នាយករដ្ឋមន្ត្រីថៃស្នើឱ្យបញ្ឈប់អំពើហិង្សាលើកុមារ និងស្ត្រី
ប្រទេសថៃ ៖ លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃបានស្នើឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើកុមារ និងស្ត្រី ដោយលោកលើកឡើងថា វាមិនមែនជារឿងអាចទទួលយកបានទេ ។ លោកបានកំណត់គោលដៅដោះស្រាយបញ្ហានេះ ដោយជំរុញសមភាពយេនឌ័រ ក៏ដូចជាផ្តល់សិទ្ធិ និងឱកាសឱ្យមនុស្សគ្រប់វ័យទាំងអស់ ។
កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ បានបង្ហោះសារមួយក្នុងបណ្តាញសង្គម X (ឬ Twitter) ថា យើងត្រូវតែបញ្ឈប់ការប្រើ ប្រាស់អំពើហិង្សាលើកុមារ និងស្ត្រីនៅប្រទេសថៃ ។ ការប្រើប្រាស់អំពើហិង្សាលើកុមារ និងស្ត្រី តែងតែកើតឡើងរហូតមក ហើយយើងពុំអាចទទួលយកបានទេ ។ ហេតុនេះ យើងត្រូវតែព្យាយាមធ្វើគ្រប់វិធីសាស្ត្រទាំងអស់ ដើម្បីបញ្ឈប់ការប្រើប្រាស់អំពើហិង្សាទាំងនេះ ។
លោកនាយករដ្ឋមន្ត្រីថៃបន្តថា រដ្ឋាភិបាលថៃបានកំណត់គោលដៅដោះស្រាយបញ្ហានេះយ៉ាងជាក់លាក់ ហើយក្រៅពីការលុបបំបាត់រាល់ទម្រង់ការរើសអើងស្ត្រីហើយ ចាប់ពីពេលនេះទៅ យើងនឹងគ្រប់គ្រង ព្រមទាំងគាំទ្រឱ្យស្ត្រីទាំងអស់ទទួលបានសិទ្ធិ និងឱកាសផ្សេងៗយ៉ាងទូលំទូលាយ ។
លោកនាយករដ្ឋមន្ត្រីថៃបន្ថែមថា ការបញ្ឈប់ការប្រើប្រាស់អំពើហិង្សានានា គឺត្រូវអនុវត្តឱ្យបានច្រើនជាងការចូលរួមក្នុងអនុសញ្ញា ប៉ុន្តែនេះជាចំណុចចាប់ផ្តើមដែលរដ្ឋាភិបាលបានតាំងចិត្តឆ្ពោះទៅមុខ ដើម្បីកាត់បន្ថយវិសមភាពយេនឌ័រ ។ នេះចង្អុលបង្ហាញថា ប្រទេសថៃបានគោរពសិទ្ធិ និងសេរីភាព ទាក់ទងនឹងសមភាពយេនឌ័រ ៕

















:max_bytes(150000):strip_icc():focal(999x0:1001x2)/japan-airlines-burst-into-flames-010324-3-f049d0d6ca134be1b0a81d13b81f1a36.jpg)














:max_bytes(150000):strip_icc()/FiberFoods-97e39f125cf14445a4ebf86d8132e70c.jpg)




