Home ព័ត៌មានជាតិ ហាង «ចរណៃ» ប្រកាសបិទទ្វារអាជីវកម្មទាំងអស់ ក្រោយខូចឈ្មោះរឿងរកស៊ីបន្លំអតិថិជន

ហាង «ចរណៃ» ប្រកាសបិទទ្វារអាជីវកម្មទាំងអស់ ក្រោយខូចឈ្មោះរឿងរកស៊ីបន្លំអតិថិជន

91
0

ទំនុកចិត្ត និងកេរ្តិ៍ឈ្មោះដែលខំសាងមកអស់រយៈពេលជាង ១០ឆ្នាំ ត្រូវរលាយក្នុងពេលត្រឹមតែមួយប៉ព្រិចភ្នែកដោយសារតែភាព «មិនស្មោះត្រង់»។ ជាក់ស្ដែងហាងលក់អាហារសមុទ្រដ៏ល្បីឈ្មោះ «ចរណៃ» បានចេញសេចក្តីជូនដំណឹងផ្លូវការមួយដ៏គួរឱ្យភ្ញាក់ផ្អើល ដោយប្រកាសបិទទ្វារអាជីវកម្មគ្រប់សាខាទាំងអស់ជាអចិន្ត្រៃយ៍ ក្រោយរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីមហាជនជុំវិញរឿងអាស្រូ.វបន្លំលក់ត្រីត្រោតថាជាត្រីសាលម៉ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMn7-ZwjJKoa4nThucLuKQF2uw_s-zdO4r4NHp3lDZf6GNuZ7iu0suXCruXqrBvP-n5I1joJjnifPYWceRbGtk7wk1-pkmhJxWbO0Vro6ABYeg_zntuyGYcZ05ix6vPKV1RHv1TKWQUGlNXjtAGTo4eG6V8QexL1xVr7FoTT2pXcWipj3xxIJIbMJbSjg/s1280/photo_2026-06-23_09-02-11.jpg
យោងតាមសេចក្ដីជូនដំណឹងពីទំព័រហ្វេសប៊ុកផ្លូវការរបស់ «ចរណៃ» នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នេះបានឲ្យដឹងថា ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ ហាងចរណៃទាំងអស់ នឹងផ្អាកដំណើរការណ៏យ៉ាងយូរត្រឹមថ្ងៃទី ២២ សីហា ២០២៦ តទៅ។ ការទុករយៈពេលនេះ គឺខាងហាងធ្វើឡើងដើម្បីបង្ហើយស្តុកដែលមានស្រាប់ ដើម្បីអោយបុគ្គលិកមានពេលវេលាគ្រប់គ្រាន់ទៅរកការងារថ្មីនៅទីតាំងដដែលឬនៅស្រុកកំណើត និងទុកពេលអោយម្ចាស់ផ្ទះជួលអាចរកអ្នកជួលថ្មីបាន ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTYvIArt-Jh-lZFULItXN6Wd9qTkirj9hnjEq0y8c1ntSuhyEmu3XTUcQ4Ohfo7GD1A3KezhTjckQ_uroTlcnv-7OtwD6xiIwLfEp_V_d_eWphPrbClnWT9HWTGK_sI3Zad-tJ0e646W-4QzDn7DU_HX3TOkB96tgAcHZ_Gqs59-4WzuNJc-oneNpcHmw/s1280/photo_2026-06-23_09-02-12.jpg

ស្របពេលជាមួយគ្នានេះ ហាង «ចរណៃ» បានឆ្លៀតធ្វើការបញ្ជាក់យ៉ាងមុតមាំថា៖ ហាងចរណៃលក់តែត្រីសាម៉ុនអាតាឡង់តិចស្រស់ ដែលចិញ្ចឹមនៅប្រទេសន័រវែស (Norway) ឬ អូស្រ្តាលី និងត្រីត្រោត (trout) ដែលចិញ្ចឹមនៅប្រទេសន័រវែស។ ត្រីត្រោតស្រស់ (Fjord trout) នៅហាងចរណៃ គឺត្រីដែលគេចិញ្ចឹមនៅសមុទ្រទឹកជ្រៅ ក្នុងប្រទេសន័រវែ ហើយអាចហូបឆៅបានយ៉ាងមានសុវត្តិភាព។ ចរណៃមិនដែលលក់ត្រីត្រោតដែលរស់នៅតាមធម្មជាតិ ហើយក៏មិនដែលលក់ត្រីត្រោតដែលគេចិញ្ចឹមនៅប្រទេសណា ក្រៅពីប្រទេស ន័រវែស នោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh64-xO8OHLEN66iO3EJES3LMyjghKQ-ylJAf3XnhRQGPsZkd953T9kH1oqGkaNu338LNbfsOG6kNTWfyeYNmoWzkdTKe5VNmLN_OGSI9tjZtkQYZi6SzPR1gISS2Fmu6Faiyw1o3xfAj45HbWFm1uk1be1Px9yxqz4kZCW5Vq6EGH0ZDSYVK1Y60fmrmQ/s1280/photo_2026-06-23_09-02-13.jpg

នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ក្រៀមក្រំនោះ ម្ចាស់ហាងចរណៃបានបញ្ជាក់ថា ពួកគាត់ពិតជាមានការសោកស្តាយជាខ្លាំងចំពោះកំហុសឆ្គងដែលបានកើតឡើង និងបានសម្រេចចិត្តបិទអាជីវកម្មលក់គ្រឿងសមុទ្រដែលបើកដំណើរការអស់រយៈពេលជាង ១ទសវត្សរ៍មកនេះត្រឹមថ្ងៃនេះហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrE8Rpt8DL_bMn0iTmVWvadOx8qaFsbjcbeTL0KJvjaykOFNBMX8gk8iLcnUT8WArNEYQbotkacTr2aciTEM1CqOzlYmimTALuBjW6aBXu2CpaQW_t9RvAKKYeAZg43lMyigzlQRtI9edsjzytUSHVTIHZ14uUw7YFHXOC7CWO7pDncgoNlAVmrRhuWew/s1280/photo_2026-06-23_09-02-11%20(3).jpg

ការដួលរលំនៃហាងលក់គ្រឿងសមុទ្រ «ចរណៃ» ដែលធ្លាប់តែមានការគាំទ្រយ៉ាងខ្លាំងក្លាក្នុងចំណោមអ្នកចូលចិត្តញ៉ាំអាហារសមុទ្រ និងមានសាខាច្រើនទាំងនៅភ្នំពេញ និងតាមខេត្តនេះ បានក្លាយជាមេរៀនប្រវត្តិសាស្ត្រដ៏ធំមួយសម្រាប់អ្នករកស៊ីនៅក្នុងប្រទេសកម្ពុជា។ វាក៏ជាការព្រមានមួយយ៉ាងច្បាស់ៗទៅកាន់អាជីវករដទៃទៀតថា ក្នុងយុគសម័យឌីជីថលនេះ អតិថិជនមិនមែនងាយស្រួលបោកបញ្ឆោតនោះឡើយ ហើយ «ភាពស្មោះត្រង់» គឺជាខ្យល់ដង្ហើមតែមួយគត់ដែលអាចទ្រទ្រង់អាជីវកម្មឱ្យរស់រានមានជីវិតបានយូរអង្វែង៕