រដ្ឋធានីហាណូយ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយ នៅវៀតណាម កំពុងតែប្រឈមមុខនឹងការចោទប្រកាន់ អំពីការបោកបញ្ឆោតលុយ រាប់រយលានដុល្លារអាមេរិក ពីប្រជាជន ជាង៦០០០នាក់ ហើយថៅកែរបស់ក្រុមហ៊ុននេះ និង អ្នកពាក់ព័ន្ធ ត្រូវបានចាប់ខ្លួន និង ប្រឈមមុខនឹងទោសទណ្ឌផងដែរ។Chủ tịch Tân Hoàng Minh Đỗ Anh Dũng lừa nhà đầu tư gần 9.000 tỷ đồng

សារព័ត៌មាន VNExpress បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ថា ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យតាន់ហងមីញ (Tan Hoang Minh) លោក ដូ អាញឌុង (Do Anh Dung) បានរងការចោទប្រកាន់ ពីការចេញកញ្ចប់មូលបត្របំណុល ចំនួន៩តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ ដើម្បីលួចប្រាក់ជាង ៨,៦ពាន់ពាន់លានដុង ឬស្មើនឹងប្រហែល៣៥៣,៨៤លានដុល្លារអាមេរិក ពីក្រុមអ្នកវិនិយោគ ចំនួន ៦ ៦០០នាក់។

លោក Do Anh Dung រួមជាមួយនឹងកូនប្រុសរបស់គាត់ ដូ ហង វៀត (Do Hoang Viet) និង អនុប្រធានក្រុមហ៊ុន Tan Hoang Minh ហើយមនុស្សសំខាន់ៗ ចំនួន១៣នាក់ផ្សេងទៀត ត្រូវបាននាយកដ្ឋានប៉ូលិសស៊ើបអង្កេត នៃក្រសួងសន្តិសុខសាធារណៈ ចោទប្រកាន់ ពីបទទទួលទ្រព្យសម្បត្តិ ដោយការក្លែងបន្លំ កាលពីថ្ងៃសុក្រ (ទី២៩ ខែកញ្ញា)។Công ty duy nhất thuộc Tân Hoàng Minh trên sàn chứng khoán: Cổ phiếu đột  nhiên

ក្រុមហ៊ុន Tan Hoang Minh Group មានដើមទុន ចំនួន១០ពាន់ពាន់លានដុង ឬ ស្មើនឹងប្រហែល ៤២១,៥៨លានដុល្លារអាមេរិក។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៩៣ ដោយលោក ដូ អាញឌុង (Do Anh Dung)។ ប៉ុន្ដែដើម្បីដំណើរការជាសាជីវកម្មនោះ ក្រុមហ៊ុនរបស់លោក ឌុង ក៏បានបង្កើត ឬ ទិញភាគហ៊ុនរបស់ក្រុមហ៊ុន ចំនួន៤៥ ក្រោយការទទួលបានមនុស្ស ធ្វើជាតំណាង ស្របច្បាប់របស់ពួកគេ។

ក្រុមហ៊ុន Tan Hoang Minh Group បានធ្លាក់ចូលទៅក្នុងវិបត្ដិហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០២១ ហើយនៅខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនបានជំពាក់លុយធនាគារ ប្រហែល២០ពាន់ពាន់លានដុង ឬប្រហែលជាង ៨៤៣,១៦លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលទាំងកញ្ចប់មូលបត្របំណុល ចំនួន៨ ដែលក្រុមហ៊ុនបានចេញ តាំងពីឆ្នាំ២០២១ រហូតមក។Tình tiết mới vụ án nghìn tỷ liên quan đến Chủ tịch Tập đoàn Tân Hoàng Minh

ប៉ូលិសវៀតណាម បានអះអាង ថា លោក ដូ អាញឌុ ត្រូវបានចាប់ខ្លួន កាលពីខែមេសា ឆ្នាំ២០២២។ ចំណែកលុយទាំងអស់ ដែលគាត់បានបោកប្រាស់ពីក្រុមអ្នកវិនិយោគ បានបញ្ជូនចេញអស់ នៅក្នុងអំឡុងពេលដំណើរការស៊ើបអង្កេត៕