នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យស្ថាប័នជាប់ពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងមិញជុំរុញឱ្យខេត្តសៀមរាប ក្លាយជាតំបន់ទេសចរណ៍មួយដ៏ល្បីក្នុងតំបន់។
ជុំវិញករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖” រដ្ឋាភិបាល បានស្នើឱ្យក្រសួងការបរទេស និងក្រសួងមហាផ្ទៃ សហការជាមួយខាងភាគីថៃ ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ថៃ មកលេងខេត្តសៀមរាប នឹងមិនចាំបាច់ប្រើលិខិតឆ្លងដែននោះទេ។ ដោយកន្លងមកយើងមានបណ្ណឆ្លងចូលខេត្តជាប់ព្រំដែនតែប៉ុណ្ណោះ”។
សម្តេច ក៏មានប្រសាសន៍សង្កត់ធ្ងន់ទៀតថា៖” ឥឡូវយើងចង់ពង្រីកវិសាលភាពទេសចរណ៍ឱ្យមកដល់ខេត្តសៀមរាបតែម្តង ដើម្បីជុំរុញឱ្យមានភ្ញៀវទេសចរកាន់តែច្រើនចូលមកកាន់ខេត្តសៀមរាប ជាពិសេសខេត្តភ្ញៀវទេសចរព្រំដែនតែម្តង”៕