Home Blog Page 1410

បេក្ខជននឹងត្រូវផ្អាកការប្រឡងមួយឆ្នាំ បើហ៊ានធ្វើរឿងនេះពេលប្រឡងបាក់ឌុប

0

នៅសល់ពេលមិនដល់២សប្តាហ៍ទៀតនោះទេ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ នឹងឈានចូលមកដល់។

ស្របពេលដែលពេលវេលាកាន់តែកៀកបេក្ខជន គួរណាស់ត្រូវដឹងអំពីទង្វើមិនគួរធ្វើនៅពេលប្រឡង ដែលអាចឱ្យពួកគេធ្លាក់ដោយស្វ័យប្រវត្តិ។

យោងតាមការចេញផ្សាយរបស់ក្រសួងអប់រំបានឱ្យដឹងថា៖” បេក្ខជនដែលបានធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យ នឹងត្រូវកំណត់ឱ្យធ្លាក់ស្វ័យប្រវត្តិ ហើយថែមទាំងផ្អាកការប្រឡងមិនឱ្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមួយឆ្នាំថែមទៀត”។

សូមបញ្ជាក់ថា ក្រសួងអប់រំ បានកំណត់យកថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ២០២៣ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤៕

ប្រភព៖ Moeys

ក្រសួងអប់រំ ហាមដាច់ខាតមិនឱ្យមានការប្រើប្រាស់ទូរស័ព្ទនៅក្នុងម៉ោងសិក្សា

0

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្តីពី ការពង្រឹងវិន័យនិងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ក្នុងបរិវណគ្រឹះស្ថានសិក្សាសាធារណៈ។

ក្រសួងបានបញ្ជាក់ថា ក្នុងបរិបទនៃការអប់រំឌីជីថល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធអ៊ីនធើណេត និងមាតិកាឌីជីថលមាន សារៈសំខាន់ណាស់សម្រាប់បម្រើដល់ការបង្រៀន ការរៀន និងការស្រាវជ្រាវ។

ក្នុងគោលដៅពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាសាធារណៈ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដូចខាងក្រោម៖

១. សកម្មភាពក្នុងថ្នាក់រៀន

• ហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀនឬម៉ោងសិក្សា ដែលមិន បម្រើឱ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន ជាពិសេសការលេងហ្គេម និង បណ្ដាញទំនាក់ទំនងសង្គមដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា
• គ្រូកំពុងបង្រៀនក្នុងថ្នាក់និងប្រធានថ្នាក់ត្រូវណែនាំសិស្សក្នុងថ្នាក់ ឧបករណ៍អេឡិចត្រូនិកនាំឱ្យខាតឬរំខានដល់ការសិក្សា

២. សកម្មភាពក្នុងបរិវេណសាលារៀន

• គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវណែនាំជាប្រចាំអំពីវិន័យនិងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ដល់សិស្សានុសិស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរសព្ទដៃនិងឧបករណ៍អេឡិចត្រូនិកឱ្យស្របនឹង គោលបំណងនៃការអប់រំ
• ក្រុមប្រឹក្សាកុមារនិងក្រុមប្រឹក្សាយុវជនត្រូវចូលរួមណែនាំសមាជិក ឱ្យផ្តោតលើការសិក្សារៀនសូត ជាជាងការចំណាយពេលលើការលេងហ្គេមនិងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដែលមិន ពាក់ព័ន្ធនឹងសកម្មភាពសិក្សា
• ជំរុញនិងលើកទឹកចិត្តឱ្យសិស្សមានទម្លាប់ធ្វើស្វ័យសិក្សា អាន និងស្រាវជ្រាវក្នុងបណ្ណាល័យ
• បង្កើតនិងអនុវត្តការអប់រំក្រៅម៉ោងសិក្សា ដូចជាក្លិបសិក្សាតាមកម្រិតថ្នាក់ និងតាមមុខវិជ្ជា

៣. ការចូលរួមរបស់អ្នកពាក់ព័ន្ធ

• មាតាបិតានិងអ្នកអាណាព្យាបាលត្រូវចូលរួម តាមដាន និងជំរុញការប្រើប្រាស់ទូរសព្ទដៃនិង ឧបករណ៍អេឡិចត្រូនិករបស់កូនចៅ ឱ្យស្របតាមគោលបំណងនៃការអប់រំ
• មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុងស្រុក ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្ដល់កិច្ចសហការ និងគាំទ្រដល់សាលារៀន ក្នុងការពង្រឹងវិន័យ និង ការអនុវត្តបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ4eKKiP1oT4S_r8jzt7r2unQtsXiHNHOooy_nd53pm9la0YQVHTaXzfy5_TI7jCai1UVvkK5ClmaApSVX5woTSGWyKQvUjBSRGgGvjhoKmIh8SInnvwV91yVOT_SUAzISTq3zwXHHkzT4wuXEMxhXymISkzPQ4XHNuePf84-JysYQR45PL1kfTbHwljI/s1280/photo_2023-10-24_21-50-39.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivuuxp1RKlbEY2m25jOzT_-B-s2xvft3pyNsXGNtsW5oL0x_TEsYpbRUplyhJoKSCuIFUbsM4ZFJwLLZhRsdKS9h5BnB1ai18W9Ow7SkbsaW9dZ45GrJtenTyJlpSg0vCE2i3d1Q1FLH6-fAgPXb9Xn6IegSkdGnY_qEGyjyavqbZ8flHUe8iwBE3SmSg/s1280/photo_2023-10-24_21-50-39%20(2).jpg

កម្ពុជាប្តេជ្ញាចិត្តមោះមុតក្នុងការការពារសត្វផ្សោតទន្លេមេគង្គ

0

កម្ពុជា បានបង្ហាញពីសក្តានុពលនៃធនធានជលផល និង ការប្តេជ្ញាចិត្ត យ៉ាងមោះមុតរបស់ខ្លួនក្នុងការការពារសត្វផ្សោតទន្លេមេគង្គដ៏មានតម្លៃឥតគណនា។ រាជរដ្ឋាភិបាលកម្ពុជា ផ្ដោតការយកចិត្តទុក ដាក់ដល់កិច្ចការពារអភិរក្សសត្វផ្សោត និងធនធានវារីសាស្ត្រក្នុងតំបន់ ស្របតាមគោលនយោបាយបញ្ចកោណ ដោយគាំទ្រ និងជម្រុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរាប់ចាប់ពីអ្នកសិល្បៈ សហគមន៍មូលដ្ឋាន អ្នកបច្ចេកទេសវិទ្យាសាស្រ្ត ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិនានា រួមគ្នាដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធន់នឹងការប្រែប្រួលអាកាសធាតុ។កម្ពុជា ប្តេជ្ញាការពារសត្វផ្សោតទន្លេមេគង្គ លើឆាកអន្តរជាតិ តាមរយៈសិល្បៈ និងវិទ្យាសាស្រ្ត – DAP News

ការប្តេជ្ញាចិត្តមោះមុតក្នុងការការពារសត្វផ្សោតទន្លេមេគង្គ ធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តរជាតិស្ដីពី “ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក” នៅប្រទេស កូឡុំបី កាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែតុលានៅកម្ពុជា ស្របពេលវីដេអូចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បង្ហាញអំពីមោទកភាពនៃវត្តមានសត្វផ្សោត ទន្លេមេគង្គកម្ពុជា។

ភ្ជាប់ជាមួយគ្នានេះ គណៈប្រតិភូតំណាងកម្ពុជាមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការ WWF កម្ពុជា ក៏បានបង្ហាញពីការសមិទ្ធិផលការងារ ការស្រាវជ្រាវតាមបែបផែនបច្ចេកទេសវិទ្យាសាស្ត្រ និងការប្ដេជ្ញាចិត្តក្នុងការអភិរក្ស សត្វផ្សោតទឹកសាបក្នុងប្រទេសផងដែរ។

គួរបញ្ជាក់ថាកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ប៉ុណ្ណោះក្នុងពិភពលោក ដែលនៅមានវត្តមានសត្វផ្សោតទឹកសាបដ៏កំររស់ នៅក្នុងទន្លេ (មេគង្គ)។ សត្វផ្សោតទឹកសាបសរុប៦ប្រភេទកំពុងប្រឈមនឹងការផុតពូជ ដូច្នេះហើយទើបប្រទេសនានាដែល នៅសេសសល់វត្តមានសត្វផ្សោតទឹកសាប ចូលរួមបង្ហាញការប្តេជ្ញាចិត្តរួមគ្នាដើម្បីការពារសត្វផ្សោត និងទីជម្រករបស់ពួកវាក្នុង ការប្រជុំនៅប្រទេសកូឡុំប៊ី នាថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០២៣នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbZ5wyDEHBI4hK5bdeX6sS2CgqqTrk4_S62-yGYZprJ4ogpjoptcT8e7xXmQrEvFL27v2gqxeH7kF3nI_kiMDTy06LEzefOdOmSBX0gea71TiCTZZYmP6pDwqfxkrWOUCzFaKF1yvHY-vgLFSGQVYcUFyI5RzcXE1sOIX7oqZpXGzMDTmWMSR5fPMhHXM/s1816/%E1%9E%94%E1%9F%81%E1%9F%92%E1%9E%8F%E1%9E%87%E1%9F%92%E1%9E%89%E1%9E%B6.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_UweMiliCcntBz7BhGFzR1v1wN43LFUjQ2N6-d_ZASF3nJyag6O7SWm8h_oDxTHbP-7HPr2-kyj60qFsvM6sDt5-Gp3fYNIBFR5vs-WnqN7askSTqAS2v0egzyaQLk3wRthojvVKCfIqvGVkrAPQsYcM6inq2FJekR134Px5Tq-e_kfdpo6sR3674SFk/s2048/image_2023-10-24_16-27-58.png

ទិសដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតចំនួន ៨ នៅក្នុងប្រទេសវៀតណាម

0

វៀតណាមគឺជាប្រទេសដែលទាក់ទាញភ្ញៀវទេសចរជាច្រើនជុំវិញពិភពលោក ដោយនៅទីនោះមានកន្លែងទេសភាពស្រស់ស្អាត ក៏ដូចជាអាហារឆ្ងាញ់ រួមជាមួយប្រជាជនរួសរាយរាក់ទាក់ផងដែរ។ ដូច្នេះហើយ KBN News នឹងណែនាំប្រិយមិត្តមកស្គាល់ទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតចំនួន ៨ នៅក្នុងប្រទេសជិតខាងរបស់យើង។

១.ទីក្រុងហាណូយ៖ ហាណូយ គឺជារដ្ឋធានីដ៏ស្រស់ស្អាតបំផុត និងគួរឱ្យចាប់អារម្មណ៍ បំផុតនៅអាស៊ីអាគ្នេយ៍ ដោយសារតែអគារបែបអាណានិគម រួមនឹងរចនាប័ទនៃកេរ្តិ៍ដំណែលវប្បធម៌នៅត្រីមាសចាស់ និងទីក្រុងទំនើបដែលពោរពេញទៅដោយរថយន្តនៅតាមផ្លូវ។Hanoi - What you need to know before you go – Go Guides

២.Halong Bay៖ តំបន់ Halong Bay ត្រូវបានគេចាត់ទុកថាជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរច្រើនបំផុត ដោយសារទឹកបៃតងដែលបានតុបតែងដោយកោះចំនួន ១,៩៦៩ នឹងគ្របដណ្តប់លើតំបន់មួយដែលមានចម្ងាយជាង ១,៥០០ គីឡូម៉ែត្រការ៉េ ដោយកោះខ្លះមានរូងភ្នំលាក់ខ្លួនធំ រួមជាមួយភាពស្រស់ស្អាតធម្មជាតិរបស់វាបានធ្វើឱ្យ វាចូលក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោកនៅឆ្នាំ ១៩៩៤។Halong Bay, Vietnam - Best Day Every Day

៣.Sapa៖ Sapa គឺជាទីក្រុងតូចមួយដែលហ៊ុមព័ទ្ធដោយភ្នំអាកាសធាតុត្រជាក់ពេញ មួយឆ្នាំ។ ធម្មជាតិនៅទីនេះពិតជាស្រស់ស្អាតនិងសម្បូរបែបណាស់ ដោយអ្នកអាចទៅលេងក្នុងដូវកាលណាក៏បាន ដោយមើលលំហរស្រែ និងសមុទ្រនៃពពកមាន Fansipan Peak ផងដែរ ហើយវាក៏ជាកំពូលភ្នំខ្ពស់បំផុតនៅវៀតណាម ដែលមានកម្ពស់ ៣,១៤៣ ម៉ែត្រ។Everything you need to know before visiting Sapa Vietnam | escape.com.au

៤. Halongbok៖ អ្នកដែលស្រឡាញ់ធម្មជាតិស្រស់បំព្រង អាចទៅលេងកំសាន្តនៅតំបន់ Halongbok ព្រោះនៅទីនោះសម្បូរទៅដោយធម្មជាតិ ព័ទ្ធជុំវិញដោយភ្នំថ្មភក់ចំនួន ៩៩ និងអាងទន្លេដ៏ធំសម្បើមមួយ ដែលត្រូវបានដាក់ឈ្មោះថា Halong Bay នៅលើដីគោកផងដែរ។Book Halong Bay Luxury Cruise Trip Online | Deluxe Cruise Tour - Klook

៥.ដាណាង៖ ដាណាងត្រូវបានគេដាក់ឈ្មោះថាជាទឹកដីអឺរ៉ុបនៃតំបន់អាស៊ី ដោយសារ តែទីក្រុងកំពង់ផែសមុទ្ររបស់តំបន់នោះមានភ្នំតិចនិងធំ។ បច្ចុប្បន្ន Da Nang បានក្លាយជាគោលដៅមួយដែលមានភ្ញៀវទេសចរកាន់តែច្រើនឡើងៗ ចំពោះចំណាប់អារម្មណ៍ភាគច្រើនគឺការជួលវិស្សមកាលឆ្នេរសមុទ្រ និងភ្នំពោរពេញដោយភាពអផ្ចាល ក៏ដូចជាបរិយាកាសដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។Incredible Da Nang: Things to do in central Vietnam | Honeycombers

៦.ទីក្រុងហូជីមិញ៖ ហូជីមិញគឺជារដ្ឋធានីនៃប្រទេសវៀតណាមខាងត្បូង ហើយក៏ធ្លាប់ស្ថិតនៅក្រោមអាណានិគមបារាំងផងដែរ នៅទីនោះមានរូបសំណាកអតីតប្រធានាធិបតី ហូជីមិញជិតសាលប្រជុំហូជីមិញ រួមជាមួយអតីតវិមានប្រធានាធិបតីមន្ទីររ៉េមណេស ក៏ដូចជាការិយាល័យប្រៃសណីយ៍កណ្តាល។ទីក្រុង ហូជីមិញ (Ho Chi Minh) - លក្ខណៈពិសេសនៃទេសចរណ៍ភាគខាងត្បូង

៧.Nha Trang៖ Nha Trang គឺជារមណីយដ្ឋានឆ្នេរសមុទ្រដ៏ល្បីល្បាញរបស់ប្រទេស វៀតណាម ត្រូវបានហ៊ុមព័ទ្ធដោយបរិយាកាសត្រជាក់នៃឆ្នេរសមុទ្រមួយគីឡូម៉ែត្រ រួមទាំងសមុទ្រពណ៌ខៀវច្បាស់ដែលមានទីក្រុងដ៏ស្រស់ស្អាតសមរម្យសម្រាប់ការលំហែរកាយ។Things To Do in Nha Trang Vietnam - Touring Highlights

៨. កោះភូ Quoc៖ តំបន់ទេសចរណ៍នេះត្រូវបានគេស្គាល់ថាជាកោះឧទ្យាននៃប្រទេស វៀតណាម ដែលមានទីតាំងស្ថិតនៅឈូងសមុទ្រថៃ។ កោះភូ Quoc ត្រូវបានបង្កើតឡើងដើម្បីទាក់ទាញអ្នកទេសចរណ៍ ជាមួយនឹងទឹកពណ៌ខៀវច្បាស់ល្អឥតខ្ចោះ មានរមណីយដ្ឋាន កន្លែងទាក់ទាញថ្មីជាច្រើនទៀត៕Family days at Phu Quoc United Center | Vietnam Tourism

ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល២នាក់ថែមទៀត

0

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីនប្រកាសថា ពួកគេបានដោះលែងចំណាប់ខ្មាំងចំនួន២នាក់ថែមទៀត ដោយសារតែមានបញ្ហាសុខភាព ។ ការដោះលែងចំណាប់ខ្មាំងនេះ គឺជាការឆ្លើយតបនឹងការព្យាយាមជួយអន្តរាគមន៍ពីរដ្ឋាភិបាលអេហ្ស៊ីប និងកាតាផងដែរ ខណៈសារព័ត៌មាន Reuters ចុះផ្សាយថា ចំណាប់ខ្មាំងទាំង២រូបនេះ គឺជាស្ត្រីចំណាស់ជនជាតិអ៊ីស្រាអែល ។Freed hostages' 'emotional reunion' with family as Israel launches 400  airstrikes into Gaza | ITV News

Abu Ubaida ជាអ្នកនាំពាក្យរបស់ក្រុមប្រដាប់អាវុធហាម៉ាស់បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយតាម Telegram ថា ក្រុមហាម៉ាស់បានសម្រេចចិត្តដោះលែងចំណាប់ខ្មាំងទាំង២រូប ដោយសារហេតុផលមនុស្សធម៌ និងសុខភាពមិនល្អ ។ អ្នកនាំពាក្យរូបនេះថែមទាំងបានប្រាប់ឈ្មោះស្ត្រីទាំង២រូបទៀតផង គឺម្នាក់ឈ្មោះ Nurit Yitzhak និងម្នាក់ទៀតឈ្មោះ Yocheved Lifschitz ។Photos Capture the Moment 2 Older Israeli Women Were Released by Hamas

មុននេះ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង២នាក់ម្តាយកូនជាជនជាតិអាមេរិក គឺក្នុងរយៈពេលជិត២សប្តាហ៍ក្រោយពីក្រុមហាម៉ាស់វាយឆ្ម.ក់ចូលព្រំដែនប្រទេសអ៊ីស្រាអែល និងសម្លា.ប់មនុស្សចំនួន១.៤០០នាក់ ព្រមទាំងចាប់មនុស្សធ្វើចំណាប់ខ្មាំងជាង២០០នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។Live Updates | Israeli Warplanes Strike Targets as US Seeks More Time to  Free Hostages

ស្ថានីយទូរទស្សន៍ប្រទេសអ៊ីស្រាអែលផ្សាយថា ចំណាប់ខ្មាំងទី៣ និងទី៤ បានទទួលការដោះលែងឱ្យមានសេរីភាព ហើយគេបានជូនដំណឹងទៅកាន់គ្រួសាររបស់អ្នកទាំងពីររួចហើយ ។ ចំណែកសារព័ត៌មានអេហ្ស៊ីបរាយការណ៍ថា ចំណាប់ខ្មាំងទាំង២រូបបានធ្វើដំណើរចាកចេញពីតំបន់ Gaza មកដល់ព្រំដែន Rafah របស់អេហ្ស៊ីបហើយ ។ ទោះយ៉ាងណា ពុំទាន់មានសេចក្តីថ្លែងការណ៍ណាមួយពីរដ្ឋាភិបាលអ៊ីស្រាអែលទេ ៕ ប្រភព ៖ TNN World

បុរសពីរនាក់ដែលធ្វើខ្លួនស្រដៀង វណ្ណដា និង ជី ដេវីត មានទាំងអ្នករិះគន់មានអ្នកលើកទឹកចិត្ត

0

មហាជនមួយភាគធំជ្រាមកហើយថាបន្ទាប់ពីមានបុរសពីរនាក់ជាអ្នកប្រូម៉ូតផលិតផលមានការតុបតែងខ្លួនស្រដៀងទៅនឹងតារារ៉េបល្បីឈ្មោះ វណ្ណដា ជី ដេវីត ធ្វើឱ្យមានភាពភ្ញាក់ផ្អើលមិនតិចនោះទេ។ ទោះយ៉ាងណាការរៀបចំខ្លួនឱ្យស្រដៀងទៅនឹងតារាចម្រៀងប្រចាំប្រទេសរបស់ពួកគេមានទាំងអ្នករិះគន់ មានទាំងអ្នកលើកទឹកចិត្ត ខណៈទីផ្សារផ្សព្វផ្សាយផលិតផលអ្នកទាំងពីរមានជាបន្តបន្ទាប់។May be an image of 1 person

បុរសម្នាក់ដែលបានតុបតែងខ្លួនស្រដៀង វណ្ណដា ឈ្មោះថា វណ្ណតា ចំណែកបុរសម្នាក់ទៀតដែលតុបតែងខ្លួនស្រដៀង ជី ដេវីត មានឈ្មោះថា ណយ សុវណ្ណារាជ សុទ្ធតែជាអ្នកប្រូម៉ូតផលិតផលឱ្យមានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់លើបណ្តាញសង្គម។ ទោះជាយ៉ាងណា ទន្ទឹមនឹងមានអ្នកស្គាល់ច្រើនអ្នកទាំងពីរក៏រងនូវមតិរិះគន់ដូចគ្នាដោយសារតែតុបតែងខ្លួនស្រដៀងទៅនឹងតារារ៉េបល្បីឈ្មោះដោយអ្នកខ្លះបានបញ្ចេញមតិថា គួរតែធ្វើអ្វីជាខ្លួនឯងមិនគួរតុបតែងខ្លួនដូចអ្នកដទៃនោះទេ។No photo description available.

ជាមួយមតិរិះគន់ អ្នកផ្សេងទៀតក៏បានបញ្ចេញមតិលើកទឹកចិត្តថាគ្រាន់តែតុបតែងខ្លួនដូចជាតារាមិនមានច្បាប់ណាហាមឃាត់ឬមានទោសអ្វីឡើយ ជាការសម្រេចចិត្តរបស់ខ្លួនឯងគាំទ្រឬមិនគាំទ្រគេប៉ុណ្ណោះ ហើយការតុបតែងខ្លួនដូច វណ្ណដា និង ជី ដេវីត នេះគ្រាន់តែជាក្តីស្រលាញ់របស់ពួកគេទៅលើអាយដល។ បន្ថែមពីលើនេះពួកគេក៏ទទួលបានប្រាក់ចំណូលខ្លះពីការតុបតែងខ្លួនស្រដៀងតារាល្បីដែរគួរតែចែកគ្នារស់ខ្លះទៅ។

បើក្រឡេកមើលពីទីផ្សារផ្សព្វផ្សាយផលិតផលរបស់អ្នកទាំងពីរវិញគេសង្កេតឃើញថាកាន់តែឡើងក្រឺតៗជាលំដាប់រួមទាំងបានចូលរួមកម្មវិធីនានាជាច្រើនផងដែរ៕

តារាកំប្លែង ស្រី អ៊ីត ហួសចិត្តខ្លាំងមានអ្នកឆាតមកសួររឿងកូនស្រីពីទំនាក់ទំនងជាមួយមនុស្សប្រុស

0

តារាកំប្លែងមានប្រជាប្រិយភាពអ្នកនាង សេង ចិន្តា ហៅ ស្រីអ៊ីត បានបង្ហោះវីដេអូដោយក្តីហួសចិត្តយ៉ាងខ្លាំងនៅពេលមានយុវតីម្នាក់ជាអ្នកប្រម៉ូតផលិតផលឆាតមកសួរនាំជីកឬសជីកគល់ជុំវិញទំនាក់ទំនងកូនស្រីរបស់ខ្លួន ណាន ណាន ជាមួយនឹងមនុស្សប្រុសម្នាក់។

នៅក្នុងវីដេអូដែលបង្ហោះនៅរសៀលថ្ងៃទី២៣ តុលា មានយុវតីម្នាក់បានណែនាំខ្លួនថាជាអតីតមិត្តភក្តិ ណាន ណាន ដោយចោទជាសំណួរថា ណាណា និងកូនស្រីរបស់ខ្លួនត្រូវជាអ្វីនឹងគ្នាព្រោះគ្រប់ពេលនៅជិតគ្នាតែងតែគេចវេសគ្រប់ពេល ពេលនៅជិត ណាន ណាន មើលទៅដូចជាខ្លាច ណាន ណាន តែម្តង។ ការសួរសំណួរនេះយុវតីរូបនោះគ្រាន់តែចង់ដឹងប៉ុណ្ណោះទើបសួរទៅអ្នកនាង អ៊ីត ក្នុងនាមជាមនុស្សចាស់ទុំ។May be an image of 1 person and smiling

តារាកំប្លែងរូបនេះបានឱ្យដឹងថា រឿងនេះគួរតែសួរ ណាណា ដោយផ្ទាល់ ព្រមទាំងអះអាងយ៉ាងច្បាស់ថា ណាន ណាន នឹងបុគ្គលម្នាក់នោះគ្រាន់តែជាមិត្តរួមការងារគ្នាតែប៉ុណ្ណោះ។ អ្នកនាង អ៊ីត បន្ថែមថា យុវតីរូបនោះដែលគេស្គាល់ថាជាអ្នកប្រម៉ូតផលិតផលម្នាក់ ត្រូវតារាកំប្លែងរូបនេះនិយាយឱ្យថា មិនគួរសួរសំណួរបែបនេះនោះទេរឿងឥតប្រយោជន៍ រូបនាងមិនខ្វល់ថា អ្នកណាមានទំនាក់ទំនងអ្វីជាមួយគ្នាឡើយមិនគួរជីកឬស ជីកគល់បែបនេះ។

តារាកំប្លែងរូបនេះបន្ថែមថាចុងក្រោយនេះកូនស្រីនិងខ្លួនក៏មិនបានធ្វើការរួមគ្នាដែរ ហើយដឹងត្រឹមថា ណាណា និង ណាន ណាន គ្រាន់តែជាមិត្តរួមការងារប៉ុណ្ណោះ។May be an image of 1 person and jewelry

បន្ទាប់ពីវីដេអូនោះបានចែកចាយលើបណ្តាញអ៊ីនធឺណិតហើយអ្នកលេងបណ្តាញសង្គមបានសម្តែងដោយក្តីហួសចិត្តយ៉ាងខ្លាំងមិនគួរណាក្មេងស្រីរូបនោះចិត្តខ្លាំងហ៊ានសួរសំណួរបែបនេះទៅកើតមើលទៅពិតជាស្រលាញ់មនុស្សប្រុសនោះខ្លាំងហើយ បានជាមានចិត្តហួងហែងយ៉ាងនេះ។

គួរបញ្ជាក់ថា ណាន ណាន កូនស្រីរបស់តារាកំប្លែងស្រី អ៊ីត ពេលនេះពេញរូបពេញរាងស្រស់ស្អាតណាស់ថែមទាំងមានដុងសិល្បៈច្រើនផ្នែកទាំងការសម្តែង ច្រៀង រួមទាំងជាប់លំដាប់រងទី៣ក្នុងកម្មវិធីប្រលងបរវកញ្ញាវ័យក្មេងកាលពីកន្លងទៅនេះផងដែរ៕

 

 

តើហាងកាហ្វេ Starbucks ចាប់ផ្តើមបើកដំណើរការដំបូងនៅពេលណា?

0

Starbucks គឺជាហាងកាហ្វេដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក នឹងជាទីពេញចិត្តរបស់មនុស្សជាច្រើននាក់ផងដែរ។ បច្ចុប្បន្នហាងកាហ្វេ Starbucks មានសាខាសរុបចំនួន ២១,៥០០ កន្លែងក្នុងប្រទេសចំនួន ៦៤ ជុំវិញពិភពលោក។ ដូច្នេះហើយ តើ Starbucks Coffee មានប្រវត្តិយ៉ាងដូចម្តេច ហើយបើកដំណើរការដំបូងនៅពេលណា?About Us: Starbucks Coffee Company

Starbucks ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧១ ដោយមានម្ចាស់ភាគហ៊ុន ៣ នាក់គឺលោក Jerry Baldwin ជាគ្រូបង្រៀនភាសាអង់គ្លេស, លោក Zev Siegl ជាគ្រូបង្រៀនប្រវត្តិសាស្ត្រ និងលោក Gordon Bowker គឺជាអ្នកនិពន្ធ។ កន្លងមក មុនពេលប្រើឈ្មោះថា “Starbucks” ពួកគេទាំង ៣នាក់បានជ្រើសរើសឈ្មោះជាច្រើន ប៉ុន្តែត្រូវបានច្រានចោលទាំងអស់ រហូតដល់ចុងក្រោយលោក Bowker ក៏សម្រេចចិត្តជ្រើសរើសយកឈ្មោះថា «Starbucks» តែម្ដង។A look inside Starbucks' 25th community store in Dallas | Nation's  Restaurant News

Starbucks មានន័យថា “ប្រពៃណីនៃការដើរលេងសមុទ្ររបស់ពាណិជ្ជករកាហ្វេសម័យដើម” ដែលមាន Logo ជានារីមច្ឆាកន្ទុយពីរ។ នៅឆ្នាំ ១៩៨០ ហាងកាហ្វេនេះមិនទាន់មានឈ្មោះល្បីល្បាញនោះទេ រហូតដល់ឆ្នាំ ១៩៩២ ទើប Starbucks បានចាប់ផ្ដើមលក់ភាគហ៊ុន IPO រហូតពង្រីកបាន ១៤០កន្លែង និងរកប្រាក់ចំណូលបាន ៧៣,៥លានដុល្លារអាមេរិក។ ខណៈពេលនោះផងដែរ ស្លាកសញ្ញា Starbucks ក៏ចាប់ផ្ដើមមានតម្លៃរហូតដល់គណៈកម្មាការវាយតម្លៃថាជាស្លាកសញ្ញាពិភពលោក បានឱ្យតម្លៃកាហ្វេ Starbucks រហូតដល់ ២៧១ លានដុល្លារអាមេរិក។Homepage | Starbucks

នៅឆ្នាំ ២០១៣ ហាងកាហ្វេ Starbucks ក៏បានវាយលុកទីផ្សារពិភពលោកយ៉ាងខ្លាំង ដោយបានបន្ថែមសេវាកម្មថ្មី គឺឱ្យអតិថិជនរបស់ខ្លួនធ្វើការបញ្ជាទិញកាហ្វេតាមរយៈទូរស័ព្ទដៃជាមួយនឹងកម្មវិធី Starbucks app ហើយក៏ចាប់ផ្ដើមផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនានាផងដែរ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន Starbucks មានលោក Howard Schultz គឺជាអ្នកគ្រប់គ្រងនិងជានាយកប្រតិបត្តិ ដោយកាលពីឆ្នាំ ២០១៣ ទទួលបានប្រាក់ចំណូល ១៤,៨៩ ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធចំនួន ៩ លានដុល្លារអាមេរិក៕

បន្លែនិងផ្លែឈើចំនួន ៥ មុខដែលមិនគួរដាក់ក្នុងទូរទឹកកក

0

នៅពេលដែលសីតុណ្ហភាពកើនឡើងក្នុងរដូវក្តៅ អាហារត្រូវបានរក្សាទុកក្នុងទូទឹកកកដោយជៀសមិនរួច។ ដូច្នេះទូរទឹកកកគឺជាមធ្យោបាយដ៏ល្អក្នុងការទប់ស្កាត់ការពុលអាហារ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្លែ និងផ្លែឈើមួយចំនួនខាងក្រោមនេះមិនគួររក្សាទុកក្នុងទូរទឹកកកឡើយ ព្រោះអាចនឹងបានបាត់បង់រសជាតិ ក៏ដូចជាអាហារូបត្ថម្ភរបស់វាជាដើម។ ដូច្នេះខាងក្រោមនេះគឺជាបន្លែនិងផ្លែឈើចំនួន ៥ មុខដែលមិនគួរដាក់ក្នុងទូរទឹកកក៖

១.ខ្ទឹមបារាំង៖ ការរក្សាទុកខ្ទឹមបារាំងក្នុងទូរទឹកកអាចធ្វើឱ្យមានខ្យល់ចេញចូលមិនល្អ បណ្តាលឱ្យរលួយ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកបានបកខ្ទឹមបារាំងរួចហើយ យកល្អគួរតែទុកវានៅក្នុងធុងមួយដែលមានខ្យល់ចេញចូល។The Health Benefits of Onions: Nutrition Facts and Recipes

២.ដំឡូង៖ ៖ ការរក្សាទុកដំឡូងក្នុងទូរទឹកកកអាចធ្វើឱ្យរលួយ ឬក៏បាត់បង់សំណើម ដោយសារខ្យល់ចេញចូលមិនល្អ ក៏ដូចជាបាត់រសជាតិជាដើម។Potatoes 101: Nutrition Facts, Health Benefits, and Types

៣.ខ្ទឹមស៖ ខ្ទឹមស ដែលជាអាហារប្រឆាំងមហារីកដ៏ល្អបំផុត គួរតែត្រូវបានរក្សាទុកក្នុងកន្លែងស្ងួត និងមានខ្យល់ចេញចូលបានល្អទើបជាការត្រឹមត្រូវ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកប្រើខ្ទឹមសជាគ្រឿងទេស ឬកិនខ្ទឹមសដែលហាន់ហើយ ចូលដាក់វានៅក្នុងថង់ខ្សែរ៉ូត ឬធុង រួចទុកវាក្នុងទូរបង្កក។6 Powerful Health Benefits of Garlic

៤.ផ្លែប៉េះប៉ោះស្រស់៖ ប្រសិនបើអ្នកទុកប៉េងប៉ោះស្រស់នៅក្នុងទូទឹកកកភ្លាមៗ រសជាតិរបស់វានឹងត្រូវបាត់បង់។ ដូច្នេះអ្នកអាចរក្សាបាននូវរសជាតិ និងអាហារូបត្ថម្ភរបស់វា ដោយរក្សាទុកវាក្នុងចាន ឬប្រអប់ក្រដាសសម្រាប់រយៈពេល ២ ឬ ៣ ថ្ងៃ វាជាការល្អបំផុតក្នុងការទុកប៉េងប៉ោះទុំ។Tomatoes 101: Nutrition Facts and Health Benefits

៥.ឱឡឹក៖ ប្រសិនបើឪឡឹកមិនត្រូវបានកាត់ទេ វាជាការប្រសើរក្នុងការទុកវានៅសីតុណ្ហភាពត្រជាក់ក្នុងទូទឹកកក។ ប៉ុន្តែបើអ្នកកាត់វាហើយដាក់ក្នុងទូរទឹកកក វានឹងឆាប់រលួយ ក៏ដូចជាបាត់រសជាតិ ហើយសារធាតុប្រឆាំងអុកស៊ីតកម្មងាយបាត់បង់៕Melon - Wikipedia
ប្រភព៖kormedi.com

ពាក្យស្លោកសម្រាប់វិស័យទេសចរណ៍របស់ប្រទេសសមាជិកអាស៊ានទាំង១១

0

មានពាក្យស្លោកផ្ទាល់ខ្លួននៅក្នុងវិស័យទេសចរណ៍នៅក្នុងប្រទេសនីមួយៗ តើពាក្យដែលប្រទេសនីមួយៗប្រើ និងមានន័យដូចម្តេច?
១.ប្រ៊ុយណេ ប្រើពាក្យ «លំនៅឋានសន្តិភាព» មានន័យថា កន្លែងសន្តិភាពBrunei Country Profile - jobs.ac.uk 2.ឥណ្ឌូនេសុីប្រើពាក្យ “Wonderful Indonesia” មានន័យថា Wonderful IndonesiaIndonesia travel guide: Everything to know before you go | The Independent៣.ម៉ាឡេសុីប្រើពាក្យ “Malaysia Truely Asia” មានន័យថា ម៉ាឡេស៊ី ដែលជាអាស៊ីពិតMalaysia - What you need to know before you go – Go Guides៤.មីយ៉ាន់ម៉ា ប្រើពាក្យ “Let the Journey Begin” មានន័យថា ដំណើរចាប់ផ្តើមនៅទីនេះMyanmar | History, Map, Flag, Population, Capital, Language, & Facts |  Britannica5. ទីម័រ ខាងកើត ប្រើពាក្យ “Explore the Undiscovered” ដើម្បីមានន័យថាការរុករកតំបន់ដែលមិនធ្លាប់ត្រូវបានបង្ហាញTimor-Leste - United States Department of State6. ហ្វីលីពីនប្រើឃ្លា “It’s More Fun in The Philippines” មានន័យថា ហ្វីលីពីនមានភាពសប្បាយរីករាយជាងPhilippines - United States Department of State៧.កម្ពុជា ប្រើពាក្យ នគរអច្ឆរិយៈ មានន័យថា នគរអច្ឆរិយៈ21 Things To Do In Cambodia | Top Things To Do In Cambodia | Times of India  Travel៨.ឡាវ ប្រើពាក្យ “Simply Beautiful” មានន័យថា ភាពសាមញ្ញដ៏ស្រស់ស្អាតLaos - What you need to know before you go – Go Guides9.សិង្ហបុរី ប្រើពាក្យ “Passion Made Possible” មានន័យថា ចំណង់ចំណូលចិត្តបង្កើតនូវអ្វីដែលមិនអាចទៅរួចTravel to Singapore during Covid-19: What you need to know before you go |  CNN10. វៀតណាមប្រើពាក្យថា មន្តស្នេហ៍មិនចេះចប់U.S. Relations With Vietnam - United States Department of State11.ថៃប្រើពាក្យ “Amazing Thailand” មានន័យថា Amazing Thailand៕Thailand's Land Borders | ThaiEmbassy.com