Home Blog Page 1449

ហេង វិសាល ភ្ញាក់ផ្អើលខ្លាំងឃើញរូបភាពខ្លួនផ្សព្វផ្សាយល្បែងអនឡាញ

0

លោក ហេង សុវិសាល ដែលជា Content Creator និង Influencers ល្បីឈ្មោះបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីមិត្តភក្តិបានផ្តល់ដំណឹងថាមានរូបភាពលោកនៅលើការផ្សព្វផ្សាយល្បែងអនឡាញ។ ឆ្លៀតក្នុងឱកាសនេះលោក ហេង វិសាល បានប្រកាសថាគោលជំហរខ្លួនមិនទទួលផ្សព្វផ្សាយល្បែងអនឡាញ និងគ្រឿងស្រវឹងឡើយ។ លោកបានផ្តាំទៅក្រុមហ៊ុនល្បែងអនឡាញដែលយករូបភាពលោកទៅប្រើប្រាស់សូមលុបជាបន្ទាន់។

តារាល្បីឈ្មោះមួយចំនួនអាចក្បត់មនសិកាខ្លួនឯងដើម្បីផ្សព្វផ្សាយល្បែងអនឡាញ ស្របពេលដែលតារាមួយចំនួនបានប្រកាន់គោលជំហរយ៉ាងរឹងមាំមិនទទួលផ្សព្វផ្សាយទោះបីនិយោជកផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងណាដែលធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង។May be an image of 3 people

នាព្រឹកថ្ងៃទី៣ តុលា នេះដែរលោក ហេង វិសាល ជា Content Creator និង Influencers បានបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីក្រុមហ៊ុនល្បែងអនឡាញហ៊ានយករូបលោកទៅធ្វើអាជីវកម្ម។ លោកបានរៀបរាប់យ៉ាងដូច្នេះថា «ព្រឹកមិញនេះមិត្តភក្តិរបស់ខ្ញុំបានផ្ញើរូបមួយមកខ្ញុំ ដែលមានរូបខ្ញុំនៅលើផ្ទាំងផ្សព្វផ្សាយល្បែងស៊ីសង Online ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែក្រុមហ៊ុនទាំងនោះបានហ៊ានយករូបភាពរបស់ខ្ញុំទៅប្រើប្រាស់ផ្សព្វផ្សាយល្បែងស៊ីសងយ៉ាងនេះ បើឃើញសូមមេត្តាលុបចេញជាបន្ទាន់។ សម្រាប់ខ្ញុំផ្ទាល់ គោលការណ៍របស់ខ្ញុំគឺខ្ញុំមិនទទួលផ្សព្វផ្សាយ ល្បែងស៊ីសង ក៏ដូចជាគ្រឿងស្រវឹងនោះទេ។ អរគុណ!»។May be an image of 1 person and the Aqueduct of Segovia

លោក ហេង វិសាល បានបន្ថែមនៅក្នុងខម្មិនដែរថាលោកមានវិប្បដិសារីមកទល់ពេលនេះដោយសារតែប្រមាណ៤ ៥ឆ្នាំមុនលោកចូលរួមកម្មវិធីមួយដែលមានការឧបត្ថម្ភពីស្រាបៀរដោយភ្ជាប់ជាមួយវិស័យទេសចរណ៍។ «ខ្ញុំឃើញCommentរបស់អ្នកទាំងអស់គ្នា ខ្ញុំពិតជាសប្បាយចិត្តណាស់ ក៏ដូចជារអៀសខ្លួនដែរ ដោយសារតែកាលពី៤ ៥ឆ្នាំមុនខ្ញុំក៏ធ្លាប់បានចូលរួមជាមួយកម្មវិធីមួយដែលមានការឧបត្ថម្ភពីគ្រឿងស្រវឹង ក្នុងន័យផ្សព្វផ្សាយកន្លែងទេសចរណ៍ស្រុកយើង ប៉ុន្តែទោះក្នុងន័យណាក៏ដោយ តាំងពីពេលនោះមកខ្ញុំពិតជាមានវិប្បដិសារីមែនទែន ហើយពិតជាមានអារម្មណ៍ថាខុស។សូមទោស»។No photo description available.

ក្នុងនាមជាបុគ្គលមានឥទ្ធិពល ដែលប្រកាន់គោលជំហរដ៏ល្អនេះ លោក ហេង វិសាល ធ្វើឱ្យអ្នកគាំទ្រកាន់តែរំភើបចិត្តព្រោះឃើញអាយដលរបស់ខ្លួនធ្វើជាគម្រូដល់ហ្វេនៗ៕

ជប៉ុនបង្ហាញមនុស្សយន្តទំហំធំអាចធ្វើការបានច្រើនមុខងារ

0

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនជប៉ុនបានបង្ហាញមនុស្សយន្ត១គ្រឿងមានកម្ពស់រហូតដល់ជាង៤ម៉ែត្រ និងទម្ងន់៣តោនកន្លះ ។ ក្រុមហ៊ុនបានផលិតវាឡើងដោយចម្លងតាមមនុស្សយន្ត Gundam ដែលជាតួក្នុងខ្សែភាពយន្ត Animation ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន ។ គេអាចចូលទៅអង្គុយនៅផ្នែកខាងក្នុងមនុស្សយន្ត និងបញ្ជាវាបាន ។Japan startup develops 'Gundam'-like robot with $3 million price tag - The  Japan Times

មនុស្សយន្តនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Tsubame Industries ដែលជាក្រុមហ៊ុនទើបចាប់ផ្តើមដំណើរការនៅទីក្រុងតូក្យូរបស់ជប៉ុន ហើយក្រុមហ៊ុនបានចំណាយពេលវេលារហូតដល់២ឆ្នាំក្នុងការផលិត ។ ក្រុមហ៊ុនបានដាក់ឈ្មោះមនុស្សយន្តថា «ARCHAX» ដែលឈ្មោះរបស់វា គឺដូចគ្នានឹងសត្វដាយណូស័រដែរ ។ រូបភាពផ្សេងៗនឹងបង្ហាញឡើងនៅក្នុងបន្ទប់អ្នកបញ្ជាមនុស្សយន្ត ដែលថតបានពីកាមេរ៉ាតភ្ជាប់ជាមួយផ្នែកខាងក្រៅ ដើម្បីឱ្យអ្នកបញ្ជាមនុស្សយន្តអាចបញ្ជាម្រាមដៃ និងដៃទាំងមូល តាមរយៈ Joystick ពីផ្នែកខាងក្នុងមនុស្សយន្ត ។Japan startup develops 'Gundam'-like robot with $3 mln price tag | Reuters

មនុស្សយន្ត ARCHAX បែងចែកការប្រើប្រាស់ជា២ផ្នែក គឺសម្រាប់ប្រើប្រាស់មុខងារជាមនុស្សយន្ត និងអាចធ្វើជាយានជំនិះបាន ដោយសារវាអាចធ្វើដំណើរបានចម្ងាយ១០គីឡូម៉ែត្រក្នុង១ម៉ោង ។

លោក រៀវ យ៉ូឈិតាក់ ប្រធានក្រុមហ៊ុន Tsubame Industries និយាយថា ៖ «គេអាចប្រើប្រាស់វានៅទីកន្លែងសង្គ្រោះ និងប្រើប្រាស់វានៅក្នុងអវកាសបាន ។ ក្រៅពីនេះ គេក៏បានយកវាទៅតាំងបង្ហាញជាសាធារណៈផងដែរ ។ យើងមានបំណងបង្ហាញមនុស្សយន្តជាច្រើនគ្រឿងទៀត ព្រោះយើងត្រូវការអភិវឌ្ឍន៍ឧបករណ៍ ដើម្បីឱ្យមនុស្សយន្ត១គ្រឿងអាចធ្វើការបានច្រើនផ្នែក» ។Real-life pilotable anime-style robots now on sale in Japan【Video】 |  SoraNews24 -Japan News-

ក្រុមហ៊ុនឱ្យដឹងថា មនុស្សយន្ត ARCHAX នឹងបង្ហាញខ្លួននៅក្នុងកម្មវិធី Japan Mobility Show នៅចុងខែតុលា ឆ្នាំ២០២៣នេះ ។ ក្រុមហ៊ុនបានដាក់គម្រោងលក់មនុស្សយន្តចំនួន៥គ្រឿងសម្រាប់អតិថិជនចាប់អារម្មណ៍ គឺមនុស្សយន្ត១គ្រឿងមានតម្លៃ៤០០លានយ៉េន ៕ ប្រភព ៖ TNN World

ជី ដេវីត និង ទេព បូព្រឹក្ស ចំណាយលុយមិនចេះតិចក្នុងឱកាសចូលរួមកម្មវិធី Fashion នៅបារាំង

0

មិនត្រឹមតែក្រសោបភាពល្បីល្បាញក្នុងប្រទេសតែប៉ុណ្ណោះទេ តែគូស្នេហ៍តារាចម្រៀងល្បីឈ្មោះ ជី ដេវីត និង ទេព បូព្រឹក្ស អាចឆាបឆក់បេះដូងម្ចាស់ប្រ៊េនល្បីឈ្មោះអញ្ជើញទៅចូលរួមក្នុងកម្មវិធី Fashion នៅទ្វីបអ៊ឺរ៉ុបថែមទៀត ខណៈគ្រាន់តែអ្នកទាំងពីរចំណាយលើសំលៀកបំពាក់ចូលរួមក្នុងកម្មវិធីអស់រាប់ម៉ឺនដុល្លារឯណោះ។

ស្ថិតក្នុងសំលៀកបំពាក់ពណ៌ខ្មៅ BRAND ELIE SAAB របស់ ជី ដេវីត មានតម្លៃ ៤, ៤០៥ ដុល្លារ ស្បែកជើងមានតម្លៃ ១,២១៥ ដុល្លារ និងវែនតាម៉ាក DIOR មានតម្លៃ ៤៩០ អឺរ៉ូ ខ្ទង់ ៥១២ដុល្លារ សរុបតួលេខត្រឹម៣មុខនេះ ជី ដេវីត ចំណាយ ជាង៦០០០ដុល្លារដោយមិនរាប់បញ្ជូលគ្រឿងអលង្ការពេជ្រឡើយ។

ងាកមកកាន់តារាចម្រៀង ទេព បូព្រឹក្ស រឹតតែចំណាយច្រើនជាងលោក ជី ដេវីត ទៅទៀតស្ថិតក្នុងរ៉ូបពណ៌ក្រហមវែងនេះមានតម្លៃរហូតទៅដល់៥ ៨០០ដុល្លារ ចំណែកឯកាប៉ូបយួរដៃគឺកប់សារីតែម្តងមានតម្លៃរហូតដល់ ៤០ ០០០ដុល្លារ ដែលជាម៉ាក Dior ស្បែកក្រពើ ជាប្រភេទផលិតមានចំនួនកំណត់។ កាបូបដែលមានតម្លៃរាប់ម៉ឺនដុល្លារនេះហើយបានធ្វើឱ្យមានការស្ងប់ស្ងែងមិនតិចនោះទេចំពោះ ទេព បូព្រឹក្ស ក្នុងការកាន់កាបូបដ៏ប្រណីតនេះ។

គួរបញ្ជាក់ផងដែរថា កម្មវិធី Fashion Week នៅបារាំងនេះគឺធំជាង២ដងកម្មវិធី Fashion នៅអ៊ីតាលី ទៅទៀត។ ការចូលរួមរបស់អ្នកទាំងពីរក្នុងនាមជាតារាកម្ពុជាពិតជាធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តណាស់ដែលឃើញកូនខ្មែរមានមុខមានមាត់នៅក្នុងកម្មវិធីធំៗបែបនេះនៅទ្វីបអឺរ៉ុប៕   

កម្ពុជា នឹងប្រារព្ធទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្តម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព”

0

ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធពិធីអបអរសាទរទិវាជាតិគ្រូបង្រៀន ០៥ តុលា ២០២៣ ដែលជាខួបលើកទី២៦ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្តម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព” ដើម្បីបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លាចំពោះគ្រូបង្រៀននៅទូទាំងប្រទេស និងឱ្យសាធារណជនទូទៅបានយល់ច្បាស់ពីគុណតម្លៃនៃគ្រូបង្រៀន និងអត្ថន័យនៃទិវានេះ។

នៅក្នុងនោះ ក្រសួងក៏បានបានរៀបចំកម្មវិធីប្រឡងប្រណាំងជ្រើសរើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ តែងនិពន្ធពានសម្តេចសង្ឈរាជ ជួន ណាត និងស្មូតកំណាព្យ ពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ ដើម្បីអបអរសារទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ខាងមុខនេះផងដែរ។

ទិវាគ្រូបង្រៀននេះបានប្រព្រឹត្តិទៅក្នុងគោលបំណង ដើម្បីជាការបំផុសនូវគ្រប់ភូមិសិក្សាទូទាំងប្រទេស និងរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ច ជាអ្នកបណ្ដុះបណ្ដាលដើម្បីផ្ទេរនូវតម្លៃ ព្រមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ៕

បើករថយន្តបុកចូលស្ថានីយប៉ូលិស មានអីប៉ូលិសចាប់ខ្លួនតែម្តង (មានវីដេអូ)

0

សហរដ្ឋអាមេរិក ៖ ប៉ូលិសបានបង្ហាញវីដេអូមួយចេញពីកាមេរ៉ាសុវត្ថិភាព ដែលមានបុរសម្នាក់ជ្រុលចង្កូត រួចបើកបររថយន្តបុកចូលក្នុងស្ថានីយប៉ូលិសនៅរដ្ឋ New Jersey សហរដ្ឋអាមេរិក ។ ក្រោយជនបង្កហេតុចុះពីលើរថយន្ត ប៉ូលិសក៏បានចាប់ខ្លួនគាត់ភ្លាមៗតែម្តង ដោយមិនចាំបាច់ពិបាកតាមចាប់ខ្លួន ។Man deliberately crashes car into police station in New Jersey | News |  Independent TV

នេះគឺជាវីដេអូថតដោយកាមេរ៉ាសុវត្ថិភាព ហើយត្រូវបានគេផ្សព្វផ្សាយបន្តគ្នានៅក្នុងបណ្តាញសង្គមអាមេរិក កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ។ វីដេអូនេះបានបង្ហាញពីបុរសជនជាតិអាមេរិកម្នាក់បើកបររថយន្តប្រភេទ SUV បុកចូលក្នុងស្ថានីយប៉ូលិសនៅរដ្ឋ New Jersey សហរដ្ឋអាមេរិក រហូតបង្កឱ្យសម្ភារៈជាច្រើននៅក្នុងស្ថានីយប៉ូលិសខូចខាតយ៉ាងដំណំ ។New Jersey man drives into home, police station | CTV News

ចំណែកតុលាការប្រចាំតំបន់វឺលរេនខោនទី លើកឡើងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា កន្លងមក ហើយគ្មានអ្នកណាម្នាក់រងរបួសទេ គឺមានតែប៉ូលិសម្នាក់ប៉ុណ្ណោះដែលរត់យករួចខ្លួន ។ នៅពេលជនបង្កគ្រោះថ្នាក់ចុះពីលើរថយន្ត គាត់ក៏ត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗតែម្តង និងមិនចាំបាច់រង់ចាំយូរ ។ ប៉ូលិសរាយការណ៍ថា មុនពេលជនបង្កហេតុបើកបររថយន្តបុកចូលស្ថានីយប៉ូលិស គាត់បានបើករថយន្តបុកផ្ទះមួយកន្លែងផងដែរ ៕

ប្រភព ៖ TNN World

ឱក សុគន្ធកញ្ញា ពោលពាក្យយ៉ាងមានអត្ថន័យដាក់គ្រូបង្វឹក ពេជ្រ សោភា និងម្ចាស់ពាន នីកា

0

ដូចមហាជនជ្រាបមកហើយថាបេក្ខនារី លឹម សេរីហាន់នីកា បានក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ ក្រោមការហ្វឹកហាត់របស់គ្រូបង្វឹក ពេជ្រ សោភា។ ស្របពេលជាមួយគ្នានេះគ្រូបង្វឹក ឱក សុគន្ធកញ្ញា បានបង្ហោះសារអបអរម្ចាស់ពានទាំងព្រឹក និងអបអរដោយអារម្មណ៍រំភើបចិត្តទៅដល់គ្រូបង្វឹក ពេជ្រ សោភា ក្រោយពីខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរហូតទទួលជ័យជម្នះ។

នៅព្រឹកថ្ងៃទី៣ ខែតុលា អ្នកនាងឱក សុគន្ធកញ្ញា បានបង្ហោះរូបម្ចាស់ជ័យលាភី លឹម សេរីហាន់នីកា អមជាមួយខ្លឹមសារថា «បងសូមចូលរួមអបអរសាទរ ប្អូនស្រី លឹម សេរីហាន់នីកា #TeamSophea ម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣»។

គ្រូបង្វឹកដ៏ស្រស់ស្អាតគ្រប់រដូវកាលរូបនេះបន្តទៀតថា«ក្នុងនាមជាគ្រូបង្វឹកមួយរូប សូមអបអរសាទរដល់ coach សោភា ដែលទទួលបានភាពជោគជ័យក្រោយពីការប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយចិត្ត រំភើបជំនួសឯង ពេជ្រ សោភា Pich Sophea ជូនពរអ្នកគ្រូនិងកូនសិស្សទទួលបានភាពជោគជ័យបន្តបន្ទាប់ទៀត»។

គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃផ្តាច់ព័្រត្រនាយប់ថ្ងៃទី១ បេក្ខនារី លឹម សេរីហាន់នីកា អាយុ១៦ឆ្នាំជាអ្នកខេត្តកំពង់ធំទទួលបានសំឡេងផ្ញើសារគាំទ្រច្រើនលើសបេក្ខជន សាល បាទី កូនក្រុមលោក ឆន សុវណ្ណារាជ, បេក្ខនារី គឹម សុវណ្ណ កូនក្រុមអ្នកនាង ឱក សុគន្ធកញ្ញា និងបេក្ខជន សួន សុវណ្ណចន្នី កូនក្រុមលោក ណុប បាយ៉ារិទ្ធ។

ម្ចាស់ជ័យលាភី សេរីហាន់នីកា នឹងក្លាយជាតារាចម្រៀងកុងត្រាផលិតកម្មរស្មីហង្សមាស ទឹកប្រាក់១០០លានរៀលអមជាមួយពានក្នុងកម្មវិធី រួមទាំងទទួលបានការឧបត្ថម្ភផ្សេងៗទៀត។ នេះជាលើកដំបូងហើយដែល ពេជ្រ សោភា មានកូនក្រុមក្លាយជាម្ចាស់ពាន បន្ទាប់ពីលោក ឆន សុវណ្ណារាជ និងអ្នកនាង ឱក សុគន្ធកញ្ញា ក្នុងរដូវកាលទី១និងទី២៕    

រថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍បានសម្ពោធជាផ្លូវការ

0

ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីបានសម្ពោធជាផ្លូវការនៅផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលមានឈ្មោះថា WHOOSH កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា រថភ្លើងនេះមានល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចធ្វើដំណើរពីរដ្ឋធានី Jakarta ទៅកាន់រដ្ឋធានី Bandung នៃខេត្ត West Java ក្នុងរយៈពេល ៤៥ នាទីប៉ុណ្ណោះ ខណៈដែលការធ្វើដំណើរកាលពីមុនតាមរថភ្លើងធម្មតាចំណាយពេលប្រហែល ៣ ម៉ោងឯណោះ។ WHOOSH គឺជាផ្លូវរថភ្លើងល្បឿនលឿនប្រវែង ១៣៨ គីឡូម៉ែត្រ ដែលវាមានសមត្ថភាពអាចដំណើរការដោយថាមពលអគ្គីសនី និងគ្មានការបំភាយកាបូន រួមទាំងសន្សំពេលវេលា បូកជាមួយប្រតិបត្តិការដ៏ល្អប្រសើរ និងជាប្រព័ន្ធដែលអាចទុកចិត្តបាន។Whoosh' goes South-east Asia's first high-speed rail in Indonesia | The  Straits Times

ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo បានថ្លែងក្នុងពិធីសម្ពោធខ្សែរថភ្លើងល្បឿនលឿនថា “រថភ្លើងល្បឿនលឿន Jakarta- Bandung គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រព័ន្ធដឹកជញ្ជូនសាធារណៈប្រកបដោយប្រសិទ្ធភាព ងាយស្រួលប្រើ និងរួមបញ្ចូលគ្នា។ វាគឺជានិមិត្តសញ្ញានៃភាពទំនើបកម្មរបស់យើងក្នុងវិស័យដឹកជញ្ជូនសាធារណៈ ជាមួយនឹងការតភ្ជាប់គ្មានថ្នេរនឹងមធ្យោបាយដឹកជញ្ជូនផ្សេងទៀត”។ លោកប្រធានាធិបតី Widodo ក៏បានបន្តទៀតថា រថភ្លើងដែលមានកៅអី ៦០០ នេះគឺជាការដឹកជញ្ជូនផ្លូវដែកល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍។Indonesia Set to Launch Southeast Asia's First High-Speed Railway, Largely  Funded by China

ផ្លូវរថភ្លើងល្បឿនលឿន WHOOSH ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០១២ នឹងរំពឹងថាបញ្ចប់នៅឆ្នាំ ២០១៩ ដោយចំណាយថវិកាតិចជាង ៥ ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារប្រទេសឥណ្ឌូនេស៊ីបានជួបប្រទះបញ្ហាប្រឈមជាច្រើនក្នុងអំឡុងពេលសាងសង់ និងជំងឺរាតត្បាត Covid-១៩ ដែលបណ្តាលឱ្យគម្រោងនេះ មានរយៈពេល ៤ បន្ថែមទៀត ក៏ដូចជាការចំណាយរហូតដល់ ៧.៣ ពាន់លានដុល្លារអាមេរិក៕Indonesia's new train ready to whoosh between cities | The Maitland Mercury  | Maitland, NSWIndonesia launches China-backed 'Whoosh' high-speed railway
ប្រភព៖vnexpress

វេបសាយក្នុងស្រុក៥ មានប្រយោជន៍បំផុតសម្រាប់សិស្សត្រៀមប្រឡងបាក់ឌុប

0

សល់ពេលត្រឹម១ខែទៀតប៉ុណ្ណោះ ការប្រលងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប នឹងឈានចូលមកដល់ ដែលសិស្សានុសិស្សទាំងអស់ត្រូវតែ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីជាប់ បានទៅបន្តការសិក្សានៅសកលវិទ្យាល័យ។Gov't sets new dates for Grade 12 exams - Khmer Timesស្របពេលវេលាកាន់តែតិចទៅៗនោះ សារព័ត៌មាន KBN សូមណែនាំទៅដល់ បេក្ខជនប្រឡងដែលត្រូវការវិញ្ញាសាត្រៀមប្រឡងបាក់ឌុបអាចចូលទៅកាន់វេបសាយទាំងប៉ុន្មានខាងក្រោមនេះ ដែលសុទ្ធសឹងតែផ្ដល់អត្ថប្រយោជន៍ ដល់សិស្សានុសិស្សទាំងអស់ដែលត្រៀមប្រឡង៖

១/ www.moeys.gov.kh

២/ https://pisethsok.wordpress.com/

៣/ https://derm3rean.wordpress.com/

៤/https://highschoolcam.wordpress.com/

៥/ https://reanbiology.blogspot.com/

គួរបញ្ជាក់ផងដែរថា ការប្រលងសញ្ញបត្រទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ៕

គ្រូពេទ្យប្រទះឃើញវត្ថុចំនួន១៥០ដុំនៅក្នុងពោះបុរសម្នាក់

0

ប្រទេសឥណ្ឌា ៖ មនុស្សភាគច្រើនធ្លាប់បានឮព័ត៌មានថា ក្មេងៗលេបវត្ថុចូលក្នុងពោះរបស់ពួកគេ ព្រោះតែពួកគេមិនដឹងក្តី ហើយពេលប្រទះឃើញវត្ថុអ្វី តែងព្យាយាមដាក់ចូលមាត់ទាំងអស់ រហូតដល់ឪពុក-ម្តាយត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា ។ ប៉ុន្តែបុរសម្នាក់នេះមិនមែនក្មេងទេ ហើយគេមិនដឹងថា គាត់បានលេបវត្ថុចូលក្នុងពោះឬយ៉ាងណាទេ ព្រោះក្រោយពីវះកាត់រួច គ្រូពេទ្យបានប្រទះឃើញវត្ថុចំនួន១៥០ដុំក្នុងពោះរបស់គាត់ ។

កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បុរសឥណ្ឌាម្នាក់អាយុ៤០ឆ្នាំ បានចូលព្យាបាលជំងឺនៅមន្ទីរពេទ្យ ដោយសារគាត់ក្តៅខ្លួន ឈឺពោះ និងចង់ក្អួតចង្អោរ ហើយគាត់មានអាការៈបែបនេះជិត១ខែហើយ ។ វេជ្ជបណ្ឌិតបានណែនាំឱ្យគាត់ត្រួតពិនិត្យជំងឺ ហើយក៏ប្រទះឃើញវត្ថុលោហៈជាច្រើនក្នុងពោះរបស់គាត់ ។ ក្រោយមក គ្រូពេទ្យក៏បានបញ្ជូនគាត់ទៅវះកាត់ជាបន្ទាន់ដើម្បីជួយសង្គ្រោះជីវិត ប៉ុន្តែគាត់ក៏បានស្លា.ប់នាពេលបន្ទាប់ ។The objects ectracted from the patient's stomach.

ក្នុងអំឡុងពេលវះកាត់ គ្រូពេទ្យបានប្រមូលវត្ថុចំនួន១៥០ដុំពីក្នុងពោះបុរសនេះ ក្នុងនោះមានដូចជា ខ្សែភ្លើង, ឡេវអាវ, ម្ជុលខ្ទាស់ និងវត្ថុរឹងជាច្រើនទៀត ។ លោកស្រី Ajmer Kalra ជានាយកមន្ទីរពេទ្យលើកឡើងថា វត្ថុជាលោហៈទាំងនេះបានបណ្តាលឱ្យគាត់ឆ្លងមេរោគធ្ងន់ធ្ងរក្នុងក្រពះអាហារ ។

លោកស្រី Ajmer Kalra នាយកមន្ទីរពេទ្យបន្តថា ខ្ញុំមិនធ្លាប់ឃើញស្ថានបែបនេះពីមុនមកទេ ក្នុងការហ្វឹកហាត់ជាច្រើនឆ្នាំ ។ កន្លងមក ខ្ញុំធ្លាប់បានឃើញសរសៃសក់ ឬវត្ថុតូចៗក្នុងពោះអ្នកជំងឺ ប៉ុន្តែការមានវត្ថុផ្សេងៗគ្នា១៥០ដុំក្នុងពោះបែបនេះ វាមិនធ្លាប់កើតឡើងចំពោះអ្នកជំងឺណាម្នាក់ទេ ។Some of the extracted items.

ចំណែកក្រុមគ្រួសាររបស់អ្នកជំងឺប្រាប់ថា គាត់មានជំងឺរលាកក្រពះអស់រយៈពេលជាង២ឆ្នាំហើយ ប៉ុន្តែគាត់មិនធ្លាប់និយាយរឿងនេះឱ្យគ្រួសារស្តាប់ទេ ហើយធ្វើឱ្យគ្រួសារពិបាកយល់ពីស្ថានភាពជំងឺរបស់គាត់ ។ ក្រៅពីនេះ គ្រួសារបាននាំគាត់ទៅជួបគ្រូពេទ្យក្នុងតំបន់ជាច្រើនកន្លែង ប៉ុន្តែមិនអាចរកឃើញមូលហេតុបណ្តាលឱ្យគាត់ឈឺពោះ ។

ចុងក្រោយ អ្នកជំងឺក៏ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ នៅពេលអាការៈជំងឺកាន់តែដុនដាប និងដេកមិនលក់ ។ គ្មានអ្នកណាដឹងថា អ្នកជំងឺបានលេបវត្ថុទាំងអស់ចូលក្នុងពោះដោយរបៀបណា និងដើម្បីអ្វីទេ ៕ ប្រភព ៖ 3Plus News

ត្រឹមខែកញ្ញា កម្ពុជារកចំណូលបានជិត២លានដុល្លារពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ខណៈ៩ខែបានជិត២៥លានដុល្លារ

0

តាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនាថ្ងៃទី១ តុលា ឆ្នាំ២០២៣ នៅក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ១,៨៣៦,៤៦៦ដុល្លារអាម៉េរិកពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១,០៤៨នាក់។ ខណៈរយៈពេល៩ខែចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៤,៩៥៥,៣៩៧ដុល្លារអាម៉េរិក ពីការលក់បណ្ណដែលមានភ្ញៀវទេសចរបរទេសចំនួនសរុប ៥៣៩,៥៦១នាក់។

គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា បើប្រៀបធៀបនឹងឆ្នាំ២០២២ រយៈពេលពេល៩ខែឆ្នាំ២០២៣នេះកម្ពុជាមានចំនួនភ្ញៀវទេសចរសរុបទិញបណ្ណមានការកើនឡើងដល់ ៣០២,២០% ហើយប្រាក់ចំណូលមានការកើនឡើង ៣៦៥,៤២ %។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១,០៧៩,១២២ដុល្លារ ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕