Home Blog Page 1447

អ្នកនាង ម៉េង កែវពេជ្ជតា ប្រតិកម្មអ្នកយកបទល្បី បងល្អលើសគេ របស់បងស្រីខ្លួនដាក់ឈ្មោះតារាចម្រៀងផ្សេង

0

អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារប្រតិកម្ម និងសំណូមពរដល់ម្ចាស់ YouTube Channel ផ្សេងៗកែតម្រូវឡើយវិញបន្ទាប់ពីបទចម្រៀងមានចំណងជើងថា «បងល្អលើសគេ» សំនៀងដើមរបស់ ម៉េង កែវពេជ្របុប្ផា ជាបងស្រីធំខ្លួនត្រូវបានម្ចាស់ឆាណែលមួយចំនួនដាក់ឈ្មោះតារាចម្រៀងផ្សេង។No photo description available.

នៅលើបណ្តាញសង្គមរបស់អ្នកនាង ម៉េង កែវពេជ្ជតា នាយប់ថ្ងៃទី១៥ វិច្ឆិកា តារាចម្រៀងជើងចាស់រូបនេះបានរៀបរាប់យ៉ាងដូច្នេះថា«បទ បងល្អលើសគេ ជាបទចម្រៀងល្បីខ្លាំង និងមានអាយុកាលជិតសាមសិបឆ្នាំហើយ ដែលសំនៀងដើមរបស់បងស្រីធំ ម៉េង កែវពេជ្របុប្ផា ជាបុត្រីច្បងនៃស្តេចទ្រសោ ម៉េង ហ៊ុន និងរាជនីអាយ៉ៃ កែវ សង្វាពេជ្រ ក៏ជាតារាចម្រៀងមួយដួងដែលមានកេរ្ត៍ឈ្មោះថ្លៃថ្នូរដោយសារមានបទចម្រៀងល្បីៗផ្ទាល់ខ្លួនជាច្រើនបទ។ យើងបានឃើញ Channel YouTube ពីរនេះយកសំនៀងរបស់បងស្រី ម៉េង កែវពេជ្របុប្ផា ប៉ុន្តែដាក់ឈ្មោះអ្នកផ្សេង ? ។ លើសពេកហើយ ! មិនដឹងថាជាចេតនាចង់បន្លំ ចង់លេងសើច ឬជាអចេតនាទេ។ ប៉ុន្តែបើទោះជាក្នុងករណីណាក្តី យើងសំណូមពរដល់ម្ចាស់ YouTube Channel ទាំងពីរ និងផ្សេងៗទៀត មេត្តាកុំលេងបែបនេះ សូមកែតម្រូវវិញផង ។ រស់លើផែនដីតែមួយ ជាខ្មែរតែមួយ គួរកុំបំផ្លាញគេដើម្បីខ្លួនឯងមិនល្អទេ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSLxnqfUx34X8LJ_ANpJSBixzmde3Z3YEjsi5_niCfkt7ZJIqt2ey_n3fuqqjz0sZSN6BDDJk1VC9r1eu_tI9znXKsFA_183uyVGSWTdRVJLPu_PjUV3PmbY9wMAB8OYoYWuAsVsZF0C5NOzOTc1OSR6gY59r77MfG6h094MrlSIO275tTq0OKfjKLnHY/s752/Capture%20(102).PNG

ជាមួយគ្នានេះដែរ កាលពីរសៀលថ្ងៃទី១៥ វិច្ឆិកា អ្នកនាង ម៉េង កែវពេជ្ជតា ក៏បង្ហាញពីបទចម្រៀងមួយបទដែលកំពុងផ្ទុះការគាំទ្ររបស់បងស្រីខ្លួនដូចគ្នាថាជាម្ចាស់សំនៀងដើម។ តារាចម្រៀងរូបនេះបានឱ្យដឹងថា«បទចម្រៀង “ក្រមុំខ្មែរលើ” ដែលកំពុងល្បីផ្ទុះខ្លាំងនេះ មានអាយុកាលជិត៣០ឆ្នាំមកហើយ ហើយដែលម្ចាស់សំនៀងដើមគឺបងស្រីធំ ម៉េង កែវពេជ្របុប្ផា កូនស្រីច្បងនៃគ្រួសារ ម៉េង កែវ ។ បទចម្រៀង ” ក្រមុំខ្មែរលើ ” នេះត្រូវបានបងប្អូនមួយចំនួនធំយកច្រៀងCover បង្ហោះតាមប្រព័ន្ធសង្គម និងច្រៀងផ្ទាល់តាមបណ្តារោងពិធីនានាឡើងវិញជាច្រើននាក់ រួមទាំងយកទៅ Remix ចេញជាបទ HipHopផុសក្នុងយូធូបយ៉ាងឡូយ គួរឱ្យសរសើរមែន។ ប៉ុន្តែដែលគួរឱ្យស្តាយដោយសារអ្នកយកបទនេះទៅប្រើប្រាស់ មួយចំនួនគាត់មិនបានដាក់ឈ្មោះម្ចាស់សំនៀងដើមពិតទេ។ យើងខ្ញុំមិនប្រកាន់ទេដោយគិតថាបងប្អូនមិនដឹង តែបន្ទាប់ពីនេះទៅ សូមបងប្អូនមេត្តាជួយបំពេញឈ្មោះបងស្រី ម៉េង កែវពេជ្របុប្ផា ឱ្យបានត្រឹមត្រូវផងដើម្បីជាការផ្តល់កិត្តិយសដល់បងស្រីក្នុងនាមលោកជាម្ចាស់សំនៀងដើម។ សូមអរគុណនូវការចូលរួមដើម្បីរក្សា អភិរក្សធនធានសិល្បៈខ្មែរឱ្យបានគង់វង្សនិងសំបូរបែប ។ ដោយក្តីរាប់អានអំពីនាងខ្ញុំ ម៉េង កែវពេជ្ជតា និងគ្រួសារ ម៉េង កែវ »៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb6qwLERUlEKCViGQsG1BgPRynWG8ePcjyTAmlUeAXiT8ILtfFfynm5AsmfVwOHuyCWifv-TgkBAHJRK67SmhWY5wFBJGNjQ7S6ic0AhUhCPMrfjNHCrGXbRbWKhc0e4jrJMc1NzOUXvIpxyqALVivxVFO-kp4FiFW5DquA_ULWa7azeecb3kMlPxH4VM/s743/%E1%9E%84%20(3).PNG

 

ចិននិងអាមេរិកចុះកិច្ចព្រមព្រៀងយោធានិងប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន

0

California ៖ យោងតាមសារព័ត៌មាន CNN បានរាយការណ៍ថា កាលពីថ្ងៃពុធទី១៥ខែវិច្ឆិកាឆ្នាំ២០២៣នេះ ក្រោមជំនួបមេដឹកនាំកំពូលរវាងប្រទេសមហាអំណាចទាំង២ គឺ លោកស៊ី ជីនពីង ប្រធានាធិបតីចិន និងលោកចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើការជជែកវែកញែកទៅលើកិច្ចព្រមព្រៀងសំខាន់២យ៉ាងគឺ ស្តារទំនាក់ទំនងយោធារវាងប្រទេសទាំង២ និង កិច្ចសហប្រតិបត្តិការលើគោលនយោបាយប្រឆាំងនឹងគ្រឿងញៀន។ ជាលទ្ធផល កិច្ចចរចានេះប្រព្រឹត្តិទៅដោយរលូន ថែមទាំងបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងអាមេរិកនិងចិនទៀតផង។Highlights: Joe Biden and Xi Jinping talk military cooperation, climate and  Tawain

គោលបំណងរបស់លោកចូ បៃឌិននៅក្នុងកិច្ចប្រជុំនេះ គឺលោកចង់ឲ្យមានការស្តារទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនឲ្យមានស្ថិរភាពឡើងវិញ បន្ទាប់ពីភាពតានតឹងជាច្រើនខែរវាងប្រទេសមហាអំណាចទាំងពីរនេះ។ នៅមុនពេលកិច្ចចរចា មន្ត្រីអាមេរិកបានមានការព្រួយបារម្ភជាខ្លាំងចំពោះជំនួបលើកនេះ ដោយពួកគេមិនរំពឹងថានឹងទទួលបានលទ្ធផលជាផ្លែផ្កាបែបនេះទេ។ ម៉្យាងវិញទៀត គោលបំណងចម្បងសម្រាប់ការចរចាលើកនេះ ទំនងជាការស្ដារទំនាក់ទំនងយោធារវាងប្រទេសទាំង២ ដើម្បីបញ្ចៀសនូវការភ័ណ្ឌច្រឡំផ្សេងៗ ដែលជាហេតុនាំឲ្យមានជម្លោះកើតឡើងដោយចេតនាឬអចេតនានៅអំឡុងពេលកិច្ចប្រជុំ ក៏ដូចជាថ្ងៃខាងមុខផងដែរ ។

មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយទៀតថា ប្រទេសចិនបានរីករាយសហការតាមកិច្ចព្រមព្រៀងរបស់អាមេរិក ទាក់ទងទៅនឹងការដោះស្រាយរបស់ក្រុមហ៊ុនផលិតសារធាតុគីមី អាភៀនកម្រិតខ្ពស់ ប្រភេទ«fentanyl»ជាសារធាតុញៀនលើសកម្រិតដែលបានជំរុញឱ្យមានវិបត្តិគ្រឿងញៀនយ៉ាងធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក។ អាមេរិកថាខ្លួននឹងតាមឃ្លាំមើលយ៉ាងដិតដល់បន្ថែមទៀតដើម្បីធានាថា តើចិនធ្វើតាមការសន្យាដែលបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលនេះឬក៏អត់។How big a deal is meeting between Biden, Xi? Pretty big — Harvard Gazette

ម៉្យាងវិញទៀត លោកស៊ី ជីនពីង ក៏បានយល់ស្រមនិងសហការចំពោះយន្តការមួយទៀតផងដែរ ដែលទាក់ទងទៅនឹងការដោះស្រាយដើម្បីបញ្ចៀសការភ័ណ្ឌច្រឡំផ្នែកយោធា ដែលជាការព្រួយបារម្ភដ៏ធំរវាងប្រទេសទាំង២នេះនាពេលកន្លងមក។

លោកបៃឌិន ក៏បានលើកឡើងពីបញ្ហានៅតៃវ៉ាន់ផងដែរថា ចិនគួរតែគោរពសិទ្ធលិទ្ធិប្រជាធិបតីនៅក្នុងការបោះឆ្នោតរបស់ប្រទេសតៃវ៉ាន់នាពេលខាងមុខនេះ។ ខាងប្រទេសចិនក៏បានលើកឡើងដែរថា តៃវ៉ាន់គឺជាទឹកដីមួយរបស់ខ្លួនដែរ ហើយចិនក៏គ្មានបំណងប្រើប្រាស់កម្លាំងប្រដាប់អាវុធទៅលើប្រទេសនេះទេ ដោយពេលខ្លះចិនគ្រាន់តែដាក់ពង្រាយកម្លាំងទ័ពខ្លួនទៅក្នុងប្រទេសនេះឲ្យស្របទៅនឹងលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ។Biden and Xi talk fentanyl, Taiwan, military communication and more in  4-hour meeting - ABC News

លោកបៃឌិនក៏បានបញ្ជាក់ទៀតថា បើទោះបីជាមានការប្រកួតប្រជែងខ្លាំងរវាងចិននិងសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែនឹងធានាបានថាប្រទេសទាំង២នេះនឹងរក្សានូវស្ថិរភាព គ្មានជម្លោះដែលអាចបណ្តាលឲ្យមានសង្គ្រាមនោះទេ ព្រោះប្រទេសទាំង២នេះបានឈ្វែងយល់និងព្រមព្រៀងគ្នាច្បាស់លាស់ហើយ ពីទំនាក់ទំនងទ្វេភាគីក៏ដូចជាកាតព្វកិច្ចរៀងៗខ្លួន។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ផងដែរ ពីបញ្ហាសកលលោកទាក់ទងទៅនឹង បញ្ហាអាកាសធាតុ ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ព្រមទាំងបច្ចេកវិទ្យា AI គឺត្រូវតែមានការសហការគ្នាយ៉ាងស៊ីជម្រៅបន្ថែមទៀត រវាងភាគីចិននិងអាមេរិកដោយពុំអាចជៀសបាន៕ CNN

មូលហេតុ ៨ យ៉ាងនៃជំងឺភ្នែកឡើងបាយដែលអ្នកមិនធ្លាប់ដឹងពីមុនមក

0

ភ្នែក គឺជាផ្នែកនៃមួយរាងកាយដែលជួយឱ្យយើងមើលឃើញអ្វីៗនៅជុំវិញខ្លួន។ ប៉ុន្តែមនុស្សភាគច្រើនមិនសូវជាចាប់អារម្មណ៍ថែទាំភ្នែកទាំងគូឱ្យបានល្អប៉ុន្មានទេ ទាំងដែលភ្នែកក៏ងាយរងផលប៉ះពាល់ពីជំងឺភ្នែក ដូចជាភ្នែកឡើងបាយជាដើមដែលអាចបណ្ដាលឱ្យងងឹតភ្នែកបានផងដែរ។ ដូច្នេះហើយ តើមូលហេតុអ្វីដែលអាចបង្កឱ្យមានជំងឺភ្នែកឡើងបាយបែបនេះ?Corneal Blindness Treatment in Delhi - Causes, Prevention & Cure

មូលហេតុនៃជំងឺភ្នែកឡើងបាយ៖
១.ការប៉ះពាល់ភ្នែកដោយដៃមិនស្អាត។
២.ពាក់វ៉ែនតាញឹកញាប់ពេក។
៣.ការប្រើប្រាស់គ្រឿងសំអាងមិនល្អ ឬមិនបានលុបគ្រឿងសម្អាងចេញពីភ្នែក។
៤.មានប្រព័ន្ធការពាររាងកាយចុះខ្សោយ ដូចជាជំងឺទឹកនោមផ្អែម។
៥.ធ្លាប់មានប្រវត្តិនៃការរលាកត្របកភ្នែក។
៦.ធ្លាប់មានជំងឺភ្នែកឡើងបាយញឹកញាប់។
៧.ការធ្វើការងារដែលស្ថិតនៅក្រោមពន្លឺថ្ងៃខ្លាំងញឹកញាប់។
៨.ការប្រើប្រាស់ថ្នាំបន្តក់ភ្នែកសម្រាប់ជំងឺរលាកភ្នែក រយៈពេលយូរហួសកម្រិត ឬក្រហមភ្នែកដែលមានផ្ទុកនូវជាតិសេ្តរ៉ូអ៊ីត។
ដូច្នេះប្រសិនបើភ្នែកមានជំងឺឡើងបាយ វានឹងចេញរោគសញ្ញាខ្លះៗដូចជា មើលឃើញបែកផ្សែង និងស្រវាំងភ្នែកជាងធម្មតា មើលឃើញច្បាស់បន្តិច នៅពេលស្ថិតនៅក្នុងម្លប់ ឬពេលរសៀលជាដើម។Cataracts Images – Browse 54,419 Stock Photos, Vectors, and Video | Adobe  Stock

វិធីព្យាបាលភ្នែកឡើងបាយដោយខ្លួនឯង៖
១.លាងដៃនិងលាងមុខរបស់អ្នកឱ្យបានហ្មត់ចត់។
២.ជៀសវាងការប៉ះផ្នែកនៃត្របកភ្នែករបស់អ្នកនៅកន្លែងដែលមានជំងឺ។
៣.កុំច្របាច់ឬសង្កត់ដើម្បីបង្ហូរខ្ទុះចេញពីភ្នែកដោយខ្លួនឯង។
៤.ប្រសិនបើរោគសញ្ញាមិនប្រសើរឡើង អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីពិនិត្យ និងព្យាបាលបន្ថែមជាមួយនឹងថ្នាំអង់ទីប៊ីយោទិច ឬចាក់ទឹកដើម្បីបង្ហូរខ្ទុះជាដើម។
ហេតុនេះហើយ ប្រសិនបើទុកយូរអាចធ្វើឱ្យកែវភ្នែកដែលមានភាពថ្លាច្បាស់ បែរជាមានភាពស្រអាប់ ឬឡើងពណ៌ស ជាហេតុបណ្ដាលឱ្យពន្លឺ និងរូបភាពមិនអាចឆ្លងកាត់នៅចំកន្លែងចាប់រូបភាពនៅបាតភ្នែកបាន ធ្វើឱ្យគំហើញមានការថយចុះ ងងឹតភ្នែក និងអាចបណ្តាលឱ្យខ្វាក់ភ្នែកបានទៀតផង៕Rockford Family Eyecare - Optometry in Rockford, MI US

តំបន់មួយចំនួនរបស់ប្រទេសទាំង៦ នៅលើផែនដីគ្មានពេលយប់

0

យើងដឹងហើយថាផែនដី វិលជុំវិញព្រះអាទិត្យ មានរយៈពេល ២៤ ម៉ោងក្នុងមួយថ្ងៃ ជាមួយនឹងពន្លឺព្រះអាទិត្យប្រហែល ១២ ម៉ោង ហើយម៉ោងដែលនៅសល់នោះគឺជាពេលយប់។ ប៉ុន្តែតើអ្នកដឹងទេថា ប្រទេសទាំង ៦ ខាងក្រោមនេះគឺគ្មានពេលយប់រហូតទៅដល់ ៧០ ថ្ងៃឯណោះ។ ដូច្នេះហើយ តើអំឡុងពេលនោះភាវៈមានជីវិតនឹងរស់នៅបែបណាប្រសិនបើគ្មានពេលយប់បែបនេះ?

១.ប្រទេសន័រវេស (Norway)៖ ន័រវេស គឺជាប្រទេសដែលស្ថិតក្នុងអ័ក្សអាកទិច នឹងត្រូវបានគេស្គាល់ថាជា ដែនដីនៃព្រះអាទិត្យនៅកណ្តាលអធ្រាត។ បាតុភូតនេះនឹងកើតមានឡើងនៅខែឧសភា ដល់ចុងខែកក្កដាដែលមានរយៈពេលដល់ទៅ ៧៦ ថ្ងៃ។ នៅតំបន់ Svalbard ពន្លឺព្រះអាទិត្យនឹងចាប់ផ្តើមរះជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ១០ ខែមេសា ដល់ថ្ងៃទី ២៣ ខែសីហា ពោលគឺវាចាប់ផ្តើមរះមុនតំបន់មួយចំនួនក្នុងប្រទេសន័រវេស។Longyearbyen Travel Guide | Longyearbyen Tourism - KAYAK

២.ប្រទេសកាណាដា (Canada)៖ នៅក្នុងប្រទេសកាណាដាមានតំបន់មួយឈ្មោះថា NUNAVUT ដែលតំបន់នេះក៏ស្ថិតក្នុងជួររបស់អ័ក្សអាកទិច ២ ដឺក្រេ។ ដូច្នេះ ក្នុងអំឡុងពេល ២ខែ មាន៧ថ្ងៃ ដែលមានពន្លឺព្រះអាទិត្យរហូតគ្មានពេលយប់នោះទេ ប៉ុន្តែបើខែរងារវិញគឺងងឹតឈឹងរយៈពេល ៣០ ថ្ងៃជាប់ៗគ្នាតែម្តង។Top Things to Do in Nunavut | Adventures.com

៣.ប្រទេសអ៊ីស្លង់ (Iceland)៖ អ៊ីស្លង់ គឺជាប្រទេសដែនកោះដ៏ធំមួយនៅអឺរ៉ុប ហើយក៏ត្រូវបានគេទទួលស្គាល់ផងដែរថាជាប្រទេសដែលគ្មានមូស។ ក្នុងអំឡុងពេលរដូវក្តៅ នៅទីនោះគឺគ្មានពេលយប់នោះទេ ដោយអ្នកអាចឃើញព្រះអាទិត្យច្បាស់ដូចថ្ងៃដែលរាប់ចាប់ពីខែមិថុនា។26 Things You Should Know Before Traveling to Iceland | Exodus

៤.តំបន់ BARROW រដ្ឋអាឡាស់ស្កា៖ តំបន់ BARROW រដ្ឋអាឡាស់ស្កានេះស្ថិតនៅក្នុងប្រទេសសហរដ្ឋអាមេរិក ដែលនៅតំបន់នោះពិតជាចម្លែកខ្លាំងណាស់ ព្រោះចាប់ពីចុងខែឧសភា ដល់ចុងខែកក្កដា ព្រះអាទិត្យនឹងមិនរះនោះទេ តែក្រោយមកនៅដើមខែវិច្ឆិកា នោះព្រះអាទិត្យនឹងធ្វើការរះពេញ ៣០ ថ្ងៃតែម្តង។ បាតុភូតនេះ ត្រូវបានគេហៅថា រាត្រីដំបន់ប៉ូល ដោយនៅរដូវរងារក៏វាងងឹងសូន្យឈឹងគ្មានពន្លឺថ្ងៃផងដែរ។20 Best Things to Do in Barrow, AK

៥.ប្រទេសហ្វាំងឡង់ (Finland)៖ ដែនដីដែលសម្បូរទៅដោយកោះ និងបឹងរាប់ពាន់នេះ គឺគ្មានពេលយប់រយៈពេល ៧៣ ថ្ងៃក្នុងរដូវក្តៅ។ មនុស្សនៅទីនោះចូលចិត្តគេងតិចនៅរដូវក្តៅ និងគេងច្រើននៅរដូវរងារវិញ។ អ្នករស់នៅតំបន់នោះគឺពួកគេចូលចិត្តជិះស្គីទឹកកក និងលំហែកាយក្នុងផ្ទះកញ្ចក់ igloos (Glass iGloos)។Finland travel guide: everything you need to know

៦.ប្រទេសស៊ុយអែត (Sweden)៖ ចាប់ពីដើមខែឧសភា រហូតដល់ចុងខែសីហា ប្រទេសស៊ុយអ៊ែតនឹងមើលឃើញថ្ងៃលិចនៅពាក់កណ្តាលអធ្រាត្រហើយរះមកវិញប្រហែលម៉ោង ៤ ព្រឹក។ នៅទីនោះ ព្រះអាទិត្យអាចមានវត្តមានថេររហូតដល់ ៦ ខែក្នុង ១ ឆ្នាំ។ ដូច្នេះប្រជាជនដែលរស់នៅតំបន់នោះ តែងតែចំណាយពេលវេលាភាគច្រើនទៅលើការវាយកូនហ្គោល ស្ទូចត្រី និងដំណើរផ្សងព្រេងឡើងភ្នំជាដើម៕Moving to Sweden in 10 steps | sweden.se

ពលរដ្ឋថៃក្រាបសំពះសុំលាភសំណាងពីព្រះពុទ្ធបដិមាចម្លែក

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃចុះផ្សាយថា មានព្រះពុទ្ធបដិមាចម្លែក១អង្គមានកម្ពស់ជាង១ម៉ែត្រ ដែលត្រូវបានគេតម្កល់ទុកនៅវត្តមួយកន្លែងស្ថិតក្នុងខេត្តណាខនណាយក ប្រទេសថៃ បានចេញស្នាមកន្ទួលតូចៗពេញទាំងអស់ ។ ក្រោយមក ក៏មានការចែកចាយរូបភាពព្រះពុទ្ធបដិមានេះក្នុងបណ្តាញសង្គម ហើយធ្វើឱ្យមនុស្សម្នាជាច្រើននាក់យល់ឃើញខុសៗគ្នា និងមានអ្នកយកធូប ទៀន និងផ្កាមកក្រាបសំពះព្រះពុទ្ធបដិមាដើម្បីសុំលាភសំណាង និងលេខឆ្នោតផងដែរ ។ฮือฮา! พนักงานเทศบาลและชาวบ้านพบพระพุทธรูปแปลก มีเม็ดตุ่มขึ้นเต็มทั้งองค์พระ

ព្រះចៅអធិការវត្តបូសកានអរ ស្ថិតក្នុងឃុំថាឆាង ស្រុកមឿង ខេត្តណាខនណាយក មានសង្ឃដីកាថា ព្រះពុទ្ធបដិមានេះព្រះនាម «ព្រះរាំផឹង» គឺជាព្រះប្រចាំថ្ងៃកំណើតថ្ងៃសុក្រ ។ កាលពីឆ្នាំ២០០២ មានញាតិញ៉ោមយកព្រះពុទ្ធបដិមាមកថ្វាយវត្ត ហើយពេលយកមកថ្វាយនោះ គឺព្រះពុទ្ធបដិមាមានសភាពធម្មតាដូចព្រះពុទ្ធបដិមាផ្សេងទៀតដែរ និងគ្មានស្នាមកន្ទួលបែបនេះទេ ។ ប៉ុន្តែរយៈពេលក្រោយមក ស្រាប់តែកើតស្នាមកន្ទួលពេញទាំងអស់ ។

ព្រះចៅអធិការវត្តមានសង្ឃដីកាថា ៖ «នៅពេលញាតិញ៉ោមយកព្រះពុទ្ធបដិមាមកថ្វាយវត្ត គឺគ្មានស្នាមកន្ទួលបែបនេះទេ ហើយរយៈពេល១ឆ្នាំ ឬ២ឆ្នាំក្រោយការថ្វាយ ស្រាប់តែកើតស្នាមកន្ទួលពេញតែម្តង ។ រឿងនេះ អាត្មាក៏មិនដឹងថា តើវាកើតឡើងដូចម្តេចនោះទេ គឺស្រេចតែលើការយល់ឃើញរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ» ។ ប៉ុន្តែមតិផ្សេងទៀតលើកឡើងថា វាអាចបណ្តាលមកពីការកសាងព្រះពុទ្ធបដិមា ក្រុមជាងបានប្រើប្រាស់វត្ថុធាតុដើមមិនល្អ ទើបបណ្តាលឱ្យខូចខាតបែបនេះ ។ฮือฮา! พนักงานเทศบาลและชาวบ้านพบพระพุทธรูปแปลก มีเม็ดตุ่มขึ้นเต็มทั้งองค์พระ

រីឯលោក Pornchai Thiankrajang អាយុ៤១ឆ្នាំ ជាមន្ត្រីសាលាសង្កាត់ថាឆាង ស្រុកមឿង និយាយថា លោក និងអ្នកភូមិបានយកដៃទៅចាប់ព្រះពុទ្ធបដិមានេះឃើញថា មានស្នាមកន្ទួលរឹងតូចៗចេញពីខាងក្នុង និងគួរឱ្យចម្លែកខ្លាំងណាស់ ។ បន្ទាប់មក អ្នកភូមិមួយចំនួនក៏បានយកធូប ទៀន និងផ្កាមកសំពះសុំលេខឆ្នោតដើម្បីផ្សេងសំណងតាមជំនឿរៀងៗខ្លួន ៕ ប្រភព ៖ Morning News

ផ្អើលរត់ជាន់ជើងគ្នាដោយសារការដុតកាំជ្រួចក្នុងរោងភាពយន្ត

0

ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសបានចុះផ្សាយហេតុការណ៍គួរឱ្យតក់ស្លុតមួយនៅកណ្តាលរោងភាពយន្តប្រទេសឥណ្ឌា ពេលក្រុមអ្នកគាំទ្រតារាសម្តែងប្រុសឈ្មោះ Salman Khan នាំគ្នាដុតកាំជ្រួចនៅកណ្តាលរោងភាពយន្ត ក្នុងអំឡុងពេលមនុស្សជាច្រើនកំពុងអង្គុយទស្សនាភាពយន្តរឿង «Tiger 3» ។ ការដុតកាំជ្រួចនេះ ក្នុងគោលបំណងបង្ហាញការអបអរសាទរពេលលេចមុខតារាសម្តែងល្បីនៅលើផ្ទាំងក្រណាត់ ។After 'Tiger 3' Fans Burst Crackers Inside Theatre, Salman Khan Says...

សារព័ត៌មានឥណ្ឌារាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងរោងភាពយន្ត «Mohan Cinema» ស្ថិតនៅទីក្រុង Malecon រដ្ឋ Maharashtra ប្រទេសឥណ្ឌា ។ វីដេអូហេតុការណ៍នេះបានបង្ហាញពីមនុស្សម្នាជាច្រើននាក់កំពុងរត់ជាន់ជើងគ្នាចេញពីរោងភាពយន្តដោយការភ័យខ្លាច ក្រោយពីក្រុមអ្នកគាំទ្រតារាសម្តែងមួយក្រុម កំពុងរង់ចាំការបង្ហាញមុខរបស់តារាសម្តែងល្បីឈ្មោះលេខឡើងក្នុងផ្ទាំងក្រណាត់ បន្ទាប់មក ពួកគេក៏ចាប់ផ្តើមដុតកាំជ្រួចតែម្តង ។

ការដុតកាំជ្រួចនេះមិនបានធ្វើឱ្យមនុស្សក្នុងរោងភាពយន្តរីករាយជាមួយទេ ផ្ទុយទៅវិញ មនុស្សជាច្រើននាក់បានរត់ទៅរកផ្លូវចេញដោយភាពភ័យខ្លាច ខណៈរោងភាពយន្តពោរពេញទៅដោយកាំជ្រួចគ្រប់កន្លែង ។ ក្នុងអំឡុងពេលនោះ គេបានឮសំឡេងយំស្រែក និងសំឡេងគាំទ្រលាន់ឡើងព្រមគ្នា ហើយធ្វើឱ្យរោងភាពយន្តត្រូវផ្អាកបញ្ចាំងរឿងត្រឹមនេះ ។Malegaon cinema hall sees literal fireworks during 'Tiger 3' screening |  Business Insider India

ទោះយ៉ាងណា ហេតុការណ៍ដូចគ្នានេះធ្លាប់បានកើតឡើងនៅតាមរោងភាពយន្តជាច្រើនកន្លែងទៀតក្នុងប្រទេសឥណ្ឌា ទើបធ្វើឱ្យតារាសម្តែងប្រុសឈ្មោះ Salman Khan បានសរសេរសារក្នុងបណ្តាញសង្គម X (Twitter) ដើម្បីថ្កោលទោសហេតុការណ៍នេះថា ៖ «ខ្ញុំបានជ្រាបព័ត៌មានការដុតកាំជ្រួចក្នុងរោងភាពយន្តពេលកំពុងបញ្ចាំងរឿង Tiger 3 ប៉ុន្តែការប្រព្រឹត្តនូវទង្វើនេះគ្រោះថ្នាក់ណាស់ ។ សូមអ្នកទាំងអស់គ្នារីករាយជាមួយខ្សែភាពយន្ត ដោយមិនធ្វើឱ្យខ្លួនឯង និងអ្នកដទៃស្ថិតក្នុងគ្រោះថ្នាក់ ។ សូមឱ្យមានសុវត្ថិភាព» ។

សារព័ត៌មានឥណ្ឌាចុះផ្សាយបន្ថែមថា បច្ចុប្បន្ន ប៉ូលិសឥណ្ឌាបានចោទប្រកាន់អ្នកគាំទ្រតារាសម្តែងពីបទល្មើសខុសនឹងមាត្រា៤៣៥ ឬការបង្កគ្រោះថ្នាក់ដោយសារភ្លើង ឬឧបករណ៍ផ្សេងទៀត ក្នុងគោលបំណងបង្កការខូចខាត ឬការប្រព្រឹត្តទង្វើដែលនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស ឬសុវត្ថិភាពអ្នកដទៃ ។Salman Khan's 'Tiger 3' screening turns DANGEROUS after fans burst  crackers, rockets inside movie theatre - WATCH | Hindi Movie News - Times  of India

លោក Salman Khan គឺជាតារាសម្តែងខ្សែភាពយន្ត និងបុគ្គលិកប្រចាំទូរទស្សន៍ ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងនៅប្រទេសឥណ្ឌា ។ លោកបានទទួលរង្វាន់ជាច្រើន ហើយលោកជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលមានប្រាក់ចំណូលខ្ពស់បំផុតនៅលើពិភពលោក កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៨ ។ ហេតុនេះ អ្នកទស្សនាជាច្រើននាក់បានរង់ចាំទស្សនាខ្សែភាពយន្តរឿង Tiger 3 ភាគថ្មី ដែលដឹកនាំការផលិតដោយក្រុមហ៊ុន Yash Raj Films ក្នុងនោះមានលោក Salman Khan និងអ្នកនាង Katrina Kaif សម្តែងជាតួឯក ៕ ប្រភព ៖ khaosod

ព័ត៌មានថ្មីបញ្ជាក់ថា Ahyeon នៅតែជាសមាជិក Baby Monster

0

តាមប្រភពពីបណ្តាញផ្សព្វផ្សាយ Naver បានឱ្យដឹងថា AhYeon នៅតែជាសមាជិករបស់ BABYMONSTER ដដែលខណៈការបង្ហាញផ្លូវការខាងមុខនេះមានសមាជិក ៦ នាក់នៅ រីឯ AhYeon នឹងផ្តោតសំខាន់ទៅលើបញ្ហាសុខភាព។

កាលពីទី១៥ ខែវិច្ឆិកា នេះអ្នកគាំទ្រវិស័យK-Popបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថា Ahyeon ដែលជាសមាជិកក្រុម Baby Monster ថ្មីរបស់ YG Entertainmentត្រូវបានរាយការណ៍ថាបានចាកចេញពីក្រុមមុនការបង្ហាញខ្លួនជាផ្លូវការដោយសារហេតុផលផ្ទាល់ខ្លួន។ ព័ត៌មាននេះ ផលិតកម្ម YG បានចេញសេចក្តីថ្លែងការណ៍ពីមូលហេតុដែលការបង្ហាញខ្លួនក្រុមដំបូងរបស់ក្រុម Baby Monster អវត្តមាន Ahyeon ដោយសារតែមានបញ្ហាសុខភាព។Ahyeon won't debut with BABYMONSTER due to health reasons: YG Entertainment  - Hindustan Times

ទោះយ៉ាងណាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះប្រព័ន្ធផ្សព្វផ្សាយរបស់ Naver បានចុះផ្សាយថា YG នៅតែបញ្ជាក់ថា AhYeon នៅតែជាសមាជិករបស់ BABYMONSTER ដដែល គ្រាន់តែមិនបង្ហាញខ្លួនជាមួយក្រុមទាំងមូលដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២៧ វិច្ឆិកា ប៉ុណ្ណោះដោយពេលនេះ AhYeon ផ្តោតលើបញ្ហាសុខភាពសំខាន់ជាង។

កន្លងមកនេះ Ahyeon រងមតិរិះគន់បន្ទាប់ពីធ្លាយវីដេអូនាងច្រៀងរ៉េបនៅសាលាទាក់ទងការប្រមាថពូជសាសន៍ដែលប្រើប្រឆាំងនឹងជនជាតិស្បែកខ្មៅ។ ទោះជាយ៉ាងណាសមាជិករូបនេះត្រូវបានគេសម្លឹងឃើញថាមានចំណុចលេចធ្លោមិនធម្មតាជាពិសេសល្បីក្នុងចំណោមអ្នកគាំទ្រថានាងមើលទៅដូចជា Jennie សមាជិកក្រុម BLACKPINKដែលជារៀមច្បងក្នុងទ្រនំតែមួយ។BREAKING NEWS: Ahyeon Confirmed to Leave BABYMONSTER — YG Entertainment  Apologizes | kpopping

Baby Monster គឺជាក្រុមចម្រៀងស្រីដំបូងរបស់ YG ក្នុងរយៈពេល៧ ឆ្នាំចាប់តាំងពី ក្រុម BLACKPINK ដែលមានសមាជិកចម្រុះជាតិសាសន៍ដូចជា Ahyeon, Haram, និង Rora ជាជនជាតិកូរ៉េ, Pharita និង Chiquita ជនជាតិថៃ និង Ruka និង Asa ជាជនជាតិជប៉ុន៕YG Entertainment unveils the final member lineup of BabyMonster

តើប្រទេសហ្វាំងឡង់អាចបិទច្រកព្រំដែនជាមួយរុស្សីដែររឬទេ?

0

បរទេស៖ បច្ចុប្បន្ន ប្រទេសហ្វាំងឡង់កំពុងពិចារណាបិទច្រកព្រំដែនមួយចំនួន ឬទាំងអស់ជាមួយរុស្ស៊ី ដើម្បីទប់ស្កាត់លំហូរជនចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវចូលមកក្នុងប្រទេស។

យោងតាមប្រភពព័ត៌មាន Kyiv Independent ដែលបានរាយការណ៍នៅថ្ងៃទី១៦ ខែវិច្ឆិកាថ្មីៗនេះថា នាយករដ្ឋមន្ត្រីហ្វាំងឡង់លោក Petteri Orpo បានចាប់ផ្តើមរឹតបន្តឹងចរាចរណ៍នៅតំបន់ព្រំដែន នឹងបិទច្រកព្រំដែនមួយចំនួន ឬទាំងអស់ជាមួយរុស្ស៊ី ដើម្បីទប់ស្កាត់ការកើនឡើងនៃចំនួនជនចំណាកស្រុកខុសច្បាប់ចូលប្រទេសហ្វាំងឡង់ពីច្រកព្រំដែនភាគខាងកើតរបស់ប្រទេសដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី។ ដូច្នេះ សាររបស់រដ្ឋាភិបាលហ្វាំងឡង់គឺច្បាស់ណាស់ ដែលប្រទេសនេះចង់ធានាសន្តិសុខតាមច្រកព្រំដែន។Finland begins construction of barrier wall along border with Russia - ABC  News

រដ្ឋមន្ត្រីមហាផ្ទៃហ្វាំងឡង់លោក Mari Rantanen ក៏ធ្លាប់បាននិយាយដែរថា ប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់កម្រិតចរាចរណ៍នៅតាមព្រំដែនជាមួយប្រទេសរុស្ស៊ី។

ប្រទេសហ្វាំងឡង់ បានកត់ត្រាជនភៀសខ្លួនដែលគ្មានឯកសារប្រហែល ៦០ នាក់ដែលឆ្លងកាត់ព្រំដែនភាគខាងកើតរបស់ខ្លួនក្នុងសប្តាហ៍នេះ។ កាលពីសប្តាហ៍មុន ចំនួននេះមានរហូតដល់ ៧១នាក់។ យោងតាមទីភ្នាក់ងារការពារព្រំដែនហ្វាំងឡង់ បានឱ្យដឹងថា មនុស្សទាំងនេះមិនមែនជាពលរដ្ឋរុស្ស៊ីនោះទេ ប៉ុន្តែភាគច្រើនមកពីមជ្ឈិមបូព៌ា ដោយឆ្លងកាត់ក្នុងប្រទេសរុស្ស៊ីមុនពេលចូលប្រទេសហ្វាំងឡង់។Finland begins construction of barrier wall along border with Russia - ABC  News

កាលពីខែមេសា ប្រទេសហ្វាំងឡង់បានចាប់ផ្តើមដំឡើងរបងសន្តិសុខសំណាញ់ដែកដែលបំពាក់ដោយប្រព័ន្ធឃ្លាំមើលនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។ គេរំពឹងថានៅចុងឆ្នាំ ២០២៦ របងប្រហែល ២០០ គីឡូម៉ែត្រនឹងត្រូវបានសាងសង់នៅក្នុងផ្នែកសំខាន់បំផុតនៅតាមព្រំដែននៃប្រទេសទាំងពីរ។
គួរបញ្ជាក់ដែរថា ប្រទេសហ្វាំងឡង់ មានព្រំប្រទល់ប្រវែងសរុប ១,៣០០ គីឡូម៉ែត្រ ជាមួយប្រទេសរុស្ស៊ី ដែលព្រំដែនរបស់ប្រទេសទាំងពីរពីមុនត្រូវបានដំឡើងរបងទាប ជាចម្បងដើម្បីការពារគោក្របី និងសត្វចិញ្ចឹមកុំឱ្យរត់ចេញពីស្រុក៕Map: How Russia's NATO Border Expands Now Finland Is a Member

ទៅថ្ងៃមុខ! ភ្ញៀវទេសចរថៃ មកលេងខេត្តសៀមរាប នឹងមិនចាំបាច់ប្រើលិខិតឆ្លងដែន

0

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យស្ថាប័នជាប់ពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងមិញជុំរុញឱ្យខេត្តសៀមរាប ក្លាយជាតំបន់ទេសចរណ៍មួយដ៏ល្បីក្នុងតំបន់។

ជុំវិញករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖” រដ្ឋាភិបាល បានស្នើឱ្យក្រសួងការបរទេស និងក្រសួងមហាផ្ទៃ សហការជាមួយខាងភាគីថៃ ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ថៃ មកលេងខេត្តសៀមរាប នឹងមិនចាំបាច់ប្រើលិខិតឆ្លងដែននោះទេ។ ដោយកន្លងមកយើងមានបណ្ណឆ្លងចូលខេត្តជាប់ព្រំដែនតែប៉ុណ្ណោះ”។

សម្តេច ក៏មានប្រសាសន៍សង្កត់ធ្ងន់ទៀតថា៖” ឥឡូវយើងចង់ពង្រីកវិសាលភាពទេសចរណ៍ឱ្យមកដល់ខេត្តសៀមរាបតែម្តង ដើម្បីជុំរុញឱ្យមានភ្ញៀវទេសចរកាន់តែច្រើនចូលមកកាន់ខេត្តសៀមរាប ជាពិសេសខេត្តភ្ញៀវទេសចរព្រំដែនតែម្តង”៕

ចន សុទីម៉ា បានជួបជាមួយប្រធានាធិបតី El Salvador ខណៈ ឱក សុគន្ធកញ្ញា ចេញសារបែបនេះ

0

កញ្ញា ចន សុទីម៉ា បេក្ខភាពតំណាងប្រទេសកម្ពុជាក្នុងការប្រកួត Miss Universe លើកទី៧២ លើទឹកដី El Salvador បានបង្ហាញអារម្មណ៍រំភើបនិងមានកិត្តិយសយ៉ាងខ្លាំងនិងជារឿងដ៏មានតម្លៃគួរឱ្យចងចាំបន្ទាប់ពីបានចូលរួមកម្មវិធី Gala Dinner ជាមួយប្រធានាធិបតី El Salvador។ ជាមួយគ្នានេះផងដែរកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានចេញសារលើកទឹកចិត្តនិងកោតសរសើរពី ចន សុទីម៉ា រួចទាំងផ្តាំឱ្យបវរកញ្ញារូបនេះកុំដាក់សម្ពោធខ្លួនឯងពេក។

នៅលើបណ្តាញសង្គមរបស់ ចន សុទីម៉ា បានបង្ហោះរូបភាព៣សន្លឹកក្នុងសំលៀកបំពាក់ដ៏ស្រស់ស្អាតអមជាមួយពាក្យពេចន៍យ៉ាងដូច្នេះថា «ពេលវេលាបែបនេះគឺពិតជាមានតម្លៃគួរឱ្យចងចាំជានិច្ច ខ្ញុំពិតជារំភើប និងមានកិត្តិយសណាស់ដែលបានចូលរួមកម្មវិធី Gala Dinner ជាមួយប្រធានាធិបតី El Salvador»។ ប្រធានាធិបតី El Salvador មានឈ្មោះថា Nayib Bukele បានឡើងជាប្រធានាធិបតីកាលពីខែមិថុនា ឆ្នាំ២០១៩។May be an image of 1 person

ដោយឡែកនៅលើបណ្តាញសង្គមតារាចម្រៀងដ៏ល្បីប្រចាំប្រទេសអ្នកនាង ឱក សុគន្ធកញ្ញា វិញក៏បានបង្ហោះសរសើរនិងលើកទឹកចិត្តដល់ ចន សុទីម៉ា ក្នុងប្រកួតផងដែរ។ តារាចម្រៀង ឱក សុគន្ធកញ្ញា បានសរសេរថា «JOHN SOTIMA You’re The Best បងមានតែពាក្យមួយម៉ាត់ទេគឺ WOW PERFECT មិនមានអ្វីច្រើនទេ ប្អូនមានរូបរាង មុខមាត់ បូករួមទាំងអត្តចរិត នេះគឺជាភាពទាក់ទាញយ៉ាងពិសេស សូមឱ្យប្អូនកាន់តែទទួលបានការគាំទ្រ កុំភិតភ័យណា ធ្វើទៅតាមបែបធម្មជាតិ ដូចដែលប្អូនបានឆ្លងកាត់មកនេះចុះ កុំដាក់សម្ពាធខ្លួនឯងខ្លាំង តែមិនភ្លេចក្តីស្រម៉ៃ និង ការតាំងចិត្ត»។May be an image of 1 person and text that says '16 CAMBODIA ODIA CAMB'

មិនត្រឹមតែកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា លើកសរសើរនិងលើកទឹកចិត្តដល់ ចន សុទីម៉ា ប៉ុណ្ណោះទេ ប៉ុន្តែក៏មានសិល្បករ សិល្បការិនី ជាច្រើនរូបទៀតបានចេញវីដេអូលើកទឹកចិត្តទៅដល់ ចន សុទីម៉ា ផងដែរ។

ការជូនពរ និងកម្លាំងចិត្តដ៏ខ្លាំងក្លាពីរៀមច្បង និងអ្នកគាំទ្រនេះជាកត្តាជំរុញឱ្យបវរកញ្ញារូបនេះកាន់តែមានទឹកចិត្តប្រកួត ស្របពេលដែល ចន សុទីម៉ា កំពុងសាងភាពលេចធ្លោជាច្រើននៅក្នុងកម្មវិធី Miss Universe ។May be an image of 1 person

គួរបញ្ជាក់ផងដែរថា ចន សុទីម៉ា បានក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2023 កាលពីយប់ថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៣ ដែលមានបេក្ខភាពសរុបចំនួន៣៥នាក់។ មុនក្លាយជាម្ចាស់មកុដ ចន សុទីម៉ា ធ្លាប់ចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand Cambodia 2017 ជាប់លំដាប់រងទី២ កម្មវិធី Miss Universe Cambodia 2019 ជាប់លំដាប់រងទី២និងធ្លាប់ចេញទៅប្រកួតនៅលើឆាកអន្តរជាតិ Miss Tourism International 2019 ៕