Home តារាជាតិ ឃុន វ៉ាន់លីង ទទួលយកមតិរិះគ.ន់ពីមហាជននិងខិតខំហ្វឹកហាត់សំឡេងបន្ថែមទៀត

ឃុន វ៉ាន់លីង ទទួលយកមតិរិះគ.ន់ពីមហាជននិងខិតខំហ្វឹកហាត់សំឡេងបន្ថែមទៀត

72
0

បន្ទាប់ពីចេញផ្សាយបទចម្រៀងក្នុងនាមជាអ្នកចម្រៀងម្នាក់ ឃុន វ៉ាន់លីង ត្រូវរងនូវមតិវែកញែកជាច្រើនដោយសារសំឡេងរបស់នាងពុំទាន់ត្រូវចិត្តទស្សនិកជនឡើយ។ មិនបានបង្ហាញការខឹងសម្បារ វ៉ាន់លីង បានផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីផតខាស់មួយដោយនាងទទួលយកមតិរិះគន់ទាំងនោះហើយនឹងកែលម្អព្រមទាំងព្យាយាមហ្វឹកហាត់សំឡេងរបស់នាងបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9fWISDH5b9ZvbPTEruwB7Tzv5qV2jdRdk5IQMRjJZOFTZMWQi7msmnHzkd3Q2j0tOcuq9RDW47ubg8kBfe_B8rachBa6sXCknfvc68V3YfTRX7Hxf14eNbydTB5nWdJ95PMNmM_A8lbSE_pIXwBsvTauCqPwn7_ZEmKFewE4_aeP_rLVlC2zhAsftpIL8/s2048/image_2026-04-22_14-05-22%20(2).png
ឃុន វ៉ាន់លីង និងអ្នកគ្រប់គ្រងបានចូលរួមកម្មវិធីផតខាស់របស់ ខេ ដោយបានឆ្លើយតបទៅនឹងមតិរិះគន់សំឡេងរបស់នាងកន្លងមក។ វ៉ាន់លីង បានលើកឡើងថា អ្វីដែលនាងធ្វើកន្លងមកគឺថ្មីគ្រប់យ៉ាងទាំងអស់ ហើយនៅពេលធ្វើគម្រោងនេះឡើងបានដឹងថាមិនមែនជារឿងងាយស្រួលនោះទេ។ អ្នកចម្រៀងថ្មីថ្មោងរូបនេះបន្ថែមថា ការផលិត MV គឺត្រូវប្រឈមនឹងបញ្ហាច្រើន ដោយទទួលស្គាល់ថានាងមិនទាន់ល្អខាងផ្នែក Vocal នោះទេ ចំណែកឯមតិរិះគន់ដើម្បីស្ថាបនាគឺនាងយកមកទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHjrdepyJH0_sIeio2JEp9Oy1iYf3ONn_7MJjfCqhmy55bEoOr_NDmFxqtYgw5N7QU61dCBO2N3XUYtccaK15Wt4D-CbtkXu8yxfgvHDEw1sIrXbEB1gOLZMCbvJXEeqFb8RtPYeu_idg32DUYJ7X8MJhwbS-_xb8F87eXgoisKa2m2WZMZoHt5kCKjdAr/s2048/image_2026-04-22_14-05-19.png

ជាមួយនឹងការទទួលស្គាល់ថាសំឡេងខ្លួនឯងនៅមានកម្រិត ឃុន វ៉ាន់លីង ក៏បានបង្ហាញថារូបនាងនឹងព្យាយាមប្រឹងប្រែងបន្តទៀតដែលជាមហិច្ឆតាធ្លាប់បានគ្រងទុកមកហើយ។ ទោះបីជានាងមានចំណុចមិនល្អត្រង់ចំណុចនេះក្តីប៉ុន្តែនាងក៏មិនបង្អាក់ខ្លួនឯងដូចគ្នាដោយមិនបណ្តោយឱ្យបាត់បង់ឱកាស មានអាយុច្រើនធ្វើអ្វីលែងបានក្លាយទៅជារឿងដែលធ្វើឱ្យសោកស្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJqgyMXxks2V7quTNxaWG-lBvsNz_UsORGkhKXzQvg2GvgOa0xLgAu7JuB7StmkxqE65uBILVEgKkQjuimyCwHgeWa-l9hhqTcHb-NGeWt5OJ91N2LafkTkACkCr1x4dv83ZBKwEbhO8mS91kqKJE5z0j1WkQQLhtkjD3mbfzqUITUhGjKwhwYi1TT-o50/s2048/image_2026-04-22_14-05-22.png

ស្រីស្អាត ឃុន វ៉ាន់លីង គឺជាអ្នកបង្កើតមាតិកានិងជាអ្នករស់នៅខេត្តសៀមរាបបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍បន្ទាប់ពីក្លាហានបោះជំហានចូលវិថីសិល្បៈផ្នែកចម្រៀងដោយបានចេញ MV លើកដំបូងមានចំណងជើងថា « Starlight» ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5wuVpmtR1P6tAQj1Tw5tqB7RxoOvIzB0FBkFrKdTa0CeCOOI2pa0awIEiaL9v_zqlyV7JFFPZA7MLUqDGynUtJhADsIzTUV91VmA8SwOE7pc-ib_yue0qZYnKLF6v9B0fbOlYfnDovGR3bG5LeXzX5_QuEmTbG6MuyGA0MU8_U_BktkccS7jLwZIMC-Wo/s2048/image_2026-04-22_14-05-18.png

អ្នកទស្សនាបានបញ្ចេញមតិស្រដៀងៗគ្នាថា ការថតគឺល្អ MV ក៏ល្អ ការរាំក៏ល្អប្រសើរ ប៉ុន្តែទាក់ទងនឹងសំឡេងរបស់ ឃុន វ៉ាន់លីង គឺតឹងនិងត្បៀតបន្តិចដែលធ្វើឱ្យអ្នកស្តាប់ពិបាកស្តាប់។ អ្នកមួយចំនួនបានបង្ហាញថាពួកគេមិនមែនជា Hater នោះទេប៉ុន្តែសំឡេង ឃុន វ៉ាន់លីង គឺពិតជានៅមានកម្រិតនិងចង់ឱ្យរូបនាងអភិវឌ្ឍន៍ជាងនេះទៅទៀតឬអាចជ្រើសរើសនិពន្ធបទណាដែលស័ក្តិសមសម្រាប់សំឡេងរបស់នាង៕