ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំ Mosconi Center ក្នុងទីក្រុងសាន់ហ្វ្រែនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានពិភាក្សាទ្វេភាគីជាមួយលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ក្នុងអំឡុងពេលកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣០ ។Justin Trudeau on X: "Sat down with Prime Minister @Thavisin. We spoke  about clean energy, trade and investment, and the strong bonds between  Canadians and the Thai people. With our Indo-Pacific Strategy,

ចំណុចសំខាន់របស់ការជួបពិភាក្សាគ្នានេះ មេដឹកនាំប្រទេសទាំងពីរសង្ឃឹមថា នឹងពង្រឹងកិច្ចសហការទ្វេភាគីឱ្យកាន់តែទូលំទូលាយ ប៉ុន្តែមានក្តីបារម្ភចំពោះស្ថានការណ៍នៅលើពិភពលោកផងដែរ ។ មេដឹកនាំទាំង២រូបជឿថា កិច្ចសហការផ្នែកសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាកិច្ចសហការដ៏សំខាន់ដែលនឹងបង្កើតឱកាសជាច្រើន ។

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃថ្លែងថា ការចូលរួមកិច្ចប្រជុំលើកនេះដើម្បីប្រកាសឱ្យគេជ្រាបថា ថៃបានបើកប្រទេសហើយ និងទទួលយកការវិនិយោគ ។ ហេតុការណ៍នៅលើពិភពលោក បានធ្វើឱ្យមានការផ្លាស់ប្តូរទីតាំងផលិតមកតំបន់អាស៊ីកាន់តែច្រើន ដូចជា ប្រទេសថៃ និងវៀតណាម ក្នុងនោះមានក្រុមហ៊ុនឯកជនបរទេសនាំមុខគេ បានចូលមកផលិតរថយន្តអគ្គិសនីនៅថៃ ។Srettha to meet global leaders

លើកនេះ លោកនាយករដ្ឋមន្ត្រីថៃមានឱកាសពិភាក្សាជាមួយក្រុមហ៊ុនឯកជននាំមុខជាច្រើន ដែលកំពុងពិចារណាយកប្រទេសថៃធ្វើជាទីតាំងផលិត ដោយសារថៃបានផ្តល់សិទ្ធ ផលប្រយោជន៍ និងវិធានការជំរុញការវិនិយោគសម្រាប់បណ្តាក្រុមហ៊ុនឯកជន ហើយវាស្របនឹងតម្រូវការរបស់ក្រុមហ៊ុនទាំងនេះ ។

ចំណែកលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដាថ្លែងថា ប្រទេសកាណាដានឹងសហការការងារជាមួយរដ្ឋាភិបាលថៃទាំងទ្វេភាគី និងតំបន់ ដើម្បីបន្តទំនាក់ទំនង និងសហការលើផ្នែកនានា ។ កាណាដាមានយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសង្ឃឹមថា នឹងអាចសហការជាមួយថៃ ប៉ុន្តែដោយសារស្ថានការណ៍ពិភពលោក បានធ្វើឱ្យផ្នែកឯកជនត្រូវបង្កើនសក្តានុពលផលិតកម្ម ក៏ដូចជាពង្រឹងកិច្ចសហការអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ ព្រោះថៃជាប្រទេសដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កាណាដា ។APEC summit in San Francisco | Yonhap News Agency

ទោះយ៉ាងណា ប្រទេសថៃ និងកាណាដា មិនទាន់មានតំបន់ពាណិជ្ជកម្មសេរី (FTA) នៅឡើយទេ ហើយភាគីទាំងពីរមើលឃើញដូចគ្នាថា បើអាចដំណើរការបាន វានឹងផ្តល់ប្រយោជន៍ដល់ថៃ និងកាណាដាយ៉ាងខ្លាំង ។ ភាគីទាំងពីរយល់ឃើញថា កិច្ចព្រមព្រៀង FTA រវាងអាស៊ាន និងកាណាដា ដែលកំពុងចរចាគ្នានេះនឹងក្លាយជាឱកាសល្អ ដែលភាគីទាំងពីរនឹងទទួលបានផលប្រយោជន៍ ៕ ប្រភព ៖ khaosod