Home Blog Page 1443

តើពិតឬទេ? ដែលថាការញ៉ាំបាយច្រើនអាចប្រឈមនឹងជំងឺទឹកនោមផ្អែម?

0

ពិតណាស់ យោងតាមការសិក្សាដែលធ្វើឡើងដោយសាកលវិទ្យាល័យ McMaster របស់កាណាដា និងវិទ្យាស្ថានស្រាវជ្រាវផ្នែកសុខភាពចំនួនពីរផ្សេងទៀតនៅឆ្នាំ ២០២០ បានបង្ហាញថា អង្ករសគឺមានទំនាក់ទំនងទៅនឹងជំងឺទឹកនោមផ្អែម នេះមានន័យថា អ្នកញ៉ាំបាយច្រើនក្នុងមួយថ្ងៃៗ គឺអាចប្រឈមនឹងហានិភ័យកើតជំងឺទឹកនោមផ្អែម។

ការសិក្សានេះ បានរកឃើញថាអ្នកញ៉ាំបាយ (អង្ករស) ច្រើនជាង ៤៥០ ក្រាមក្នុងមួយថ្ងៃ គឺប្រឈមមុខកាន់តែខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែម។ យោងការសិក្សាបានឱ្យដឹងទៀតថា មានអ្នកចូលរួមចំនួន ៦.០០០នាក់ ដោយភាគច្រើនមកពីប្រទេសចិន ឥណ្ឌា និងប្រេស៊ីល ដែលដំបូងឡើយពួកគេមិនមានជំងឺទឹកនោមផ្អែមនោះទេ ប៉ុន្តែក្នុងរយៈពេល ១០ ឆ្នាំក្រោយ ពួកគេបានវិវត្តទៅជាកើតជំងឺនេះ ដោយសារតែបរិមាណបាយដែលពួកគាត់បានញ៉ាំ។Rice and obesity: Is there a link?

ក្រុមអ្នកស្រាវជ្រាវ បានលើកឡើងថា ជាតិកាបូអ៊ីដ្រាតនៅក្នុងអង្ករស គឺមានសន្ទស្សន៍ជាតិស្ករខ្ពស់ ដែលបានរួមចំណែកធ្វើឱ្យកម្រិតជាតិស្ករនៅក្នុងរបបអាហារកើនឡើង។ ការសិក្សានេះក៏បានរកឃើញទៀតថា អង្ករស មិនត្រឹមតែមានទំនាក់ទំនងទៅនឹងហានិភ័យជំងឺទឺកនោមផ្អែមប៉ុណ្ណោះទេ តែវាក៏ធ្វើឱ្យយើងប្រឈមនឹងបញ្ហា metabolic syndrome ដែលជាបណ្ដុំនៃកត្តាធ្វើឱ្យកើតជំងឺបេះដូង រួមទាំងការកើនឡើង triglyceride ដែលជាខ្លាញ់អាក្រក់ក្នុងសរសៃឈាម និងការធ្លាក់ចុះនៃខ្លាញ់ល្អ។ ដូច្នេះ បើតាមក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា ដើម្បីឱ្យសុខភាពរាងកាយរបស់យើងល្អ និងមាំមួន គ្មានជំងឺទឹកនោមផ្អែមនោះ ជារៀងរាល់ថ្ងៃយើងគួរតែញ៉ាំបាយក្នុងបរិមាណសមល្មម ក៏ដូចជាញ៉ាំបាយជាមួយបន្លែ ឬសាឡាដឱ្យបានច្រើន ដើម្បីបំពេញជាតិសសៃរ និងប្រូតេអ៊ីនដែលរាងកាយត្រូវការ៕Is it OK to put other food on top of your white rice when eating in Japan?  - Japan Today

បាក់ឌុបចប់! ចង់រៀន IT គួររៀននៅសកលវិទ្យាល័យណា?

0

សម្រាប់សិស្សានុសិស្សដែលទើបតែប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា ២០២៣  ហើយមានបំណងចង់សិក្សា ព័ត៌មានវិទ្យា ឬ IT នោះ ក៏ប៉ុន្តែមិនដឹងត្រូវជ្រើសរើសសាលាណារៀន។

ខាងក្រោមនេះ ជាសកលវិទ្យាល័យមួយចំនួននៅក្នុងស្រុកដែលមានភាពល្បីល្បាញខាងផ្នែក IT៖

  • សកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPPFlagship Status for Royal University - Khmer Times
  • វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ KITKirirom Institute of Technology (KIT Cambodia) - Full Info | Quipper Campus
  • វិទ្យាស្ថាន SETECNo photo description available.
  • បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT (ឈ្មោះពីមុន វិទ្យាស្ថានជាតិប្រៃសណីយ៍ ឬ NIPTICT)NIPTICT Celebrates 1st Graduating Class

សម្រាប់ការបង់ថ្លៃសិក្សាវិញ ក្នុងចំណោមសាលាទាំង៥នេះ យើងឃើញថា សកលវិទ្យាល័យភូមិន្ទភ្នំពេញ មានភាពធូរថ្លៃជាគេបន្តិច ដោយមួយឆ្នាំយើងត្រូវចំណាយត្រឹមតែ៤០០-៥០០ដុល្លារតែប៉ុណ្ណោះ។ ដោយឡែកវិទ្យាស្ថាន SETEC រៀងថ្លៃជាងនេះបន្តិច។

ផ្ទុយមកវិញ វិទ្យាស្ថានគិរីរម្យ KIT និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT ជារៀងរាល់ឆ្នាំតែងតែមានការប្រឡងយកអាហារូបករណ៍ ១០០%៕

មេដឹកនាំជប៉ុន និងចិនចាប់ដៃគ្នាពិភាក្សាបញ្ហាហាមនាំចូលអាហារសមុទ្រ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចាប់ដៃជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅក្រៅកិច្ចប្រជុំ APEC ក្នុងទីក្រុងសាន់ហ្វ្រែនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ ក្នុងអំឡុងពេលនោះ នាយករដ្ឋមន្ត្រីជប៉ុនបានអំពាវនាវឱ្យចិនលុបចោលវិធានការហាមឃាត់នាំចូលអាហារសមុទ្រពីជប៉ុន និងពិភាក្សាអំពីអ្នកប្រកបអាជីវកម្មជប៉ុនត្រូវបានចាប់ខ្លួននៅចិន ព្រមទាំងបញ្ហាជម្លោះនៅកោះសេនកាកុ ។Japan, China agree on a constructive relationship, but reach only vague  promises in seafood dispute | Chattanooga Times Free Press

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្លែងថា ៖ «ជុំវិញបញ្ហាការបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលក្នុងមហាសមុទ្រនោះ ខ្ញុំសង្ឃឹមថា ប្រទេសចិននឹងស្ងប់ស្ងាត់ ពេលចិនបានគិតដល់ភស្តុតាងផ្នែកវិទ្យាសាស្ត្រ ។ ជប៉ុនសូមអំពាវនាវឱ្យចិនលុបចោលវិធានការហាមនាំចូលអាហារសមុទ្រពីជប៉ុន ។ ចំពោះស្ថានការណ៍សមុទ្រចិនខាងកើត រួមទាំងកោះសេនកាកុ ខ្ញុំសូមបង្ហាញការបារម្ភម្តងទៀត ហើយជប៉ុនស្នើឱ្យចិនយកឧបករណ៍បណ្តែតទឹកចេញពីបរិវេណដែនទឹកតំបន់សេដ្ឋកិច្ចជប៉ុន (EEZ)» ។Russia mulls joining China in banning Japanese seafood imports | Reuters

ចំណែកប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថា ប្រទេសដែលមានទំហំសេដ្ឋកិច្ចធំបំផុតចំនួន២ របស់តំបន់អាស៊ី ត្រូវបង្កើនទំនាក់ទំនងផ្នែកយុទ្ធសាស្ត្រ និងទទួលយកនូវភាពខុសប្លែកគ្នា ។ លោក ស៊ី ជិនពីង ថ្លែងថា ៖ «ការរស់នៅរួមគ្នាដោយសន្តិវិធី, មិត្តភាពដ៏យូរអង្វែង, ផលប្រយោជន៍រួមគ្នាពីកិច្ចសហការ និងការអភិវឌ្ឍរួមគ្នា គឺជាវិធីដ៏ត្រឹមត្រូវដើម្បីឈានទៅរកផលប្រយោជន៍របស់ពលរដ្ឋចិន និងជប៉ុន» ។US military begins Japan seafood purchases to counter China ban - Times of  India

មុននេះ ប្រទេសចិនបានចេញវិធានការហាមឃាត់ការនាំចូលអាហារសមុទ្រពីជប៉ុន ក្រោយពីជប៉ុនបង្ហូរទឹកលាយឡំសារធាតុគីមីចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលក្នុងសមុទ្រប៉ាស៊ីហ្វិក ។ កាលពីឆ្នាំ២០០៨ ជប៉ុន និងចិនធ្លាប់បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដើម្បីឈានទៅរកសម្ព័ន្ធភាពដែលទទួលបានប្រយោជន៍រួមគ្នា និងការផ្លាស់ប្តូរក្នុងផ្នែកផ្សេងៗ ដូចជា សន្តិសុខ ។ ប៉ុន្តែកាលពីឆ្នាំ២០២២ សម្ព័ន្ធភាពរវាងជប៉ុន និងចិន ត្រូវប្រឈមនឹងឧបសគ្គដោយសារបញ្ហាជម្លោះទឹកដី, ភាពតានតឹងផ្នែកពាណិជ្ជកម្ម រួមទាំងបញ្ហាតៃវ៉ាន់ ៕ ប្រភព ៖ TNN World

ការរញ្ជួយដីនៅមីយ៉ាន់ម៉ាកក្រើកដល់ថៃ និងវៀតណាម

0

សារព័ត៌មានថៃផ្សាយថា កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានហេតុការណ៍គ្រោះរញ្ជួយដីកម្រិត៥.៧ នៅប្រទេសមីយ៉ាន់ម៉ា ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះបានកើតឡើងនៅរដ្ឋឆាន ដែលស្ថិតនៅជិតបរិវេណព្រំដែនប្រទេសមីយ៉ាន់ម៉ាជាប់ជាមួយប្រទេសចិន, ឡាវ និងថៃ ហើយវាមានចម្ងាយពីទីក្រុងឈៀងទុង ប្រមាណ៧៦គីឡូម៉ែត្រ ។Eastern Myanmar Rocked by 5.7 Magnitude Earthquake

គ្រោះរញ្ជួយដីលើកនេះបានបង្កើតកម្លាំងរំញ័រឆ្ងាយរហូតដល់ប្រទេសវៀតណាម និងតំបន់ភាគខាងជើងប្រទេសថៃ ជាពិសេស នៅខេត្តឈៀងម៉ៃ និងខេត្តឈៀងរ៉ាយ ។ គេបានឃើញអគារសិក្សាជាច្រើនរង្គឺ រហូតដល់កូនសិស្សត្រូវប្រញាប់រត់ចេញពីអគារ ឬលូនចូលក្រោមតុ ដោយសារពេលកើតហេតុ គឺជាពេលដែលកូនសិស្សកំពុងរៀនក្នុងថ្នាក់ ។

សារព័ត៌មានវៀតណាមរាយការណ៍ថា ពលរដ្ឋដែលរស់នៅជាន់លើរបស់អាផាតមិនខ្ពស់ៗជាច្រើនកន្លែងនៅទីក្រុងហាណូយប្រាប់ថា ពួកគេមានអារម្មណ៍វិលមុខ ហើយបានឃើញអំពូលភ្លើងនៅលើជញ្ជាំងមានបញ្ហា២នាទី ខណៈវត្ថុផ្សេងៗបានផ្លាស់ទី ។ រីឯស្ថាប័នធរណីវិទ្យារបស់វៀតណាមរាយការណ៍ថា ពួកគេនឹងបន្តតាមដានស្ថានការណ៍គ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា ។Magnitude 5.7 earthquake strikes Myanmar-China border region - GFZ

ហេតុការណ៍គ្រោះរញ្ជួយដីនេះ ជំហានដំបូង នៅមិនទាន់មានសេចក្តីរាយការណ៍លម្អិតអំពីការខូចខាត និងអ្នករ.ងរបួ.សទេ ។ ប៉ុន្តែគេរំពឹងថា គ្រោះរញ្ជួយដីកម្រិតមធ្យមនេះ នឹងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរឡើយ ដោយវាគ្រាន់តែធ្វើឱ្យវត្ថុផ្សេងៗធ្លាក់ចុះមកក្រោម និងកញ្ចក់បង្អួចបែកប៉ុណ្ណោះ ។

គេចាត់ទុកថា មីយ៉ាន់ម៉ាជាប្រទេសមួយដែលបានកើតរញ្ជួយដីច្រើនបំផុតនៅលើពិភពលោក ហើយរដ្ឋឆាន គឺជាកន្លែងកើតរញ្ជួយដីញឹកញាប់ជាងគេ ។ កាលពីខែមិថុនា ឆ្នាំ២០២៣ ប្រទេសមីយ៉ាន់ម៉ាបានកើតគ្រោះរញ្ជួយដីខ្នាតតូចមួយនៅទីក្រុងឈៀងទុង ៕Eastern Myanmar Rocked by 5.7 Magnitude Earthquake ប្រភព ៖ TNN World

ការលួចពាក្យសម្ងាត់ភាគច្រើនចំណាយពេលត្រឹមតែ១វិនាទី

0

ការដាក់ពាក្យសម្ងាត់ (Password) សម្រាប់គណនីផ្ទាល់ខ្លួននៅក្នុងបណ្តាញសង្គមឱ្យងាយស្រួលចាំសម្រាប់មនុស្សគ្រប់គ្នា គឺជារឿងល្អ ព្រោះពួកគេនឹងអាចចងចាំវាបានច្បាស់ ។ ប៉ុន្តែវាក៏មានគុណវិបត្តិខ្លាំងផងដែរ បន្ទាប់ពីក្រុមហ៊ុន Nordpass ជាក្រុមហ៊ុនផ្តល់សេវាកម្មគាំទ្រអ្នកប្រើប្រាស់អនឡាញ ដើម្បីបង្កើតពាក្យសម្ងាត់ផ្ទាល់ខ្លួនឱ្យមានសុវត្ថិភាព បានបង្ហាញរបាយការណ៍មួយបញ្ជាក់អំពី «ការកំណត់ពាក្យសម្ងាត់» ។

របាយការណ៍នេះលើកឡើងថា ពាក្យសម្ងាត់ដ៏ពេញនិយម ដែលមនុស្សទូទៅបានប្រើប្រាស់ច្រើនបំផុតជារៀងរាល់ឆ្នាំ គឺពួកគេកំណត់ឡើងឱ្យងាយស្រួលចាំ ហើយពាក្យសម្ងាត់ទាំងនេះមិនបានឆ្លងកាត់ការគិតអ្វីច្រើនទេ ។ ហេតុនេះ ធ្វើឱ្យគណនីក្នុងបណ្តាញសង្គមភាគច្រើនប្រឈមនឹងគេលួចចូលយ៉ាងងាយស្រួល ។

ពាក្យសម្ងាត់ដែលមនុស្សទូទៅប្រើប្រាស់ច្រើនបំផុត គឺលេខ «123456» ហើយមានគណនីដែលប្រើប្រាស់ពាក្យសម្ងាត់ទាំងនេះ រហូតដល់៤លាន៥សែនគណនី ។ ក្រុមហ៊ុន Nordpass បញ្ជាក់ថា ពាក្យសម្ងាត់បែបនេះអាចធ្វើឱ្យអ្នកប្រើប្រាស់ងាយស្រួលចាំ និងមិនងាយភ្លេច ។ ប៉ុន្តែបើគណនីពួកគេស្ថិតក្នុងគោលដៅចារកម្មទិន្នន័យ គឺគណនីទាំងនេះនឹងត្រូវគេលួចចូលបានក្នុងរយៈពេលត្រឹមតែ១វិនាទីប៉ុណ្ណោះ ។What is Hacking? | Hacking Definition | Avast

បន្ទាប់មក មនុស្សភាគច្រើនចូលចិត្តដាក់ពាក្យសម្ងាត់ថា «Admin» ដែលពាក្យសម្ងាត់នេះ មានអ្នកប្រើប្រាស់រហូតដល់ជាង៤លានគណនី ។ រីឯពាក្យសម្ងាត់ជាតួលេខ ក៏មានការពេញនិយមពីមនុស្សទូទៅដែរ ដូចជា ៖ «1234» ឬ «12345678» ឬ «123456789» ។ ដូច្នេះ ពាក្យសម្ងាត់ទាំងនេះ គេចំណាយពេលត្រឹមតែ១វិនាទីប៉ុណ្ណោះ គឺអាចចូលក្នុងគណនីរបស់អ្នកណាម្នាក់យ៉ាងងាយស្រួល ។

ក្រៅពីការដាក់ពាក្យសម្ងាត់ជាតួលេខ ពាក្យសម្ងាត់ជាពាក្យពេចន៍ផ្សេងៗ ដូចជា «password», «P@ssw0rd» និង «qwertyuiop» ក៏ត្រូវបានគេលួចចូលក្នុងរយៈពេលមិនដល់១វិនាទីដូចគ្នា ។ ចំណែកពាក្យសម្ងាត់ដែលគេចំណាយពេលវេលាចូលគណនីយូរបន្តិច គឺពាក្យសម្ងាត់ «UNKOWN» គឺគេបានចំណាយពេលរហូតដល់១៧វិនាទី ។Anatomy of a hack: even your 'complicated' password is easy to crack |  WIRED UK

ក្រុមហ៊ុន Nordpass បញ្ជាក់ថា បើចង់ឱ្យគណនីផ្ទាល់ខ្លួនមានសុវត្ថិភាព និងពិបាកឱ្យគេលួចយកទិន្នន័យនោះ គួរតែជាពាក្យសម្ងាត់ដែលប្រើប្រាស់តួអក្សរ និងតួលេខ២០តួ ក្នុងនោះមានទាំងអក្សរតូច និងអក្សរធំលាយឡំគ្នា ។ ក្រុមហ៊ុនបញ្ជាក់ទៀតថា យើងពុំគួរប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតរបស់យើងមកធ្វើជាពាក្យសម្ងាត់ទេ ៕ ប្រភព ៖ Mono News

ហេតុផល ៤ យ៉ាងដែលធ្វើឱ្យយើងឃ្លានញឹកញាប់

0

ការឃ្លានចំណីអាហារមិនឈប់មិនឈរ ឬញឹកញាប់ដោយមិនអាចបញ្ឃប់ចំណង់អាហាររបស់អ្នកបាន ជាហេតុផលចម្បងដែលធ្វើឱ្យអ្នកឡើងទម្ងន់ និងមិនអាចស្រកទម្ងន់បាន។ ដូច្នេះ មុននឹងរកវិធីសម្រកទម្ងន់ ជាដំបូងយើងត្រូវដឹងផងដែរថា តើមូលហេតុអ្វីដែលធ្វើឱ្យអ្នកចេះតែឃ្លានមិនឈប់បែបនេះ?
មូលហេតុដែលធ្វើឱ្យអ្នកឃ្លានញឹកញាប់គឺដោយសារ៖

១.ការស្ត្រេស៖ នៅពេលដែលយើងមានបញ្ហាស្ត្រេសខ្លាំង ឬថប់បារម្ភ, អស់កម្លាំង, ធុញទ្រាន់, ឯកោញឹកញាប់ នោះអ្នកនឹងមានអារម្មណ៍ថាឃ្លានមិនឈប់មិនឈរ ហើយញ៉ាំច្រើនប៉ុណ្ណាក៏មិនឆ្អែតដែរ ដោយសារបញ្ហាផ្លូវចិត្ត។ ដូច្នេះដើម្បីកាត់បន្ថយការស្រេកឃ្លានគឺអ្នកត្រូវតែព្យាយាមរកពេលសម្រាក និងលំហែកាយ ឬធ្វើសមាធិ ក៏ដូចជាធ្វើសកម្មភាពណាមួយដែលអ្នកចាប់អារម្មណ៍ដូចជាការអានសៀវភៅ ឬមើលកុនជាដើម។ចេះតែឃ្លានអាហារគ្រប់ពេល អាចទាក់ទងនឹងជំងឺ និងស្ថានភាពសុខភាពទាំង១០យ៉ាងនេះ -  Khmerload

២.គេងមិនគ្រប់គ្រាន់៖ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ ៧ ទៅ ៨ ម៉ោង ទេនោះរាងកាយនឹងបញ្ចេញអ័រម៉ូនចាស់ ghrelin ដែលធ្វើឱ្យយើងញ៉ាំច្រើនប៉ុណ្ណាក៏មិនឆ្អែតដែរ ដែលជាហេតុធ្វើឱ្យអ្នកឆាប់ធាត់យ៉ាងរហ័ស ក៏ដូចជាប្រឈមនឹងបញ្ហាសុខភាពជាច្រើនទៀត។

៣.ការតមអាហារ៖ កាលណាដែលអ្នកតមអាហារខ្លាំងពេក នោះក្រពះរបស់អ្នកនឹងចាប់ផ្តើមឃ្លានខ្លាំងដែលធ្វើឱ្យអ្នកញ៉ាំច្រើនជាងធម្មតាទៅទៀត។ ដូច្នេះ ប្រសិនបើអ្នកឃ្លានអ្នកត្រូវតែញ៉ាំព្រោះថាបើតមខ្លាំងពេកគឺមិនល្អសម្រាប់សុខភាពឡើយ។ហេតុផល ១៤ យ៉ាងដែលអ្នកតែងតែឃ្លានគ្រប់ពេល

៤.មានជំងឺ៖ ពិតណាស់ប្រសិនបើអ្នកឃ្លានអាហារមិនឈប់មិនឈរ ឬញឹកញាប់ពេក ក៏អាចដោយសារមានជំងឺមួយចំនួនក្នុងរាងកាយរបស់យើងដោយមិនដឹងខ្លួនផងដែរដូចជាការថយចុះជាតិស្ករក្នុងឈាម ជំងឺទឹកនោមផ្អែម ឬជំងឺក្រពេញទីរ៉ូអ៊ីតជាដើម។ ដូច្នេះ ប្រសិនជាមូលហេតុនេះ អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីស្វែងរកដំណោះស្រាយឱ្យបានត្រឹមត្រូវ៕

អាមេរិកជំរុញហ្វីលីពីនក្នុងការរុករកថាមពលថ្មី ជំនួសប្រេងនិងអគ្គីសនី

0

កាលពីថ្ងៃពី១៧ខែវិច្ឆិកានេះ សហរដ្ឋអាមេរិកនិងហ្វីលីពីនបានចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយគ្នា ដែលអនុញ្ញាតិឲ្យសហរដ្ឋអាមេរិកនាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរនិងសម្ភារៈមួយចំនួនទៅកាន់ហ្វីលីពីន ដើម្បីប្រើប្រាស់ក្នុងការរុករក ការបំបែកកាបូន និងជំរុញឲ្យមានការកកើតឡើងនៃថាមពលថ្មីៗជំនួសថាមពលចាស់ៗដូចជាប្រេង និងអគ្គីសនី។US, Philippines sign landmark nuclear deal | Reuters

រដ្ឋមន្រ្តីការបរទេស លោកអាន់តូនី ប្លីងគេន បាននិយាយនៅក្នុងកិច្ចប្រជុំកំពូល APEC នាទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូនៃសហរដ្ឋអាមេរិកថា អាមេរិកនឹងផ្តល់នូវគ្រឿងបរិក្ខារបច្ចេកវិទ្យាផ្សេងៗទៅកាន់ហ្វីលីពីន សម្រាប់ការអភិវឌ្ឍមួយចំនួន ដូចជាការសិក្សាពីប្រតិកម្មម៉ូលីគីល និងហេដ្ឋរចនាសម្ព័ន្ធថាមពលអ៊ុយក្លេអ៊ែរស៊ីវិល។

ប្រធានាធិតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ក៏បានថ្លែងនៅក្នុងសន្ទរកថាមួយថា «ហ្វីលីពីនកំពុងសំឡឹងឃើញពី ការរុករកថាមពលនុយក្លេអ៊ែរគឺជាផ្នែកមួយដ៏សំខាន់ក្នុងប្រទេសហ្វីលីពីននឹងអាចសម្រេចជោគជ័យនៅឆ្នាំ២០៣២ ហើយសហរដ្ឋអាមរិកគឺជាដៃគូរសហការដ៏ល្អនៃដំណើរការនេះ»។Philippines, US sign landmark nuclear deal

ម៉្យាងវិញទៀត ហ្វីលីពីនមានបំណងចង់ទាញយកថាមពលនុយក្លេអ៊ែ ដែលជាប្រភពមួយជំនួសឲ្យថាមពលផ្សេងៗព្រោះ ជាក់ស្តែង ភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ងាយនឹងរងគ្រោះដោយសារតែបញ្ហាមួយចំនួន មានដូចជា ការប្រែប្រួលតម្លៃប្រេងពិភពលោក ការដាច់ចរន្តអគ្គិសនីតាមរដូវកាល និងអត្រាអគ្គិសនីខ្ពស់ជាដើម ដែលជាហេតុបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសនីមួយៗនៅអាស៊ី។

គួរបញ្ជាក់ផងដែរថា នៅចុងបញ្ចប់នៃឆ្នាំ 1984 មានកត្តាមួយចំនួនបានជំរុញឲ្យរោងចក្រថាមពលនុយក្លេអ៊ែរ Bataan របស់ហ្វីលីពីនត្រូវបានបំផ្លាញចោល រីឯគ្រោះមហន្តរាយនុយក្លេអ៊ែរ Chernobyl ក៏កើតមានយ៉ាងសាហាវ និងមានការចោទប្រកាន់អំពើពុករលួយផងដែរ។ ដូច្នេះ ការប៉ុនប៉ងពីមុនដើម្បីបន្តថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសហ្វីលីពីនត្រូវបានបញ្ឈប់ដោយសារតែមានការព្រួយបារម្ភអំពីសុខសន្តិភាពទាំងក្នុងនិងក្រៅប្រទេស។ ប៉ុន្តែថ្មីៗនេះ លោក Marcos បានពិភាក្សាឡើងវិញអំពីលទ្ធភាពក្នុងការស្តារនូវរោងចក្រថាមពលនុយក្លេអ៊ែរនេះ ដែលបំណងរបស់គាត់គឺនឹងផលិតថាមពលថ្មីឡើង ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលដែលក្នុងកើតមានក្នុងសតវត្សទី២១នេះ៕US scientists declare landmark nuclear fusion breakthrough

សហរដ្ឋអាមេរិកនឹងលក់មីស៊ីលចំនួន ៤០០ គ្រាប់ទៅឱ្យប្រទេសជប៉ុន

0

បរទេស៖ ក្រសួងការបរទេសអាមេរិកបានយល់ព្រមក្នុងការលក់មីស៊ីល Tomahawk ពីរប្រភេទទៅឱ្យប្រទេសជប៉ុនជាមួយនឹងតម្លៃសរុបប្រហែល ២.៣៥ ពាន់លានដុល្លារ។

យោងតាមប្រភពព័ត៌មាន US News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកាថា ប្រទេសជប៉ុនបានទិញមីស៊ីល Tomahawk ពីសហរដ្ឋអាមេរិក ក្នុងគោលបំណងបន្សាបការគំរាមកំហែងដែលកំពុងកើនឡើងនឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសជប៉ុនក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត។Bring Back the Nuclear Tomahawks | Proceedings - May 2017 Vol. 143/5/1,371

ក្រសួងការបរទេសអាមេរិកក៏សង្ឃឹមដែរថា ការលក់មីស៊ីលឆ្លងទ្វីប Tomahawk ចំនួន ៤០០ គ្រាប់ទៅឱ្យប្រទេសជប៉ុន ដែលមានតម្លៃ ២.៣៥ ពាន់លានដុល្លារនឹង “ធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសម្រាប់សម្ព័ន្ធមិត្តដ៏សំខាន់ដែលដើរតួជាកម្លាំងសម្រាប់ស្ថិរភាពនយោបាយ និងការរីកចម្រើន” ។ យោងតាមមន្ទីរបញ្ចកោណ បានឱ្យដឹងដែរថា បន្ថែមពីលើប្រភេទមីស៊ីល Tomahawk ពីរប្រភេទ ការលក់ក៏រួមបញ្ចូលនូវប្រព័ន្ធគ្រប់គ្រងអាវុធយុទ្ធសាស្ត្រ Tomahawk ចំនួន ១៤ ប្រភេទ កម្មវិធី សម្ភារៈជំនួយ គ្រឿងបន្លាស់ និងសេវាកម្មជំនួយបច្ចេកទេសទៀតផង។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប្រទេសជប៉ុនមិនទាន់មានកាំជ្រួចមីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយនៅឡើយទេ ពីព្រោះរដ្ឋធម្មនុញ្ញរបស់ប្រទេសបានចែងថា ឧបករណ៍យោធាបម្រើតែគោលបំណងការពារជាតិប៉ុណ្ណោះ។ ប៉ុន្តែថ្មីៗនេះ ប្រទេសជប៉ុនបានបកស្រាយឡើងវិញនូវរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយអនុញ្ញាតឱ្យខ្លួនបើកការវាយប្រហារ ប្រសិនបើសន្តិសុខជាតិត្រូវបានគំរាមកំហែង។Demand exploding for Tomahawk missiles as US backs latest foreign sale

មីស៊ីល Tomahawks ត្រូវបានគេដាក់រហ័សនាមថា “អ្នកនាំសារនៃសង្រ្គាម” ដោយសារតែពួកវាត្រូវបាននាំចេញដោយសហរដ្ឋអាមេរិកជាញឹកញាប់ដើម្បីវាយប្រហារសត្រូវជាមុននៅក្នុងសង្រ្គាមជាច្រើន។ កាំជ្រួចមីស៊ីលនេះមានតម្លៃ ១.៥ លានដុល្លារក្នុងមួយកាំជ្រួច បំពាក់ក្បាលគ្រាប់ទម្ងន់ ៤៥៤ គីឡូក្រាម មានចម្ងាយប្រហែល ១,៦០០ គីឡូម៉ែត្រ និងត្រូវបានដឹកនាំដោយប្រព័ន្ធកំណត់ទីតាំងសកល (GPS)។

គួរបញ្ជាក់ដែរថា ក្រៅពីអាមេរិក អង់គ្លេសក៏ជាប្រទេសតែមួយគត់ដែលមានស្តុកគ្រាប់មីស៊ីល Tomahawk ផងដែរ។ កាលពីខែសីហា សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីលក់មីស៊ីល Tomahwak ជាង ២០០ គ្រាប់ដែលមានតម្លៃសរុបប្រហែល ៨៣០ លានដុល្លារទៅឱ្យអូស្ត្រាលី ដោយរំពឹងថានឹងបំពាក់នូវនាវាពិឃាត Hobart-class របស់ប្រទេសនេះ៕Govt eyes U.S. Tomahawk missiles to bolster defense - The Japan News

ជនជាតិវៀតណាមដែលប្រមាថប្រាសាទអង្គវត្តអាចនឹងហាមមិនឱ្យចូលប្រទេសកម្ពុជាពី៥ទៅ១០ឆ្នាំ

0

ឆ្លើយតបនឹង សារព័ត៌មាន VnExpress នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជាមានប្រសាសន៍ថា សកម្មភាពរបស់អ្នកលេងបណ្តាញសង្គមទិកតុកជាជនជាតិវៀតណាមនៅប្រាសាទអង្គរវត្តកាលពីថ្ងៃទី២៣ ខែតុលា បានជះឥទ្ធិពលអវិជ្ជមានដល់មុខមាត់ទេសចរណ៍។ បច្ចុប្បន្ន ភាគីពាក់ព័ន្ធកំពុងពិចារណាដាក់ពិន័យលើបុគ្គលនេះ ដែលអាចហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល ៥-១០ ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress ព្រឹកថ្ងៃទី១៨ វិច្ឆិកា។Angkor Wat: History of Ancient Temple | Live Science

អ្នកលេងបណ្តាញសង្គមទិកតុករូបនោះមានឈ្មោះថា Hua Quoc Anh រស់នៅក្នុងទីក្រុងហូជីមិញ បានទៅប្រាសាទអង្គរវត្ត ដើម្បីថតរឿង និងថតរូបកាលពីថ្ងៃទី២៣ ខែតុលា រួចបង្ហោះវីដេអូនៅលើ TikTok ជាមួយនឹងរូបភាពនារីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូក កាន់ដំបងដើរជុំវិញប្រាសាទអង្គរវត្ត ហើយបញ្ចូលវា រូបភាពនៃទង់ជាតិថៃ និងព្រះមហាក្សត្រ អមដោយសំឡេង “Hello Thailand”។

ជាមួយគ្នានេះដែរអាជ្ញាធរជាតិអប្សរានៅថ្ងៃទី ១២ ខែវិច្ឆិកា បានវាយតម្លៃវីដេអូនេះថាបានប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ហើយបានស្នើឱ្យបណ្ដាញសង្គម TikTok ទប់ស្កាត់វីដេអូនេះ។ អាជ្ញាធរជាតិអប្សរាក៏បានសំណូមអរអ្នកប្រើប្រាស់បណ្តាញសង្គមកុំបន្តចែករំលែក ឬគាំទ្រសកម្មភាពអវិជ្ជមានខណៈវីដេអូនោះត្រូវបានលុបចេញពីបណ្តាញសង្គម TikTok ហើយ។Planning Your Trip to Angkor Wat | Moon Travel Guides

បើតាមសម្តីរបស់គណៈមេធាវីទីក្រុងហាណូយ ដោយផ្អែកលើព័ត៌មានខាងលើ សកម្មភាពរបស់បុគ្គលនេះធ្វើឡើងក្នុងទឹកដីកម្ពុជា ដូច្នេះការចាត់ការលើបុគ្គលនេះ គឺអាស្រ័យលើអាជ្ញាធរកម្ពុជា និងអនុវត្តទៅតាមច្បាប់របស់ប្រទេសនេះ។
បុគ្គល Hua Quoc Anh កាលពីដើមសប្តាហ៍នេះ បានបដិសេធមិនចែករំលែកអំពីហេតុផលនៃការថតវីដេអូនេះនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបានបញ្ចូលរូបភាព និងសំឡេងទាក់ទងនឹងប្រទេសថៃដោយបានទទួលស្គាល់កំហុសរបស់ខ្លួន ហើយ«សង្ឃឹមថានឹងត្រូវបានលើកលែងទោស»ពីប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា ក្រោយពីបានឃើញវីដេអូនារីម្នាក់ជាជនជាតិវៀតណាម ដែលបានបង្ហោះក្នុងគណនីទិកតុកបុគ្គលខាងលើនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជា រួមទាំងខ្មែរក្រោមផង មិនពេញនិងរិះគន់យ៉ាងខ្លាំងដែលនារីនោះបានស្លៀកសំលៀកបំពាក់ថៃ កាត់តមានរូបទង់ជាតិនិងស្តេចថៃបង្ហោះនៅបណ្តាញសង្គមទិកតុកដោយដាក់ភ្លេងថៃទៀត ប៉ុន្តែការថតនោះគឺនៅលើទឹកដីប្រាសាទអង្គរវត្ត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj11fjBJ8ymmBioE643DeFDDAW8GWelWGiacLKs-ezP5d0FLndGNx8Pu644ymnG5aFZIiM3jqCtOURcTmDPyhblYB25DRZZ1HX7kMhNG6jKfRJI9U7imUua8dWIC-49IaWhhgkPknx8PHa6J0btb4GG28WYLByW8FJqsMcyMF9Nq7odGHsbCuR6OHBhrqo/s841/image_2023-11-18_10-32-34.png

អ៊ីស្រាអែលបានប្រកាសថាខ្លួននឹងវាយប្រហារក្រុមហាម៉ាសទូទាំងតំបន់ហ្កាហ្សា

0

បរទេស៖ កងទ័ពអ៊ីស្រាអែលបានប្រកាសថា ខ្លួននឹងវាយប្រហារលើគោលដៅរបស់ក្រុមហាម៉ាសគ្រប់ទីកន្លែងដែលពួកគេរកឃើញ រួមទាំងនៅតំបន់ហ្គាហ្សាភាគខាងត្បូងផងដែរ។

យោងតាមឧត្តមនាវីទោ Daniel Hagari អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃទី ១៧ ខែវិច្ឆិកាថា “យើងនឹងប្តេជ្ញាបង្កើនយុទ្ធនាការរបស់យើងទៅគ្រប់ទីកន្លែងដែលក្រុមហាម៉ាសមាន ក៏ដូចជានៅទូទាំងតំបន់ហ្កាហ្សាផងដែរ” ។ លោក Hagari បានបន្តទៀតថា “ប្រតិបត្តិការនេះនឹងប្រព្រឹត្តទៅតាមពេលវេលា ទីកន្លែង និងក្រោមលក្ខខណ្ឌល្អបំផុតសម្រាប់កងទ័ពអ៊ីស្រាអែល”។Israeli forces participated in the battle in the Gaza Strip on November 16.  Photo: IDF

កន្លងមក កងទ័ពអាកាសអ៊ីស្រាអែលបានទម្លាក់ខិត្តប័ណ្ណនៅតំបន់ភាគខាងកើតនៃទីក្រុង Khan Younis និងភាគខាងត្បូងតំបន់ហ្គាហ្សា ដោយអំពាវនាវឱ្យមនុស្សគ្រប់គ្នាចូលជ្រកកោនកន្លែងផ្សេងៗដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។

ទាក់ទងនឹងខិត្តប័ណ្ណដែលរាយប៉ាយនៅភាគខាងកើតនៃទីក្រុង Khan Younis លោក Mark Regev ជំនួយការនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងត្រូវចូលទៅកាន់ទីក្រុងដើម្បី “បណ្តេញសមាជិកក្រុមហាម៉ាសចេញពីផ្លូវរូងក្រោមដី និងបន្ទាយក្រោមដី”។ យោងតាមលោក Regev ក៏បានបន្តទៀតថា បច្ចុប្បន្ន “យើងកំពុងស្នើសុំឱ្យមនុស្សគ្រប់គ្នាជម្លៀសចេញពីទីនេះដើម្បីធានាសុវត្ថិភាពរបស់ពួកគេ”។Israel declares war after Hamas surprise attack, launches retaliatory  airstrikes in Gaza | Fox News

អ្នកនាំពាក្យ IDF ក៏បាននិយាយផងដែរថា ថ្មីៗនេះទាហានអ៊ីស្រាអែលបានបន្តស្វែងរកតំបន់មន្ទីរពេទ្យ Al-Shifa នៅភាគខាងជើងនៃទីក្រុង Gaza ។ លោក Hagari បាននិយាយថា “យើងបានរកឃើញរចនាសម្ព័ន្ធក្រោមដីបន្ថែមទៀត ហើយកំពុងប្រមូលព័ត៌មានទាំងអស់អំពីចំណាប់ខ្មាំង”។ ដូច្នេះបច្ចុប្បន្ន “ទាហានអ៊ីស្រាអែលកំពុងស៊ើបអង្កេតផ្លូវរូងក្រោមដីដែលបានរកឃើញនៅលើមូលដ្ឋានមន្ទីរពេទ្យនៃតំបន់ហ្កាហ្សា”។

គួរបញ្ជាក់ដែរថា នៅចុងខែតុលា អ៊ីស្រាអែលបានបង្កើនយុទ្ធនាការប្រឆាំងនឹងតំបន់ Gaza ក្នុងការសងសឹកចំពោះការវាយប្រហារថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស ។ រដ្ឋមន្ត្រីការពារជាតិ Yoav Gallant បានប្រកាសថា អ៊ីស្រាអែល “បានខិតជិតដល់គោលដៅរបស់ខ្លួនក្នុងការបំផ្លាញប្រព័ន្ធយោធារបស់ពួកហាម៉ាសនៅភាគខាងជើងហ្គាហ្សា ហើយនឹងបន្តតាមប្រមាញ់ ក៏ដូចជាចាប់សមាជិកក្រុមហាម៉ាសរហូតទាល់តែបាន”៕Israel attacks Gaza, death toll rises to 26