាញសង្គមហ្វេកប៊ុក ជា ស្រីនា មានអ្នកគាំទ្រ២.២លាននាក់ លើទិកតុកមានអ្នកតាមដាន១.៨លាននាក់ នៅលើ IG មានអ្នកគាំទ្រ១.៤លាននាក់ និងបណ្តាញសង្គមយូធូប មាន subscribers 359K ។ មិនត្រឹមតែជា Influencers ល្បីឈ្មោះតែ ស្រីនា ក៏មានមុខជំនួញទាំងវ័យក្មេងជាមួយគូណ្តឹងគឺលោក ហេង វិសាល ផងដែរ៕May be an image of 1 person and text