កាលពីឆ្នាំ ២០២១ តារាស្រី Seo Ye Ji តួឯកស្រីក្នុងរឿងដ៏ល្បីល្បាញ it okay not to be okay ជាមួយតួឯកប្រុស Kim Soo-hyun ប្រឈមមុខនឹងភាពចម្រូងចម្រាសទាក់ទងនឹងទំនាក់ទំនងអតីតកាលជាមួយមិត្តប្រុស Kim Jung Hyun និងការចោទប្រកាន់ពីអំពើហិង្សាក្នុងសាលា រួមទាំងរឿងអាស្រូវផ្សេងជាច្រើនទៀតធ្វើឱ្យសកម្មភាពសិល្បៈរបស់នាងប្រឈមយ៉ាងខ្លាំងរហូតដកខ្លួនពីខ្សែភាពយន្តមួយ។
រឿងអាស្រូវផ្ទួនៗនេះដែរធ្វើឱ្យផលិតផលអាហារបំប៉នមួយ ដែលបានចុះកិច្ចសន្យាជាមួយ Seo Ye Ji ធ្វើជាអ្នកតំណាងផលិតផលរបស់ពួកគេ ដែលបានចំណាយលុយជាង៣៤ម៉ឺនដុល្លារ (៤៥០ លានវ៉ុន) ជាថ្លៃម៉ូដែលនៅពាក់កណ្តាលឆ្នាំ២០២០ ដើម្បីបញ្ចប់កិច្ចសន្យា។ ពួកគេបានដាក់ពាក្យប្ដឹង Seo Ye Ji និងភ្នាក់ងាររបស់នាង ដោយចោទប្រកាន់ថាបានបំពានកិច្ចសន្យា (ដោយសារតែឃ្លាច្បាស់លាស់នៃកិច្ចសន្យាបញ្ជាក់ថា ម៉ូដែលផ្សាយពាណិជ្ជកម្មមិនគួរចូលរួមក្នុងសកម្មភាពដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ពួកគេក្នុងនាមជាបុគ្គលសាធារណៈ) ហើយទាមទារការពិន័យ និងសំណងសរុបចំនួនជាង៩៨ម៉ឺនដុល្លារ (១.២៧៥ពាន់លានវ៉ុន)។
យ៉ាងណាមិញតាមមជ្ឈដ្ឋានផ្លូវច្បាប់កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ផ្នែកផ្សះផ្សារដ្ឋប្បវេណីរបស់តុលាការក្រុងសេអ៊ូលបានសម្រេចថា Seo Ye Ji មិនទទួលខុសត្រូវចំពោះការផាកពិន័យ និងការខូចខាតទាក់ទងនឹងការបំពានកិច្ចសន្យាដែលត្រូវបានចោទប្រកាន់ប្រឆាំងនឹងម៉ាកផលិតផលនោះទេ។ ប៉ុន្តែ តុលាការបានទទួលស្គាល់ការទទួលខុសត្រូវក្នុងការសងថ្លៃពាក់កណ្តាលមកដោយសារការបញ្ចប់កិច្ចសន្យា ដូចដែលប្រយោគនៃកិច្ចសន្យាចែងថា “ប្រសិនបើការផ្សាយពាណិជ្ជកម្មត្រូវបានលុបចោលបន្ទាប់ពីថ្លៃគំរូត្រូវបានបង់នោះ ៥០% នៃថ្លៃគំរូនឹងត្រូវសងវិញ” ។ ជាលទ្ធផល តុលាការបានបញ្ជាឱ្យភ្នាក់ងារ Gold Medalist របស់តារាស្រីរូបនេះសងការខូចខាតចំនួនជាង១៧ម៉ឺនដុល្លារ (២២៥ លានវ៉ុន)៕










