ប្រទេសជប៉ុន៖ ស្ត្រីអាយុ ៨០ ឆ្នាំម្នាក់នៅតែរស់រានមានជីវិតបន្ទាប់ពីជាប់គាំងនៅក្រោមគំនរបាក់បែកនៃផ្ទះរបស់គាត់អស់រយៈពេល ៧២ ម៉ោងក្នុងការរញ្ជួយដីនៅប្រទេសជប៉ុន។

យោងតាមគេហទំព័រអន្តរជាតិ BBC ដែលបានចុះផ្សាយនៅថ្ងៃទី៥ ខែមករាថ្មីៗនេះថា គ្រោះរញ្ជួយដីកម្រិត ៧.៦ រិចទ័រនៅក្នុងប្រទេសជប៉ុនបានធ្វើឱ្យប្រទេសនេះមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយស្ត្រីវ័យ ៨០ ឆ្នាំម្នាក់បានសន្លប់និងជាប់គាំងនៅក្រោមគំនរបាក់បែកនៃផ្ទះដែលដួលរលំអស់រយៈពេល ៧២ ម៉ោង ហើយក៏មិនបានបរិភោគអាហារអស់រយៈពេលជាយូរផងដែរ។ช่วยชีวิตแผ่นดินไหวญี่ปุ่น

នៅក្នុងហេតុការណ៍នោះ ទីភ្នាក់ងារសារព័ត៌មានជប៉ុនបានរាយការណ៍ថា ស្ត្រីអាយុ ៨០ ឆ្នាំម្នាក់នេះបានជាប់គាំងនៅក្នុងផ្ទះពីរជាន់របស់គាត់ក្នុងទីក្រុង Wajima ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយការរញ្ជួយដី។ ជាសំណាងល្អ នៅពេលដែលគាត់ត្រូវបានជួយសង្គ្រោះដោយអ្នកពន្លត់អគ្គីភ័យ ស្ត្រីនោះក៏ដឹងខ្លួនឡើងវិញ បន្ទាប់មកគាត់ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យក្នុងស្រុកភ្លាមៗ។

ការរញ្ជួយដីបានកើតឡើងនៅថ្ងៃចូលឆ្នាំសកល ហើយបច្ចុប្បន្នត្រូវបានបន្តដោយការរញ្ជួយដីរាប់សិបលើកទៀត។ អគារនៅទូទាំង និងជុំវិញខេត្ត Ishikawa នៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសជប៉ុនក៏ត្រូវបានដួលរលំទាំងអស់។ ដូច្នេះហើយ មកទល់ពេលនេះ មនុស្ស ១៥៦ នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែយ៉ាងហោចណាស់ ១៧៩ នាក់ទៀតនៅបន្តបាត់ខ្លួន ដែលភាគច្រើនគឺជាមនុស្សចាស់មកពីទីក្រុង Wajima និង Suzu ។

ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយនៅក្នុងសន្និសីទកាសែតថា “យើងត្រូវតែបន្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយមនុស្សសូម្បីក្នុងរយៈពេលខ្លីបន្ទាប់ពីគ្រោះមហន្តរាយក៏ដោយ”។ ហេតុនេះហើយ គិតត្រឹមថ្ងៃទី៥ ខែមករា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីមានយ៉ាងហោចណាស់ ៨៤នាក់ និងមនុស្សជាង ៣០០ នាក់ទៀតបានរងរបួស ក្នុងទីក្រុងចំនួន ៥ ជាប់ៗគ្នា៕