Home ព័ត៌មានជាតិ អង្គការយូណេស្កូ ផ្តល់ជំនួយ៦ម៉ឺនដុល្លារ ជួសជុលប្រាសាទព្រះវិហារ ខណៈកម្ពុជាត្រូវការយ៉ាងតិច៧០លានដុល្លារ

អង្គការយូណេស្កូ ផ្តល់ជំនួយ៦ម៉ឺនដុល្លារ ជួសជុលប្រាសាទព្រះវិហារ ខណៈកម្ពុជាត្រូវការយ៉ាងតិច៧០លានដុល្លារ

110
0

អង្គការយូណេស្កូបានរៃអង្គាសប្រាក់ចំនួន ៦០០០០ដុល្លារ ពីមូលនិធិសង្គ្រោះបន្ទាន់បេតិកភណ្ឌរបស់ខ្លួន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារប្រាសាទព្រះវិហារឡើងវិញ។

យោងតាម អង្គការយូណេស្កូ បានថ្លែងថា៖”គោលបំណងនៃបេសកកម្មប្រឹក្សាបច្ចេកទេសគឺដើម្បីវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក និងផ្តល់ការណែនាំបច្ចេកទេស ដើម្បីគាំទ្រដល់ការអភិរក្សរយៈពេលវែង ស្របតាមគោលបំណងនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក”។

បើតាអគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានអះអាងថា ប្រាសាទព្រះវិហាររបស់កម្ពុជាបានរងការខូចខាតប្រមាណ ៨០% ដោយសារយោធាថៃ។

ការស្តារឡើងវិញអាចចំណាយពេលពី ២០ ទៅ ៣០ឆ្នាំ ហើយត្រូវការថវិកាលើសពី ៧០លានដុល្លារ នៅដំណាក់កាលទី១ប៉ុណ្ណោះ។

មន្ត្រីស៊ីម៉ាក់បានរកឃើញគ្រាប់បែកគ្រប់ប្រភេទចំនួនជាង ១ ៣០០គ្រាប់ ដែលបន្សល់ទុកដោយការបាញ់ស្រោចរបស់យោធាថៃមកលើប្រាសាទព្រះវិហារ៕