ពិតណាស់ យោងតាមការសិក្សាដែលធ្វើឡើងដោយសាកលវិទ្យាល័យ McMaster របស់កាណាដា និងវិទ្យាស្ថានស្រាវជ្រាវផ្នែកសុខភាពចំនួនពីរផ្សេងទៀតនៅឆ្នាំ ២០២០ បានបង្ហាញថា អង្ករសគឺមានទំនាក់ទំនងទៅនឹងជំងឺទឹកនោមផ្អែម នេះមានន័យថា អ្នកញ៉ាំបាយច្រើនក្នុងមួយថ្ងៃៗ គឺអាចប្រឈមនឹងហានិភ័យកើតជំងឺទឹកនោមផ្អែម។

ការសិក្សានេះ បានរកឃើញថាអ្នកញ៉ាំបាយ (អង្ករស) ច្រើនជាង ៤៥០ ក្រាមក្នុងមួយថ្ងៃ គឺប្រឈមមុខកាន់តែខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែម។ យោងការសិក្សាបានឱ្យដឹងទៀតថា មានអ្នកចូលរួមចំនួន ៦.០០០នាក់ ដោយភាគច្រើនមកពីប្រទេសចិន ឥណ្ឌា និងប្រេស៊ីល ដែលដំបូងឡើយពួកគេមិនមានជំងឺទឹកនោមផ្អែមនោះទេ ប៉ុន្តែក្នុងរយៈពេល ១០ ឆ្នាំក្រោយ ពួកគេបានវិវត្តទៅជាកើតជំងឺនេះ ដោយសារតែបរិមាណបាយដែលពួកគាត់បានញ៉ាំ។Rice and obesity: Is there a link?

ក្រុមអ្នកស្រាវជ្រាវ បានលើកឡើងថា ជាតិកាបូអ៊ីដ្រាតនៅក្នុងអង្ករស គឺមានសន្ទស្សន៍ជាតិស្ករខ្ពស់ ដែលបានរួមចំណែកធ្វើឱ្យកម្រិតជាតិស្ករនៅក្នុងរបបអាហារកើនឡើង។ ការសិក្សានេះក៏បានរកឃើញទៀតថា អង្ករស មិនត្រឹមតែមានទំនាក់ទំនងទៅនឹងហានិភ័យជំងឺទឺកនោមផ្អែមប៉ុណ្ណោះទេ តែវាក៏ធ្វើឱ្យយើងប្រឈមនឹងបញ្ហា metabolic syndrome ដែលជាបណ្ដុំនៃកត្តាធ្វើឱ្យកើតជំងឺបេះដូង រួមទាំងការកើនឡើង triglyceride ដែលជាខ្លាញ់អាក្រក់ក្នុងសរសៃឈាម និងការធ្លាក់ចុះនៃខ្លាញ់ល្អ។ ដូច្នេះ បើតាមក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា ដើម្បីឱ្យសុខភាពរាងកាយរបស់យើងល្អ និងមាំមួន គ្មានជំងឺទឹកនោមផ្អែមនោះ ជារៀងរាល់ថ្ងៃយើងគួរតែញ៉ាំបាយក្នុងបរិមាណសមល្មម ក៏ដូចជាញ៉ាំបាយជាមួយបន្លែ ឬសាឡាដឱ្យបានច្រើន ដើម្បីបំពេញជាតិសសៃរ និងប្រូតេអ៊ីនដែលរាងកាយត្រូវការ៕Is it OK to put other food on top of your white rice when eating in Japan?  - Japan Today