បរទេស៖ បច្ចុប្បន្ន ប្រទេសហ្វាំងឡង់កំពុងពិចារណាបិទច្រកព្រំដែនមួយចំនួន ឬទាំងអស់ជាមួយរុស្ស៊ី ដើម្បីទប់ស្កាត់លំហូរជនចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវចូលមកក្នុងប្រទេស។

យោងតាមប្រភពព័ត៌មាន Kyiv Independent ដែលបានរាយការណ៍នៅថ្ងៃទី១៦ ខែវិច្ឆិកាថ្មីៗនេះថា នាយករដ្ឋមន្ត្រីហ្វាំងឡង់លោក Petteri Orpo បានចាប់ផ្តើមរឹតបន្តឹងចរាចរណ៍នៅតំបន់ព្រំដែន នឹងបិទច្រកព្រំដែនមួយចំនួន ឬទាំងអស់ជាមួយរុស្ស៊ី ដើម្បីទប់ស្កាត់ការកើនឡើងនៃចំនួនជនចំណាកស្រុកខុសច្បាប់ចូលប្រទេសហ្វាំងឡង់ពីច្រកព្រំដែនភាគខាងកើតរបស់ប្រទេសដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី។ ដូច្នេះ សាររបស់រដ្ឋាភិបាលហ្វាំងឡង់គឺច្បាស់ណាស់ ដែលប្រទេសនេះចង់ធានាសន្តិសុខតាមច្រកព្រំដែន។Finland begins construction of barrier wall along border with Russia - ABC  News

រដ្ឋមន្ត្រីមហាផ្ទៃហ្វាំងឡង់លោក Mari Rantanen ក៏ធ្លាប់បាននិយាយដែរថា ប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់កម្រិតចរាចរណ៍នៅតាមព្រំដែនជាមួយប្រទេសរុស្ស៊ី។

ប្រទេសហ្វាំងឡង់ បានកត់ត្រាជនភៀសខ្លួនដែលគ្មានឯកសារប្រហែល ៦០ នាក់ដែលឆ្លងកាត់ព្រំដែនភាគខាងកើតរបស់ខ្លួនក្នុងសប្តាហ៍នេះ។ កាលពីសប្តាហ៍មុន ចំនួននេះមានរហូតដល់ ៧១នាក់។ យោងតាមទីភ្នាក់ងារការពារព្រំដែនហ្វាំងឡង់ បានឱ្យដឹងថា មនុស្សទាំងនេះមិនមែនជាពលរដ្ឋរុស្ស៊ីនោះទេ ប៉ុន្តែភាគច្រើនមកពីមជ្ឈិមបូព៌ា ដោយឆ្លងកាត់ក្នុងប្រទេសរុស្ស៊ីមុនពេលចូលប្រទេសហ្វាំងឡង់។Finland begins construction of barrier wall along border with Russia - ABC  News

កាលពីខែមេសា ប្រទេសហ្វាំងឡង់បានចាប់ផ្តើមដំឡើងរបងសន្តិសុខសំណាញ់ដែកដែលបំពាក់ដោយប្រព័ន្ធឃ្លាំមើលនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។ គេរំពឹងថានៅចុងឆ្នាំ ២០២៦ របងប្រហែល ២០០ គីឡូម៉ែត្រនឹងត្រូវបានសាងសង់នៅក្នុងផ្នែកសំខាន់បំផុតនៅតាមព្រំដែននៃប្រទេសទាំងពីរ។
គួរបញ្ជាក់ដែរថា ប្រទេសហ្វាំងឡង់ មានព្រំប្រទល់ប្រវែងសរុប ១,៣០០ គីឡូម៉ែត្រ ជាមួយប្រទេសរុស្ស៊ី ដែលព្រំដែនរបស់ប្រទេសទាំងពីរពីមុនត្រូវបានដំឡើងរបងទាប ជាចម្បងដើម្បីការពារគោក្របី និងសត្វចិញ្ចឹមកុំឱ្យរត់ចេញពីស្រុក៕Map: How Russia's NATO Border Expands Now Finland Is a Member