កាលពីថ្ងៃពី១៧ខែវិច្ឆិកានេះ សហរដ្ឋអាមេរិកនិងហ្វីលីពីនបានចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយគ្នា ដែលអនុញ្ញាតិឲ្យសហរដ្ឋអាមេរិកនាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរនិងសម្ភារៈមួយចំនួនទៅកាន់ហ្វីលីពីន ដើម្បីប្រើប្រាស់ក្នុងការរុករក ការបំបែកកាបូន និងជំរុញឲ្យមានការកកើតឡើងនៃថាមពលថ្មីៗជំនួសថាមពលចាស់ៗដូចជាប្រេង និងអគ្គីសនី។US, Philippines sign landmark nuclear deal | Reuters

រដ្ឋមន្រ្តីការបរទេស លោកអាន់តូនី ប្លីងគេន បាននិយាយនៅក្នុងកិច្ចប្រជុំកំពូល APEC នាទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូនៃសហរដ្ឋអាមេរិកថា អាមេរិកនឹងផ្តល់នូវគ្រឿងបរិក្ខារបច្ចេកវិទ្យាផ្សេងៗទៅកាន់ហ្វីលីពីន សម្រាប់ការអភិវឌ្ឍមួយចំនួន ដូចជាការសិក្សាពីប្រតិកម្មម៉ូលីគីល និងហេដ្ឋរចនាសម្ព័ន្ធថាមពលអ៊ុយក្លេអ៊ែរស៊ីវិល។

ប្រធានាធិតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ក៏បានថ្លែងនៅក្នុងសន្ទរកថាមួយថា «ហ្វីលីពីនកំពុងសំឡឹងឃើញពី ការរុករកថាមពលនុយក្លេអ៊ែរគឺជាផ្នែកមួយដ៏សំខាន់ក្នុងប្រទេសហ្វីលីពីននឹងអាចសម្រេចជោគជ័យនៅឆ្នាំ២០៣២ ហើយសហរដ្ឋអាមរិកគឺជាដៃគូរសហការដ៏ល្អនៃដំណើរការនេះ»។Philippines, US sign landmark nuclear deal

ម៉្យាងវិញទៀត ហ្វីលីពីនមានបំណងចង់ទាញយកថាមពលនុយក្លេអ៊ែ ដែលជាប្រភពមួយជំនួសឲ្យថាមពលផ្សេងៗព្រោះ ជាក់ស្តែង ភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ងាយនឹងរងគ្រោះដោយសារតែបញ្ហាមួយចំនួន មានដូចជា ការប្រែប្រួលតម្លៃប្រេងពិភពលោក ការដាច់ចរន្តអគ្គិសនីតាមរដូវកាល និងអត្រាអគ្គិសនីខ្ពស់ជាដើម ដែលជាហេតុបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសនីមួយៗនៅអាស៊ី។

គួរបញ្ជាក់ផងដែរថា នៅចុងបញ្ចប់នៃឆ្នាំ 1984 មានកត្តាមួយចំនួនបានជំរុញឲ្យរោងចក្រថាមពលនុយក្លេអ៊ែរ Bataan របស់ហ្វីលីពីនត្រូវបានបំផ្លាញចោល រីឯគ្រោះមហន្តរាយនុយក្លេអ៊ែរ Chernobyl ក៏កើតមានយ៉ាងសាហាវ និងមានការចោទប្រកាន់អំពើពុករលួយផងដែរ។ ដូច្នេះ ការប៉ុនប៉ងពីមុនដើម្បីបន្តថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសហ្វីលីពីនត្រូវបានបញ្ឈប់ដោយសារតែមានការព្រួយបារម្ភអំពីសុខសន្តិភាពទាំងក្នុងនិងក្រៅប្រទេស។ ប៉ុន្តែថ្មីៗនេះ លោក Marcos បានពិភាក្សាឡើងវិញអំពីលទ្ធភាពក្នុងការស្តារនូវរោងចក្រថាមពលនុយក្លេអ៊ែរនេះ ដែលបំណងរបស់គាត់គឺនឹងផលិតថាមពលថ្មីឡើង ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលដែលក្នុងកើតមានក្នុងសតវត្សទី២១នេះ៕US scientists declare landmark nuclear fusion breakthrough