នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជោគជ័យនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយបានទទួលទានភោជនីយអាហារ ជាមួយអត្តពលិកទាំងអស់ ដែលបានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៣កន្លងទៅ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើការស្នើឱ្យអត្តពលិក ទទួលបានមេដាយ មិនថាមាស ប្រាក់ ឬសំរិទ្ធ ចំនួន២៦រូប ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានសិទ្ធជាប់ដោយស្វ័យប្រវត្តិ។
សម្តេចមានប្រសាសន៍ថា៖” ការធ្វើបែបនេះ គឺជាការតបស្នងសងគុណ ដល់អត្តពលិកទាំង២៦រូប ដែលខិតខំប្រឹងប្រែង យកមេដាយជូនជាតិ ការពីព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៣កន្លងទៅ។
សូមបញ្ជាក់ផងដែរថា កាលពីសុីហ្គេមលើកទី៣១ សម្តេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានឱ្យអត្តពលិក ទទួលបានមេដាយ៨រូប ជាប់ដោយស្វ័យប្រវត្តិផងដែរ៕