Home Blog Page 1444

ក្រុងញូវយ៉កគ្រោងផ្តល់សេវាកម្មដឹកអ្នកដំណើរតាមតាក់ស៊ីអាកាស

0

សហរដ្ឋអាមេរិក ៖ នេះជាតាក់ស៊ីអាកាសដើរដោយថាមពលអគ្គិសនី ដែលផលិតឡើងដោយក្រុមហ៊ុនមួយរបស់សហរដ្ឋអាមេរិក ។ វាជាលើកដំបូងហើយដែលតាក់ស៊ីអាកាស «Joby» បានហោះហើរនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ ជាទូទៅ រថយន្តតាក់ស៊ីមានតួនាទីដឹកអ្នកដំណើរទៅកាន់ទីកន្លែងនានា ប៉ុន្តែសម្រាប់តាក់ស៊ីអាកាសនេះ នឹងត្រៀមដឹកអ្នកដំណើរពីតំបន់ម៉ែនហាតតាន់ ទៅកាន់អាកាសយានដ្ឋាន ដនអេស ខេនណាឌី ។Joby Aviation S4 2.0 (pre-production prototype)

ក្រុមហ៊ុនឱ្យដឹងថា តាក់ស៊ីអាកាសបានហោះហើរក្នុងល្បឿន៨៩គីឡូម៉ែត្រក្នុង១ម៉ោង គឺវានឹងជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ ។ បើអ្នកដំណើរជិះរថយន្តតាក់ស៊ីធម្មតាទៅកាន់អាកាសយានដ្ឋាន ដនអេស ខេនណាឌី ពួកគេនឹងត្រូវចំណាយពេលវេលាអស់ជាច្រើនម៉ោង ប៉ុន្តែបើពួកគេជិះតាក់ស៊ីអាកាសវិញ នឹងចំណាយពេលត្រឹមតែ៧នាទីប៉ុណ្ណោះ ។Joby Aviation to build air taxi production plant in Ohio | Reuters

ក្រៅពីវាមានល្បឿនលឿន និងចំណេញពេលវេលាហើយ តាក់ស៊ីអាកាសមិនបញ្ចេញជាតិពុលដល់បរិយាកាសទេ ពីព្រោះវាដើរដោយថាមពលអគ្គិសនី ។ លើសពីនេះ វាមិនបង្កសំឡេងរំខានទេ ពីព្រោះការប្រើប្រាស់ថាមពលអគ្គិសនីនឹងមានសំឡេងស្ងាត់ជាងការប្រើប្រាស់ម៉ាស៊ីនទូទៅ និងកាត់បន្ថយការបំពុលបរិយាកាសផងដែរ ។Joby Aviation | Joby

តើតាក់ស៊ីអាកាសអាចដឹកអ្នកដំណើរបានចំនួនប៉ុន្មាននាក់? តាក់ស៊ីនេះអាចទទួលអ្នកជិះចំនួន៥នាក់ ក្នុងនោះមានអ្នកបើកបរម្នាក់ និងអ្នកដំណើរ៤នាក់ទៀត ។ ក្រុមហ៊ុនសង្ឃឹមថា តាក់ស៊ីអាកាសនឹងអាចផ្តល់សេវាកម្មដឹកអ្នកដំណើរនៅឆ្នាំ២០២៥ ។ បច្ចុប្បន្ន ក្រុមហ៊ុនទទួលបានការទទួលស្គាល់ពីស្ថាប័នគ្រប់គ្រងអាកាសចរណ៍ជាតិ និងបានត្រួតពិនិត្យដំណើរការហោះហើររួចរាល់ហើយ ។ ដូច្នេះ មិនយូរទៀតទេ អ្នកដំណើរនឹងអាចជិះតាក់ស៊ីអាកាសដ៏ទំនើបនេះ ៕Joby receives FAA nod to begin flight testing of electric air taxi | Reuters ប្រភព ៖ Thai PBS

កិត្តិយសណាស់! Rosé ចូលរួមជាមួយជំទាវទីមួយ Jill Biden ស្តីពីការយល់ដឹងអំពីសុខភាពផ្លូវចិត្ត

0

Rosé សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួននៅក្នុងក្រុមមួយសម្រាប់ការពិភាក្សាអំពីសុខភាពផ្លូវចិត្តក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលធ្វើឡើងនៅរដ្ឋកាលីហ្វ័រញ៉ាដែលរៀបចំដោយជំទាវទីមួយ Jill Bidenភរិយារបស់ប្រធានាធិបតីអាម៉េរិក។

Rosé បានបង្ហាញខ្លួនជាភ្ញៀវជាមួយជំទាវទីមួយរបស់កូរ៉េខាងត្បូង Kim Keon Hee ជាមួយនឹងជំទាវទីមួយរបស់សហរដ្ឋអាម៉េរិក Jill Biden។ សមាជិកក្រុម BLACKPINK រូបនេះបានចូលរួមក្នុងការពិភាក្សាដោយបើកចំហអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងជាមួយនឹងសុខភាពផ្លូវចិត្តក្នុងនាមជាបុគ្គលសាធារណៈ។ នាងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរំឭកខ្លួនឯងអំពីតម្លៃផ្ទាល់ខ្លួន ដែលអ្នកដទៃមិនអាចវាស់វែងបានឡើយ។

Rosé បាននិយាយថាការមានបណ្ដាញសង្គមធំមួយតាមដានធ្វើឱ្យនាងមានអារម្មណ៍ងាយរងគ្រោះ ជាពិសេសនៅពេលដែលមនុស្សរិះគន់។ នាងបាននិយាយថា វាជារឿងសំខាន់ក្នុងការនិយាយអំពីរឿងបែបនេះ ទោះជាវាពិបាកក៏ដោយ។ ទោះយ៉ាងណា Rosé បានបង្ហាញពីបំណងចង់ផ្តល់ការលើកទឹកចិត្ត និងការសម្រាលទុក្ខដល់អ្នកដែលស្តាប់តន្ត្រីរបស់នាងផងដែរ។

ជាមួយគ្នានេះផងដែរ ជំទាវទីមួយរបស់កូរ៉េខាងត្បូង បន្ថែមដោយការលើកទឹកចិត្ត Rosé និងតារា K-Pop ទូទាំងពិភពលោកឱ្យបន្តការរួមចំណែកក្នុងសង្គម ដោយរំកិលបេះដូងអ្នកស្តាប់ជុំវិញពិភពលោកជាមួយនឹងសារវិជ្ជមានរបស់ពួកគេ។

ការពិភាក្សានេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ជាច្រើនដែលរៀបចំដោយលោកជំទាវ Jill Biden ដែលជាមេដឹកនាំអាស៊ីប៉ាស៊ីហ្វិកក្នុងរដ្ឋកាលីហ្វ័រញ៉ាក្នុងសប្តាហ៍នេះសម្រាប់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ។

គួរបញ្ជាក់ថា កិច្ចពិភាក្សានេះមិនត្រឹមតែចូលរួមពីជំទាវទី១ នៃប្រទេសកូរ៉េខាងត្បូង ប៉ុណ្ណោះទេស្ត្រីទី១នៃប្រទេសហ្វីលីពីនក៏បានចូលរួមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRJKtyf_HH9ZJLVA0HgTM88_qZwiWrRwhnpRzQXf0-h-7dKyqgXGBH-SX_R2JhowINDAmJ46GISlDkMkM8lGgawavcKq3y5SoWQgZFUWck1JHOHCLuLr2WpGWFfDZCJgRKUNmX4iGQEpmNvAKOr4EsZMiqIWos6vDjlAethi8TqlgJhzVk6h53BMqAoDI/s720/image_2023-11-18_09-20-05.png

ប្រទេសហ្វីលីពីនបានជួបប្រទះនឹងគ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រ

0

ហ្វីលីពីន៖ គ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រ បានអង្រួនប្រទេសហ្វីលីពីន បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង និងផ្សារទំនើបជាច្រើន។

យោងតាមគេហទំព័រ ABC News ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៧ ខែវិច្ឆិកាថា ហេតុការណ៍នៃគ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ៤:១៤ រសៀល ដែលមានកម្រិត ៦.៧ រ៉ិចទ័រ ស្ថិតនៅចម្ងាយ ២៦ គីឡូម៉ែត្រពីទីក្រុង Burias នៅចុងភាគខាងត្បូងនៃប្រទេសហ្វីលីពីន។Powerful earthquake shakes southern Philippines; no tsunami warning - ABC News

លោក Angel Dukaduka មន្ត្រីឆ្លើយតបគ្រោះមហន្តរាយ បានឱ្យដឹងថា នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីនេះ មានមនុស្សយ៉ាងហោចណាស់ម្នាក់ត្រូវបានគេនិយាយថាស្លាប់ និង ១៨ នាក់ផ្សេងទៀតបានរងរបួស។ លោក Dukaduka បានបន្តទៀតថា អគារការិយាល័យក្រុង ក៏ដូចជាផ្ទះសម្បែង កន្លែងហាត់ប្រាណ និងផ្សារទំនើបជាច្រើនក៏ត្រូវបានរងការខូចខាតក្នុងការរញ្ជួយដីនេះផងដែរ រួមទាំងដាច់ចរន្តអគ្គិសនីដោយសារតែការរំញ័រខ្លាំងពេក។ ទោះជាយ៉ាងណាក៏ដោយ មេប៉ូលីសនៃទីក្រុង Koronadal បាននិយាយថា មិនមានរបាយការណ៍ណាច្បាស់លាស់អំពីការស្លាប់នោះទេ។Powerful earthquake shakes southern Philippines, causing ceilings to fall at malls | CityNews Toronto

បច្ចុប្បន្ន ប្រធានាធិបតី Ferdinand Marcos Jr បានធ្វើការណែនាំភ្នាក់ងាររដ្ឋាភិបាលឱ្យធានាសុវត្ថិភាព និងសុខុមាលភាពរបស់មនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។
គួរបញ្ជាក់ដែរថា ប្រទេសហ្វីលីពីនបានជួបប្រទះការរញ្ជួយដីជាញឹកញាប់ និងការផ្ទុះភ្នំភ្លើង ដោយសារតែទីតាំងរបស់វានៅលើមហាសមុទ្រប៉ាស៊ីហ្វិក “Ring of Fire” ដែលជាធ្នូនៃរលករញ្ជួយជុំវិញមហាសមុទ្រ៕Magnitude-7.2 Quake Causes Damage, Evacuation in Philippines - Bloomberg

កូរ៉េខាងត្បូងចេញច្បាប់ហាមពលរដ្ឋបរិភោគសាច់ពិសេស

0

ប្រទេសកូរ៉េខាងត្បូង ៖ វាជាដំណឹងដ៏រីករាយសម្រាប់អ្នកស្រឡាញ់សត្វនៅប្រទេសកូរ៉េខាងត្បូង ខណៈនៅឆ្នាំ២០២៣ រដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ហាមពលរដ្ឋបរិភោគសាច់ពិសេស ឬសាច់ឆ្កែ ក្រោយពីទទួលការរិះគន់យ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ។ រដ្ឋាភិបាលបញ្ជាក់ថា នឹងផ្តល់ប្រាក់សំណងដល់អ្នកប្រកបអាជីវកម្មនេះដែលត្រូវផ្លាស់ប្តូរមុខរបរ ។ រីឯកសិករចិញ្ចឹមឆ្កែលក់សាច់បានតវ៉ាប្រឆាំងនឹងសេចក្តីព្រាងច្បាប់ ដោយពួកគេនិយាយថា វាជាការរំលោភសិទ្ធិរស់នៅ ។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ហាមពលរដ្ឋនៅទូទាំងប្រទេសកូរ៉េខាងត្បូងបរិភោគសាច់ឆ្កែ ក្នុងគោលបំណងបញ្ឈប់មតិរិះគន់ និងការប្រឆាំងនឹងការបរិភោគសាច់ឆ្កែនៅកូរ៉េខាងត្បូង និងនៅក្រៅប្រទេស ។It Is Time': South Korea Plans to Ban Eating Dog Meat amid Criticism

លោក You Uidong ប្រធានគណបក្ស People Power Party ជាគណបក្សរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង បានថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាល និងសកម្មជនសិទ្ធិសត្វថា វាដល់ពេលហើយ ដែលកូរ៉េខាងត្បូងត្រូវបញ្ឈប់បញ្ហាទំនាស់ក្នុងសង្គម និងភាពចម្រូងចម្រាស់អំពីការបរិភោគសាច់ឆ្កែ ។ ហេតុនេះ កូរ៉េខាងត្បូងត្រូវចេញច្បាប់ពិសេសមួយដើម្បីបញ្ឈប់ការបរិភោគសាច់ឆ្កែ ។

លោក You Uidong លើកឡើងថា ៖ «រដ្ឋាភិបាល និងគណបក្សរបស់រដ្ឋាភិបាលនឹងស្នើសេចក្តីព្រាងច្បាប់ ដើម្បីដាក់ឱ្យអនុវត្តបម្រាមបរិភោគសាច់ឆ្កែនៅឆ្នាំ២០២៣ ព្រមទាំងអំពាវនាវឱ្យមានការគាំទ្រពីគណបក្សប្រឆាំង ហើយរដ្ឋសភាអាចអនុម័តច្បាប់នេះបានជោគជ័យ» ។

ការបរិភោគសាច់ឆ្កែ គឺជាផ្នែកមួយនៃវប្បធម៌បរិភោគអាហារនៅឧបទ្វីបកូរ៉េជាយូរមកហើយ ។ ពលរដ្ឋកូរ៉េខាងត្បូងយល់ឃើញថា ការបរិភោគសាច់ឆ្កែអាចជួយកាត់បន្ថយកំដៅក្នុងខ្លួននៅរដូវក្តៅ ប៉ុន្តែការវិវឌ្ឍរបស់ពិភពលោក និងការយល់ដឹងអំពីសិទ្ធិសត្វ បានធ្វើឱ្យវប្បធម៌ការបរិភោគសាច់ឆ្កែទទួលការរិះគន់យ៉ាងខ្លាំងទាំងនៅកូរ៉េខាងត្បូង និងក្រៅប្រទេស ។South Korea aims to ban dog meat consumption - CNA

មុននេះ កូរ៉េខាងត្បូងបានព្យាយាមធ្វើសេចក្តីព្រៀងច្បាប់ហាមបរិភោគសាច់ឆ្កែជាច្រើនលើក ប៉ុន្តែទទួលបរាជ័យ ដោយសារមានមតិប្រឆាំងពីអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មលក់ដូរសាច់ឆ្កែ ។ ទន្ទឹមនឹងនេះ គេបារម្ភថា ការហាមឃាត់បរិភោគសាច់ឆ្កែនឹងប៉ះពាល់ដល់មុខរបររបស់កសិករនៅជនបទ ។

សេចក្តីរាយការណ៍បញ្ជាក់ថា សេចក្តីព្រាងច្បាប់ហាមបរិភោគសាច់ឆ្កែនឹងរួមបញ្ចូលរយៈពេលអនុគ្រោះចំនួន៣ឆ្នាំ ហើយរដ្ឋាភិបាលនឹងផ្តល់ប្រាក់សំណងដល់អ្នកប្រកបមុខរបរលក់សាច់ឆ្កែ ដើម្បីឱ្យពួកគេយកប្រាក់នេះទៅប្រកបមុខរបរផ្សេងទៀត ។

តាមទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ប្រទេសកូរ៉េខាងត្បូងមានកសិដ្ឋានចិញ្ចឹមឆ្កែប្រមាណ១.១៥០កន្លែង, ទីស.ត្តឃា.តចំនួន៣៤កន្លែង និងភោជនីយដ្ឋានលក់ម្ហូបអាហារពីសាច់ឆ្កែ ចំនួន១.៦០០កន្លែង ៕South Korea to ban eating dog meat | World News | Sky News ប្រភព ៖ 3Plus News

អត្តពលិក ទទួលបានមេដាយសុីហ្គេម នឹងមានសិទ្ធជាប់បាក់ឌុបដោយស្វ័យប្រវត្តិ

0

នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ជោគជ័យនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយបានទទួលទានភោជនីយអាហារ ជាមួយអត្តពលិកទាំងអស់ ដែលបានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៣កន្លងទៅ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើការស្នើឱ្យអត្តពលិក ទទួលបានមេដាយ មិនថាមាស ប្រាក់ ឬសំរិទ្ធ ចំនួន២៦រូប ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានសិទ្ធជាប់ដោយស្វ័យប្រវត្តិ។

សម្តេចមានប្រសាសន៍ថា៖” ការធ្វើបែបនេះ​ គឺជាការតបស្នងសងគុណ ដល់អត្តពលិកទាំង២៦រូប ដែលខិតខំប្រឹងប្រែង យកមេដាយជូនជាតិ ការពីព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៣កន្លងទៅ។

សូមបញ្ជាក់ផងដែរថា កាលពីសុីហ្គេមលើកទី៣១ សម្តេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានឱ្យអត្តពលិក ទទួលបានមេដាយ៨រូប ជាប់ដោយស្វ័យប្រវត្តិផងដែរ៕

Amazon នឹងសហការជាមួយ Hyundai ត្រៀមលក់រថយន្តតាមអនឡាញ

0

កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសចុះផ្សាយថា ក្រុមហ៊ុនដ៏ល្បីល្បាញលំដាប់ពិភពលោក Amazon បានប្រកាសសហការជាមួយក្រុមហ៊ុនផលិតរថយន្ត Hyundai ដើម្បីត្រៀមលក់រថយន្តតាមអនឡាញនៅសហរដ្ឋអាមេរិក ។ គម្រោងនេះគ្រោងដំណើរការនៅឆ្នាំ២០២៤ ហើយនេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន Amazon ងាកមកជួញដូរទំនិញធំៗ ដូចជា រថយន្ត ។

ការទិញរថយន្តតាមអនឡាញ គឺអតិថិជនអាចជ្រើសរើសប្រភេទរថយន្ត, ពណ៌ និងលក្ខណៈពិសេសផ្សេងទៀតតាមតម្រូវការ តាមរយៈគេហទំព័រ Amazon ។ លើសពីនេះ អតិថិជនអាចជ្រើសរើសវិធីទូទាត់ប្រាក់តាមតម្រូវការទៀតផង បើទោះជាពួកគេចង់បង់រំលោះ ឬចង់ទិញជាសាច់ប្រាក់ គឺពួកគេអាចធ្វើបានតាមរយៈគេហទំព័ររបស់ក្រុមហ៊ុនទាំងអស់ ។ អតិថិជនថែមទាំងអាចកំណត់រយៈពេលការប្រគល់រថយន្ត តាមរយៈតំណាងចែកចាយក្រុមហ៊ុន Hyundai ក្នុងតំបន់ ឬអតិថិជនអាចមកទទួលយករថយន្តនៅហាងដោយខ្លួនឯងផ្ទាល់ ។Amazon and Hyundai announce partnership for in-car services | Digital Trends

កិច្ចព្រមព្រៀងនេះ គឺជាការពង្រីកកិច្ចព្រមព្រៀងដែលធ្លាប់បានប្រកាសកាលពី២ឆ្នាំមុន ដើម្បីពង្រីកកន្លែងលក់រថយន្តឌីជីថលរបស់ក្រុមហ៊ុន Hyundai នៅលើគេហទំព័រ Amazon.com ។ វានឹងជួយឱ្យអតិថិជនអាចកំណត់ថ្លៃបង់រំលោះរថយន្ត, គណនាតម្លៃ និងងាយស្រួលស្វែងរកតំណាងចែកចាយលើសពីមួយ ។

Jay Chang គឺជា CEO របស់ Hyundai Motor លើកឡើងថា ៖ «ការធ្វើជាដៃគូជាមួយក្រុមហ៊ុនមួយដែលមានអតិថិជនច្រើនបំផុតនៅលើពិភពលោក វានឹងជួយផ្តល់ឱកាសឱ្យក្រុមហ៊ុន Hyundai ខណៈយើងខ្លួនឯងក៏កំពុងព្យាយាមពង្រីកទីផ្សារ និងបណ្តាញលក់ផងដែរ ។ នេះជាការផ្លាស់ប្តូរមួយឈានទៅរកការប្រើប្រាស់ថាមពលអគ្គិសនី និងគិតពីអនាគតនៃការធ្វើដំណើរដ៏ឆ្លាតវៃ» ។You May Be Able To Buy A Hyundai Car On Amazon In 2024

ក្រុមហ៊ុនដ៏ល្បីល្បាញ Amazon បានងាកមកចាប់យកទីផ្សាររថយន្តបែបនេះ គឺជាការផ្លាស់ប្តូរដ៏ធំមួយដែលមនុស្សជាច្រើនចាប់អារម្មណ៍លើការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក ៕ ប្រភព ៖ beartai BRIEF

អ្នកគាំទ្រអាណិត លីម តិចម៉េង ខ្លោចចិត្តម្តាយឈឺជិតមួយឆ្នាំទើបដាច់ចិត្តទម្លាយ

0

កំលោះតូច លីម តិចម៉េង កំពុងធ្វើឱ្យអ្នកគាំទ្រអាណិតខ្លោចចិត្តយ៉ាងខ្លាំងម្តាយរបស់គេឈឺជិតមួយឆ្នាំហើយ មិនហ៊ានមាត់កប្រាប់អ្នកគាំទ្រសោះឡើយដឹងតែម្យ៉ាងខិតខំទាំងថ្ងៃទាំងយប់មិនហ៊ានសម្រាកទាល់តែម្តាយរបស់គេជិតជាសះស្បើយទើបទម្លាយរឿងនេះប្រាប់អ្នកគាំទ្រ។May be an image of 1 person, bangs and duffle coat

នៅលើបណ្តាញសង្គមរបស់ លីម តិចម៉េង បានសរសេរនៅរសៀលថ្ងៃទី១៧ វិច្ឆិកា ថា«ខំទាំងយប់ទាំងថ្ងៃមិនដែលហ៊ានសម្រាក មិនដែលខ្លាចភាពនឿយហត់អ្វីឡើយ អ្នកម្តាយឈឺជិតមួយឆ្នាំហើយក៏មិនដែលនិយាយប្រាប់បងប្អូនដែរ ពេលនេះគាត់បានធូរ ជិតជាវិញហើយ គាត់តែងបារម្ភខ្ញុំ ពីការងារ ការចំណាយទៅលើក្រុមគ្រួសារ ការទិញរបស់ផ្សេងៗ ថ្ងៃនេះខ្ញុំសូមនិយាយដោយបើកចំហរថា ដរាបណាខ្ញុំនៅដើររួច នៅហាមាត់ច្រៀងបាន ខ្ញុំមិនឱ្យលោកអស់សង្ឃឹមឡើយ»។ អមជាមួយខ្លឹមសារនេះ លីម តិចម៉េង ក៏បានបង្ហោះវីដេអូខ្លីមួយដែលម្តាយរបស់លោកកំពុងសម្រាកនៅមន្ទីរពេទ្យផងដែរ។

ទោះយ៉ាងណា តារាចម្រៀង លីម តិចម៉េង មិនបានបង្ហើបថាម្តាយរបស់គេមានជំងឺអ្វីនោះទេ គ្រាន់តែបង្ហើបថាឈឺជិតមួយឆ្នាំប៉ុណ្ណោះ ខណៈអ្នកគាំទ្រនិងបណ្តាអ្នកសិល្បៈបានចូលទៅជូនពរឱ្យម្តាយ លីម តិចម៉េង ឆាប់ជាសះស្បើយផងដែរនិងកោតសរសើរពីទឹកចិត្តដ៏មោះមុតរបស់គេជាគោលជំហរក្នុងគ្រួសារ។No photo description available.

ម្ចាស់ពានដែលមានស្រុកកំណើតនៅចំការលើ ខេត្តកំពង់ចាមរូបនេះ បានកែប្រែវាសនាខ្លួនពីក្មេងឃ្វាលគោមកជាតារាចម្រៀងល្បី ហើយត្រូវបានមហាជនសរសើរថាមានអត្តចរិតល្អ ដាក់ខ្លួន មិនឆ្មើងឆ្មៃ រួសរាយ ក្រមិចក្រមើមគួរឱ្យស្រលាញ់។ ជាមនុស្ស បង្ហាញការដឹងគុណចំពោះអ្នកនៅជុំវិញខ្លួន មិនថាអ្នករៀបចំកម្មវិធី និងពិសេសអ្នកគាំទ្ររបស់គេ មានចរិតចាស់ទុំ រក្សាភាពនឹងនរ ឈរនៅចំណុចកណ្ដាលស្តែងចេញពីចិត្តមិនសម្តែង។

ជាមួយគ្នានេះផងដែរ លីម តិចម៉េង ធ្លាប់បានអះអាងថា ទោះបីជាខ្លួនល្បីឈ្មោះកម្រិតណាក៏ដោយ ក៏មិនភ្លេចខ្លូនភ្លេច កំណើត ភ្លេចមហាជនដែលតែងតែគាំទ្រលោក ជួយបោះឆ្នោតឱ្យលោករហូតមានឈ្មោះជាម្ចាស់ពានផងដែរ៕

 

តុលាការសម្រេចឱ្យតួឯកស្រីក្នុងរឿង it okay not to be okay សងជំងឺចិត្តម្ចាស់ប្រេនមួយជាង១៧ម៉ឺនដុល្លារ

0

កាលពីឆ្នាំ ២០២១ តារាស្រី Seo Ye Ji តួឯកស្រីក្នុងរឿងដ៏ល្បីល្បាញ it okay not to be okay ជាមួយតួឯកប្រុស Kim Soo-hyun ប្រឈមមុខនឹងភាពចម្រូងចម្រាសទាក់ទងនឹងទំនាក់ទំនងអតីតកាលជាមួយមិត្តប្រុស Kim Jung Hyun និងការចោទប្រកាន់ពីអំពើហិង្សាក្នុងសាលា រួមទាំងរឿងអាស្រូវផ្សេងជាច្រើនទៀតធ្វើឱ្យសកម្មភាពសិល្បៈរបស់នាងប្រឈមយ៉ាងខ្លាំងរហូតដកខ្លួនពីខ្សែភាពយន្តមួយ។Seo Ye-ji's 4 biggest scandals explained: accusations the It's Okay Not to  be Okay star manipulated ex-boyfriend Kim Jung-hyun are just the beginning  | South China Morning Post

រឿងអាស្រូវផ្ទួនៗនេះដែរធ្វើឱ្យផលិតផលអាហារបំប៉នមួយ ដែលបានចុះកិច្ចសន្យាជាមួយ Seo Ye Ji ធ្វើជាអ្នកតំណាងផលិតផលរបស់ពួកគេ ដែលបានចំណាយលុយជាង៣៤ម៉ឺនដុល្លារ (៤៥០ លានវ៉ុន) ជាថ្លៃម៉ូដែលនៅពាក់កណ្តាលឆ្នាំ២០២០ ដើម្បីបញ្ចប់កិច្ចសន្យា។ ពួកគេបានដាក់ពាក្យប្ដឹង Seo Ye Ji និងភ្នាក់ងាររបស់នាង ដោយចោទប្រកាន់ថាបានបំពានកិច្ចសន្យា (ដោយសារតែឃ្លាច្បាស់លាស់នៃកិច្ចសន្យាបញ្ជាក់ថា ម៉ូដែលផ្សាយពាណិជ្ជកម្មមិនគួរចូលរួមក្នុងសកម្មភាពដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ពួកគេក្នុងនាមជាបុគ្គលសាធារណៈ) ហើយទាមទារការពិន័យ និងសំណងសរុបចំនួនជាង៩៨ម៉ឺនដុល្លារ (១.២៧៥ពាន់លានវ៉ុន)។Watch: Seo Ye-ji has eyes set on revenge in latest Eve teaser

យ៉ាងណាមិញតាមមជ្ឈដ្ឋានផ្លូវច្បាប់កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ផ្នែកផ្សះផ្សារដ្ឋប្បវេណីរបស់តុលាការក្រុងសេអ៊ូលបានសម្រេចថា Seo Ye Ji មិនទទួលខុសត្រូវចំពោះការផាកពិន័យ និងការខូចខាតទាក់ទងនឹងការបំពានកិច្ចសន្យាដែលត្រូវបានចោទប្រកាន់ប្រឆាំងនឹងម៉ាកផលិតផលនោះទេ។ ប៉ុន្តែ តុលាការបានទទួលស្គាល់ការទទួលខុសត្រូវក្នុងការសងថ្លៃពាក់កណ្តាលមកដោយសារការបញ្ចប់កិច្ចសន្យា ដូចដែលប្រយោគនៃកិច្ចសន្យាចែងថា “ប្រសិនបើការផ្សាយពាណិជ្ជកម្មត្រូវបានលុបចោលបន្ទាប់ពីថ្លៃគំរូត្រូវបានបង់នោះ ៥០% នៃថ្លៃគំរូនឹងត្រូវសងវិញ” ។ ជាលទ្ធផល តុលាការបានបញ្ជាឱ្យភ្នាក់ងារ Gold Medalist របស់តារាស្រីរូបនេះសងការខូចខាតចំនួនជាង១៧ម៉ឺនដុល្លារ (២២៥ លានវ៉ុន)៕Seo Ye-Ji Showed Up In Her Goddess-Like Outfit At The 29th Buil Film Awards  Red Carpet | InkiStyle

រដ្ឋាភិបាលឡាវជំរុញឲ្យមានការអភិវឌ្ឍអាជីវកម្មក្នុងសង្គមជនពិការ

0

មន្ត្រីជាន់ខ្ពស់នៃប្រទេសឡាវ និងសមាជិកនៃអង្គការផលិតភាពអាស៊ី (APO) បានជួបពិភាក្សាគ្នាដើម្បីចែករំលែកគំនិតនិងបទពិសោធន៍ នៅក្នុងសិក្ខាសាលាស្តីពីសហគ្រិនភាពសង្គមសម្រាប់ជនពិការ ដើម្បីលើកទឹកចិត្តដល់ជនពិការក្នុងការចែករំលែកពីការអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេ។

ថ្លែងក្នុងសិក្ខាសាលាមួយនាទីក្រុងវៀងចន្ទនទប្រទេសឡាវ លោក Bounpheng Sibounheung នាយកដ្ឋានផ្សព្វផ្សាយសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ មានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់សហគ្រិនភាពក្នុងសង្គមជនពិការ ដែលជាជំហានសំខាន់មួយដើម្បីឆ្ពោះទៅរកការបង្កើតសង្គមមួយ មានភាពសម្បូរបែបក្នុងចំណោមជនពិការទាំងអស់។DVV International: Lao Disabled Women's Development Centre – case study  from Laos

ការបង្កើតឲ្យមានសហគ្រិនភាពសង្គមនេះ អាចជួយឱ្យជនពិការមានភាពជីវភាពរស់នៅល្អពេញបរិបូរណ៍ និងរួមចំណែកដល់ការលើកកម្ពស់សហគមន៍របស់ពួកគេ។ សិក្ខាសាលានេះផ្តោតលើការពង្រឹងជំនាញទន់របស់សហគ្រិនក្នុងការជំរុញការអភិវឌ្ឍន៍ផលិតផលរបស់ពួកគេ និងដើម្បីឱ្យពួកគេមានលទ្ធភាពនៅក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងស្រុក និងក្នុងតំបន់។

ជាមួយគ្នានេះ អ្នកចូលរួមទាំងអស់ក៏បានពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសសម្រាប់ជនពិការនៅក្នុងវិស័យផ្សេងៗ ជាពិសេសគឺវិស័យសេដ្ឋកិច្ច ហើយពួកគេក៏បានស្វែងយល់ពីតួនាទីរបស់សហគ្រាសសង្គមក្នុងការពង្រឹងសិទ្ធិជនពិការ និងការបង្កើតគោលនយោបាយ រួមទាំងយុទ្ធសាស្ត្រក្នុងការផ្តល់ឱកាសក្នុងសង្គមសេដ្ឋកិច្ចរបស់ជនពិការផងដែរ៕Somphet's Ability to Advocate for Children with Disabilities | Laos | Save  the Children

ប្រទេសថៃគ្រោងសហការជាមួយកាណាដាបើកតំបន់ពាណិជ្ជកម្មសេរី

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំ Mosconi Center ក្នុងទីក្រុងសាន់ហ្វ្រែនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានពិភាក្សាទ្វេភាគីជាមួយលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ក្នុងអំឡុងពេលកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣០ ។Justin Trudeau on X: "Sat down with Prime Minister @Thavisin. We spoke  about clean energy, trade and investment, and the strong bonds between  Canadians and the Thai people. With our Indo-Pacific Strategy,

ចំណុចសំខាន់របស់ការជួបពិភាក្សាគ្នានេះ មេដឹកនាំប្រទេសទាំងពីរសង្ឃឹមថា នឹងពង្រឹងកិច្ចសហការទ្វេភាគីឱ្យកាន់តែទូលំទូលាយ ប៉ុន្តែមានក្តីបារម្ភចំពោះស្ថានការណ៍នៅលើពិភពលោកផងដែរ ។ មេដឹកនាំទាំង២រូបជឿថា កិច្ចសហការផ្នែកសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាកិច្ចសហការដ៏សំខាន់ដែលនឹងបង្កើតឱកាសជាច្រើន ។

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃថ្លែងថា ការចូលរួមកិច្ចប្រជុំលើកនេះដើម្បីប្រកាសឱ្យគេជ្រាបថា ថៃបានបើកប្រទេសហើយ និងទទួលយកការវិនិយោគ ។ ហេតុការណ៍នៅលើពិភពលោក បានធ្វើឱ្យមានការផ្លាស់ប្តូរទីតាំងផលិតមកតំបន់អាស៊ីកាន់តែច្រើន ដូចជា ប្រទេសថៃ និងវៀតណាម ក្នុងនោះមានក្រុមហ៊ុនឯកជនបរទេសនាំមុខគេ បានចូលមកផលិតរថយន្តអគ្គិសនីនៅថៃ ។Srettha to meet global leaders

លើកនេះ លោកនាយករដ្ឋមន្ត្រីថៃមានឱកាសពិភាក្សាជាមួយក្រុមហ៊ុនឯកជននាំមុខជាច្រើន ដែលកំពុងពិចារណាយកប្រទេសថៃធ្វើជាទីតាំងផលិត ដោយសារថៃបានផ្តល់សិទ្ធ ផលប្រយោជន៍ និងវិធានការជំរុញការវិនិយោគសម្រាប់បណ្តាក្រុមហ៊ុនឯកជន ហើយវាស្របនឹងតម្រូវការរបស់ក្រុមហ៊ុនទាំងនេះ ។

ចំណែកលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដាថ្លែងថា ប្រទេសកាណាដានឹងសហការការងារជាមួយរដ្ឋាភិបាលថៃទាំងទ្វេភាគី និងតំបន់ ដើម្បីបន្តទំនាក់ទំនង និងសហការលើផ្នែកនានា ។ កាណាដាមានយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសង្ឃឹមថា នឹងអាចសហការជាមួយថៃ ប៉ុន្តែដោយសារស្ថានការណ៍ពិភពលោក បានធ្វើឱ្យផ្នែកឯកជនត្រូវបង្កើនសក្តានុពលផលិតកម្ម ក៏ដូចជាពង្រឹងកិច្ចសហការអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ ព្រោះថៃជាប្រទេសដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កាណាដា ។APEC summit in San Francisco | Yonhap News Agency

ទោះយ៉ាងណា ប្រទេសថៃ និងកាណាដា មិនទាន់មានតំបន់ពាណិជ្ជកម្មសេរី (FTA) នៅឡើយទេ ហើយភាគីទាំងពីរមើលឃើញដូចគ្នាថា បើអាចដំណើរការបាន វានឹងផ្តល់ប្រយោជន៍ដល់ថៃ និងកាណាដាយ៉ាងខ្លាំង ។ ភាគីទាំងពីរយល់ឃើញថា កិច្ចព្រមព្រៀង FTA រវាងអាស៊ាន និងកាណាដា ដែលកំពុងចរចាគ្នានេះនឹងក្លាយជាឱកាសល្អ ដែលភាគីទាំងពីរនឹងទទួលបានផលប្រយោជន៍ ៕ ប្រភព ៖ khaosod