សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចាប់ដៃជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅក្រៅកិច្ចប្រជុំ APEC ក្នុងទីក្រុងសាន់ហ្វ្រែនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ ក្នុងអំឡុងពេលនោះ នាយករដ្ឋមន្ត្រីជប៉ុនបានអំពាវនាវឱ្យចិនលុបចោលវិធានការហាមឃាត់នាំចូលអាហារសមុទ្រពីជប៉ុន និងពិភាក្សាអំពីអ្នកប្រកបអាជីវកម្មជប៉ុនត្រូវបានចាប់ខ្លួននៅចិន ព្រមទាំងបញ្ហាជម្លោះនៅកោះសេនកាកុ ។Japan, China agree on a constructive relationship, but reach only vague  promises in seafood dispute | Chattanooga Times Free Press

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្លែងថា ៖ «ជុំវិញបញ្ហាការបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលក្នុងមហាសមុទ្រនោះ ខ្ញុំសង្ឃឹមថា ប្រទេសចិននឹងស្ងប់ស្ងាត់ ពេលចិនបានគិតដល់ភស្តុតាងផ្នែកវិទ្យាសាស្ត្រ ។ ជប៉ុនសូមអំពាវនាវឱ្យចិនលុបចោលវិធានការហាមនាំចូលអាហារសមុទ្រពីជប៉ុន ។ ចំពោះស្ថានការណ៍សមុទ្រចិនខាងកើត រួមទាំងកោះសេនកាកុ ខ្ញុំសូមបង្ហាញការបារម្ភម្តងទៀត ហើយជប៉ុនស្នើឱ្យចិនយកឧបករណ៍បណ្តែតទឹកចេញពីបរិវេណដែនទឹកតំបន់សេដ្ឋកិច្ចជប៉ុន (EEZ)» ។Russia mulls joining China in banning Japanese seafood imports | Reuters

ចំណែកប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថា ប្រទេសដែលមានទំហំសេដ្ឋកិច្ចធំបំផុតចំនួន២ របស់តំបន់អាស៊ី ត្រូវបង្កើនទំនាក់ទំនងផ្នែកយុទ្ធសាស្ត្រ និងទទួលយកនូវភាពខុសប្លែកគ្នា ។ លោក ស៊ី ជិនពីង ថ្លែងថា ៖ «ការរស់នៅរួមគ្នាដោយសន្តិវិធី, មិត្តភាពដ៏យូរអង្វែង, ផលប្រយោជន៍រួមគ្នាពីកិច្ចសហការ និងការអភិវឌ្ឍរួមគ្នា គឺជាវិធីដ៏ត្រឹមត្រូវដើម្បីឈានទៅរកផលប្រយោជន៍របស់ពលរដ្ឋចិន និងជប៉ុន» ។US military begins Japan seafood purchases to counter China ban - Times of  India

មុននេះ ប្រទេសចិនបានចេញវិធានការហាមឃាត់ការនាំចូលអាហារសមុទ្រពីជប៉ុន ក្រោយពីជប៉ុនបង្ហូរទឹកលាយឡំសារធាតុគីមីចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលក្នុងសមុទ្រប៉ាស៊ីហ្វិក ។ កាលពីឆ្នាំ២០០៨ ជប៉ុន និងចិនធ្លាប់បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដើម្បីឈានទៅរកសម្ព័ន្ធភាពដែលទទួលបានប្រយោជន៍រួមគ្នា និងការផ្លាស់ប្តូរក្នុងផ្នែកផ្សេងៗ ដូចជា សន្តិសុខ ។ ប៉ុន្តែកាលពីឆ្នាំ២០២២ សម្ព័ន្ធភាពរវាងជប៉ុន និងចិន ត្រូវប្រឈមនឹងឧបសគ្គដោយសារបញ្ហាជម្លោះទឹកដី, ភាពតានតឹងផ្នែកពាណិជ្ជកម្ម រួមទាំងបញ្ហាតៃវ៉ាន់ ៕ ប្រភព ៖ TNN World