Home តារាអន្តរជាតិ Zhao Lusi បង្ហើបថាការប្រគំតន្រ្តីលើកដំបូងរបស់នាងខាតលុយយ៉ាងច្រើន

Zhao Lusi បង្ហើបថាការប្រគំតន្រ្តីលើកដំបូងរបស់នាងខាតលុយយ៉ាងច្រើន

73
0

ការប្រគំតន្រ្តីលើកដំបូងរបស់ Zhao Lusi នៅឯក្រៅប្រទេសត្រូវបានតារាសម្តែងរូបនេះបង្ហើបដោយផ្ទាល់ថាបានរងការខាតបង់យ៉ាងច្រើន។ កន្លងមកនេះតម្លៃសំបុត្រត្រូវបានអ្នកលេងអ៊ីនធឺណិតរិះគន់ថាមានតម្លៃថ្លៃស្មើនឹងតារាចម្រៀងអាជីព ប៉ុន្តែយ៉ាងណាចំណូលមិនស្មើនឹងចំណាយដែលធ្វើឱ្យនាងខាតបង់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXqxp38FkrqHf5JKFx28mozV2LYmCORu8F_WHHJGtS0b82_4ABZEB4pXwMDcMufqzzSr_mHZRyBndHEzvPJ2rlncfo_S6OnCVaXdYb-80u33HWe7ROS2am1L9bIlYZ5URvagExXPJZyqaZLjZcQyH7BLpECyD_apRO7_rqA7J-vb8KV_VUTVkVXgKaz6Y/s2048/image_2026-06-23_12-00-18.png
តារាសម្តែងចិន Zhao Lusi ថ្មីៗនេះបានបើកចំហអំពីភាពចម្រូងចម្រាសជាច្រើនជុំវិញអាជីពរបស់នាងក្នុងអំឡុងពេលផ្សាយផ្ទាល់ជាមួយអ្នកគាំទ្រ។ Zhao Lusi បានចែករំលែករឿងរ៉ាវរបស់មិត្តភក្តិជិតស្និទ្ធម្នាក់ដែលធ្វើការលើយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ម៉ាកយីហោមួយដែលនាងបានគាំទ្រហើយបានបង្ហាញថានាងផ្ទាល់ធ្លាប់ត្រូវបានដាក់ក្នុងបញ្ជីខ្មៅក្រៅផ្លូវការពីឧស្សាហកម្មនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjatd7OT7zjRUtJaMozxHixAW-d6oFzeXNpA8wicfIh5sXytEB6546oeb6tSUMA8aVmUT4hNAMDwQjIhAzpaNzq9aNAmxI6GXYpDF_-hmPbQ4cp7KOmSr7092pqcHnDsYRX2hvHhE82PB36MgOkDxRcwUkTC7NP5IGgLgKfnOD8A7vG9Iqsw6CQWVC1jJg/s1169/image_2026-06-23_12-00-14%20(2).png
Zhao Lusi បាននិយាយថា «នាងបាននៅក្បែរខ្ញុំក្នុងអំឡុងពេលដ៏លំបាកបំផុតរបស់ខ្ញុំ។ ដោយសារតែខ្ញុំ នាងក៏ត្រូវបានមើលរំលង ត្រូវបានបោះបង់ចោលដោយឧស្សាហកម្ម និងមិនអាចធ្វើការបានមួយរយៈ។ យ៉ាងណាក៏ដោយ នាងនៅតែឈរក្បែរខ្ញុំ»។ តួឯកស្រីរូបនេះក៏បានរម្លឹកអំពីការប្រគំតន្ត្រី Stay Romantic របស់នាងនៅប្រទេសសៀមដែលក្លាយជាប្រធានបទចម្រូងចម្រាសយ៉ាងខ្លាំងបន្ទាប់ពីបញ្ចប់ការសម្តែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM9ji8HD0_MUcybni8cG47gP8e5IIZwT5BnCEasHexQ50dY_knYszcDJZ_AIaDnieTWKw5VzjP0O3rgDtoBK9AtUR9T1gAoLAnrL7wyAfCPWJTOIKnQ7vcLwkZ3fpeQBubDL5uDOR80p-38i3g4RFC4_Nhyphenhyphen5Tdg6kb_BhGUdJRyEK95udDYSHqB192W4A/s1169/image_2026-06-23_12-00-14.png
Zhao Lusi បាននិយាយថាទោះបីជាការលក់សំបុត្រដ៏ច្រើននៃការប្រគំតន្ត្រីក៏ដោយ ព្រឹត្តិការណ៍នេះមិនបាននាំមកនូវប្រាក់ចំណេញផ្នែកហិរញ្ញវត្ថុដូចដែលមនុស្សជាច្រើនបានសន្មត់នោះទេ។ នាងពន្យល់ថា «និយាយឱ្យត្រង់ទៅ ការប្រគំតន្ត្រីបានខាតបង់ប្រាក់យ៉ាងច្រើន។ ប៉ុន្តែរឿងសំខាន់បំផុតមិនមែនជាប្រាក់ចំណេញទេ វាគឺជាឱកាសដើម្បីជួបមនុស្សគ្រប់គ្នា។ យើងបានបង្កើតឱកាសនេះដោយចេតនាសម្រាប់ពួកយើងដើម្បីភ្ជាប់ទំនាក់ទំនង។ ចាប់ពីការហាត់សម និងការសម្តែងរហូតដល់ពេលវេលាចុងក្រោយនៅលើឆាក ការរកលុយមិនដែលជាអាទិភាពរបស់យើងទ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir8YkzC4nZrP5uXIC3fUV7bs9PbcxGPzVUgolhoHrsaTCmjpPqniJ7u8VYkkoz0XAyEFUj-R2jDEUCxUbj45IhgErCcrgvFP5XVS4zHfaDfZJCp8HijAGDxLBKcuIB0PDv6zdyh7ph7HONlA4AGy5bRcrJ7sHtUrlSMh5YUc8uaCRZpUxY2N1oMm0xoKU/s1169/image_2026-06-23_12-00-15.png
នៅថ្ងៃទី៩ ខែឧសភា Zhao Lusi បានធ្វើការប្រគំតន្ត្រីនៅក្នុងប្រទេសសៀមដែលជាទីកន្លែងដែលអាចផ្ទុកអ្នកចូលរួមបានប្រហែល ១២,០០០នាក់ ហើយក៏ជាលើកដំបូងដែលនាងបានរៀបចំការប្រគំតន្ត្រីនៅក្រៅប្រទេសដែលលក់សំបុត្រជាមួយនឹងការសម្តែងរយៈពេលជិត៤ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwFRDkZqBYOU8HHq9NcWYQkuJGJ1YdCaAXOk5fircwomizDpvRUY22buYI7mXlW1ESAouMywu-6QoSrewzjosfNLLJo6wg_qSkfqw2If6irmNU6K9FGK1kip8yAEnyaLVF1JezbbKZ6pYxDkvnxqQ-tX-UYjAREhu8EXUhqpx-VlXqX7yTKULh-ylDGmM/s2048/image_2026-06-23_12-00-16%20(2).png

ទោះជាយ៉ាងណា ការប្រគំតន្រ្តីលើកដំបូងរបស់ Zhao Lusi នៅក្រៅប្រទេសបានប្រឈមនឹងការរិះគន់យ៉ាងច្រើន ដោយមានអ្នកចែករំលែកថាកម្មវិធីរបស់នាងមនុស្សចូលរួមមិនពេញ ការច្រៀងគ្រាន់តែធ្វើត្រាប់តាមបបូរមាត់ ខណៈការរាំរបស់នាងធ្វើឱ្យអ្នកគាំទ្រចិនរិះគន់ថាស៊ិចស៊ីមិនសមរម្យដូច Lisa រួមទាំងការរិះគន់ជាច្រើនទៀត។ អ្នកចូលរួមជាច្រើនបានសម្តែងការខកចិត្ត ជាពិសេសបន្ទាប់ពីបានចំណាយប្រាក់ទិញសំបុត្រចាប់ពី ៤៨៨ យ័ន ដល់ ១៩៤០ យ័ន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlha8G0Bi3F18oKdYIe2TdeJVmswFRR3AdBh4EKCLtwa4uAYH1RJjy_uSrujAoeZ3urJ9L8m5lQQ__lj5hLwNVr1h7Iiex9lfW7TlOPLrWgzFxoU9oxG_7YkvKoxMrIP4SZ8UhjhyphenhyphenZnzAOT_KDCN3yQjaF_LTivtYkAxqPR-wPgGtdrSWXvD0rIzL90KE/s1620/image_2026-06-23_12-00-17.png

ទោះបីជាការរៀបចំខាតលុយក៏ដោយ Zhao Lusi បានប្រកាសពីផែនការសម្រាប់ការប្រគំតន្ត្រីមួយផ្សេងទៀតនៅម៉ាកាវនៅថ្ងៃទី១១ ខែកក្កដា។ នៅពេលដែលអាជីពសម្តែងរបស់នាងមិនទាន់មានសន្ទុះឡើងវិញ តារាស្រីរូបនេះហាក់ដូចជាប្តេជ្ញាចិត្តពង្រីកសកម្មភាពរបស់នាងក្នុងវិស័យតន្ត្រី៕