បរទេស៖ ក្រសួងការបរទេសអាមេរិកបានយល់ព្រមក្នុងការលក់មីស៊ីល Tomahawk ពីរប្រភេទទៅឱ្យប្រទេសជប៉ុនជាមួយនឹងតម្លៃសរុបប្រហែល ២.៣៥ ពាន់លានដុល្លារ។
យោងតាមប្រភពព័ត៌មាន US News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកាថា ប្រទេសជប៉ុនបានទិញមីស៊ីល Tomahawk ពីសហរដ្ឋអាមេរិក ក្នុងគោលបំណងបន្សាបការគំរាមកំហែងដែលកំពុងកើនឡើងនឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសជប៉ុនក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត។
ក្រសួងការបរទេសអាមេរិកក៏សង្ឃឹមដែរថា ការលក់មីស៊ីលឆ្លងទ្វីប Tomahawk ចំនួន ៤០០ គ្រាប់ទៅឱ្យប្រទេសជប៉ុន ដែលមានតម្លៃ ២.៣៥ ពាន់លានដុល្លារនឹង “ធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសម្រាប់សម្ព័ន្ធមិត្តដ៏សំខាន់ដែលដើរតួជាកម្លាំងសម្រាប់ស្ថិរភាពនយោបាយ និងការរីកចម្រើន” ។ យោងតាមមន្ទីរបញ្ចកោណ បានឱ្យដឹងដែរថា បន្ថែមពីលើប្រភេទមីស៊ីល Tomahawk ពីរប្រភេទ ការលក់ក៏រួមបញ្ចូលនូវប្រព័ន្ធគ្រប់គ្រងអាវុធយុទ្ធសាស្ត្រ Tomahawk ចំនួន ១៤ ប្រភេទ កម្មវិធី សម្ភារៈជំនួយ គ្រឿងបន្លាស់ និងសេវាកម្មជំនួយបច្ចេកទេសទៀតផង។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប្រទេសជប៉ុនមិនទាន់មានកាំជ្រួចមីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយនៅឡើយទេ ពីព្រោះរដ្ឋធម្មនុញ្ញរបស់ប្រទេសបានចែងថា ឧបករណ៍យោធាបម្រើតែគោលបំណងការពារជាតិប៉ុណ្ណោះ។ ប៉ុន្តែថ្មីៗនេះ ប្រទេសជប៉ុនបានបកស្រាយឡើងវិញនូវរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយអនុញ្ញាតឱ្យខ្លួនបើកការវាយប្រហារ ប្រសិនបើសន្តិសុខជាតិត្រូវបានគំរាមកំហែង។:quality(70)/cloudfront-us-east-1.images.arcpublishing.com/archetype/GDOW45C525DWND7AV6V47MIX7I.jpg)
មីស៊ីល Tomahawks ត្រូវបានគេដាក់រហ័សនាមថា “អ្នកនាំសារនៃសង្រ្គាម” ដោយសារតែពួកវាត្រូវបាននាំចេញដោយសហរដ្ឋអាមេរិកជាញឹកញាប់ដើម្បីវាយប្រហារសត្រូវជាមុននៅក្នុងសង្រ្គាមជាច្រើន។ កាំជ្រួចមីស៊ីលនេះមានតម្លៃ ១.៥ លានដុល្លារក្នុងមួយកាំជ្រួច បំពាក់ក្បាលគ្រាប់ទម្ងន់ ៤៥៤ គីឡូក្រាម មានចម្ងាយប្រហែល ១,៦០០ គីឡូម៉ែត្រ និងត្រូវបានដឹកនាំដោយប្រព័ន្ធកំណត់ទីតាំងសកល (GPS)។
គួរបញ្ជាក់ដែរថា ក្រៅពីអាមេរិក អង់គ្លេសក៏ជាប្រទេសតែមួយគត់ដែលមានស្តុកគ្រាប់មីស៊ីល Tomahawk ផងដែរ។ កាលពីខែសីហា សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីលក់មីស៊ីល Tomahwak ជាង ២០០ គ្រាប់ដែលមានតម្លៃសរុបប្រហែល ៨៣០ លានដុល្លារទៅឱ្យអូស្ត្រាលី ដោយរំពឹងថានឹងបំពាក់នូវនាវាពិឃាត Hobart-class របស់ប្រទេសនេះ៕










