Home Blog Page 1411

ព្រះចៅអធិការវត្តថៃដាស់តឿនសតិស្ត្រីតែងខ្លួនតាមព្រះពុទ្ធ

0

ប្រទេសថៃ ៖ វាបានក្លាយជារឿងមួយរងការរិះគន់យ៉ាងខ្លាំងក្លាក្នុងបណ្តាញសង្គមប្រទេសថៃ ក្រោយពីស្ត្រីម្នាក់បានបង្ហោះរូបភាពរបស់នាងតែងខ្លួនតាមព្រះពុទ្ធ ព្រមទាំងសរសេរថា «យូរៗបានជួបមិត្តភក្តិម្តង ត្រូវតែងខ្លួនឱ្យគេគោរពបន្តិច» ។ អ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់បានចូលមកបញ្ចេញមតិថា វាមិនសមរម្យទេ ដែលនាងស្លៀកពាក់តាមព្រះពុទ្ធបែបនេះ ហើយវាជាការជាន់ឈ្លីព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរ ។

រឿងរ៉ាវនេះបានលេចឮដល់ព្រះសង្ឃព្រះនាម Phayom Kanlayano ជាព្រះចៅអធិការវត្តសួនកែវ ក្នុងខេត្តណុនថាបុរី ប្រទេសថៃ ហើយព្រះអង្គបានមានសង្ឃដីកាដាស់តឿនសតិចំពោះទង្វើនេះថា នាងមិនស្គាល់ទីខ្ពស់ទាប ហើយនាងមិនបានគោរពដល់ព្រះពុទ្ធសាសនា និងមិនខ្លាចបាបកម្ម ។ ដូច្នេះ អ្នករស់នៅក្នុងភូមិ និងមេភូមិគួរតែហាមឃាត់នាងផងថា គួរគោរពនូវអ្វីដែលគួរគោរព ។

ព្រះសង្ឃព្រះនាម Phayom Kanlayano មានសង្ឃដីកាថា ៖ «អាត្មាសុំបិណ្ឌបាតណាញ៉ោម បើទោះជាញ៉ោមរៀបចំពិធីអ្វីក៏ដោយ ញ៉ោមអាចលេងកម្មវិធីផ្សេងទៀតមានច្រើនណាស់ ប៉ុន្តែហេតុអ្វីញ៉ោមត្រូវមកលេងតាមព្រះពុទ្ធរូបទៅវិញ ? ហើយការតែងខ្លួននេះ មិនមែនជាការសម្តែងកុនទេ ប៉ុន្តែវាជាការចូលរួមក្នុងកម្មវិធីផ្សេង ខណៈគ្មានអ្នកភូមិណារិះគន់សោះ» ។

ការតែងខ្លួនតាមព្រះពុទ្ធនេះ គេមិនដឹងថា តើស្ត្រីខាងលើបានតែងខ្លួនបែបនេះទៅចូលរួមក្នុងកម្មវិធីអ្វីទេ ។ ទោះយ៉ាងណា សង្គមថៃមិនអាចទទួលយកនូវទង្វើមិនសមរម្យរបស់នាងឡើយ ។ ចំណែកពលរដ្ឋថៃបានបញ្ចេញមតិក្នុងបណ្តាញសង្គមថា ៖ «ទោះជានាងមិនគោរពសាសនាព្រះពុទ្ធ ក៏នាងពុំគួរធ្វើបែបនេះដែរ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «នាងខ្វះការអប់រំពីក្រុមគ្រួសារតាំងពីតូច ឬមិនបានទទួលការរៀនសូត្រនៅសាលា» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «គ្មានអ្វីទេ ដោយសារនាងចង់ល្បី និងចង់ឱ្យគេចាប់អារម្មណ៍ប៉ុណ្ណោះ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «តើនេះឬជាជនជាតិថៃ ? សូមគ្រូពេទ្យជួយនាំនាងទៅពិនិត្យខួរក្បាលជាបន្ទាន់» ។

ការប្រព្រឹត្តទង្វើមិនសមរម្យនេះចាត់ទុកថា ល្មើសនឹងច្បាប់ព្រហ្មទណ្ឌប្រទេសថៃ មាត្រា២០៨ ដែលបានចែងថា បុគ្គលណាម្នាក់តែងខ្លួន ឬប្រើប្រាស់គ្រឿងសម្គាល់ដើម្បីបង្ហាញថា ខ្លួនជាព្រះសង្ឃក្នុងសាសនាណាមួយ បុគ្គលនោះនឹងត្រូវមានទោសជាប់ពន្ធនាគារមិនលើសពី១ឆ្នាំ ឬពិន័យជាប្រាក់មិនលើស២ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យ ៕

ប្រភព ៖ Mono News

មិនទាន់បានឃើញរូបស្វីតផង Jisoo និង Ahn Bo Hyun ត្រូវបានគេរាយការណ៍ថាចែកផ្លូវគ្នាហើយ

0

នៅថ្ងៃទី២៤ខែតុលា សារព័ត៌មាន JTBC បានរាយការណ៍ថា Jisoo និងតារាសម្តែង Ahn Bo Hyun បានចែកផ្លូវគ្នាហើយដោយសារតែមមាញឹកការងាររៀងៗខ្លួន។BLACKPINK's Jisoo Is Taking Everyone's Breath Away At The Dior Event -  Koreaboo | Kadın, 90lar eski elbise modası, Ünlüler

Jisoo និង Ahn Bo Hyun បានបង្ហាញទំនាក់ទំនងរបស់ពួកគេជាសាធារណៈកាលពីខែសីហា។ នៅពេលនោះ YG Entertainment បានធ្វើសេចក្តីថ្លែងការណ៍ដ៏កម្រមួយ បញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ។ បន្ទាប់ពីសមាជិក BLACKPINK រូបនេះបង្ហាញថាមានទំនាក់ទំនងស្នេហាធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោកបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះដំណឹងនេះខណៈមានមតិតិចតួចបំផុតដែលមិនយល់ស្រប។

ដំណឹងនៃការចែកផ្លូវគ្នារបស់អ្នកទាំងពីរខាងតំណាងផលិតកម្ម YG ក៏បានបញ្ជាក់ថាពួកគេពិតជាបានចែកផ្លូវគ្នាពិតមែន៕When Itaewon Class Actor Ahn Bo Hyun Allegedly Made A Staff Member Hold  Script For Him & The Viral Clip Sparked A Debate About How Korean Actors  Trash Treat Their Team -

ប្រទេសចំនួន ២ នៅលើពិភពលោកដែលគ្មានថ្ងៃបុណ្យជាតិ

0

នៅទូទាំងបណ្តាប្រទេសជុំវិញពិភពលោកសុទ្ធតែមានរៀបចំពិធីបុណ្យជាតិផ្សេងៗគ្នាទៅតាមតំបន់របស់ពួកគេរស់នៅ ដោយឡែកមានប្រទេសចំនួនពីរផងដែរនៅលើពិភពដែលគ្មានថ្ងៃបុណ្យជាតិឡើយ ហើយប្រទេសទាំងនោះគឺស្ថិតនៅក្នុងទ្វីបអឺរ៉ុបទាំងអស់ នឹងជាប់ឈ្មោះជាប្រទេសមហាអំណាចទៀតផង។ ដូច្នេះហើយ តើប្រទេសណាខ្លះដែលគ្មានទិវាបុណ្យជាតិ?United Kingdom and Denmark Flags Crossed And Waving Flat Style. Official Proportion. Correct Colors. Stock Vector | Adobe Stock

១.ចក្រភពអង់គ្លេស (UK)៖ ប្រិយមិត្តប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីបានជាអង់គ្លេសជាប្រទេសដែលគ្មានបុណ្យជាតិនោះ? មូលហេតុគឺដោយសារចក្រភពអង់គ្លេសមានលក្ខណៈខុសប្លែកពីធម្មតាដែលវាជារដ្ឋពហុជាតិបង្កើតឡើងដោយប្រទេសមិនមានអធិបតេយ្យភាពចំនួនបួនគឺអង់គ្លេស វេលស៍ ស្កុតឡែន និងអៀរឡង់ខាងជើង។ ដូច្នេះ ប្រទេសទាំងមូលមិនអាចប្រារព្ធទិវាអង់គ្លេស ឬទិវាស្កុតឡេនបានទេ។
មូលហេតុដ៏ចម្បងមួយទៀតគឺថា ចក្រភពអង់គ្លេសគឺជាប្រទេសអភិវឌ្ឍ ដូច្នេះគោលនយោបាយសេដ្ឋកិច្ចបច្ចុប្បន្នរបស់អង់គ្លេសនឹងអភិវឌ្ឍទៅមុខរហូតពីមួយជំនាន់ទៅជំនាន់ ជាជាងនៅក្នុងពន្លឺនៃបដិវត្តន៍ ឬការបង្រួបបង្រួម ឬឯករាជ្យ ដូចដែលបានកើតឡើងនៅក្នុងប្រទេសភាគច្រើនផ្សេងទៀត។UK announces new travel requirements

២.ប្រទេសដាណឺម៉ាក (Denmark)៖ ព្រះរាជាណាចក្រដាណឺម៉ាក គឺជាប្រទេសមួយនៅលើពិភពលោកដែលមិនមានទិវាជាតិច្រើនដូចគេនោះទេ ប្រទេសនេះមានបុណ្យជាតិតែមួយប៉ុណ្ណោះគឺទិវារដ្ឋធម្មនុញ្ញ ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ៥ ខែមិថុនា។ មូលហេតុចម្បងដែលប្រទេសដាណឺម៉ាកមិនសូវមានពិធីបុណ្យជាតិច្រើនដូចប្រទេសដទៃទៀត គឺដោយសារដាណឺម៉ាក គឺជារាជាធិបតេយ្យចំណាស់ជាងគេបំផុតនៅអឺរ៉ុប។ ប្រទេសនេះមានវត្ថុបុរាណដ៏អស្ចារ្យជាច្រើននៃយុគសម័យសំរិទ្ធ ដូច្នេះប្រជាជនដាណឺម៉ាកប្រារព្ធលទ្ធិប្រជាធិបតេយ្យ រួមមានសេរីភាពនៃការបញ្ចេញមតិ សិទ្ធិបុគ្គល និងសេរីភាពក្នុងការជួបប្រជុំ៕It took a trip abroad for me to realise how screwed Britain is | UK News | Metro News

មកដឹងតារា K-Pop ល្បីឈ្មោះរូបណាខ្លះបានបង្ហាញការគាំទ្រចំពោះប៉ាឡេស្ទីន

0

ក្នុងខែតុលា ការផ្សាយព័ត៌មានអំពីវិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីនបានកើនឡើងខណៈពេលដែលមនុស្សកាន់តែច្រើនកំពុងដឹងអំពីជម្លោះដែលបានកើតឡើងនៅតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្តែមានមនុស្សតិចណាស់ដែលបាននិយាយគាំទ្រចំពោះភាគីប៉ាឡេស្ទីន។

ខាងក្រោមជាតារា K-Pop ល្បីឈ្មោះបានបង្ហាញការគាំទ្រចំពោះប៉ាឡេស្ទីន៖

១. Jonghyunសមាជិក SHINee
Jonghyun បានបង្ហោះរូបភាពដែលថតចេញពីលំហនៃតំបន់ Gaza ។South Korea Failed Jonghyun. South Korea's failure to take mental… | by Bee  Brown | The Coil | Medium២. RM សមាជិក BTS
RM ជាម្ចាស់ស្នាដៃសិល្បៈពីរគូរដោយវិចិត្រករ Banksy ដែលលោកបានធ្វើដំណើរទៅកាន់ទឹកដីប៉ាឡេស្ទីន ដោយបង្កើតស្នាដៃសិល្បៈជាបន្តបន្ទាប់ក្នុងឆ្នាំ២០០៥ ហើយតារាចម្រៀងរូបនេះក៏បានបង្ហាញស្នាដៃរបស់វិចិត្រករ ឆ្លុះបញ្ចាំងពីប៉ាឡេស្ទីនផងដែរ។RM Net Worth 2022: How Much Kim Namjoon Makes With BTS – StyleCaster៣. V. សមាជិក BTS
V បានបង្ហោះរូបភាពដែលជាស្នាដៃប្រឆាំងសង្រ្គាមដោយ Banksy ដែលពណ៌នាជនជាតិប៉ាឡេស្ទីនពាក់ម៉ាស់ម្នាក់កំពុងបោះផ្កា។ V ក៏បានព្យាយាមគូររូបនោះផងដែរ។BTS' V Reveals His Solo Mixtape Will Be Released 'Within the Year' –  Billboard៤. Jimin សមាជិក BTS
ដូចគ្នាដែរ Jimin សមាជិកក្រុម BTS បានចែករំលែកដែលពណ៌នាជនជាតិប៉ាឡេស្ទីនពាក់ម៉ាស់ម្នាក់កំពុងបោះផ្កា។BTS' Jimin Announces 'Production Diary' Documentary៥. Jennie សមាជិក BLACKPINK
តារាចម្រៀងរូបនេះបានទទួលស្នាដៃសិល្បៈរបស់វិចិត្រ Banksy កាលពីបួនឆ្នាំមុន។Cannes 2023: K-pop stars Blackpink's Jennie, BTS's V and more shine at the  film festival | Tatler Asia៦. iKON
អាល់ប៊ុមឆ្នាំ២០១៥ របស់ក្រុមនេះមានរូបភាពដែលមានន័យថា “Save the Palestine”៕iKON's Chanwoo Teams Up With 'Fortnite' & Samsung to Create New Skin |  Billboard – Billboard

បុគ្គលិកធ្វើការនៅជប៉ុនជាង៤៥% សម្រាកតិចជាង៦ម៉ោងក្នុង១យប់

0

ប្រទេសជប៉ុន ៖ តាមលទ្ធផលស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុន កាលពីដើមខែតុលា ឆ្នាំ២០២៣ បង្ហាញថា ពលរដ្ឋធ្វើការនៅប្រទេសជប៉ុនប្រមាណជាង៤៥% បានសម្រាកតិចជាង៦ម៉ោងក្នុង១យប់ ។ អ្នកឆ្លើយតបការស្ទង់មតិ១០% និយាយថា ពួកគេបានសម្រាកតិចជាង៥ម៉ោងក្នុង១យប់ ហើយអ្នកឆ្លើយតប៣៥,៥% ប្រាប់ថា បានសម្រាកចាប់ពី៥ម៉ោង ទៅ៦ម៉ោងក្នុង១យប់ ខណៈអ្នកឆ្លើយតប៣៥,២% ទៀតប្រាប់ថា បានសម្រាកចាប់ពី៦ម៉ោង ទៅ៧ម៉ោងក្នុង១យប់ ។Japan Looks to Thai Workers - HR ASIA

លទ្ធផលស្ទង់មតិបុគ្គលិកចំនួន១ម៉ឺននាក់បង្ហាញថា អ្នកឆ្លើយតបប្រមាណ៧០% បានសម្រាកក្នុងបរិមាណត្រឹមត្រូវ គឺពួកគេមិនប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តទេ ។ ប៉ុន្តែអ្នកឆ្លើយតប២៧,៤% ដែលសម្រាកមិនគ្រប់គ្រាន់ត្រឹម៤ម៉ោងក្នុង១យប់ និង៣៨,៥% ដែលសម្រាកមិនគ្រប់គ្រាន់ត្រឹម៥ម៉ោងក្នុង១យប់ គឺពួកគេប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ។

ក្រសួងសុខាភិបាលជប៉ុនលើកឡើងថា វាមានភាពចាំបាច់ក្នុងការកែតម្រូវម៉ោងធ្វើការយូររបស់បុគ្គលិក ដើម្បីជួយឱ្យពួកគេមានពេលវេលាសម្រាកគ្រប់គ្រាន់បន្ថែមទៀត ។ លើសពីនេះ ពួកគេអាចថែទាំសុខភាពផ្លូវចិត្តឱ្យល្អប្រសើរផងដែរ ។Japan looks at law to ease life of workers | CTV News

ចំណែកសារព័ត៌មាន Japan Today វិភាគថា ការស្លា.ប់ និងការធ្វើអត្តឃា.តរបស់ពលរដ្ឋជប៉ុននាពេលបច្ចុប្បន្ន គឺពាក់ព័ន្ធនឹងការងារធ្ងន់ធ្ងរ ។ គេរាយការណ៍ថា កាលពីឆ្នាំ២០២២ ប្រទេសជប៉ុនត្រូវចំណាយប្រាក់សំណងប្រមាណ៧១០ករណី ដោយសារពលរដ្ឋធ្វើការធ្ងន់ខ្លាំងពេក និងធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ហើយចុងក្រោយ ពួកគេក៏សម្រេចចិត្តធ្វើអត្ត.ឃា.ត ។Japanese firms encourage workers to take nap breaks to fight epidemic of  sleep deprivation | Daily Sabah

តាមការស្ទង់មតិកាលពីឆ្នាំ២០២១ របស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) បង្ហាញថា ពលរដ្ឋជប៉ុនបានសម្រាកជាមធ្យមប្រមាណ៧ម៉ោង២២នាទី ។ នេះចាត់ទុកថា គឺជារយៈពេលតិចបំផុត បើធៀបនឹងប្រទេសជាសមាជិកចំនួន៣៣ (បច្ចុប្បន្ន អង្គការ OECD មានប្រទេសជាសមាជិកចំនួន៣៨) ។ ចំណែកពលរដ្ឋក្នុងប្រទេសផ្សេងៗបានសម្រាកគ្រប់គ្រាន់ជាងពលរដ្ឋជប៉ុន គឺការសម្រាកជាមធ្យមស្មើប្រមាណ៨ម៉ោង២៨នាទី ៕ ប្រភព ៖ mono news

ម្ចាស់ក្រុមហ៊ុន Vingroup ត្រៀមវាយលុកទីផ្សារតាក់ស៊ីអគ្គិសនីនៅឡាវ

0

ប្រទេសឡាវ ៖ Green and Smart Mobility (GSM) គឺជាក្រុមហ៊ុនដំណើរការអាជីវកម្មរថយន្តអគ្គិសនីរបស់លោក Pham Nhat Vuong និងជាស្ថាបនិករបស់ Vingroup មានគម្រោងពង្រីកអាជីវកម្មរថយន្តតាក់ស៊ីអគ្គិសនីនៅប្រទេសឡាវ នៅចុងឆ្នាំ២០២៣ នេះ ។Vingroup founder's EV firm to enter Laos later this year

ក្រុមហ៊ុន Green and Smart Mobility (GSM) នឹងចាប់ផ្តើមផ្តល់សេវាកម្មរថយន្តអគ្គិសនី VinFast VF 5 Plus និង VF e34 ចំនួន១.០០០គ្រឿង ។ លើសពីនេះ ក្រុមហ៊ុននឹងមានសេវាកម្មជួល និងលក់រថយន្តអគ្គិសនីកង់៤ ដល់ក្រុមហ៊ុនអាជីវកម្មផងដែរ ។

នៅពេលទីផ្សារមានតម្រូវការប្រើប្រាស់សេវាកម្មយានយន្តតាមរយៈកម្មវិធីនៅប្រទេសឡាវ គេរំពឹងថា វិស័យនេះនឹងរីកលូតលាស់ក្នុង១ឆ្នាំ ស្មើ៦,៩៥% រហូតដល់ឆ្នាំ២០២៧ ។ ហេតុនេះ ក្រុមហ៊ុនផ្តល់សេវាកម្មដ៏ធំបំផុតរបស់ Grab ឬ Gojek របស់ GoTo Group មិនទាន់បានផ្តល់សេវាកម្មនៅប្រទេសឡាវទេ ។ ទោះយ៉ាងណា នៅឡាវមានក្រុមហ៊ុន Loca ដែលដំណើរការអាជីវកម្មស្រដៀងគ្នានឹង Gojek, Grab និង GSM នៅវៀតណាម ។ ដូច្នេះ ក្រៅពីមានសេវាកម្មហៅរថយន្តហើយ ក៏មានសេវាកម្មហៅម៉ូតូជួលទៀតផង ។Vingroup cần thêm 100.000 nhân sự trong 2 năm tới | Mekong ASEAN

អ្នកតំណាងក្រុមហ៊ុន GSM លើកឡើងថា ឡាវគឺជាប្រទេសមានព្រំដែនជាប់ជាមួយវៀតណាម ហើយឡាវចាប់អារម្មណ៍លើការផ្សព្វផ្សាយ និងគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនី ។ ឡាវបានដាក់គោលដៅប្រើប្រាស់រថយន្តអគ្គិសនីក្នុងប្រទេសរហូតដល់៣០% និងសាងសង់ស្ថានីយសាកថ្មសាធារណៈចំនួន២០០កន្លែងបន្ថែមទៀតនៅឆ្នាំ២០៣០ ។

ក្រៅពីនេះ ក្រុមហ៊ុន GSM បានផ្តល់សេវាកម្មរថយន្តអគ្គិសនី និង Scooter សម្រាប់សេវាកម្មតាក់ស៊ី និងរថយន្តជួល ។ ជំហានដំបូង VinFast បានស្វែងរករថយន្តចំនួន១ម៉ឺនគ្រឿង និងម៉ូតូចំនួន១សែនគ្រឿងសម្រាប់ប្រតិបត្តិការក្នុងក្រុមហ៊ុន GSM ហើយនៅខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុននឹងសហការជាមួយ Kakao Mobility ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងនៅវៀតណាមផងដែរ ៕Vietnamese e-taxi firm GSM to provide service in Laos ប្រភព ៖ AEC connect

ស្នេហាមិនគិតពីអាយុរវាងកម្លោះថៃ និងកូនក្រមុំវ័យសែប្លាយធ្វើឱ្យល្បីពេញបណ្តាញសង្គម

0

ការរៀបអាពាហ៍ពិពាហ៍រវាងបុរសថៃវ័យ២៣ឆ្នាំ និងស្រីជនជាតិចិនវ័យ៤៥ឆ្នាំគឺកំពុងទទួលរងនូវការរិះគន់ជាច្រើនពីសំណាក់មហាជននៅប្រទេសថៃ។ ព្រោះតែអាយុនិងលក្ខណៈសម្បត្តិរបស់កូនក្រមុំជនជាតិចិននោះគឺជាប្រធានបទនៃមតិវែកញែកយ៉ាងក្តៅគគុក។

គូរស្នេហ៍រៀបអាពាហ៍ពិពាហ៍នោះមានវ័យខុសគ្នារហូតដល់ទៅ២២ឆ្នាំ ប៉ុន្តែមើលទៅពួកគេទាំងពីរនាក់ហាក់ដូចជាគូរសេ្នហ៍ដែលស្រលាញ់គ្នាខ្លាំងណាស់។ ពិធីរៀបការរបស់ពួកគេទាំងពីរនាក់ប្រារព្ធឡើងក្នុងប្រពៃណីចិន។ ពួកគេទាំងពីរនាក់ស្លៀកសម្លៀកបំពាក់តាមបែបប្រពៃណីចិន ដែលគេសង្កេតឃើញថាកូនក្រមុំគូរស្នេហ៍នោះពិតជាមានសេចក្តីសុខណាស់ បើមើលតាមទឹកមុខកូនក្រមុំញញឹមយ៉ាងអៀនៗ ហើយកាន់កូនកង្ហារនៅក្នុងដៃផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មានមតិលើកឡើងជាសារធារណៈជាច្រើនទាក់ទងនឹងរូបរាងនិងលក្ខណៈរបស់កូនក្រមុំ ព្រោះតែទម្រង់មុខនិងកាយវិការរបស់នាងត្រូវបានគេយល់ច្រឡំថាជាបុរស ដោយសារតែនាងកាត់សក់ខ្លី គ្មានការផាត់មុខលាបក្រេមម្សៅ និងគ្មានការលម្អរដោយផ្កាឬគ្រឿងប្រដាប់ឲ្យដូចលក្ខណៈជាស្ត្រីអ្វីបន្តិចសោះ។

ដោយមហាជនបានឃើញពីភាពចម្រូងចម្រាសនេះហើយធ្វើឲ្យមានការយល់ច្រឡំថាជាការរៀបការភេទដូចគ្នាថានរណាជាកូនកំឡោះនិងនរណាជាកូនក្រមុំ ហើយបានប្រៀបប្រដូចពួកគេទាំង២នាក់ថាដូច ពូនិងក្មួយ។ អ្នករិះគន់មួយចំនួនក៏បានសន្និដ្ឋានថាការរៀបការនេះមិនមែនជាស្នេហ៍ពិតទេ អាចមកពីទឹកលុយជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមតិវិជ្ជមានបានលើកឡើងដែរថា ស្នេហាគឺមិនស្ថិតលើអាយុ រូបរាងឬលក្ខណៈសម្បត្តិទេ។ ព្រោះមនុស្សគ្រប់មានសិទ្ធនៅក្នុងការជ្រើសអ្វីដែលខ្លួនអែងពេញចិត្ត។ ដូច្នេះ គួរតែគោរពទៅលើអ្វីដែលពួកគេបានសម្រេចចិត្តជាមួយនឹងអ្វីដែលអាចផ្តល់សុភមង្គលពិតប្រាកដដល់ពួកគេ។ ស្នេហាគ្មានកំហុសហើយក៏គ្មានដែនកំណត់ទេ ឲ្យតែមនុស្ស២នាក់ស្រលាញ់ ផ្តល់តម្លៃ ស្មោះត្រង់នឹងគ្នា គឺប្រាកដជាអាចជម្នះនៅរាល់ឧបសគ្គបានជាពុំខាន។

បើទោះបីជាប្រឈមមុខនឹងការរិះគន់បែបនេះក្តីក៏គូរស្នេហ៍ទាំងពីរនេះនៅតែមិនចុះចាញ់ បន្តរៀបការជាមួយគ្នា និងរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខស្ទើរតែមិនគូរឲ្យជឿផងដែរ៕ ប្រភព៖ Thethaiger

មន្ទីពេទ្យធំជាងគេបំផុតនៅកម្ពុជា ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

0

មន្ទីរពេទ្យ តេជោសន្តិភាព គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ត្រូបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។មន្ទីរពេទ្យ តេជោសន្តិភាព បានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ។មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល (H3,H4,H5, H6 និង H7), អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារផ្គត់ផ្គង់ និងព័ត៌មាន (A) មានទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េផងដែរ៕

 

សំណាង អេលីណា បង្ហាញឈុត «រាជនីលង្វែក » ស្រស់ស្អាតខ្លាំងពោរពេញដោយអត្ថន័យស៊ីជម្រៅ

0

កញ្ញា សំណាង អេលីណា ដែលតំណាងឱ្យប្រទេសចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss International 2023 នៅប្រទេសជប៉ុន បានបង្ហាញពីឈុត«រាជនីលង្វែក » ដ៏ស្រស់ស្អាតសាមញ្ញមិនស្មុគស្មាញច្រើន ប៉ុន្តែបង្កប់អត្ថន័យស៊ីជម្រៅខ្លាំង។

តាមការបញ្ជាក់របស់ សំណាង អេលីណា នៅលើបណ្តាញសង្គមបានឱ្យដឹងថា ឈុត«រាជនីលង្វែក » ជាឈុតតំណាងឱ្យព្រះនាងក្រពុំឈូក ជាបុត្រីរបស់ព្រះបាទចន្ទរាជា ។ ព្រះនាងជានារីល្អឯកសម្រស់គ្មានពីរលើសកំពូលស្រីៗក្នុងនគរនាសម័យនោះ។ ចំណែកឯព្រះហស្ត ខាងស្តាំនិងខាងធ្វេងរបស់ទ្រង់ប្រកបកាន់នូវផ្លិតស្លាបសត្វ។May be an image of 1 person

Miss International Cambodia អេលីណា បានរៀបរាប់ទៀតថា តួនាទីរបស់ផ្លិត គឺជាឧបករណ៍សម្រាប់កាន់បក់ដើម្បីបន្ថយកម្តៅភាយពីបរិយាកាសខាងក្រៅឱ្យរាងកាយត្រជាក់ល្ហែល្ហើយ ។ តួយ៉ាងខ្មែរយើងមានទំនៀមទម្លាប់ប្រើផ្លិតតាំងពីបរមបុរាណយូរអង្វែងណាស់មកហើយ រាប់តាំងពី វណ្ណៈក្សត្រ រាជវង្សានុវង្ស ព្រះសង្ឃ គ្រួសារនាម៉ឺនមន្រ្តី គហបតី រហូតដល់ប្រជានុរាស្រ្តសាមញ្ញតាមជនបទស្រែចម្ការ គ្រាន់តែថាផ្លិតមានឈ្មោះនិងរូបរាងច្រើនប្រភេទប្រើប្រាស់ទៅតាមឋានានុក្រមផ្សេងៗគ្នា រួមមាន ផ្លិតចាមរ ផ្លិតភូតាន ផ្លិតបាំងសែង ផ្លិតបៃមន់ ផ្លិតសែងត្វ័ន ផ្លិតវាលវីជនី ផ្លិតមុខព្រហ្ម ផ្លិតស្លឹកត្នោត ផ្លិតដៃ និងផ្លិតស្លាបសត្វ ជាដើម។May be an image of 1 person

ចាប់តាំងពីចូលរួមប្រកួតលើឆាកអន្តរជាតិតំណាងឱ្យប្រទេស សំណាង អេលីណា ត្រូវបានអ្នកគាំទ្រវិស័យបវរកញ្ញាចាប់អារម្មណ៍ខ្លាំងជាពិសេសបវរកញ្ញារូបនេះមានភាពរួសរាយរាក់ទាក់ហើយត្រូវបវរកញ្ញាតំណាងប្រទេសផ្សេងចូលចិត្តយ៉ាងច្រើន ខណៈម្ចាស់មកុដ MUC 2019 រូបនេះមានសមត្ថភាពខ្លាំង។ ទន្ទឹមនឹងនេះ អ្នកគាំទ្ររំពឹងខ្ពស់ថា សំណាង អេលីណា នឹងបើកមុខប្រទេសកម្ពុជាចូលTopនៅក្នុងកម្មវិធី Miss International នេះព្រោះនៅមិនទាន់មានបវរកញ្ញារូបណាបើកប្រវត្តិសាស្រ្តចូលTopនៅឡើយ។

គួរបញ្ជាក់ថា វគ្គផ្តាច់ព្រ័ត្រ Miss International 2023 នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ តុលា ឆ្នាំ២០២៣ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន៕May be an image of 1 person

 

Jisoo BLACKPINK កំពុងពិចារណាសំណើសម្តែងរឿងថ្មីជាមួយ Lee Min Ho និង Ahn Hyo Seop

0

នៅថ្ងៃទី២៤ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយ Ilgan Sports បានរាយការណ៍ថា Jisoo សមាជិក BLACKPINK កំពុងចូលរួមជាមួយតួសម្តែងជាមួយតួដែលមានទេពកោសល្យកំពូលក្នុងឧស្សាហកម្មនេះដូចជា Lee Min Ho, Nana និង Ahn Hyo Seop តួឯកប្រុសក្នុងរឿង « business proposal» រួមជាមួយតួល្បីៗផ្សេងទៀតនៅក្នុងរឿង «Omniscient Reader »។ របាយការណ៍នេះអ្នកតំណាងមកពី YG Entertainment បានបង្ហាញឱ្យដឹងថា Jisoo ត្រូវបានស្នើសុំឱ្យសម្តែងរឿងខាងលើនេះពិតមែនហើយនាងកំពុងពិចារណាលើសំណើនេះ។Blackpink's Jisoo Reveals Solo Debut Is Right Around The, 45% OFF

គូសបញ្ជាក់ថា រឿង Omniscient Reader គឺជាការសម្របតាមខ្សែភាពយន្ដនៃប្រលោមលោកគេហទំព័រដ៏ពេញនិយមដែលមានចំណងជើងដូចគ្នាដែលបានចេញក្នុងឆ្នាំ២០១៨ ហើយមានភាពពេញនិយមមកដល់បច្ចុប្បន្ន។ សាច់រឿងគឺធ្វើតាមតួអង្គសំខាន់គឺ Kim Dok Ja ដែលស្រាប់តែឃើញខ្លួនឯងនៅក្នុងពិភពមួយដែលមានលក្ខណៈប្រែប្រួលទៅតាមការនិទានរឿងប្រលោមលោកដែលគេបានអាន។ គោលបំណងរបស់គេគឺដើម្បីស្ដារពិភពលោកឱ្យដូចដើមវិញ។8 of Lee Min-ho's Fan-Favourite Shows: 'Pachinko', 'The King Eternal  Monarch', 'Boys Over Flowers', and More | Tatler Asia

ប្រសិនបើ Jisoo ទទួលយកសំណើនេះនាងទំនងជាតួអង្គ Lee Ji Hye ដែលជាមិត្ត Yoo Jung Hyuk ។ Yoo Jung Hyuk ក្លាយជាតួអង្គសំខាន់មួយរូប ដែលរួមជាមួយនឹង Kim Dok Ja ខិតខំធ្វើឱ្យពិភពលោកវិលមករកភាពប្រក្រតីវិញ ដោយទ្រាំទ្រនឹងទម្ងន់នៃការនិទានរឿងដែលបានផ្លាស់ប្តូរដែលជំរុញដោយប្រលោមលោកដែលពួកគេបានអាន។ របាយការណ៍ពីមុនបានបង្ហាញថា តារាសម្តែង Lee Min Ho និង Ahn Hyo Seop អាចត្រូវបានពិចារណាសម្រាប់តួនាទីរបស់ Yoo Jung Hyuk និង Kim Dok Ja រៀងៗខ្លួន៕Business Proposal's first 3 episodes were enough for Ahn Hyo-seop to accept  lead role