Home Blog Page 1445

មកស្គាល់សណ្ឋាគារស្ដើងបំផុតក្នុងលោក ដែលមានទទឹងត្រឹមតែ ២.៨ ម៉ែត្រ!

0

PituRooms គឺជាសណ្ឋាគារស្ដើងបំផុតនៅលើពិភពលោក ដែលបានបើកដំណើរការដំបូងនៅខែធ្នូ ឆ្នាំ២០២២ នឹងមានទីតាំងនៅទីក្រុង Salgatiga កណ្តាលកោះជ្វានៃប្រទេសឥណ្ឌូនេស៊ី។ បច្ចុប្បន្នសណ្ឋាគារថ្មីមួយនេះ កំពុងព្យាយាមបង្កើតកំណត់ត្រាពិភពលោក ជាសណ្ឋាគារតូចនឹងស្ដើងជាងគេបំផុត ជាមួយទទឹង ២.៨ ម៉ែត្រ។
យោងតាមគេហទំព័រ CNN បានឱ្យដឹងដែរថា គម្រោងនេះមិនត្រឹមតែមានគោលបំណងបង្កើតកំណត់ត្រាពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិមកកាន់ទីក្រុងតូចមួយនេះផងដែរ។The 'world's skinniest hotel' measures nine feet across

បច្ចុប្បន្ន សណ្ឋាគារ Pitu Rooms មានបន្ទប់ចំនួន ៧ និងកម្ពស់ ៥ ជាន់ ដែលបន្ទប់នីមួយៗមានទំហំធំល្មមសម្រាប់ដាក់គ្រែពីរ រួមទាំងមានបន្ទប់ទឹកតូចមួយដែលមានផ្កាឈូក និងបង្គន់ ហើយត្រូវបានតុបតែងខុសៗគ្នា។ ដូច្នេះ ភ្ញៀវនៅ PituRooms អាចមើលឃើញទេសភាពភ្នំដ៏អស្ចារ្យពីបន្ទប់សណ្ឋាគាររបស់ពួកគេ។ ចំណែកឯនៅលើដំបូលសណ្ឋាគារវិញមានភោជនីយដ្ឋានដែលមានឯកទេសខាងម្ហូបក្នុងស្រុក ដោយ Pitu Rooms ក៏មានគម្រោងរៀបចំព្រឹត្តិការណ៍ និងការតាំងពិពណ៌សិល្បៈផ្សេងៗផងដែរ។red agra sandstone coats slender PituRooms hotel in indonesia

ម្ចាស់សណ្ឋាគារបាននិយាយថា៖ គាត់ចង់ឱ្យភ្ញៀវទេសចរទាំងអស់ទទួលបានបទពិសោធន៍ដ៏រីករាយនិងអារម្មណ៍ប្លែកៗជាមួយនឹងទីក្រុង Salatiga ដែលមានទីតាំងនៅជើងភ្នំ Merbabu។

ទោះបីជាយ៉ាងណាក៏ដោយ សណ្ឋាគារនេះបានស្វាគមន៍ភ្ញៀវអន្តរជាតិត្រឹមតែ ៥% ប៉ុណ្ណោះ ដោយសារតែភ្ញៀវទេសចរអន្តរជាតិមិនសូវស្គាល់។ សម្រាប់ប្រជាជនឥណ្ឌូនេស៊ីវិញត្រូវបានគេស្គាល់ថា PituRooms គឺជាសណ្ឋាគារដែលមានអាហារល្អ ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពជីវិតល្អ។ មនុស្សភាគច្រើនបានវាយតម្លៃទីក្រុងនេះថាជា “កន្លែងដ៏ល្អសម្រាប់អ្នកចូលនិវត្តន៍”៕PituRooms Updated Price 2023 - Book now on tiket.compiturooms

លោកស្រី ទ្រី ដាណា ឆ្លើយតបមួយឆ្ងាញ់ដាក់អ្នកសួរផ្ចាញ់ថាធ្វើយ៉ាងណាបានប្តីក្មេងតែខ្លួនចាស់

0

អ្នកជំនួញអនឡាញនិងជាថៅកែពេជ្រ ទ្រី ដាណា បានឆ្លើយតបដោយមិនញញើតទៅអ្នកសួរផ្ចាញ់ផ្ចាលនៅក្នុងLiveរបស់ខ្លួនថាធ្វើយ៉ាងណាបានប្តីក្មេងប៉ុន្តែខ្លួនចាស់ ដោយអ្នកនាងបានបោះពាក្យថា ចង់បានប្តីក្មេងទាល់តែធ្វើខ្លួនឱ្យល្អថ្លៃថ្នូរ កុំជ្រួលជ្រើមរឿងប្រុសនិងមានជំនួញក្នុងដៃល្អ។May be an image of 1 person and flower

លោកស្រី ទ្រី ដាណា និងគូដណ្តឹង រស់ រជ្ជាសាល បន្ទាប់ពីភ្ជាប់ពាក្យរួចមកគេឃើញថាគូស្នេហ៍មួយនេះកាន់តែផ្អែមល្ហែមដូចស្រមោលសដាក់អ្នកគាំទ្រ ខណៈអ្នកទាំងពីរក៏បានដឹកដៃគ្នាថតរូបភាពPre Weeding ត្រៀមចូលរោងការនាដើមខែធ្នូ ខាងមុខនេះផងដែរ។ ទោះយ៉ាងណាក៏សម្រេចចិត្តភ្ជាប់ពាក្យរបស់អ្នកទាំងពីរនៅតែមានអ្នកមួយចំនួននិយាយលេងសើច បង្អាប់ពួកគេដោយសារតែជាគូស្នេហ៍ខុសវ័យគ្នា ខាងប្រុសជាបុរសមានរូបរាងសង្ហា ចំណែកឯខាងស្រីជាស្រ្តីមេម៉ាយកូន៣។May be an image of 2 people

មិនត្រឹមតែនិយាយលេងសើចទៅតាមការបង្ហោះនោះទេ តែក៏មានអ្នកមួយចំនួនបានទៅខម្មិនសួរលោកស្រី ទ្រី ដាណា នៅក្នុង Live ផ្ទាល់របស់អ្នកជំនួញអនឡាញរូបនេះតែម្តងដោយបោះសំណួរថា ធ្វើយ៉ាងណាបានប្តីក្មេងហើយខ្លួនចាស់។ សំណួរនេះដែរ លោកស្រី ទ្រី ដាណា មិនញញើតក្នុងការឆ្លើយតបនោះទេ ទោះបីជាដឹងថាសំណួរនេះសួរក្នុងន័យផ្ទាញ់ផ្ចាលក៏ដោយ។May be an image of 2 people and text

ថៅកែពេជ្រ រូបនេះបានឆ្លើយតបថា ដើម្បីបានប្រុសក្មេងតែខ្លួនចាស់ ទី១ ត្រូវមានជំនួញក្នុងដៃឱ្យបានល្អ ទី២ ត្រូវស្អាតដែរ ទី៣ កុំជ្រួលជ្រើមរឿងប្រុសធ្វើខ្លួនឱ្យល្អថ្លៃថ្នូរ ព្រោះប្រុសស្អាតក៏គេមានជម្រើសច្រើនដែរ។ យើងមានរបស់ល្អក្នុងដៃ គេក៏មានរបស់ល្អក្នុងដៃដូចគ្នាប្រុសស្អាតក៏មិនខ្វះស្រីទេ។

តាមការប្រកាសរបស់លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជដាល បានឱ្យដឹងថាអ្នកទាំងពីរនឹងចូលរោងការនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ បន្ទាប់ពីភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី៩ វិច្ឆិកា កន្លងមកនេះ៕

ស្រស់ស្អាតណាស់! ឈុតតំណាងជាតិ «ព្រះមេគង្គា» បង្ហាញដោយ ចន សុទីម៉ា ផ្ទុះការសរសើរពីអ្នកគាំទ្រ

0

បវរកញ្ញាចក្រវាលកម្ពុជា ចន សុទីម៉ា ធ្វើឱ្យអ្នកគាំទ្រពោលសរសើរមិនដាច់ពីមាត់ក្រោយពីបង្ហាញឈុតតំណាងជាតិ «ព្រះមេគង្គា» នៅលើឆាកអន្តរជាតិប្រកបដោយភាពស្រស់ស្អាត ថ្លៃថ្នូរ ប្រណីតភាព គួបផ្សំឆាកមានពណ៌ស៊ីនឹងឈុតទៀតកាន់តែលេចធ្លោ។ មិនត្រឹមតែស្រស់ស្អាតមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កប់អត្ថន័យមិនធម្មតា។

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ម៉ោងនៅកម្ពុជា កម្មវិធីប្រកួត Miss Universe លើកទី៧២ លើទឹកដី El Salvador បានឈានចូលដលើវគ្គប្រកួតឈុតតំណាងជាតិ(National Costume) ហើយដោយបេក្ខភាពតំណាងជាតិសាសន៍នីមួយៗសុទ្ធតែត្រៀមសំលៀកបំពាក់ស្រស់ស្អាតរៀងៗខ្លួនដើម្បីប្រកួតប្រជែងឈ្នះឈុតតំណាងជាតិល្អផ្តាច់គេ(Best National Costume)នៅក្នុងកម្មវិធីប្រកួត។May be an image of 1 person

ងាកមកបេក្ខភាព ចន សុទីម៉ា តំណាងឱ្យប្រទេសកម្ពុជាវិញបាននាំយកឈុតតំណាងជាតិ «ព្រះមេគង្គា»យកទៅប្រកួតប្រជែងបន្ទាប់ពីឈុតនេះប្រកួតឈ្នះក្នុងស្រុក។ ឈុតតំណាងជាតិ «ព្រះមេគង្គា»នេះដែរ ធ្វើឡើងដើម្បីឧទ្ទិសដល់ទន្លេមេគង្គដែលហូរមកពីទីបេកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម ដោយដកស្រង់គំនិតពីទេវកថា ចម្លាក់បុរាណ និងបរិស្ថាន រំលេចនូវគ្រឿងអលង្ការនានាដែលច្នៃចេញពីរចនាបទសិល្បៈសម័យអង្គរ។ លើសពីនេះទៅទៀតឈុត «ព្រះមេគង្គា» បង្ហាញនិងលើកតម្កើងធនធានដ៏សម្បូណ៌បែបនៃទឹកដីវប្បធម៌កម្ពុជា ដោយធ្វើការប្រើប្រាស់ត្បូងធម្មជាតិនិងសំពត់ចរបាប់សូត្រត្បាញដោយដៃខ្មែរ។ ឈុតតំណាងជាតិ «ព្រះមេគង្គា» ដ៏ស្រស់ថ្លានិងវិសេសនេះជានិម្មិតរូបនៃលំហូរនៃសុខសិរីសួស្តីជ័យ តំណាងលំហូរនៃសន្តិភាព មិត្តភាព និងការរីកចម្រើននៃយុគសម័យថ្មី។May be an image of 1 personបន្ទាប់ពី ចន សុទីម៉ា បង្ហាញខ្លួនជាមួយឈុតតំណាងជាតិនៅលើឆាក Miss Universe មហាជនពោលសរសើរមិនដាច់ពីមាត់ពីភាពស្រស់ស្អាតនៃឈុតនេះគួបផ្សំផ្ទៃ Background ឆាកមានពណ៌ទឹកសមុទ្រដូចជាទឹកហូរទៀតកាន់តែស៊ីចង្វាក់គ្នាបានល្អ មើលហើយអត់សរសើរមិនបាន។ ឈុតនេះដែរ កាលប្រកួតក្នុងស្រុកគ្រងដោយ វណ្ណៈបូរមី លំដាប់រងទី២ MUC 2023 និងបានឈ្នះឈុតតំណាងជាតិល្អផ្តាច់គេ (Best National Costume) តំណាងឱ្យខេត្តស្វាយរៀង។May be an image of 1 person

សូមបញ្ជាក់ថា បេក្ខភាព ចន សុទីម៉ា អ្នកគាំទ្រកម្ពុជារំពឹងខ្ពស់ថានាងនឹងបើកទ្វារប្រទេសកម្ពុជាចូលTopក្នុងការប្រកួត Miss Universe ក្នុងថ្ងៃផ្តាច់ព្រ័ត្រដែលប្រព្រឹត្តទៅនៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ត្រូវនឹងព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ពេលវេលានៅកម្ពុជា៕

កាហ្វេរបស់វៀតណាមល្បីល្បាញនៅលើទីផ្សារអង់គ្លេស

0

ប្រទេសវៀតណាម ៖ Nguyen Cenh Cong ជាទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំប្រទេសអង់គ្លេសលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអង់គ្លេស និងវៀតណាម (UK-V FTA) និងការមានចំណែករួមរបស់អង់គ្លេសក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចប៉ាស៊ីហ្វិក (CPTPP) បានជួយឱ្យកាហ្វេវៀតណាមមានប្រៀបក្នុងការប្រកួតប្រជែងលើទីផ្សារអង់គ្លេស ។

កាលពីខែឧសភា ឆ្នាំ២០២៣ ប្រទេសអង់គ្លេសបាននាំចូលកាហ្វេពីប្រទេសជាង៦០ ក្នុងនោះអង់គ្លេសបាននាំចូលកាហ្វេពីប្រទេសចម្បងៗចំនួន៥ ស្មើជាង១.០០០តោន ។ ហេតុនេះ ប្រទេសវៀតណាមស្ថិតក្នុងលំដាប់ទី១ បន្ទាប់មក គឺប្រទេសប្រេស៊ីល, ហូឡង់, ហុងឌូរ៉ាស និងអេស្ប៉ាញ ។Coffee | Coffee / Tea / Sweets / Spices | Shops | Buy.am

រយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣ ប្រទេសអង់គ្លេសបាននាំចូលកាហ្វេស្មើជិត២ម៉ឺនតោនពីវៀតណាម ។ ចំណែកតម្លៃនាំចេញរបស់កាហ្វេវៀតណាមទៅកាន់អង់គ្លេស គឺខ្ពស់ជាងតម្លៃនាំចេញទូទៅក្នុងរយៈពេលដូចគ្នារហូតដល់១៣,៧% ។ នៅខែមិថុនា ឆ្នាំ២០២៣ តម្លៃនាំចេញរបស់កាហ្វេវៀតណាមទៅកាន់ទីផ្សារអង់គ្លេស ស្មើនឹង២.៨០២ដុល្លារអាមេរិកក្នុង១តោន កើនឡើង២១,២១% បើធៀបនឹងខែឧសភា ឆ្នាំ២០២៣ ព្រមទាំងកើនឡើង៣៥,២៤% បើធៀបនឹងខែមិថុនា ឆ្នាំ២០២២ ។

អ្នកជំនាញពាណិជ្ជកម្មបញ្ជាក់ថា ទីផ្សារអង់គ្លេសមានការប្រកួតប្រជែងខ្លាំង ដោយសារអង់គ្លេសបាននាំចូលកាហ្វេពីប្រទេសជាច្រើន ។ ដូច្នេះ ដើម្បីរក្សាស្ថិរភាពការនាំចេញកាហ្វេទៅកាន់ទីផ្សារនេះ ឧស្សាហកម្មកាហ្វេវៀតណាមចាំបាច់ត្រូវអនុវត្តតាមការកំណត់ផ្សេងៗឱ្យកាន់តែរឹងមាំ រួមទាំងឈ្វេងយល់ពីចំណង់ចំណូលចិត្តរបស់អតិថិជនអង់គ្លេស ។ លើសពីនេះ ក្រុមហ៊ុនកាហ្វេវៀតណាមគួរតែបង្ហាញផលិតផលដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើនគុណភាពផលិតផលផងដែរ ។Wholesale Price Vietnam Mixed Arabica – 100% Gaobang Roasted Arabica Coffee  Beans | VietNam Coffee Group

ក្រៅពីនេះ ក្រុមហ៊ុនកាហ្វេនៅវៀតណាមគួរវិនិយោគផលិតកាហ្វេ Arabica មានគុណភាពខ្ពស់នៅតាមតំបន់ដាំដុះកាហ្វេតូចៗ ហើយក្រុមហ៊ុនផ្សេងៗគួរមានសមត្ថភាពត្រួតពិនិត្យ និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ។ លើសពីនេះ ត្រូវវិនិយោគលើទីផ្សារផ្សេងៗដើម្បីឱ្យគេស្គាល់ និងងាយស្រួលចូលទីផ្សារអង់គ្លេស ។

ក្រសួងកសិកម្ម និងការអភិវឌ្ឍជនបទបញ្ជាក់ថា វៀតណាមបាននាំចេញកាហ្វេប្រមាណ១លាន២សែនតោនក្នុងរយៈពេល៨ខែឆ្នាំ២០២៣ ហើយទទួលបានប្រាក់ចំណូលជិត៣ពាន់លានដុល្លារអាមេរិក និងធ្លាក់ចុះ៥,៧% សម្រាប់បរិមាណ ។ ប៉ុន្តែតម្លៃបានកើនឡើង៣២,៣% ដោយសារតម្លៃលក់កើនឡើង ហើយទីផ្សារនាំចេញកាហ្វេដ៏ធំបំផុតរបស់វៀតណាម រួមមាន អាល្លឺម៉ង់, អ៊ីតាលី, អាមេរិក និងជប៉ុន ។

តម្លៃកាហ្វេកើនឡើងនេះ អ្នកជំនាញរំពឹងថា ប្រាក់ចំណូលពីការនាំចេញផលិតផលកាហ្វេអាចកើនឡើងលើសស្ថិតិនៅឆ្នាំ២០២២ ដែលកំណត់ថា នឹងស្មើចំនួន៤ពាន់លានដុល្លារអាមេរិក ៕ ប្រភព ៖ AEC connect

ក្នុងនាមផលិតករខ្មែរតែមួយ លោក ហ៊ុយ យ៉ាឡេង លើកឡើងបែបនេះដាក់លោក លៀក លីដា

0

ទន្ទឹមនឹងទទួលបានការគាំទ្រក្នុងខ្សែភាពយន្តខ្នាតធំ ប្រុសលក់ខ្លួន ដែលសហការ៤ប្រទេសចូលគ្នា លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករ មួយរូបបាននិយាយទៅកាន់លោក លៀក លីដា ម្ចាស់ផលិតកម្មLD ជូនពរឱ្យសម្រេចមហិច្ឆតាធំសម្រេចបាន១លានដុល្លារស្របពេលផលិតករក្នុងស្រុកមិនទាន់រកបានចំណូលនេះនៅឡើយមានតែរឿងហូលីវូដ និងរឿងប្រទេសជិតខាងដែលសម្រេចបាន១លានដុល្លារក្នុងប្រទេសកម្ពុជា។No photo description available.

នៅលើបណ្តាញសង្គមរបស់លោក ហ៊ុយ យ៉ាឡេង ផលិតកររឿង «ដើម្បីកូន» ព្រឹកថ្ងៃទី១៧ វិច្ឆិកា បានបង្ហោះថា«គាប់ជួនគ្នាមែនសូមអបអរ LD ដែលកំពុងរកចំណូលបានល្អនៅអាទិត្យដំបូងហើយមានមហិច្ឆតាចង់បាន box office ១លានដុល្លារតែគាប់ជួនរឿងអ៊ីអ្នកជិតខាងមកបុកពីក្រោយ ហើយមានមហិច្ឆតាធំដូចគ្នាខាងនោះចង់បាន១៤លានដុល្លារ »។
ផលិតកររូបនេះ បានបន្តទៀតថា «អរគុណរោងកុនដែលមិនទំលាក់ ម៉ោងបញ្ចាំងរឿងខ្មែរដែលកំពុងមានពន្លឺរឿងបរទេសពីរដែលរកបានចំណូលនៅស្រុកយើងខ្ទង់លានរួចមកហើយ មួយគឺរឿងហូលីវូដ ពីរគឺរឿងអ៊ីអ្នកជិតខាងបកប្រែខ្មែរនេះឯង ផលិតករក្នុងស្រុក
មិនទាន់មានអ្នករកបានទេ សូមជូនពរ LD សម្រេចមហិច្ឆតានេះចំពោះខ្ញុំសុំឆ្នាំក្រោយក្រែងលោមានវាសនា»។No photo description available.

តាមការបញ្ជាក់របស់លោក លៀក លីដា បានឱ្យដឹងថាការចាក់បញ្ចាំងរឿង ប្រុសលក់ខ្លួន ដែលមានតួល្បីៗក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា ថៃ វៀតណាម ត្រឹម៤ថ្ងៃដំបូងរកចំណូលបាន៨០០លានរៀល ចាក់បញ្ចាំងដំបូងនៅថ្ងៃទី៩ វិច្ឆិកា ស្មើ២០ភាគរយនៃការផលិត។ លោក លៀក លីដា បានសំណូមពរដល់ទស្សនិកជនជួយគាំទ្រ ដើម្បីសម្រេចបានមហិច្ឆតា ១លានដុល្លារដោយមានគោលបំណងយកទៅចាក់បញ្ចាំងនៅក្រៅប្រទេសមួយចំនួន ប៉ុន្តែទាមទារឱ្យមានការគាំទ្រក្នុងស្រុកជាមុនសិន មុននឹងសម្រេចគោលដៅបន្តទៀត។

ផលិតកររូបនេះបានឱ្យដឹងទៀតថាហេតុដែលខ្លួនសុខចិត្តចំណាយដើមទុនច្រើនផលិតរឿង «ប្រុសលក់ខ្លួន» ឬ «Rent Boy» មានតួសម្តែងល្បីៗ៤ប្រទេសចូលគ្នានេះ ដោយសារតែការស្រលាញ់វិស័យនេះនិងចង់រត់ឱ្យទាន់ប្រទេសជិតខាងរួមទាំងពង្រីកទីផ្សារឱ្យកាន់តែទូលាយនិងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជិតខាង៕

 

ពេជ្រ សោភា ចេញមុខជួយជ្រោមជ្រែងរៃអង្គាសប្រាក់ជួយ Vote ដល់ ចន សុទីម៉ា

0

តារាចម្រៀង ពេជ្រ សោភា បានចេញមុខប្រកាសដល់អ្នកគាំទ្ររៃអង្គាសប្រាក់ជួយម្នាក់១ដុល្លារដើម្បី Vote ដល់ ចន សុទីម៉ា ក្នុងការប្រកួត Miss Universe លើកទី៧២ លើទឹកដី El Salvador ។ តារាចម្រៀងរូបនេះបានលើកឡើងទៀតថាទោះឈ្នះដោយសារលុយក៏យកដែរសំខាន់ប្រទេសតូចតែមានបេះដូងធំ។ ឆ្លើយតបទឹកចិត្តដ៏ប្រពៃនេះ ចន សុទីម៉ា បានអរគុណទៅដល់ ពេជ្រ សោភា ចំពោះការជួយខ្លួនផងដែរ។May be an image of 1 person

នៅល្ងាចថ្ងៃទី១៦ វិច្ឆិកា លើបណ្តាញសង្គមរបស់ ពេជ្រ សោភា បានសរសេរថា «ចូលរួមម្នាក់ 1$ ដើម្បីវូតអោយ Miss Universe Cambodia John Sotima» ។ ជាមួយគ្នានេះដែរ ចន សុទីម៉ា បានសរសេរអរគុណដល់ តារាចម្រៀងរូបនេះវិញថា «អគុណបងសម្រាប់ការជួយដល់ប្អូន»។May be an image of 1 person

មិនត្រឹមតែបង្ហោះអំពាវនាវដល់ប្រជាជនជួយម្នាក់១ដុល្លារ ដល់ការVote ដល់ ចន សុទីម៉ា ប៉ុណ្ណោះទេ តែអ្នកនាង ពេជ្រ សោភា បានLiveនៅលើហ្វេកប៊ុកបន្ថែមទៀតដើម្បីឱ្យអ្នកស្នេហាវិស័យបវរកញ្ញាជួយ Vote ដល់ ចន សុទីម៉ា ដើម្បីឈ្នះលើការVote ផងដែរ។ ក្នុងការ Live នោះតារាចម្រៀង ពេជ្រ សោភា បាននិយាយប្រសិនជាយើងជួយគ្នា សុទីម៉ា ដឹងតែចូល TOP មួយទំហឹង ហើយកុំប្រើភាសាថាប្រកួតឈ្នះដោយសារលុយ។
ពេជ្រ សោភា បានលើកឡើងថា ឈ្នះដោយសារលុយក៏យកឱ្យតែឈ្នះ គឺឡូយបែបហ្នឹងឱ្យតែមានលុយVote ស្រុកយើងគឺបែបនេះប្រទេសតូចតែបេះដូងធំ។May be an image of 1 person and text

នេះមិនមែនជាលើកទី១ទេ ដែល ពេជ្រ សោភា ជួយជ្រោមជ្រែងលើវិស័យបវរកញ្ញា ជាក់ស្តែងកាលពីកន្លងទៅ ក៏បានជួយដល់ ប៉ូគឹមថេង សុធីតា កាលប្រកួត Miss grand International 2021 ផងដែរហើយពេលនោះ សុធីតា គឺបានឈ្នះលើការ Vote ក្រោមការសាមគ្គីពីអ្នកគាំទ្រជួយគ្នារហូតទទួលជ័យជម្នះ។May be an image of 1 person

សូមបញ្ជាក់ថា បេក្ខភាព ចន សុទីម៉ា អ្នកគាំទ្រកម្ពុជារំពឹងខ្ពស់ថានាងនឹងបើកទ្វារប្រទេសកម្ពុជាចូលTopក្នុងការប្រកួត Miss Universe ក្នុងថ្ងៃផ្តាច់ព្រ័ត្រដែលប្រព្រឹត្តទៅនៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ត្រូវនឹងព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ពេលវេលានៅកម្ពុជា៕

 

តានតឹងផ្លូវចិត្តពេក បុរសម្នាក់ដុតកម្ទេ.ចរថយន្តអស់២គ្រឿង

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ប៉ូលិសស៊ើបអង្កេតប្រចាំខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ អៃ អាយុ៣៣ឆ្នាំ ដោយសារបុរសនេះបានយកប្រេងសាំងស្រោចលើរថយន្តអ្នកដទៃ និងដុតអស់ចំនួន២គ្រឿង ។ បុរសឈ្មោះ អៃ សារភាពថា ខ្លួនគ្មានទំនាស់អ្វីជាមួយម្ចាស់រថយន្តទេ ប៉ុន្តែខ្លួនតានតឹងផ្លូវចិត្តខ្លាំងពេកដោយសារចាញ់ល្បែង ទើបដុតរថយន្តលេង ។

ហេតុការណ៍ដុតរថយន្តនេះបានកើតឡើងតាំងពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មកម៉្លេះ នៅត្រង់បរិវេណមុខខុនដូមួយកន្លែងក្នុងឃុំប្លួកឌែង ស្រុកប្លួកឌែង ខេត្តរ៉ាក់យ៉ង ។ ក្រោយមក ម្ចាស់រថយន្តបានទៅដាក់ពាក្យបណ្តឹងនៅស្ថានីយប៉ូលិសស្រុកប្លួកឌែង ខេត្តរ៉ាក់យ៉ង ហើយលោកវរសេនីយ៍ទោ Chaiphong Saengphongchai នាយប៉ុស្តិ៍នគរបាលស្រុកប្លួកឌែង ក៏បានបញ្ជាឱ្យប៉ូលិសបង្កើនការស៊ើបអង្កេតករណីនេះ ។

ប៉ូលិសក៏បានចុះស៊ើបអង្កេតនៅទីកន្លែងកើតហេតុ និងរកឃើញភស្តុតាងសំខាន់ពីកាមេរ៉ាសុវត្ថិភាពចាប់រូបភាពជនបង្កហេតុឈ្មោះ អៃ ដែលបានជិះម៉ូតូនៅក្បែរនោះ បន្ទាប់មក ក៏យកប្រេងសាំងមកស្រោចលើរថយន្ត រួចដុតតែម្តង ។ ពេលធ្វើសកម្មភាពរួចហើយ បុរសរូបនេះក៏បានជិះម៉ូតូគេចខ្លួន ។

រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ូលិសបានប្រមូលភស្តុតាង និងធ្វើការចាប់ខ្លួនបុរសឈ្មោះ អៃ នៅផ្ទះស្ថិតក្នុងស្រុកប្លួកឌែង ដើម្បីឱ្យបុរសឈ្មោះ អៃ បង្ហាញកន្លែងទិញប្រេងសាំង បន្ទាប់មក បង្ហាញកន្លែងដុតរថយន្ត ។ ប៉ូលិសឱ្យដឹងថា ជនបង្កហេតុធ្លាប់បានជាប់ពន្ធនាគារជាច្រើនលើក និងសេពគ្រឿងញៀនទៀតផង ។ ក្រោយមក ប៉ូលិសក៏បានឃុំខ្លួន និងបញ្ជូនជនល្មើសទៅភ្នាក់ងារស៊ើបអង្កេតដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

វីដេអូក្នុងកាមេរ៉ាសុវត្ថិភាព គឺជាភស្តុតាងសំខាន់ដែលប៉ូលិសទទួលបាន ដោយវីដេអូទី១ បង្ហាញពីពេលមុនបង្កហេតុ បុរសឈ្មោះ អៃ បានជិះម៉ូតូទៅមកនៅក្បែរនោះ ។ បន្ទាប់មក រូបគេក៏បានជិះម៉ូតូទៅទិញប្រេងសាំងយកមកដុតរថយន្តអស់ចំនួន២គ្រឿង ហើយជិះម៉ូតូគេចខ្លួន ។ រីឯវីដេអូ១ទៀតបង្ហាញថា មានផ្សែងកំពុងហុយចេញពីកន្លែងដុតរថយន្ត ។ ប៉ូលិសប្រចាំស្រុកប្លួកឌែង បានចំណាយពេលស៊ើបអង្កេតអស់រយៈពេល៩ថ្ងៃ ទើបអាចចាប់ខ្លួនបុរសឈ្មោះ អៃ បាន ។

ហេតុការណ៍នេះចាត់ទុកថា ជាសំណាងអាក្រក់របស់ម្ចាស់រថយន្តដែលបានចតរថយន្តយ៉ាងល្អ ប៉ុន្តែត្រូវបានគេដុតចោល ដោយជនបង្កហេតុគ្រាន់តែអះអាងថា តានតឹងផ្លូវចិត្ត ។ ចំណែកពលរដ្ឋបានសរសើរពីការបំពេញការងាររបស់ប៉ូលិសប្រចាំស្រុកប្លួកឌែង ដែលអាចចាប់ខ្លួនជនល្មើសបាន ៕รวบแล้ว! หนุ่มราดน้ำมัน เผารถชาวบ้านวอด 2 คัน อ้างเครียดจึงเผารถเล่น ប្រភព ៖ 3Plus News

ទម្លាប់អាក្រក់ ៦ យ៉ាងដែលបំផ្លាញឆ្អឹង និងសន្លាក់មុនអាយុ

0

មនុស្សភាគច្រើនតែងតែអនុវត្តទម្លាប់អាក្រក់ប្រចាំថ្ងៃមួយចំនួនដោយមិនដឹងខ្លួន ដែលទម្លាប់ទាំងនោះអាចមានហានិភ័យខ្ពស់ក្នុងការបំផ្លាញឆ្អឹង និងសន្លាក់ធ្វើឱ្យសុខភាពរាងកាយរបស់យើងទ្រុឌទ្រោមឬចាស់មុនអាយុជាដើម។ ដូច្នេះហើយទម្លាប់អាក្រក់ទាំង ៦ យ៉ាងនោះមានដូចជា៖

១.មិនធ្វើចលនា៖ ការមិនធ្វើចលនា ឬភាពអសកម្មមានផលវិបាកជាច្រើនចំពោះសុខភាពទូទៅ ជាពិសេសហានិភ័យនៃការលើសទម្ងន់ ឬធាត់ដោយសារការញ៉ាំអាហារដោយមិនធ្វើលំហាត់ប្រាណ។ រាងកាយដែលលើសទម្ងន់ដាក់សម្ពាធយ៉ាងខ្លាំងលើសន្លាក់ ជាពិសេសសន្លាក់ជង្គង់ ដែលនាំឱ្យសន្លាក់ចុះខ្សោយមុនពេលវេលា។សេចក្ដីខ្ជិលស្មើនឹងភាពបរាជ័យ - TNAOT

២.ពាក់ស្បែកជើងកែង៖ ជារឿយៗស្ត្រីចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ ដើម្បីបង្កើនរូបរាង និងបង្កើនទំនុកចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ការពាក់ស្បែកជើងប្រភេទនេះ នឹងដាក់សម្ពាធដោយអចេតនាលើកែងជើង សាច់ដុំកំភួនជើង និងចង្កេះ ក៏ដូចជាធ្វើឱ្យសាច់ដុំ និងសរសៃពួរមានការលំបាកយ៉ាងខ្លាំង រួមទាំងបណ្តាលឱ្យប៉ះពាល់ដល់សន្លាក់ទៀតផង។ពាក់​ស្បែក​ជើង​ កែង​ចោត​ខ្ពស់​ៗពេក បង្កផល​ប៉ះពាល់ ​អ្វី​ខ្លះ​ដល់​ សុខភាពស្ត្រី? - TrueID

៣.ទម្លាប់កាច់ដៃ កាច់ជើង៖ មនុស្សភាគច្រើនតែងតែមានទម្លាប់កាច់ដៃ កាច់ជើង នៅពេលដែលនឿយហត់ក្នុងកន្លែងធ្វើការ ព្រោះគិតថាការធ្វើវិធីនេះនឹងកាត់បន្ថយការអស់កម្លាំងសន្លាក់។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាទម្លាប់ដ៏គ្រោះថ្នាក់មួយសម្រាប់ឆ្អឹង និងសន្លាក់ ព្រោះវាងាយនឹងបង្កជារបួសដល់ឆ្អឹងខ្ចី។ ដូច្នេះ ការកាច់កែងដៃញឹកញាប់ក៏ជាមូលហេតុនៃការពន្លឿនភាពចាស់ដែលបណ្តាលឱ្យមានជំងឺពុកឆ្អឹង និងការឈឺសន្លាក់ផងដែរ ។អ្នកដែលមានទម្លាប់កាច់ម្រាមដៃ បើឈប់បានគួរឈប់ទៅ! - Post News

៤.អង្គុយមួយកន្លែង៖ ការអង្គុយនៅកន្លែងមួយក្នុងរយៈពេលយូរជាមួយនឹងឥរិយាបថថេរ នឹងរារាំងឈាមមិនឱ្យចរាចរបានយ៉ាងងាយស្រួលដោយហេតុនេះបង្កើនល្បឿនដំណើរការនៃការពុកឆ្អឹងនិងភាពចាស់។រាងកាយ​ខ្វះ​​វីតាមីន D ធ្ងន់ធ្ងរហើយ បើ​មាន​អាការៈជ្រុះ​សក់ អស់​កម្លាំង និង​ឈឺ​ប៉ុន្មាន​មុខ​នេះ​ - TNAOT

៥.ជក់បារី៖ ជាតិពុលក្នុងបារីដែលចូលក្នុងខ្លួននឹងប៉ះពាល់ដល់សរសៃឈាម ដែលមិនបានបញ្ជូនទៅសន្លាក់បានគ្រប់គ្រាន់សម្រាប់ការចិញ្ចឹមនឹងបង្កជាជំងឺ។ប្រទេសជាច្រើនបានចេញច្បាប់ហាមជក់បារី នៅទីសាធារណ - សម្លេងសហគមន៍ខ្មែរ

៦.ពិសាគ្រឿងស្រវឹង និងញ៉ាំអាហាររហ័សជាប្រចាំ៖ ការផឹកស្រា និងញ៉ាំអាហាររហ័សជាប្រចាំ នឹងធ្វើឱ្យរាងកាយខ្វះសារធាតុចិញ្ចឹមដើម្បីចិញ្ចឹមឆ្អឹង និងសន្លាក់ ហើយក៏ប៉ះពាល់ដល់ការស្រូបយក និងដឹកជញ្ជូនកាល់ស្យូមទៅក្នុងស្រទាប់ឆ្អឹងផងដែរ លើសពីនេះ វាក៏នឹងបង្កើនហានិភ័យនៃជំងឺឆ្អឹង និងសន្លាក់យ៉ាងរហ័សទៀតផង៕កម្ពុជាឈរនៅលេខរៀងទី៣ដែលមានប្រជាជនផឹកស្រាច្រើនជាងគេក្នុងតំបន់អាស៊ាន

ឡាវមានបំណងជំរុញការអភិវឌ្ឈន៍ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ

0

Vietiane ៖ កាលពីថ្ងៃពីថ្ងៃទី១៧ខែវិច្ឆិកានេះ យោងតាមរបាយការណ៍ចេញផ្សាយដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវបានឲ្យដឹងថា បច្ចុប្បន្ននេះ សេវាកម្មក៏ដូចជាការលក់ទំនិញតាមអនឡាញនៅប្រទេសឡាវកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ ខណៈរដ្ឋាភិបាលឡាវក៏បានចេញនូវសេចក្តីប្រកាសពីការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក E-commerce) ដែលជាយុទ្ធសាស្ត្រមួយក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួនសម្រាប់ឆ្នាំ ២០១៦-២០២៥។Laos' Thriving E-Commerce Scene: A Guide for Newcomers - Internet In Laos

លោក Latthana Douangboupha អគ្គនាយករងនៃនាយកដ្ឋានជំរុញសហគ្រាសធុនតូចនិងមធ្យម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បាននិយាយនៅក្នុងសិក្ខាសាលាមួយនៅរដ្ឋធានីវៀងចន្ទន៍នាឡាវថា រដ្ឋាភិបាលឡាវបានធ្វើការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (Small and Medium Enterprises) ហើយកំណត់ជាគោលដៅអាទិភាពមួយរបស់ខ្លួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សិក្ខាសាលានេះបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍គោលនយោបាយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការអនុវត្តយុទ្ធសាស្រ្តសម្រាប់ការពង្រឹងសហគ្រាសធុនតូច និងមធ្យមនៅប្រទេសឡាវក្នុងយុគសម័យឌីជីថល។ ជាមួយគ្នានេះ តំណាងក្រុមហ៊ុនមួយចំនួននៅប្រទេសឡាវក៏បានចូលរួមក្នុងសិក្ខាសាលានេះដែរ ដើម្បីស្វែងយល់ និងចែករំលែកបទពិសោធន៍ក្នុងការលក់តាមអនឡាញ ក៏ដូចជាការធ្វើអាជីវកម្មឌីជីថលសម្រាប់ការអភិវឌ្ឍន៍សហគ្រាសរបស់ពួកគេ និងដើម្បីប្រកួតប្រជែងជាមួយអាជីវកម្មក្នុងតំបន់។Vientiane Capital plans for the development of a Smart City project - Asia  Property Awards

លោកក៏បានបន្តទៀតថា ទោះបីជាសហគ្រាសធុនតូច និងមធ្យមជាច្រើនកំពុងប្រើប្រាស់ប្រព័ន្ធ e-commerce សម្រាប់ការលក់ និងការគ្រប់គ្រងអាជីវកម្មក៏ដោយ ក៏នៅមានផែនការអភិវឌ្ឍន៍ និងកែលម្អសម្រាប់ប្រតិបត្តិការអាជីវកម្មឌីជីថលឲ្យបានជោគជ័យបន្ថែមទៀត ដែលគួរតែត្រូវបានលើកកម្ពស់ដោយរដ្ឋាភិបាលផងដែរ។

ម៉្យាងវិញទៀត ការចែករំលែកបទពិសោធន៍និងការរៀនសូត្រពីសិក្ខាសាលានេះ នឹងជួយអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាពង្រឹងពួកគេឲ្យមានសមត្ថភាពដើម្បីប្រកួតប្រជែងជាមួយធុរកិច្ចនៅក្រៅប្រទេស។Laos Launches E-Market Platform to Present Domestic Goods to the World Laos  Launches E-market Platform to Present Domestic Goods to the World

ទោះជាយ៉ាងណាក៏ដោយ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះកំពុងកើនឡើងនៅក្នុងប្រទេសឡាវ។ រដ្ឋាភិបាលឡាវយល់យ៉ាងច្បាស់ពីតម្រូវការរបស់អ្នកវិនិយោគ និងបានចេញបទបញ្ញាត្តិថ្មីមួយផងដែរដើម្បីគាំទ្រដល់ភាពប្រសើរឡើងនៃរបៀបធ្វើអាជីវកម្មថ្មីសម័យទំនើប។ បទបញ្ញាត្តិនេះក៏នាំឱ្យមានទំនុកចិត្តកាន់តែខ្លាំងក្នុងចំណោមពាណិជ្ជករ និងអ្នកប្រើប្រាស់ទាក់ទងនឹងប្រតិបត្តិការឌីជីថល។

យ៉ាងណាមិញ វានៅតែទាមទារឲ្យមានការអភិវឌ្ឍលើវិស័យផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងការធ្វើពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសឡាវផងដែរ និងដើម្បីបង្កើនសក្តានុពលនៃរបៀបធ្វើអាជីវកម្មថ្មីនេះ។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលឡាវបានអនុម័តច្បាប់ស្តីពីប្រតិបត្តិការអេឡិចត្រូនិកក្នុងឆ្នាំ ២០១២ និងចេញនូវក្រឹត្យស្តីពីពាណិជ្ជកម្មអេឡិចត្រូនិកក្នុងឆ្នាំ ២០២១។ វាបានផ្តោតសំខាន់ទៅលើមធ្យោបាយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញផងដែរ៕ Xinhua

ប្រទេសថៃបានទទួលភ្ញៀវអន្តរជាតិចំនួន ២៣ លាននាក់

0

ប្រទេសថៃ៖ គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា ប្រទេសថៃបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិជាង ២៣.៤ លាននាក់ និងរកចំណូលបានជិត ២៨ ពាន់លានដុល្លារ។
យោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា Sudawan Wangsuphakijkosol បាននិយាយកាលពីថ្ងៃទី ១៤ ខែវិច្ឆិកាថា ប្រទេសថៃបានស្វាគមន៍ភ្ញៀវអន្តរជាតិជាង ២៣.៤ លាននាក់ ចាប់តាំងពីដើមឆ្នាំដល់ថ្ងៃទី ១២ ខែវិច្ឆិកា ដោយនាំមកនូវប្រាក់ចំណូលជិត ៩៨២ ពាន់លានបាត (ប្រមាណ ២៧.៧ ពាន់លានដុល្លារអាមេរិក)។ ក្នុងនោះទីផ្សារទេសចរណ៍អន្តរជាតិកំពូលទាំង ៥ ទៅកាន់ប្រទេសថៃនៅឆ្នាំនេះគឺម៉ាឡេស៊ី (ជាង ៣.៨ លាននាក់) ចិន (២.៩ លាននាក់) កូរ៉េ (ជិត ១.៤ លាននាក់) ឥណ្ឌា (១.៣៥ លាននាក់) និងរុស្ស៊ី (ជិត ១.២ លាននាក់) ។Thai tourism end-of-year target raised to 10 million - Thailand Business  News

រដ្ឋមន្ត្រី Sudawan រំពឹងថានឹងមានភ្ញៀវអន្តរជាតិជាច្រើនមកកាន់ប្រទេសថៃនាពេលខាងមុខ ដោយសារការកើនឡើងនៃជើងហោះហើរអន្តរជាតិ និងដើម្បីបញ្ចៀសរដូវរងា។ នៅដើមឆ្នាំនេះ ប្រទេសថៃបានកំណត់គោលដៅទទួលភ្ញៀវអន្តរជាតិពី ១៨-២០ លាននាក់ និងបានបង្កើនគោលដៅដល់ ២៥ លាននាក់ចាប់ពីដើមខែឧសភា ស្មើនឹង ៦៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរចំនួន ៣៩,៨ លាននាក់។ ដូច្នេះ នៅឆ្នាំ ២០២៤ ប្រទេសថៃត្រូវបានគេរំពឹងថានឹងទទួលភ្ញៀវអន្តរជាតិចំនួន ៣៥ លាននាក់ និងឈានដល់ ៥៦ ពាន់លានដុល្លារនៅក្នុងចំណូលពីទេសចរណ៍។Headwinds hit Thailand tourism | TTG Asia

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន ថៃគឺជាប្រទេសដែលទទួលភ្ញៀវអន្តរជាតិច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងចំនួនភ្ញៀវអន្តរជាតិលើសពី ២៣.៤ លាននាក់។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ វៀតណាមទទួលភ្ញៀវអន្តរជាតិជិត ១០ លាននាក់ ដែលតួលេខគឺស្រដៀងគ្នាទៅនឹងសិង្ហបុរី។ រីឯប្រទេសឥណ្ឌូនេស៊ីបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ៨.៥ លាននាក់ ប្រទេសហ្វីលីពីនបានស្វាគមន៍ជិត ៣.៩ លាននាក់ ប្រទេសកម្ពុជាបានស្វាគមន៍ជាង ២.៥ លាននាក់ និងប្រទេសម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវទេសចរចំនួន ១៣ លាននាក់ ចំណែកឯប្រទេសខ្លះទៀតមិនទាន់មានស្ថិតិនៅឡើយទេ៕China allows resumption of group travel to Thailand - Thailand Business NewsTourist Arrivals In Thailand By Country - WorldAtlas