ការឃ្លានចំណីអាហារមិនឈប់មិនឈរ ឬញឹកញាប់ដោយមិនអាចបញ្ឃប់ចំណង់អាហាររបស់អ្នកបាន ជាហេតុផលចម្បងដែលធ្វើឱ្យអ្នកឡើងទម្ងន់ និងមិនអាចស្រកទម្ងន់បាន។ ដូច្នេះ មុននឹងរកវិធីសម្រកទម្ងន់ ជាដំបូងយើងត្រូវដឹងផងដែរថា តើមូលហេតុអ្វីដែលធ្វើឱ្យអ្នកចេះតែឃ្លានមិនឈប់បែបនេះ?
មូលហេតុដែលធ្វើឱ្យអ្នកឃ្លានញឹកញាប់គឺដោយសារ៖

១.ការស្ត្រេស៖ នៅពេលដែលយើងមានបញ្ហាស្ត្រេសខ្លាំង ឬថប់បារម្ភ, អស់កម្លាំង, ធុញទ្រាន់, ឯកោញឹកញាប់ នោះអ្នកនឹងមានអារម្មណ៍ថាឃ្លានមិនឈប់មិនឈរ ហើយញ៉ាំច្រើនប៉ុណ្ណាក៏មិនឆ្អែតដែរ ដោយសារបញ្ហាផ្លូវចិត្ត។ ដូច្នេះដើម្បីកាត់បន្ថយការស្រេកឃ្លានគឺអ្នកត្រូវតែព្យាយាមរកពេលសម្រាក និងលំហែកាយ ឬធ្វើសមាធិ ក៏ដូចជាធ្វើសកម្មភាពណាមួយដែលអ្នកចាប់អារម្មណ៍ដូចជាការអានសៀវភៅ ឬមើលកុនជាដើម។ចេះតែឃ្លានអាហារគ្រប់ពេល អាចទាក់ទងនឹងជំងឺ និងស្ថានភាពសុខភាពទាំង១០យ៉ាងនេះ -  Khmerload

២.គេងមិនគ្រប់គ្រាន់៖ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ ៧ ទៅ ៨ ម៉ោង ទេនោះរាងកាយនឹងបញ្ចេញអ័រម៉ូនចាស់ ghrelin ដែលធ្វើឱ្យយើងញ៉ាំច្រើនប៉ុណ្ណាក៏មិនឆ្អែតដែរ ដែលជាហេតុធ្វើឱ្យអ្នកឆាប់ធាត់យ៉ាងរហ័ស ក៏ដូចជាប្រឈមនឹងបញ្ហាសុខភាពជាច្រើនទៀត។

៣.ការតមអាហារ៖ កាលណាដែលអ្នកតមអាហារខ្លាំងពេក នោះក្រពះរបស់អ្នកនឹងចាប់ផ្តើមឃ្លានខ្លាំងដែលធ្វើឱ្យអ្នកញ៉ាំច្រើនជាងធម្មតាទៅទៀត។ ដូច្នេះ ប្រសិនបើអ្នកឃ្លានអ្នកត្រូវតែញ៉ាំព្រោះថាបើតមខ្លាំងពេកគឺមិនល្អសម្រាប់សុខភាពឡើយ។ហេតុផល ១៤ យ៉ាងដែលអ្នកតែងតែឃ្លានគ្រប់ពេល

៤.មានជំងឺ៖ ពិតណាស់ប្រសិនបើអ្នកឃ្លានអាហារមិនឈប់មិនឈរ ឬញឹកញាប់ពេក ក៏អាចដោយសារមានជំងឺមួយចំនួនក្នុងរាងកាយរបស់យើងដោយមិនដឹងខ្លួនផងដែរដូចជាការថយចុះជាតិស្ករក្នុងឈាម ជំងឺទឹកនោមផ្អែម ឬជំងឺក្រពេញទីរ៉ូអ៊ីតជាដើម។ ដូច្នេះ ប្រសិនជាមូលហេតុនេះ អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីស្វែងរកដំណោះស្រាយឱ្យបានត្រឹមត្រូវ៕