ប្រទេសចិន ៖ ពលរដ្ឋចិនបានធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ពេញនិយមនៅប្រទេសចិនយ៉ាងច្រើនកុះករ ក្នុងថ្ងៃឈប់សម្រាករយៈពេល៨ថ្ងៃ (Golden Week) ដែលគិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា តទៅ និងក្នុងពិធីអបអរសាទរទិវាបុណ្យជាតិ លើកទី៧៤ឆ្នាំ ដែលត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ។China holiday: Millions on the move for Golden Week - BBC News

ក្នុងអំឡុងថ្ងៃឈប់សម្រាករយៈពេលយូរថ្ងៃ និងទិវាបុណ្យជាតិរបស់ចិន គេសង្កេតឃើញថា ពលរដ្ឋចិនរាប់លាននាក់បានធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសរបស់ខ្លួន ដូចជា មហាកំផែងចិននៅទីក្រុងប៉េកាំង និងតំបន់ទេសចរណ៍ផ្សេងៗនៅទីក្រុង Hangzhou ខេត្ត Zhejiang ។Millions take to China's railways, roads, air for autumn holiday - ABC News

ទីក្រុងប៉េកាំង គឺជាគោលដៅទេសចរណ៍របស់ពលរដ្ឋចិន ក្នុងថ្ងៃឈប់សម្រាក Golden Week បន្ទាប់មក គឺទីក្រុង Shanghai និងទីក្រុង Hangzhou ។ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មានក្នុងប្រទេសចិនរាយការណ៍ថា តំបន់ទេសចរណ៍ល្បីឈ្មោះនៅទីក្រុងប៉េកាំង រួមទាំងវិមានរដូវក្តៅ, ឧទ្យានអូឡាំពិក និងសួនសាធារណៈផ្សេងៗ មានពលរដ្ឋចិនធ្វើដំណើរមកកម្សាន្តជាង១លាននាក់ ។Half a country on the move? China celebrates Golden Week | CNN

ក្រសួងគមនាគមន៍ចិនប៉ាន់ស្មានថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក Golden Week នឹងមានការធ្វើដំណើរកម្សាន្តចំនួន២.០៥០ជើង រួមទាំងការធ្វើដំណើរតាមរថភ្លើង, ផ្លូវល្បឿនលឿន, ផ្លូវទឹក និងការធ្វើដំណើរតាមយន្តហោះផងដែរ ៕Almost 1 million people leave Hong Kong for holiday long weekend as  mainland Chinese tourists hit city as part of 'golden week' break | South  China Morning Postប្រភព ៖ TNN World