ឆ្លើយតបនឹង សារព័ត៌មាន VnExpress នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជាមានប្រសាសន៍ថា សកម្មភាពរបស់អ្នកលេងបណ្តាញសង្គមទិកតុកជាជនជាតិវៀតណាមនៅប្រាសាទអង្គរវត្តកាលពីថ្ងៃទី២៣ ខែតុលា បានជះឥទ្ធិពលអវិជ្ជមានដល់មុខមាត់ទេសចរណ៍។ បច្ចុប្បន្ន ភាគីពាក់ព័ន្ធកំពុងពិចារណាដាក់ពិន័យលើបុគ្គលនេះ ដែលអាចហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល ៥-១០ ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress ព្រឹកថ្ងៃទី១៨ វិច្ឆិកា។Angkor Wat: History of Ancient Temple | Live Science

អ្នកលេងបណ្តាញសង្គមទិកតុករូបនោះមានឈ្មោះថា Hua Quoc Anh រស់នៅក្នុងទីក្រុងហូជីមិញ បានទៅប្រាសាទអង្គរវត្ត ដើម្បីថតរឿង និងថតរូបកាលពីថ្ងៃទី២៣ ខែតុលា រួចបង្ហោះវីដេអូនៅលើ TikTok ជាមួយនឹងរូបភាពនារីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូក កាន់ដំបងដើរជុំវិញប្រាសាទអង្គរវត្ត ហើយបញ្ចូលវា រូបភាពនៃទង់ជាតិថៃ និងព្រះមហាក្សត្រ អមដោយសំឡេង “Hello Thailand”។

ជាមួយគ្នានេះដែរអាជ្ញាធរជាតិអប្សរានៅថ្ងៃទី ១២ ខែវិច្ឆិកា បានវាយតម្លៃវីដេអូនេះថាបានប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ហើយបានស្នើឱ្យបណ្ដាញសង្គម TikTok ទប់ស្កាត់វីដេអូនេះ។ អាជ្ញាធរជាតិអប្សរាក៏បានសំណូមអរអ្នកប្រើប្រាស់បណ្តាញសង្គមកុំបន្តចែករំលែក ឬគាំទ្រសកម្មភាពអវិជ្ជមានខណៈវីដេអូនោះត្រូវបានលុបចេញពីបណ្តាញសង្គម TikTok ហើយ។Planning Your Trip to Angkor Wat | Moon Travel Guides

បើតាមសម្តីរបស់គណៈមេធាវីទីក្រុងហាណូយ ដោយផ្អែកលើព័ត៌មានខាងលើ សកម្មភាពរបស់បុគ្គលនេះធ្វើឡើងក្នុងទឹកដីកម្ពុជា ដូច្នេះការចាត់ការលើបុគ្គលនេះ គឺអាស្រ័យលើអាជ្ញាធរកម្ពុជា និងអនុវត្តទៅតាមច្បាប់របស់ប្រទេសនេះ។
បុគ្គល Hua Quoc Anh កាលពីដើមសប្តាហ៍នេះ បានបដិសេធមិនចែករំលែកអំពីហេតុផលនៃការថតវីដេអូនេះនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបានបញ្ចូលរូបភាព និងសំឡេងទាក់ទងនឹងប្រទេសថៃដោយបានទទួលស្គាល់កំហុសរបស់ខ្លួន ហើយ«សង្ឃឹមថានឹងត្រូវបានលើកលែងទោស»ពីប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា ក្រោយពីបានឃើញវីដេអូនារីម្នាក់ជាជនជាតិវៀតណាម ដែលបានបង្ហោះក្នុងគណនីទិកតុកបុគ្គលខាងលើនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជា រួមទាំងខ្មែរក្រោមផង មិនពេញនិងរិះគន់យ៉ាងខ្លាំងដែលនារីនោះបានស្លៀកសំលៀកបំពាក់ថៃ កាត់តមានរូបទង់ជាតិនិងស្តេចថៃបង្ហោះនៅបណ្តាញសង្គមទិកតុកដោយដាក់ភ្លេងថៃទៀត ប៉ុន្តែការថតនោះគឺនៅលើទឹកដីប្រាសាទអង្គរវត្ត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj11fjBJ8ymmBioE643DeFDDAW8GWelWGiacLKs-ezP5d0FLndGNx8Pu644ymnG5aFZIiM3jqCtOURcTmDPyhblYB25DRZZ1HX7kMhNG6jKfRJI9U7imUua8dWIC-49IaWhhgkPknx8PHa6J0btb4GG28WYLByW8FJqsMcyMF9Nq7odGHsbCuR6OHBhrqo/s841/image_2023-11-18_10-32-34.png