Home Blog Page 1446

ការងារនៅប្រទេសចិនមានស្ថិរភាព ខណៈអត្រាគ្មានការងារធ្វើធ្លាក់ចុះ

0

ប្រទេសចិន ៖ សារព័ត៌មានចិន China Media Group រាយការណ៍ថា លោក វ៉ាង សៀវពីង រដ្ឋមន្ត្រីក្រសួងសង្គម និងធនធានមនុស្សរបស់ចិនថ្លែងថា ពេលប្រទេសចិនប្រឈមនឹងភាពមិនប្រាកដប្រជាកើនឡើងផ្នែកសេដ្ឋកិច្ច ប៉ុន្តែការងារក្នុងប្រទេសចិននៅឆ្នាំ២០២៣ បានកើនឡើងប្រកបដោយស្ថិរភាព ខណៈអត្រាគ្មានការងារធ្វើបានធ្លាក់ចុះជាបន្តបន្ទាប់ ។ វាជាលទ្ធផលបានមកពីកិច្ចខិតខំប្រឹងប្រឹងសហការគ្នារបស់មន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ។China creates 11.86 million new jobs in 2020 - Global Times

គណៈកម្មការកណ្តាលនៃបក្សកុម្មុយនិស្តចិនបានផ្តល់ភាពសំខាន់លើការជួលកម្លាំងពលកម្មជាចម្បង ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយបង្កើនស្ថិរភាពនៃការជួលកម្លាំងពលកម្ម និងជំរុញការព្យាយាមគ្រប់វិស័យ ។ បើតាមទិន្នន័យបង្ហាញថា ទីផ្សារការងារនៅប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់ និងមានការជួលកម្លាំងពលកម្មដើម្បីបំពេញការងារថ្មីនៅទីក្រុង ស្មើនឹង១០លាន២សែន២ម៉ឺនការងារ គិតចាប់ពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៣ ។At job fairs in China, employers are thrifty and applicants timid

ស្ថាប័នរដ្ឋាភិបាលបានកំណត់គោលដៅការជួលកម្លាំងពលកម្មនៅទីក្រុង រហូតដល់ដំណាច់ឆ្នាំ២០២៣នេះ គឺស្មើនឹង១២លានការងារ ។ រីឯការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ និងយុវវ័យទូទៅនៅតែមានស្ថិរភាព ។ ចំនួនពលរដ្ឋជនបទមកស្វែងរកការងារធ្វើនៅទីក្រុងបានកើនឡើងជាបន្តបន្ទាប់ គឺមានពលរដ្ឋប្រមាណ៣២លាន៩សែន៧ម៉ឺននាក់បានចៀសផុតពីភាពក្រីក្រ ដោយសារពួកគេទទួលបានប្រាក់ចំណូលកើនឡើង តាមរយៈការបំពេញការងារដែលមិនមែនជាការងារកសិកម្ម ។Greater challenges ahead in 2023 to stabilize jobs and livelihoods -  Chinadaily.com.cn

ចាប់តាំងពីដើមឆ្នាំ២០២៣ កន្លងមក រដ្ឋាភិបាលចិនបានចំណាយថវិកាប្រមាណ២សែនលានយាន់សម្រាប់គាំទ្រការជួលកម្លាំងពលកម្ម ព្រមទាំងព្យាយាមបង្កើតស្ថិរភាព និងពង្រីកការងារបន្ថែមទៀតនៅប្រទេសចិន ដូចជា ការបណ្តុះបណ្តាលជំនាញអាជីព និងការកែលម្អសេវាកម្មផ្សេងៗ ៕ ប្រភព ៖ TV5 HD

ប្រទេសហ្វាំងឡង់នឹងបិទច្រកព្រំដែនចំនួន ៤ ជាមួយរុស្ស៊ី

0

បរទេស៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់លោក Petteri Orpo បានប្រកាសថា ប្រទេសនេះនឹងបិទច្រកព្រំដែនចំនួន ៤ ក្នុងចំណោមច្រកព្រំដែនចំនួន ៩ ជាមួយរុស្ស៊ី ដើម្បីទប់ស្កាត់លំហូរជនភៀសខ្លួនដែលបានឆ្លងកាត់ព្រំដែន។
យោងតាមប្រភពព័ត៌មាន Reuters ដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកាថា រដ្ឋាភិបាលហ្វាំងឡង់បានសម្រេចចិត្តបិទច្រកព្រំដែនមួយចំនួននៅព្រំដែនភាគខាងកើត ដោយចាប់ផ្តើមបិទពីព្រឹកព្រលឹមថ្ងៃទី ១៨ ខែវិច្ឆិកានេះតទៅ។ ដូច្នេះច្រកព្រំដែនដែលត្រូវបានបិទនោះគឺ Vaalimaa, Nuijamaa, Imatra និង Niirala ដែលស្ថិតនៅលើព្រំដែនដីរវាងហ្វាំងឡង់ និងរុស្ស៊ី ដោយច្រកព្រំដែនទាំងនេះ ច្រើនតែជាចំណុចចរាចរណ៍ដ៏មមាញឹកបំផុតរវាងប្រទេសទាំងពីរ។Finland to shutter border crossings with Russia to deter asylum seekers |  Migration News | Al Jazeera

រដ្ឋាភិបាលហ្វាំងឡង់បាននិយាយថា កន្លងមកមានមនុស្សប្រហែល ៣,០០០ នាក់បានឆ្លងកាត់ច្រកព្រំដែនភាគអាគ្នេយ៍នៃប្រទេសហ្វាំងឡង់ជារៀងរាល់ថ្ងៃ។ ដោយប្រទេសហ្វាំងឡង់បានកត់ត្រាជនភៀសខ្លួនដែលគ្មានឯកសារត្រឹមត្រូវប្រហែល ១៣១ នាក់កាលពីសប្តាហ៍មុន។ យោងតាមទីភ្នាក់ងារព្រំដែនហ្វាំងឡង់ បានឱ្យដឹងដែរថា មនុស្សទាំងនេះមិនមែនជាពលរដ្ឋរុស្ស៊ីនោះទេ ប៉ុន្តែភាគច្រើនមកពីមជ្ឈិមបូព៌ា ដូចជាអ៊ីរ៉ាក់ យេម៉ែន សូម៉ាលី និងស៊ីរី ឆ្លងកាត់ក្នុងប្រទេសរុស្ស៊ីមុនពេលចូលប្រទេសហ្វាំងឡង់ដោយគ្មានទិដ្ឋាការ។Finland to close four Russia border crossings to stop asylum seekers |  Reuters

ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីហ្វាំងឡង់លោក Petteri Orpo បានយល់ឃើញថា ការបិទព្រំដែននឹងធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែលំបាកសម្រាប់អ្នកដែលត្រូវបានអនុញ្ញាតឱ្យធ្វើដំណើររវាងហ្វាំងឡង់ និងរុស្ស៊ី។ គាត់ក៏បានបន្តទៀតថា រុស្ស៊ីអាចនឹងមានចេតនា ដើម្បីធ្វើឱ្យប្រទេសហ្វាំងឡង់មានអស្ថិរភាព ដូច្នេះយើងសម្រេចថានឹងបិទច្រកព្រំដែនមួយរយៈដើម្បីឱ្យស្ថានភាពនេះស្ងប់ស្ងាត់ឡើងវិញ។Finland to close some border crossings with Russia after rise in asylum  seekers | Finland | The Guardian

គួរបញ្ជាក់ដែរថា ហ្វាំងឡង់ គឺជាប្រទេសដែលមានប្រជាជន ៥.៥ លាននាក់ នឹងមានព្រំដែនសរុប ១.៣០០ គីឡូម៉ែត្រជាមួយរុស្ស៊ី ។ ព្រំដែនរវាងប្រទេសទាំងពីរនេះ ពីមុនមកត្រូវបានដំឡើងដោយរបងទាបៗ ជាចម្បងដើម្បីការពារគោក្របី និងសត្វចិញ្ចឹមកុំឱ្យរត់ចេញពីស្រុកប៉ុណ្ណោះ៕

រុស្ស៊ីបានបាត់បង់ទាហានជាង ៣០០.០០០ នាក់នៅអ៊ុយក្រែន

0

បរទេស៖ មន្ត្រីការពារជាតិអង់គ្លេសបាននិយាយថា ទាហានរុស្ស៊ីជាង ៣០០,០០០ នាក់បានស្លាប់ និងរងរបួសនៅក្នុងជម្លោះជាមួយអ៊ុយក្រែន ដោយទាហានរាប់ម៉ឺននាក់ទៀតបានបោះបង់ចោល។

យោងតាមគេហទំព័រ UK Defence Journal ដែលបានចុះផ្សាយកាលពីថ្ងៃទី១៥ ខែវិច្ឆកាថា នៅក្នុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើឱ្យយោធារុស្ស៊ីប្រហែល ៣០២.០០០ នាក់ស្លាប់ ឬរងរបួស និងទាហានរុស្ស៊ីរាប់ម៉ឺននាក់ទៀតបានបោះបង់ចោលចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម។ រីឯរថពាសដែករុស្ស៊ីជាង ៧.១១៧ គ្រឿងត្រូវបានបំផ្លាញ ចំណែករថក្រោះប្រយុទ្ធសំខាន់ជិត ២,៤៧៥ បានបាត់បង់ រួមទាំងយន្តហោះ ៩៣ គ្រឿងបានធ្លាក់ ក៏ដូចជាឧទ្ធម្ភាគចក្រ ១៣២ គ្រឿងត្រូវបានបំផ្លាញ យានជំនិះគ្មានមនុស្សបើកចំនួន ៣២០ គ្រឿងបានបាត់បង់ នាវាកងទ័ពជើងទឹកចំនួន ១៦ គ្រឿងបានលិច ឬខូចខាត និងប្រព័ន្ធកាំភ្លើងធំរុស្ស៊ីជាង ១,៣០០ នៃគ្រប់ប្រភេទត្រូវបានបំផ្លាញទាំងអស់។An year of Russia–Ukraine war — what's the way out

លោក James Heappey រដ្ឋលេខាធិការទទួលបន្ទុកកងកម្លាំងប្រដាប់អាវុធនៃក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ទាហានរុស្ស៊ីប្រហែល ៣០២,០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួស ហើយរាប់ម៉ឺននាក់បានបោះបង់ចោលចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។ លោក James Heappey បានបន្តទៀតថា រុស្ស៊ីបានប្រើប្រាស់ក្រុមហ៊ុនយោធាឯកជនមួយចំនួន និងអង្គភាពស្ម័គ្រចិត្តដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួនដែលចូលរួមក្នុងសង្រ្គាមជាមួយ អ៊ុយក្រែន ។ ទោះជាយ៉ាងណាក៏ដោយ សមាជិកនៃអង្គការទាំងនេះបានស្លាប់ក្នុងការប្រយុទ្ធគ្នា នឹងមិនត្រូវបានចុះបញ្ជីក្នុងបញ្ជីឈ្មោះទុក្ករបុគ្គលនៃកងទ័ពរុស្ស៊ីនោះទេ។ ដូច្នេះហើយ វាមិនអាចទៅរួចទេក្នុងការកំណត់ចំនួនពិតប្រាកដ ដោយសារតែមានការលំបាកជាច្រើនក្នុងការប្រមូលទិន្នន័យ។Media report Western officials' estimates of Russian losses

គួរបញ្ជាក់ដែរថា រុស្ស៊ី កម្រផ្សព្វផ្សាយពីការបាត់បង់ជីវិតយោធារបស់ខ្លួនណាស់។ ទោះជាយ៉ាងណាក៏ដោយ យោងតាមក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីដើមឆ្នាំមុនថាទាហានរុស្ស៊ីជាង ៦,០០០ នាក់បានស្លាប់នៅក្នុងជម្លោះជាមួយអ៊ុយក្រែន។ រីឯក្រសួងការពារជាតិអង់គ្លេសបាននិយាយកាលពីខែកុម្ភៈថាទាហានរុស្ស៊ីប្រហែល ៤០,០០០-៦០,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះជាមួយអ៊ុយក្រែន។ នេះបើតាមឯកសារលេចធ្លាយពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអាមេរិក (DIA) ក៏បានបង្ហាញដែរថា ចំនួនទាហានរុស្ស៊ីដែលត្រូវបានសម្លាប់ក្នុងឆ្នាំដំបូងនៃអរិភាពគឺ ៣៥,០០០-៤៣,០០០នាក់៕Ukraine war: Russia hits most settlements in one day, says Kyiv - BBC News

ការស្លា.ប់ដោយសារថតរូបសែលហ្វីបានកើនឡើងលើពិភពលោក

0

មូលហេតុថ្មីនៃការស្លា.ប់របស់មនុស្សសម័យបច្ចុប្បន្នគួរឱ្យបារម្ភ គឺការស្លា.ប់ក្នុងអំឡុងពេលថតរូបសែលហ្វី ជាពិសេស ក្រុមយុវវ័យចូលចិត្តថតរូបនៅទីកន្លែងមានគ្រោះថ្នាក់ ដូចជា នៅមាត់ច្រាំងថ្មចោទ ឬមាត់ជ្រោះ រហូតដល់ធ្លាក់ស្លា.ប់ ។ អ្នកថតរូបនៅតាមទីកន្លែងគ្រោះថ្នាក់ទាំងនេះ មិនចាប់អារម្មណ៍នឹងការបិទស្លាកបម្រាមនោះទេ ដោយសារពួកគេចង់បានរូបថតស្អាតៗយកទៅបង្ហោះក្នុងបណ្តាញសង្គម និងចង់ឱ្យមានអ្នកចុច Like ច្រើន ។The rise in selfie deaths and how to stop them - BBC News

តាមរបាយការណ៍របស់ JMIR ដែលធ្វើការស្រាវជ្រាវផ្នែកសុខភាពលើប្រព័ន្ធឌីជីថលបង្ហាញថា មូលហេតុនៃការស្លា.ប់ដែលគេកំពុងបារម្ភ គឺការស្លា.ប់ពេលកំពុងថតរូបសែលហ្វី ។ រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គេរកឃើញថា មានមនុស្សស្លាប់ដោយសារមូលហេតុនេះកាន់តែច្រើន គឺចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០២១ មានអ្នកស្លា.ប់ដោយសារការថតរូបសែលហ្វីនៅទូទាំងពិភពលោក ស្មើរហូតដល់៣៧៩នាក់ ។

របាយការណ៍បង្ហាញថា អ្នកស្លា.ប់ភាគច្រើន គឺជាភ្ញៀវទេសចរដែលព្យាយាមថតរូបនៅតាមទីកន្លែងខ្ពស់ៗ ឬនៅមាត់ជ្រោះ ហើយបានធ្លាក់ស្លា.ប់តែម្តង ។ លើសពីនេះ គឺការស្លា.ប់ដោយសារលង់ទឹក ខណៈពេលពួកគេព្យាយាមថតរូបសែលហ្វីពេលកំពុងលេងទឹកនៅកន្លែងគ្រោះថ្នាក់ ។More than 250 people have died taking selfies in recent years

របាយការណ៍បង្ហាញទៀតថា អ្នកស្លា.ប់ភាគច្រើនមានអាយុប្រមាណ២២ឆ្នាំ ក្នុងចំណោមនោះមានស្ត្រីច្រើនជាងបុរស ។ ពួកគេមិនចាប់អារម្មណ៍ពីការបិទស្លាកគ្រោះថ្នាក់នៅតាមទីកន្លែងនីមួយៗទេ ហើយជារឿយៗ ពួកគេតែងផ្លោះរបងសម្រាប់ការពារមិនឱ្យមនុស្សចូលនៅជិតទីខ្ពស់ ឬមាត់ជ្រោះ ដើម្បីឱ្យពួកគេទទួលបានរូបភាពស្រស់ស្អាតបំផុត ។

Samuel Cornell មកពីសាកលវិទ្យាល័យ New South Wales ជាអ្នកស្រាវជ្រាវលើប្រធានបទ «ការស្លា.ប់ដោយសារថតរូបសែលហ្វី» និយាយថា នេះជាបញ្ហាសុខភាពសាធារណៈដ៏ធំលំដាប់ពិភពលោក ហើយបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងក្នុងសម័យប្រើប្រាស់បណ្តាញសង្គម ។ មនុស្សគ្រប់គ្នាចង់ថតរូបឱ្យបានស្អាត ឡូយឆាយ និងយកទៅបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួន ហើយបើរូបនោះមើលទៅគួរឱ្យខ្លាច និងរំភើប នឹងកាន់តែមានអ្នកចុច Like ច្រើន ទើបធ្វើឱ្យមនុស្សសម័យនេះ ជាពិសេស យុវវ័យចូលចិត្តថតរូបដោយមិនបានគិតដល់គ្រោះថ្នាក់ ។Selfie accidents are on the rise again around the world - GulfToday

អ្នកស្រាវជ្រាវណែនាំថា ចាំបាច់ត្រូវកំណត់តំបន់ហាមថតរូប ឬហាមថតរូបសែលហ្វីជាដាច់ខាតនៅទីកន្លែងមានគ្រោះថ្នាក់ ។ លើសពីនេះ ត្រូវមានការសាងសង់របងឱ្យរឹងមាំជាងមុន ឬមានសន្តិសុខជួយការពារសុវត្ថិភាពនៅតាមទីកន្លែងគ្រោះថ្នាក់ ។ បើអនុវត្តតាមចំណុចទាំងនេះ វានឹងអាចជួយកាត់បន្ថយចំនួនអ្នកស្លា.ប់ដោយសារការថតរូបសែលហ្វីបានខ្លះ ៕ ប្រភព ៖ nation

ទោះដឹងថាត្រូវគេជេរនិងរិះគន់ រ៉ូស នៅតែធ្វើបញ្ចេញរូបភាពមិនសមទំនងដើម្បីល្បីតាមបណ្តាញសង្គម

0

អាណារ៉ូស ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិជេរនិងរិះគន់ជាថ្មីបន្ទាប់ពីបង្ហោះរូបភាពមួយសន្លឹកមិនសមទំនង។ អ្នកខ្លះបានលើកឡើងថានាងមានចេតនាបង្ហោះតែម្តងទោះដឹងថាត្រូវគេស្តីបន្ទោសយ៉ាងណាក៏ដោយព្រោះតែចង់ល្បីលើបណ្តាញសង្គមដោយមិនខ្ចីខ្វល់អ្វីទាំងអស់។No photo description available.

នៅថ្ងៃទី១៥ វិច្ឆិកា អាណារ៉ូស បានបង្ហោះរូបភាពមួយសន្លឹកមានលក្ខណៈស៊ិចស៊ីអមជាមួយចំណងជើងថា «កាល ១៨ មិនព្រមស្អាត បែរមកស្អាតពេលចូល ៣០ ទៅវិញ ព្រហ្មលិខិតលេងសើចមែន»។ ការបង្ហោះរូបភាពនេះត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅបញ្ចេញមតិនិងស៊ែរយ៉ាងច្រើនព្រោះតែរូបភាពនោះស៊ិចស៊ីអាសអាភាសមិនសមភ្នែក។No photo description available.

អ្នកប្រើប្រាស់បណ្តាញសង្គមលើកឡើងដែរថា រ៉ូស មានចេតនាបញ្ចេញរូបភាពនេះតែម្តងទោះបីដឹងថាបង្ហោះទៅគេជេរ និងរិះគន់ក៏ដោយនៅតែគគ្លើនដដែលៗព្រោះតែចង់ល្បីលើបណ្តាញសង្គមដោយសារតែគេជេរនេះឯង។ អ្នកខ្លះទៀតបាននិយាយថា រ៉ូស ស្អាតដែរតែចូលចិត្តធ្វើឱ្យគេមើលមកខ្លួនគ្មានតម្លៃ។ ខម្មិនខ្លះទៀតថា រ៉ូស ជាមនុស្សដែលមិនមានការគិតពិចារណាដល់ប្រពៃណីខ្មែរជេរណាស់កាន់តែគគ្លើនលើសដើម។No photo description available.

នេះជាលើកទីរាប់ភ្លេចរបស់ រ៉ូស ទៅហើយដែលរងនូវមតិស្តីបន្ទោសពីអ្នកលេងបណ្តាញសង្គមដោយសារសកម្មភាពរបស់នាងប្រព្រឹត្តនៅលើបណ្តាញសង្គមមួយចំនួនហួសហេតុចូលចិត្តឱ្យគេជេរទក់សាច់មិនរាងចាលក៏ព្រោះតែចង់ល្បីតាមបណ្តាញសង្គម មិនខ្វល់ពីភាពថ្លៃថ្នូរ តម្លៃខ្លួនជាស្រ្តី យ៉ាងណាឱ្យតែបានជាប្រធានបទជជែកលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕

 

ថ្មីទៀតហើយ! ស្ត្រីវ័យក្មេងម្នាក់មានកូនរហូតទៅដល់ ២២នាក់ ហើយប្រាថ្នាចង់បាន ៨០នាក់បន្ថែមទៀត

0

បរទេស៖ ស្ត្រីជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Kristina Ozturk អាយុ ២៦ឆ្នាំ មានបំណងប្រាថ្នាចង់បានកូនចំនួន ៨០នាក់ ខណៈដែលបច្ចុប្បន្ននាងមានកូន ២២នាក់ហើយ។

យោងតាមគេហទំព័រ Tyla.com ដែលបានចុះផ្សាយកាលពីដើមខែវិច្ឆិកានេះថា ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ Kristina Ozturk អាយុ ២៦ឆ្នាំ ដែលបច្ចុប្បន្ននាងរស់នៅក្នុងរដ្ឋ Georgia ប្រទេសរុស្ស៊ី ជាមួយស្វាមីរបស់នាង រួមទាំងកូនៗរបស់នាងចំនួន ២២នាក់ទៀត។ Kristina Ozturk បាននិយាយថា នាងបានពពោះកូនដំបូងនៅអាយុ ១៧ឆ្នាំ ហើយនាងក៏មិនមានគម្រោងចង់ពន្យាកំណើតនោះទេ ដោយនាងចង់បានកូនចំនួន ៨០ នាក់បន្ថែមទៀត ជាមួយនឹងការពពោះជារៀងរាល់ឆ្នាំ។Young mom-of-22 wants to have 'more than 100 babies' with wealthy older  husband - The Mirror US

ទោះជាយ៉ាងណាក៏ដោយ ដោយសារសុខភាពរាងកាយរបស់នាងចុះខ្សោយ Kristina នឹងមិនអាចធ្វើតាមតម្រូវការបាននោះឡើយ។ ដូច្នេះហើយ ពួកគេក៏បានងាកមកជួលអ្នកពពោះជំនួស ដោយចំណាយប្រាក់ជិត ១០.០០០ ដុល្លារលើថ្លៃពពោះកូនម្នាក់ៗ។ Kristina និងស្វាមីរបស់នាងបាននិយាយថា ពួកគេបានផ្តល់ហ្សែនដើម្បីឱ្យគេពពោះជំនួស ដោយគ្លីនិកនៅ Batumi ជ្រើសរើសម្តាយពពោះជំនួសសម្រាប់ពួកយើង ហើយទទួលខុសត្រូវទាំងស្រុងចំពោះដំណើរការនេះ។Who is Kristina Ozturk? Mum of 22 at 26 years old.

Kristina និងស្វាមី ក៏បានបន្តទៀតថា យើងមិនបានស្គាល់ផ្ទាល់ជាមួយម្តាយពពោះជំនួសទេ ហើយក៏មិនមានទំនាក់ទំនងផ្ទាល់ជាមួយពួកគេដែរ ដើម្បីជៀសវាងបញ្ហាក្រោយពេលមានផ្ទៃពោះ។
គួរបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ ២០២៣នេះ Kristina មានកូនចំនួន ២២ នាក់ហើយ ដោយក្នុងគណនី Instagram របស់នាងបានសរសេរថា កូនៗរបស់នាងគឺមានសុខភាពល្អខ្លាំងណាស់៕26-year-old Kristina Ozturk has 22 children and wants to have over 80 more

ចិនស្នើឲ្យអាមេរិកផ្តាច់ជំនួយយោធាក្នុងការគាំទ្រតៃវ៉ាន់

0

Beijing ៖ កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៣នេះ មេដឹកនាំកំពូលចិន លោកស៊ី ជីនពីងបាននិយាយប្រាប់ទៅកាន់ប្រធានាធិបតីអាមេរិក លោកចូ បៃដិន ឲ្យឈប់ផ្តល់អារុធគាំទ្រតៃវ៉ាន់តទៅទៀត ដោយការបង្រួមបង្រួមរវាងខ្លួនជាមួយនឹងកោះតៃវ៉ាន់នេះជាមិនអាចទៅរួចឡើយ។

យោងទៅតាមក្រសួងការពារជាតិចិនបានឲ្យដឹងថា លោកស៊ី ជីនពីងបានប្រាប់ទៅកាន់លោកបៃដិនថា ភាគីអាមេរិកគួរតែឈប់ផ្តល់ជំនួយយោធាដើម្បីជួយគាំទ្រតៃវ៉ាន់តទៅទៀត ហើយគួរតែគាំទ្រចិននៅក្នុងការបង្រួមបង្រួមដោយសន្តិវិធីវិញ។China's Xi tells US to 'stop arming Taiwan', says reunification 'unstoppable'

បើយោងតាមមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយថា កាលពីថ្ងៃ១៥ខែវិច្ឆិកា ក្រោមជំនួបរវាងប្រធានាធិបតីទាំង២រូបនេះ លោកបៃដិនបានប្រាប់ឲ្យចិនគោរពតាមដំណើរការបោះឆ្នោតរបស់តៃវ៉ាន់សិន។ ដំណើរការនៃការបោះឆ្នោតនឹងប្រព្រឹត្តិធ្វើឡើងនៅក្នុងខែមករាឆ្នាំ២០២៤ខាងមុខនេះ ដែលតៃវ៉ាន់មានបំណងគ្រប់គ្រងកោះដោយខ្លួនឯងតាមលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែផ្ទុយពីការទាមទាររបស់ប្រទេសចិនដែលចង់ឲ្យមានការបង្រួមបង្រួមរវាងតៃវ៉ាន់និងខ្លួនវិញ។

មន្រ្តីជាន់ខ្ពស់ដដែលនោះក៏បានបញ្ជាក់ទៀតថា តៃវ៉ាន់គឺជាបញ្ហាដ៏ធំនិងគ្រោះថ្នាក់បំផុតក្នុងទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក។ ម៉្យាងវិញទៀត ចិនមានបំណងបង្រួបបង្រួមដោយសន្តិវិធីជាមួយនឹងកោះតៃវ៉ាន់វិញ ប៉ុន្តែក៏បាននិយាយពីលក្ខខណ្ឌមួយចំនួនដែលក្នុងស្ថានការណ៍ខ្លះ ចិនអាចនឹងត្រូវប្រើប្រាស់កម្លាំងទ័ពគៀបសង្កត់តៃវ៉ាន់បាន ។ នៅក្នុងន័យថា ចិននឹងមិនលុកលុយឬក៏ធ្វើសង្គ្រាមដណ្តើមតៃវ៉ាន់មកវិញនោះទេ គឺចិននឹងដោះស្រាយដោយសន្តិវិធីដើម្បីបង្រួបបង្រួម និងប្រើប្រាស់កម្លាំងទ័ពនៅក្រោមលក្ខខណ្ឌខ្លះៗប៉ុណ្ណោះ។Highlights: Joe Biden and Xi Jinping talk military cooperation, climate and  Tawain

លោកចូ បៃដិនក៏បានគូសបញ្ជាក់ទៅកាន់លោកស៊ី ជីនពីងផងដែរថា សហរដ្ឋអាមេរិកបាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការថែររក្សាសន្តិភាពនិងស្ថិរភាពពិភពលោក ក្នុងន័យមិនឲ្យសង្គ្រាមកើតឡើង។ លោកស៊ី ជីនពីងថា ការរក្សាសន្តិភាពគឺវាល្អពិតមែន ប៉ុន្តែនៅក្នុងលក្ខខណ្ឌខ្លះ ជាទូទៅគឺត្រូវតែផ្តោតលើដំណោះស្រាយច្រើនជាង។

ទោះជាយ៉ាងណាក៏ដោយ តាមការលើកឡើងរបស់មន្ត្រីយោធាមេរិកបានឲ្យដឹងថា ប្រទេសចិនបានបង្កើននូវសកម្មភាពយោធារួចជាស្រេច និងព្យាយាមបង្ខំតៃវ៉ាន់ឲ្យទទួលយកការគ្របគ្រងពីប្រទេសខ្លួនវិញ បើទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីរដ្ឋាភិបាលតៃវ៉ាន់យ៉ាងណាក្តី ។ ចិនបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការរំដោះប្រជាជននិងឈ្លានពានតៃវ៉ាន់នៅឆ្នាំ២០២៧ បើទោះបីជាមានការអះអាងថា ខ្លួននឹងមិនសង្គ្រាមជាមួយតៃវ៉ាន់ក៏ដោយ៕Pompeo's 11th-hour announcement and the future of U.S.-Taiwan engagement –  The China ProjectCNA

អាជ្ញាធរថៃចាប់ទូកនេសាទវៀតណាមឈ្លា.នពា.នចូលដែនទឹកថៃ

0

ប្រទេសថៃ ៖ ទាហានជើងទឹកថៃបានប្រកាសតាមមេក្រូជាភាសាវៀតណាម ដើម្បីឱ្យទូកវៀតណាមបញ្ឈប់សកម្មភាពឈ្លា.នពា.នចូលដែនទឹកប្រទេសថៃ ប៉ុន្តែទូកវៀតណាមមិនព្រមឈប់ទេ ។ ហេតុនេះ ទាហានជើងទឹកថៃបានចេញទូក ព្រមទាំងនាំកម្លាំងទៅស្ទាក់ចាប់ទូកវៀតណាម បន្ទាប់មក ក៏បានចាប់ខ្លួនអ្នកបើកបរទូក និងជនជាតិវៀតណាមចំនួន៣នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅឈូងសមុទ្រខេត្តណាខនស្រ៊ី ថាម៉ារ៉ាជ ។ทัพเรือภาคที่ 2 ล่าเรือเวียดนามรวบแล้ว 1 ลำที่เหลือกระเจิง -ผวจ. นครศรีธรรมราช สั่งกระชับพื้นที่ - สยามรัฐ

តាមសេចក្តីរាយការណ៍ថា នៅមានទូកនេសាទវៀតណាមជាច្រើនគ្រឿងទៀតដែលទាហានជើងទឹកថៃពុំអាចចាប់បាន ហើយទូកវៀតណាមទាំងនេះបានដកថយចេញពីឈូងសមុទ្រថៃហើយ ។ ជនជាតិវៀតណាមបាននាំគ្នាលួចចូលមកចាប់ឈ្លើងសមុទ្រ ដោយសារឈូងសមុទ្រថៃសម្បូរឈ្លើងសមុទ្រ ។ ឈ្លើងសមុទ្រ គឺជាសត្វមួយប្រភេទដែលប្រទេសវៀតណាម និងចិនមានតម្រូវការទិញច្រើន ព្រមទាំងមានតម្លៃខ្ពស់ផងដែរ ។

លោក គ្រៀងក្រៃ ថងខាំ អាជ្ញាធរប្រចាំខេត្តណាខនស្រ៊ី ថាម៉ារ៉ាជ បានចូលជួបពិភាក្សាជាមួយលោក ក្រាចនគៀត រ៉ាក់ផានិកម៉ានី អភិបាលខេត្តណាខនស្រ៊ី ថាម៉ារ៉ាជ ដើម្បីរាយការណ៍ពីស្ថានការណ៍ដែលអាជ្ញាធរថៃប្រទះឃើញទូកនេសាទវៀតណាម និងធ្វើការចាប់ខ្លួនជនជាតិវៀតណាមទាំងអស់ ។ បច្ចុប្បន្ន អាជ្ញាធរថៃបានបង្កើនកម្លាំងយាមល្បាតជាបន្តបន្ទាប់នៅតាមឈូងសមុទ្រថៃ ។ทัพเรือภาคที่ 2 ล่าเรือเวียดนามรวบแล้ว 1 ลำที่เหลือกระเจิง -ผวจ. นครศรีธรรมราช สั่งกระชับพื้นที่ - สยามรัฐ

លោក ក្រាចនគៀត រ៉ាក់ផានិកម៉ានី អភិបាលខេត្តណាខនស្រ៊ី ថាម៉ារ៉ាជ លើកឡើងថា ប្រទេសថៃនឹងខិតខំការពារបទល្មើសនៅគ្រប់តំបន់ ។ លោកទទួលស្គាល់ថា ការចេញបង្ក្រាបទូកនេសាទវៀតណាមនៅឆ្ងាយពីច្រាំងនេះ គឺហួសពីសមត្ថភាពរបស់អាជ្ញាធរ ទើបស្នើសុំជំនួយពីទាហានជើងទឹកថៃដែលមានសមត្ថភាពខ្ពស់ជាង ទើបអាចចាប់ទូកវៀតណាមបាន ។

រីឯអ្នកនេសាទថៃនិយាយថា ពួកគេបានប្រទះឃើញទូកនេសាទវៀតណាមមិនតិចជាង១០០គ្រឿងទេ ដែលបានចូលឈ្លា.នពា.នក្នុងដែនទឹកថៃ ។ ប៉ុន្តែខាងទាហានជើងទឹកថៃបដិសេធថា មានទូកវៀតណាមតែ២គ្រឿងប៉ុណ្ណោះ ។ បន្ទាប់ពីមានការផ្សាយព័ត៌មានចាប់ទូកវៀតណាម មតិមួយចំនួនលើកឡើងថា វាមានចំនួនតិចណាស់ ព្រោះទូកវៀតណាមបានលួចចូលមកចាប់ឈ្លើងនៅឈូងសមុទ្រថៃជាបន្តបន្ទាប់ គឺចាប់ពី១០គ្រឿង ទៅ២០គ្រឿង ៕ทัพเรือภาคที่ 2 ล่าเรือเวียดนามรวบแล้ว 1 ลำที่เหลือกระเจิง -ผวจ. นครศรีธรรมราช สั่งกระชับพื้นที่ - สยามรัฐ ប្រភព ៖ Thai PBS

ប្រទេសចិនបានបង្កើតបណ្តាញអ៊ីនធឺណិតលឿនជាងគេបំផុតលើពិភពលោក

0

ប្រទេសចិន៖ ប្រទេសចិនបានបញ្ចេញនូវបណ្តាញអ៊ីនធឺណិតជំនាន់ក្រោយ ដែលលឿនជាងការភ្ជាប់បច្ចុប្បន្នរហូតទៅដល់ ១០ដង នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។

យោងតាមប្រភពព័ត៌មាន CNN ដែលបានចុះផ្សាយកាលពីថ្ងៃទី១៥ ខែវិច្ឆិកាថា បណ្តាញអ៊ីនធឺណិតនេះ អាចធ្វើដំណើរក្នុងល្បឿនប្រហែល 1.2 terabits ឬ 1,200 gigabits ក្នុងមួយវិនាទី ដែលវានឹងមានល្បឿនលឿនគ្រប់គ្រាន់ក្នុងការផ្ទេរទិន្នន័យពីភាពយន្តចំនួន ១៥០ ក្នុងមួយវិនាទី។China launches world's fastest internet network | CNN Business

លោក Wu Jianping សាស្ត្រាចារ្យនៅនាយកដ្ឋានវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យ Tsinghua ដែលកំពុងមើលការខុសត្រូវលើគម្រោងអ៊ីនធឺណេតបាននិយាយថា ជាទូទៅបណ្តាញស្នូលអ៊ីនធឺណិតភាគច្រើនរបស់ពិភពលោកដំណើរការត្រឹមតែ 100 gigabits ក្នុងមួយវិនាទីប៉ុណ្ណោះ ដោយថ្មីៗនេះសហរដ្ឋអាមេរិកទើបតែបានបញ្ចប់ការផ្លាស់ប្តូរទៅជាបណ្តាញអ៊ីនធឺណិតជំនាន់ទី 5 ដែលមានល្បឿន 400 gigabits ក្នុងមួយវិនាទី។ ដូច្នេះបណ្តាញអ៊ីនធឺណិតជំនាន់ក្រោយរបស់ប្រទេសចិននឹងក្លាយជាបណ្តាញអ៊ីនធឺណិតលឿនជាងគេបំផុតលើពិភពលោក។Internet in China: Prices and Providers for Your House and Cellphone

បច្ចុប្បន្ន ក្រុមហ៊ុន Huawei និង China Mobile បានធ្វើការសាកល្បងដោយជោគជ័យនូវបណ្តាញឆ្អឹងខ្នងជំនាន់ក្រោយរបស់ប្រទេស ដោយមានភាពជាដៃគូជាមួយសាកលវិទ្យាល័យ Tsinghua របស់ទីក្រុងប៉េកាំង និង Cernet ដែលជាបណ្តាញអប់រំ និងស្រាវជ្រាវដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលចិន។ បណ្តាញឆ្អឹងខ្នងគឺជាហេដ្ឋារចនាសម្ព័ន្ធបណ្តាញដែលផ្លាស់ទីចរាចរណ៍អ៊ីនធឺណិតទៅកាន់ទីតាំងភូមិសាស្រ្តផ្សេងៗគ្នា ហើយអាចគាំទ្រការផ្ទេរទិន្នន័យរហ័សពីបច្ចេកវិទ្យាដូចជា 5G និងរថយន្តអគ្គិសនីជាដើម។

សេវាអ៊ីនធឺណិតដ៏រឹងមាំ និងលឿនជាងមុនមានអត្ថប្រយោជន៍ជាច្រើនសម្រាប់អាជីវកម្ម ការជួញដូរភាគហ៊ុន និងសន្តិសុខជាតិផ្សេងៗទៀត។ បណ្តាញអ៊ីនធឺណិតថ្មីនេះក៏នឹងដំណើរការលើខ្សែកាបអុបទិកចម្ងាយ ១,៨០០ ម៉ាយរវាងទីក្រុងប៉េកាំង និងភាគខាងត្បូងប្រទេសចិន។ យោងតាមក្រុមហ៊ុនផលិតបច្ចេកវិទ្យាចិន Huawei បានឱ្យដឹងទៀតថា បណ្តាញអ៊ីនធឺណិតដ៏លឿននេះ នឹងត្រូវបានដាក់ឱ្យដំណើរការនៅតាមផ្ទះ ក៏ដូចជាតាមតំបន់នានាក្នុងពេលឆាប់ៗនេះផងដែរ៕China to Block Overseas VPN Services From End of March — Radio Free Asia

TikTok ចាប់អារម្មណ៍បើកមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅប្រទេសថៃ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ The Ritz-Carlton ក្នុងទីក្រុងសាន់ហ្វ្រែនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានលើកឡើងអំពីការជួបពិភាក្សាជាមួយនាយកគ្រប់គ្រងក្រុមហ៊ុន TikTok ថា នាយកក្រុមហ៊ុន TikTok បានធ្វើដំណើរមកជួបលោក សេដ្ឋា ថាវីស៊ីន ដោយផ្ទាល់ ។

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបន្តថា វាមិនគួរឱ្យចម្លែកទេ ព្រោះនៅប្រទេសថៃមានអ្នកប្រើប្រាស់ TikTok ចំនួន៤៣លាននាក់ ហើយនេះចាត់ទុកថា ជាចំនួនខ្ពស់ណាស់ ។ មនុស្សគ្រប់គ្នានៅថៃនិយមប្រើប្រាស់កម្មវិធី TikTok ហើយយើងត្រូវធ្វើដូចម្តេច ទើបអាចជួយគ្នាទៅវិញទៅមកបាន? និងអនុញ្ញាតឱ្យក្រុមហ៊ុន TikTok អាចដំណើរការអាជីវកម្មបានល្អនៅប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8hcFx8NjhTjvxatA2vQlt0FJblV3-C_UnfwDbi-mG5AEI1wXlP-CeKe_8XsCy8lJyHtMAO7h8xEq79ftoNOeYrrr5UN0t9sedYFWKdS_OSgfGxo1xOTPXLkkGrWfsP-7_JrkZ3OaReaJCwOJjekL-10MxDwauBt0L-kY9P5riTPWyeLH9j6bng0eAlBc/s700/photo_2023-11-16_13-32-51.jpg

លោកនាយករដ្ឋមន្ត្រីលើកឡើងថា ប្រទេសថៃមិនមែនមានត្រឹមតែខេត្តឈៀងម៉ៃ, ភូកេត និងទីក្រុងបាងកកប៉ុណ្ណោះទេ ប៉ុន្តែយើងមានខេត្តជាច្រើនទៀត និងត្រូវការផ្សព្វផ្សាយពីសេវាកម្ម រួមទាំង Soft Power ផលិតផលថៃផងដែរ ជាពិសេស ម្ហូបអាហារថៃ ។ មនុស្សជាច្រើនបានប្រើប្រាស់កម្មវិធី TikTok ដើម្បីបង្ហោះវីដេអូចម្អិនអាហារខ្លីៗដោយភាពរីករាយ ហើយធ្វើឱ្យមានមនុស្សចូលមើលច្រើន ។ ពេលនេះ យើងបានផ្តល់ការបណ្តុះបណ្តាលដល់ម្ចាស់ផលិតផលដែលត្រូវបានជ្រើសរើស បន្ទាប់មក ឱ្យខាង TikTok ជួយបណ្តុះបណ្តាល រួមទាំង Soft Power សម្រាប់ផ្នែកផ្សេងទៀតរបស់ថៃ ។

យើងបានស្នើឱ្យក្រុមហ៊ុន TikTok បើកមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅប្រទេសថៃ ដើម្បីផ្តល់ការណែនាំពីវិធីប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រសិទ្ធភាព ។ ចំណែកក្រុមប្រឹក្សាជំរុញការវិនិយោគក៏បានបង្ហាញពីសិទ្ធិ និងផលប្រយោជន៍ផ្នែកពន្ធរបស់ប្រទេសថៃ ដើម្បីលើកទឹកចិត្តឱ្យ TikTok ចាប់អារម្មណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7XaLArU2R7ja3psipaseiV3oadFUCXO0S_8kykJ-654eErvTSlU10WZz82rO_5sSK8COH3kpAhPT80yTCMeT1SrdQ34y4EQ_HMKsxd9SrWpEzBj9jpmpwie8dQQ0Q1yh9HtvWGfFWdhu3epMg6CW7NmFcC4dBXMqBww3n9ytXAyKihc2FydL5WztHubY/s700/photo_2023-11-16_13-32-57.jpg

លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ក៏បានលើកឡើងពីការពិភាក្សាជាមួយនាយកគ្រប់គ្រងក្រុមហ៊ុន Booking.com ថា ចាប់ពីប្រទេសថៃបានប្រកាសលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិនរួចមក មានអ្នកចូលមើលគេហទំព័ររបស់ក្រុមហ៊ុននេះរហូតដល់៧ដង ។ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះលោកគិតថា នឹងអាចបង្កើនចំនួនអ្នកចូលមើលគេហទំព័រ Booking.com កាន់តែច្រើនថែមទៀត ។ ក្រុមហ៊ុន Booking.com គឺជាម្ចាស់របស់ Agoda និងមានបុគ្គលិករាប់ពាន់នាក់ ក្នុងនោះមានជនជាតិថៃ និងជនបរទេស ។

ជាមួយគ្នានេះ យើងបានផ្សព្វផ្សាយពីវិស័យទេសចរណ៍ និង Soft Power របស់ថៃផងដែរ ។ ចំណែកនាយកគ្រប់គ្រងក្រុមហ៊ុន Booking.com បញ្ជាក់ថា នឹងទំនាក់ទំនងទៅមន្ត្រីអាជ្ញាធរទេសចរណ៍ថៃ ដើម្បីរកវិធីបង្កើតប្រយោជន៍ដល់ភាគីទាំងពីរ ហើយក្រុមហ៊ុននេះរីករាយណាស់ ដែលថ្នាក់ដឹកនាំប្រទេសផ្តល់ភាពសំខាន់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX9cJYTdfMFATZPmPr33Vtr-qXyVYEGZyinyox93ZdfZ7GFxPmFk9ltAyUhhQa2R0Xs93pIhNhuUTb91wT2oG5Ao6kHKH5rf5aoLWvbhfhNVlDS45d2ZDXHPSTxEyjWtycr483Co230VZnMQ4j9n9jwbeRnCAPzl2nmayx7fn5w5U9Up-DiMLBj7ZTgd8/s700/photo_2023-11-16_13-32-54.jpg ប្រភព ៖ khaosod